កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៤ មករា ២០២១ - មករា 04, 2021
    ព័ត៌មាន​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​មាន​ដូចជា ក្រុម​វាគ្មិន​ពិភាក្សា​ពី​គោលនយោបាយ​ថ្មី ក្រោម​រដ្ឋបាល​លោក Biden ចំពោះ​តំបន់​អាស៊ី។ អ្នក​គាំទ្រ​លោក Sanders រំពឹង​មើល​ប្រយោជន៍​ពី​រដ្ឋបាល​របស់​លោក Biden៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ មករា ២០២១ - មករា 03, 2021
    ព័ត៌មាន​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​មាន​ដូចជា ការផ្តើម​គំនិត​របស់​អង្គការ WHO ​ថា កង្វះខាត​ប្រាក់​បាន​រារាំង​ក្រុម​ប្រទេស​ក្រីក្រ​មិនឱ្យ​បាន​ទទួល​វ៉ាក់សាំង​និង​ការព្យាបាល។ សហរដ្ឋ​អាមេរិក ហាម​ឃាត់​ការ​នាំចូល​ផលិតផល​ដូងប្រេង​មកពី​ប្រទេស​ម៉ាឡេស៊ី។ អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដ៏​កម្រ​នូវ​អ្នក​នយោបាយ​នៅ​មូលដ្ឋាន​ម្នាក់ ចំពោះ​ការ​ជួញដូរ​ពលករ​ចំណាកស្រុក​នៅក្នុង​វិស័យ​នេសាទ​ដែល​មាន​ឈ្មោះ​មិនល្អ។ រដ្ឋកាលីហ្វ័រញ៉ា ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជាង​២លាន​ដូស។ តើ​ចិន​អាច​ពឹងផ្អែក​លើ​ខ្លួនឯង​ក្នុងការ​បង្កើត​បន្ទះ​អេឡិចត្រូនិក​ឬ​ទេ?
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ មករា ២០២១ - មករា 02, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ពលករ​ឆ្លង​ពីថៃ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ខណៈ​ពួកគេ​១៤​នាក់​ឆ្លង​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​កាសែត​ប្រជាជន​ដែល​រាយការណ៍​ពី​ជំងឺកូវីដ១៩ នៅក្នុង​ប្រទេសចិន​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ។ ក្រុមហ៊ុន​រុករក​ប្រេង​របស់​ចិន នឹង​បន្ត​រុករក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទោះ​មាន​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិកក៏​ដោយ។ អបិយ​ជំនឿ​ត្រូវបាន​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការ​កើនឡើង​ករណី​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​ម៉ាឡាវី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ មករា ២០២១ - មករា 01, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មាតុភូមិនិវត្តន៍​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ការពារ​ខ្លួន​នៅ​តុលាការ​ប្រឈម​ឧបសគ្គ​នយោបាយ ខណៈ​ពេលវេលា​កាន់តែ​ខើច។ មន្រ្តី​គ.ជ.ប.ថា ស្ថាប័ន​មិន​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​ការ​ចល័តទាហាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​ថៃ​ចូលរួម​ជាមួយ​ក្រុមហ៊ុន AstraZeneca ផលិត​វ៉ាក់សាំង​កូវីដ​១៩ សម្រាប់​អាស៊ីអាគ្នេយ៍៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣១ ធ្នូ ២០២០ - ធ្នូ 31, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ភាព​ចម្រូង​ចម្រាស​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត នាំ​ឲ្យ​សង្ស័យ​ពីការ​កេង​ចំណេញ​សំឡេង​ឆ្នោត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​និង​ចិន​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ដ៏​សំខាន់​មួយ​មិន​ធ្លាប់​មាន​ពី​មុន។ ព្រឹទ្ធសភា​អាមេរិក​ត្រៀម​បោះឆ្នោត​ជំទាស់​ទៅ​នឹង​ការ​វ៉េតូ​ប្រឆាំង​របស់​លោក Trump លើ​ច្បាប់​ថវិកា​ការពារ​ជាតិ។ សហភាព​អឺរ៉ុប​ចុះ​ហត្ថលេខា​ជាមួយ​ចក្រភព​អង់គ្លេស​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម Brexit។ ប្រធានាធិបតី​រុស្សី​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី «ភ្នាក់ងារ​បរទេស»។ ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នឹង​ដំណើរការ​រោងចក្រ​ធ្យូង​ថ្ម​ជាមួយ​វៀតណាម ទោះ​ធ្លាប់​សន្យា​ការពារ​បរិស្ថាន​ក៏ដោយ។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖ ប្រទេស​នានា​ដែល​មាន​ជំនាញ​ឌីជីថល​ជឿនលឿន​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ សម្រប​បាន​ប្រសើរក្នុងអំឡុង​ជំងឺ​រាតត្បាត។ ក្រុម​វេជ្ជបណ្ឌិត​ក្នុង​ប្រទេស​កេនយ៉ា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​បា្រក់ខែ និង​សម្រួល​លក្ខខណ្ឌ​ការងារ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ ធ្នូ ២០២០ - ធ្នូ 30, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បើក​សវនាការ​លើ​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង ពាក់ព័ន្ធ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​គម្រោង​វិល​ត្រឡប់​របស់​ថ្នាក់​ដឹកនាំ​ជិត​មក​ដល់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋ California គ្រោង​បន្ត​បម្រាម​ស្ថិតនៅ​ក្នុង​ផ្ទះ នៅ​ពេល​ដែល​មន្ទីរពេទ្យ​ស្ទើរ​មិន​អាច​ទប់​ជាប់​ជាមួយ​នឹង​ករណី​កើនឡើង​នៃ​ជំងឺ​កូវីដ១៩។ ថៃ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​គ្មាន​ក្រដាស​ស្នាម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ ឥណ្ឌូនេស៊ី​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវីដ១៩ ជាមួយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន AstraZeneca។ សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​កងទ័ព​របស់​ខ្លួន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​ចិន​ដោះលែង​អ្នក​កាសែត​អ្នកស្រី Zhang Zhan។ សហរដ្ឋ​អាមេរិក​ដាក់​ប្រទេស​ស្វីស​និង​វៀតណាម​ ទៅ​ក្នុង​ប្រទេស​ដែល​បញ្ចុះ​តម្លៃ​រូបិយប័ណ្ណ​ដើម្បី​កេង​ចំណេញ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ ធ្នូ ២០២០ - ធ្នូ 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ផែនការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ប្រឈម​ការ​រិះគន់​និង​ភាព​មិន​ច្បាស់​លាស់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កូរ៉េខាងត្បូងបន្ត​ហាម​ប្រាមជើង​ហោះ​ហើរ​ពី​អង់គ្លេស ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី។ បង់ក្លាដែសចាប់ផ្តើម​ប្តូរទីតាំង​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាប្រមាណ​១​ពាន់​នាក់ ក្នុង​ក្រុម​ទី២។ មនុស្ស​១៧​នាក់ ​ត្រូវ​បាន​សង្ស័យ​ថា​ស្លាប់​ នៅ​ក្នុង​ការ​លិច​នាវា​នេសាទ​រុស្សី។ ការគាំទ្រ​របស់​អាមេរិក​ទៅ​លើ​កោះ​តៃវ៉ាន់​និង​តំបន់​ទីបេ ធ្វើ​ឲ្យ​ចិន​មាន​ការ​ខឹង​សម្បា។ សហភាព​អឺរ៉ុប​គាំទ្រ​ជា​ឯកច្ឆន្ទ​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មក្រោយ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ អាជីវករ​ជា​ស្រ្តី​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ហ្គាណា​ជួយ​ស្រ្តី​នៅ​តំបន់​ភាគ​ខាង​ជើង។ លោក ​Biden​ ប្រឈម​សម្ពាធ​ឲ្យ​កែប្រែ​គោល​នយោបាយ​របស់​លោក ​Trump ​ស្តី​ពី​ស្ត្រី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ ធ្នូ ២០២០ - ធ្នូ 28, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា សំណើ​ជំនួយ​ថវិកា​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កម្ពុជា​ចង់ «តទល់» អំណាច​ចិន​នៅ​កម្ពុជា។ អ្នក​សារព័ត៌មាន​ហ្វីលីពីន​អ្នកស្រី Maria Ressa ថា​សំណុំ​រឿង​បរិហារកេរ្តិ៍​ថ្មី​ប្រឆាំង​នឹង​អ្នកស្រី «គួរ​ឲ្យ​អស់​សំណើច»។ ក្រុម​វាគ្មិន​ពិភាក្សា​អំពី​គោលនយោបាយ​ថ្មី​ក្រោម​រដ្ឋបាល​លោក Biden ចំពោះ​តំបន់​អាស៊ី៕
    30 min
  • ព័ត៌មានពេលព្រឹក - ធ្នូ 27, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - ធ្នូ 26, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners