កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៥ ធ្នូ ២០២០ - ធ្នូ 25, 2020
    ព័ត៌មាន​ពេលព្រឹក៖ ២៥ ធ្នូ ២០២០
    ព័ត៌មាន​អំពី​កម្ពុជា​មានដូចជា៖ បទសម្ភាសន៍VOA៖ សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​ថ្មី និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ហ៊ុន ម៉ាណែត សន្សំ​ឥទ្ធិពល​ក្នុង​បក្ស​ជាមួយ​តំណែង​ថ្មី។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជន​ចំណាក​ស្រុក​ដែល​បាន​ស្លាប់​កើន​ដល់​ចំនួន​ជាង ៣.០០០នាក់​ក្នុង​ឆ្នាំ​នេះ។ អំពើ​ពុករលួយ​ជា​មូលហេតុ​នៃ​ការ​ជួញ​ដូរ​សត្វព្រៃ​ដ៏​គួរ​ឱ្យ​បារម្ភ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ ធ្នូ ២០២០ - ធ្នូ 24, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍​ VOA ភាគទី​២ ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy អំពី «សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​ថ្មី​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ អាជ្ញាធរ​ថៃ​ថា​ស្ត្រី​ខ្មែរម្នាក់​វិជ្ជមាន​កូវីដ​ក្រោយ​ឆ្លង​ដែន«មិន​ស្រប​ច្បាប់»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​និយាយ​ថា​ ជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី​ មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង​ជំងឺ​កូវីដ​១៩​ប្រភេទ​ទូទៅ។ ម៉ាឡេស៊ី​កំពុង​បង្កើន​ឃ្លាំង​ស្តុក​វ៉ាក់សាំង​កូវីដ១៩ និង​ទិញ​វ៉ាក់សាំង​បន្ថែម​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។ ថៃ​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​តឹងរ៉ឹង​ ពេល​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ។ លោកBiden តែង​តាំងរដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ដែល​មាន​ដើម​កំណើតមក​ពី​អាមេរិក​ឡាទីន។ សំណើ​ច្បាប់​ចំណាយ​លើ​ការ​ការពារ​ជាតិ​ និង​ជំងឺ​កូវីដ​១៩​ រួមបញ្ចូល​ការ​កំហិត​អំណាចរបស់​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ USAGM៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ ធ្នូ ២០២០ - ធ្នូ 23, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍ VOA ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក Patrick Murphy អំពី «សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ អ្នក​ចម្រៀង​រែប​ខ្មែរ​២​នាក់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ញុះ​ញង់។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​ថៃ​បន្ទោស​ការ​ផ្ទុះការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ទៅ​លើ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់។ ប្រទេស​ចិននិយាយ​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការប្រឆាំង​ការ​រឹត​បន្តឹង​ទិដ្ឋាការរបស់អាមេរិក។ វេជ្ជបណ្ឌិត​អាហ្វហ្គានីស្ថាន​ ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​មីន។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ និយាយ​ថា​ ក្រុម​ចោរ​បច្ចេកវិទ្យា​បាន​ចូល​ក្នុង​គណនី​អ៊ីមែល​របស់​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។ ប្រព័ន្ធ​ផ្សព្វផ្សាយសាធារណៈ​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​អំឡុង​ពេល​ការ​រាតត្បាត​វីរុស​កូរ៉ូណា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ ធ្នូ ២០២០ - ធ្នូ 22, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​បង្កើន​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ចំ​ពេល​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​ថៃ។ លោក ស ខេង ថា អ្នក​ជំទាស់​ទាញ​ផល​ចំណេញ​ពី​ហិង្សា​របស់​អាជ្ញាធរ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជនជាតិ​អាស៊ី​មាន​ស្ត្រេស​ពិសេស​ទាក់​ទង​កូវីដ១៩។ ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោត​ថ្មីលោក​Joe Biden បាន​ត្រៀម​ខ្លួននឹង​ទទួល​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ចន្ទ។ ​វៀតណាម​ថា​ខ្លួន​នឹង​ជួប​ជា​មួយ​មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ ដើម្បី​ពិភាក្សា​រឿង​ដែល​សំខាន់​ខ្លាំង។ អង់គ្លេស​រក​ឃើញ​បុរស​២​នាក់​មានទោស​ក្នុង​សំណុំ​រឿងនៃ​ការ​ស្លាប់​ជន​ជាតិ​វៀតណាម​ ក្នុង​ឡាន​ដឹក​ទំនិញ។ តារា​សម្តែង​ថៃ​ត្រូវ​បានចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។ គណៈ​រដ្ឋមន្ត្រី​ជប៉ុន​ អនុម័ត​ថវិកា​ការពារ​ជាតិ​បន្ថែម​ ខណៈ​អាចមាន​ការ​គំរាម​កំហែង។ ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរអ៊ីរ៉ង់ ត្រៀម​ខ្លួន​ចំពោះ​លទ្ធភាព​នៃ​ការ​ចូលរួម​វិញ​របស់​សហរដ្ឋអាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ ធ្នូ ២០២០ - ធ្នូ 21, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា កម្ពុជា​ឆ្នាំ២០២០ កត់សម្គាល់​ដោយ​ទណ្ឌកម្ម​អន្តរជាតិ​និង​ការ​បន្ត​យាយី​លើ​អ្នក​រិះគន់​រដ្ឋាភិបាល។ អង្គការ​សហ​ប្រជាជាតិ​កំពុង​រង់ចាំ​លោក Biden ចូលរួម​ជាថ្មី។ អំពើ​ពុករលួយ​ជា​មូលហេតុ​នៃ​ការ​ជួញដូរ​សត្វព្រៃ​ដ៏​គួរ​ឱ្យ​បារម្ភ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ របាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ថា ការ​បិទ​សកម្មភាព​សង្គម​មិន​ជួយ​ទប់ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នោះ​ទេ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ ធ្នូ ២០២០ - ធ្នូ 20, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា សិស្សមួយចំនួនបង្ហាញការអាក់អន់ចិត្ត ក្រោយក្រសួងអប់រំសម្រេចមិនមានការប្រឡងបាក់ឌុបនិងមិនកំណត់និទ្ទេស។ ព័ត៌មានអន្តរជាតិវិញមានដូចជា កិច្ចប្រឹងប្រែងកំណែទម្រង់ប៉ូលិសនីហ្សេរីយ៉ាស្ថិតក្នុងការតាមដានយ៉ាងដិតដល់។ ចិនបើកសវនាការសំណុំរឿងសកម្មជនសិទ្ធិមនុស្សជើងចាស់ចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ការបោះឆ្នោតអសកលនៅសូម៉ាលីត្រូវបានពន្យារពេលដោយសារការជាប់គាំងនយោបាយ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ ធ្នូ ២០២០ - ធ្នូ 19, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍អង្គការលីកាដូឲ្យដឹងថា ៣ឆ្នាំក្រោយការរំលាយបក្សប្រឆាំង សកម្មជនមិនមែនជាអ្នកនយោបាយ រងគ្រោះកាន់តែខ្លាំង។ សហរដ្ឋអាមេរិក ប្រាប់កម្ពុជាឱ្យគោរពនិងទទួលសំឡេងប្រឆាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកអនុប្រធានាធិបតីMike Penceចាក់វ៉ាក់សាំងកូវីដ១៩ដោយផ្សាយផ្ទាល់តាមទូរទស្សន៍។ ក្រុមហ៊ុនថៃចូលរួមជាមួយក្រុមហ៊ុនAstraZeneca ផលិតវ៉ាក់សាំងកូវីដ១៩ សម្រាប់អាស៊ីអាគ្នេយ៍។ ប្រទេសឥណ្ឌាប្រឈមវិបត្តិសេដ្ឋកិច្ចនិងការប្រឈមមុខជាមួយប្រទេសចិន។ ក្មេងប្រុសជនជាតិនីហ្សេរីយ៉ាដែលត្រូវគេចាប់ពង្រាត់បានជួបជុំគ្រួសារនៅថ្ងៃសុក្រ។ ដោយមិនអាចទៅផ្ទះវិញបាន អតីតអ្នកសង្ស័យថាជាសមាជិករដ្ឋឥស្លាម ត្រូវជាប់ខ្លួននៅក្នុងជំរំអ៊ីរ៉ាក់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ ធ្នូ ២០២០ - ធ្នូ 18, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ធនាគារពិភពលោកឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនជិត៤ភាគរយនៅឆ្នាំ២០២១។ សិស្សមួយចំនួនបង្ហាញការអាក់អន់ចិត្ត ក្រោយក្រសួងអប់រំ សម្រេចមិនបាច់មានការប្រឡងនិងមិនកំណត់និទ្ទេស។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកPutin បដិសេធថារដ្ឋាភិបាលលោកមិនពាក់ព័ន្ធការបំពុលលោកNavalnyទេ។ សហរដ្ឋអាមេរិកថា ចោរកម្មតាមអ៊ីនធឺណិតថ្មីៗវាយលុកបណ្តាញរដ្ឋាភិបាល។ វៀតណាមច្រានចោលការចោទប្រកាន់របស់អាមេរិកពីបទទម្លាក់តម្លៃប្រាក់ដុង។ ចិនចោទប្រកាន់ពលរដ្ឋហុងកុង១២នាក់ពីបទ«ឆ្លងដែនខុសច្បាប់»។ មន្ទីរពេទ្យទីក្រុងតូក្យូមានអ្នកជំងឺច្រើនលើសលប់ដោយសារកំណត់ត្រាថ្មីករណីវីរុសកូរ៉ូណា។ ប្រទេសឡាវព្រងើយកន្តើយភរិយារបស់សកម្មជនដែលបាត់ខ្លួនក្នុងសភាព«មិនអស់ចិត្ត»៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ ធ្នូ ២០២០ - ធ្នូ 17, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងទី១ គឺអ្នកស្រីស៊ូលី សារ៉ូ បានស្បថចូលកាន់តំណែងក្រុមប្រឹក្សាក្រុងឡុងប៊ិច។ គម្រោងឃ្លាំមើលទន្លេមេគង្គគាំទ្រដោយអាមេរិក ចាប់ផ្តើមជាផ្លូវការ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិឱ្យកម្ពុជារួចខ្លួនរឿងចាប់បញ្ជូនជនជាតិអ៊ុយហ្គ័រទៅចិន។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកជិតឈានដល់ការយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ទី២។ តុលាការបារាំងត្រៀមចេញសាលក្រម ជុំវិញការវាយប្រហារលើទស្សនាវដ្តី Charlie Hebdo។ អូស្ត្រាលីនឹងដាក់បណ្តឹងផ្លូវការទៅអង្គការWTOដោយចិនកម្រិតពន្ធនាំចូលខ្ពស់លើស្រូវសាឡី។ រដ្ឋមន្រ្តីការបរទេសរុស្សីលោក Sergei Lavrov បដិសេធការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ដែលថាការិយាល័យសន្តិសុខសហព័ន្ធរបស់រុស្សីជាអ្នកតាមដាន និងដាក់ថ្នាំបំពុលមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny។ ប្រធានាធិបតីប្រទេសហ្គីណេ អំពាវនាវឲ្យមានសន្តិភាពនិងឯកភាពជាតិ ក្រោយស្បថចូលកាន់តំណែងក្នុងអាណត្តិទី៣ ដ៏ចម្រូងចម្រាស៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ ធ្នូ ២០២០ - ធ្នូ 16, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ខណៈជំរុញឲ្យបន្តបញ្ចូលអ្នកក្រីក្របន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជាមិនយកវ៉ាក់សាំងការពារជំងឺកូវីដ ដែលមិនទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីរុស្ស៊ី Vladimir Putin អបអរលោកJoe Biden ដែលឈ្នះការបោះឆ្នោត។ សហភាពអឺរ៉ុបនឹងចាប់ផ្តើមដាក់វិធានការតឹងរឹងប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ អាមេរិកដាក់ទណ្ឌកម្មមន្ត្រីអីរ៉ង់ក្នុងការចាប់ពង្រត់និងអាចដល់ស្លាប់ពលរដ្ឋអាមេរិកម្នាក់។ អភិបាលរងខេត្តម្នាក់ស្លាប់ក្នុងការផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីកាប៊ុល។ អូស្ត្រាលីនឹងប្តឹងទៅWTO ជុំវិញសេចក្តីរាយការណ៍ពីបម្រាមក្រៅផ្លូវការរបស់ចិនមិនឲ្យនាំចូលធ្យូងថ្ម។ លោកBiden នឹងធ្វើយុទ្ធនាការជួយបេក្ខជនសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Georgia។ លោក Biden ប្រកាសថា «លទ្ធិប្រជាធិបតេយ្យបានឈ្នះ»បន្ទាប់ពីការបោះឆ្នោតរបស់អង្គ បោះឆ្នោត។ សហរដ្ឋអាមេរិកឲ្យបុគ្គលិកសុខាភិបាលដែលមានហានិភ័យខ្ពស់ចាក់វ៉ាក់សាំងមុនគេ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners