កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៥ ធ្នូ ២០២០ - ធ្នូ 05, 2020
    ព័ត៌មាន​អំពី​កម្ពុជាមាន លោក ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​រិះគន់​វិធានការ​គ្រប់គ្រង​ជំងឺកូវីដ​របស់​ប្រទេស​នីមួយៗ។ បងស្រី​សកម្មជន​ថៃ​ធ្វើ​ពិធី​សូត្រ​មន្ត​រំឭក​ខួប៦​ខែ​នៃ​ការ​បាត់​ខ្លួន​ប្អូន​ប្រុស​នៅ​ភ្នំពេញ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន កាន់​ទុក​ការ​ស្លាប់​របស់​លោក Diego Maradona។ ជន​ភៀស​ខ្លួន​ពី​អេត្យូពី​ទៅ​ស៊ូដង់​ត្រូវ​បាន​រំពឹងថា​នឹង​កើន​ដល់​២​សែន​នាក់។ ក្រុម​ត្រួត​ពិនិត្យ​ថា គ្រាប់​មីន​កែច្នៃ​និង​សំណល់​គ្រាប់​ផ្ទុះ​ពី​សង្គ្រាម​កំពុង​សម្លាប់​និង​ធ្វើ​ឲ្យ​ជនស៊ីវិល​ពិការ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ ធ្នូ ២០២០ - ធ្នូ 04, 2020
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា រដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ បើ​ស្ថាន​ភាព​ជំងឺ​កូវីដ​មិន​ធូរ​ស្បើយ។ អាជ្ញាធរ​បិទ​វិមាន​កាណាឌី​យ៉ា​និង​ធនាគារ​មួយ ខណៈ​ករណី​ឆ្លង​ជំងឺកូវីដ​ក្នុង​សហគមន៍​បន្ត​កើន​ឡើង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ហាម​ឃាត់​ការ​នាំ​ចូល​ផលិតផល​កប្បាស​របស់​ក្រុមហ៊ុន​ចិន ដោយសារ​មាន​ការ​ចោទ​ប្រកាន់​រំលោភ​សិទ្ធិមនុស្ស។ អង្គការ​សហប្រជាជាតិ​បើក​សម័យ​ប្រជុំ​ពិសេស​ដើម្បី​រក​វិធី​ប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​កូវីដ១៩។ ក្រុមហ៊ុន Twitter ហាម​ប្រាម​ការបង្ហោះសារ​អមនុស្សធម៌​ជុំវិញ​អំបូរ​និង​ជាតិសាសន៍។ យានអវកាស​ចិន​បញ្ចប់​បេសកកម្ម​ប្រមូល​វត្ថុ​សំណាក​ពី​ភព​ព្រះច័ន្ទ។ មាន​ការ​ព្យាយាម​ចូល​លួច​ព័ត៌មាន​ជុំវិញ​ផែនការ​ចែក​ចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩។ ប្រទេសបង់ក្លាដែស​ចាប់​ផ្តើម​បញ្ជូន​ជន​ភៀស​ខ្លួន Rohingya ទៅកោះ​មួយ​ដែលមាន​ភាព​ចម្រូង​ចម្រាស។ អង្គការ​និង​អ្នកសារព័ត៌មាន​បារម្ភថា ច្បាប់​ថ្មី​មួយ​របស់​បារាំង​អាច​នឹង​រឹតត្បិត​សេរីភាព​របស់​ពួកគេ។
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ ធ្នូ ២០២០ - ធ្នូ 03, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​តាម​ដាន​នយោបាយថា​ការ​បរិច្ចាគ​ម៉ាសរបស់​កម្ពុជា​ដល់​ប្រទេសទីម័រ​ខាង​កើត ឡាវ និង​មីយ៉ាន់ម៉ា  គឺ​ជា​កាយ​វិការ​មនុស្ស​ធម៌​និង​យុទ្ធសាស្ត្រ​ការ​បរទេស។ ក្រុម​សិទ្ធិ​មនុស្ស ​និង​អាជ្ញាធរ​ភ្នំពេញ​ខ្វែង​គំនិត​គ្នា​លើ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ខណៈ​ផ្ទុះ​ជំងឺ​កូវីដ​១៩។ អ្នក​ដំណើរ​ខ្មែរ​៣​នាក់​ទៀត​មក​ពី​ចិន​និង​ជប៉ុន ឆ្លង​កូវីដ​១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង់គ្លេសអនុញ្ញាតក្នុង​គ្រា​បន្ទាន់​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំងជំងឺ​កូវីដ​១៩ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ឱសថ​អាមេរិក Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech។ សកម្មជន​វ័យ​ក្មេង​៣រូប​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ ពី​បទ​ប្រឆាំង​តវ៉ា​កាល​ពី​ឆ្នាំ​២០១៩។ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​តែងតាំង​អ្នក​ផ្តល់​ប្រឹក្សា​ពិសេស​ ដើម្បីពិនិត្យ​មើល​សំណុំរឿង​ស៊ើប​អង្កេត​ពាក់ព័ន្ធ​ប្រទេស​រុស្ស៊ី​។ ចៅ​ក្រម​តុលាការ​សហព័ន្ធ​របស់​អាមេរិក​បដិសេធ​គោល​ការណ៍​កំណត់​ទិដ្ឋាការ​ H-1B។ យាន​អវកាស​ចិនប្រមូល​សំណាកពី​ភព​ព្រះច័ន្ទ​យក​មក​ភព​ផែនដី។ ក្រុម​ត្រួត​ពិនិត្យ​ថា ​គ្រាប់មីន​កែច្នៃ​និង​សំណល់​គ្រាប់​ផ្ទុះពី​សង្គ្រាម​កំពុង​សម្លាប់​និង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ពិការ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ ធ្នូ ២០២០ - ធ្នូ 02, 2020
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា ករណី​ពុល​ស្រា​សនៅ​ខេត្តកំពង់​ឆ្នាំង​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៨​នាក់​ស្លាប់។ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ប្រកាស​វិល​ចូល​ស្រុក​ជា​ថ្មី​នៅ​ដើម​ឆ្នាំ២០២១ ​ទោះជា​តុលាការ​កោះ​ហៅ។ រដ្ឋសភា​កម្ពុជា​ស្នើ​ក្រសួង​សុខាភិបាលធ្វើ​តេស្ត​ក្រុម​អ្នកតំណាងរាស្ត្ររកជំងឺ​កូវីដ​១៩។ សវនាការ​លើ​លោក​ រ៉ុង ឈុន ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​កំណត់​ថ្ងៃ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​ក្រុម​ហ៊ុន​ចិន​ដែល​បាន​ជួយរាំង​ខ្ទប់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​វេណេស៊ុយអេឡា។ អ្នក​ដឹក​នាំ​សហភាព​អឺរ៉ុប​ សង្ឃឹម​ថា​ ការ​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ អាច​ចាប់​ផ្តើម​ចុងខែ​ធ្នូ។ ផល​ប៉ះពាល់​វីរុស​កូរ៉ូណា​ត្រូវ​គេ​ពិនិត្យ​មើលនៅ​ទិវា​ជំងឺ​អេដស៍​ពិភព​លោក។ ក្រុម​តន្រ្តី​រ៉េប(Rap) ​ក្នុង​ប្រទេស​ថៃ​បញ្ចូល​បទ​ភ្លេង​ថ្មីដើម្បី​គាំទ្រ​ក្រុម​អ្នក​តវ៉ា​ប្រជាធិបតេយ្យ។ នៅ​ពេល​លោកBiden​ កាន់​តំណែង ទ្វីបអឺរ៉ុប​សង្ឃឹមថានឹង​មានការ​សម្រប​សម្រួល​គ្នា​អំពីពន្ធដារ​លើ​ក្រុមហ៊ុន Digital អាមេរិកាំង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ ធ្នូ ២០២០ - ធ្នូ 01, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល​កំណត់​ពេល​១៥​ថ្ងៃ ទប់ទល់​ការឆ្លង​ជំងឺ​កូវីដ១៩ ​ក្នុង​សហគមន៍​ជា​លើកដំបូង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក កើន​ឡើង ខណៈ​អាជ្ញាធរ​ពិចារណា​ការ​ដាក់​កំហិត​ថ្មី។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថៃ​ដ៏​សកម្ម អ្នកស្រី «ណយ» តម្រង់​រក​ជន​មាន​អំណាច។ លោក Fauci ព្រមាន​ពី​ការ​ហក់​ឡើង​ខ្ពស់​ផ្ទួនៗ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​រំឭក​គុណ​ Thanksgiving។ ប្រទេស​អ៊ីរ៉ង់​កាន់​ទុក្ខ​អ្នកវិទ្យាសាស្ត្រ​អាវុធ​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់។ នាយក​រដ្ឋមន្ត្រី​អេត្យូពី កោះ​ប្រជុំ​សភា​វិសាមញ្ញ​មួយ​ស្តី​ពី​តំបន់​ជម្លោះ Tigray។ ចិន​ដាក់​ទណ្ឌកម្ម​បុគ្គល​៤រូប ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​អាមេរិក​ក្នុង​ទីក្រុង​ហុងកុង។ ក្រុមហ៊ុន​ឱសថModerna ស្នើ​សុំ​ការ​អនុញ្ញាត​អាជ្ញាធរ​អាមេរិក ​និង​អឺរ៉ុប​ប្រើ​ប្រាស់​វ៉ាក់សាំង​កូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ វិច្ឆិកា ២០២០ - វិច្ឆិកា 30, 2020
    ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា មូលហេតុ​ដែល​ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ចូលចិត្ត​លោក Biden ជាង​ចិន​ចូលចិត្ត​លោក។ ទស្សនកិច្ច​ថ្មីៗ​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​ទៅ​តំបន់​អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បង្ហាញ​ការ​ប្ដេជ្ញា​ដ៏​មុតមាំ​របស់​រដ្ឋបាល​លោក Trump លើ​វិធានការ​តឹងរ៉ឹង​ចំពោះ​ប្រទេស​ចិន។ បុគ្គលិក​នៅ​ឥណ្ឌា​បោះបង់​ចោល​ទីក្រុង​ដែល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ទៅ​ធ្វើការ​ពី​ក្រុង​តូចៗ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត។ ជំងឺ​កូវីដ១៩ និង​ភាព​អសន្តិសុខ​ បាន​ពន្យារពេល​ដល់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​ពី​ប៉ាគីស្ថាន​និង​អ៊ីរ៉ង់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ វិច្ឆិកា ២០២០ - វិច្ឆិកា 29, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកគូររូបឌីជីថល Visual Effects ដែលឈ្នះពានរង្វាន់ Emmy ទាញភាពច្នៃប្រឌិតពីដើមកំណើតជាខ្មែរ។ ព័ត៌មានអន្តរជាតិវិញមានដូចជា។ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យដែលត្រូវហៅថា«សិស្សអាក្រក់»វាយប្រហាររដ្ឋាភិបាលថៃនៅបាងកក។ ជំងឺកូវីដ១៩ និងអសន្តិសុខ បានពន្យឺតមាតុភូមិនិវត្តន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថានពីប៉ាគីស្ថាន និងអ៊ីរ៉ង់។ លោក Bobi Wine មេដឹកនាំ អ៊ូហ្គាន់ដា ត្រូវបានដោះលែងតែត្រូវចោទប្រកាន់ពីបទរំលោភការរឹតត្បិតពេលមានជំងឺកូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ វិច្ឆិកា ២០២០ - វិច្ឆិកា 28, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ឲ្យស្រុះស្រួលគ្នាពេលជំងឺកូវីដ១៩កើនខ្លាំង។ ស៊ុយអែតប្រកាសបិទស្ថានទូតប្រចាំកម្ពុជានៅចុងឆ្នាំ២០២១ ខណៈបារម្ភអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ព័ត៌មានអន្តរជាតិវិញអំពីមូលហេតុដែលម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមចូលចិត្តលោក Biden ជាងចិនចូលចិត្តលោក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ វិច្ឆិកា ២០២០ - វិច្ឆិកា 27, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា កង្វះម៉ាស៊ីនច្រូតកាត់ នាំឲ្យព្រួយបារម្ភគុណភាពស្រូវរងគ្រោះដោយទឹកជំនន់ ខណៈតម្លៃធ្លាក់ចុះ។ តុលាការសម្រេចយកសំណុំរឿង«ក្បត់»លើមនុស្សជិត១៤០នាក់ ទៅជំនុំជម្រះបន្តនៅឆ្នាំក្រោយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ស.រ.អា.មានចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។ ជនជាតិអាមេរិករាប់លាននាក់ធ្វើដំណើរអំឡុងបុណ្យរំឭកគុណ Thanksgiving ទោះជាមានការព្រមានអំពីកូវីដ១៩។ លោក Biden ជំរុញឯកភាពជាតិ ខណៈលោក Trump បន្តធ្វើយុទ្ធនាការកែប្រែលទ្ធផលបោះឆ្នោត។ជំងឺកូវីដ១៩បានឆ្លងដល់មនុស្សជាង៦០លាននាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុនឥណ្ឌានិយាយថា ខ្លួនបានផលិតវ៉ាក់សាំងកូរីដ១៩របស់ក្រុមហ៊ុនAstraZeneca រាប់លានដូស។ លោក Trump លើកលែងទោសលោក Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ។មនុស្សរាប់ពាន់នាក់ឈរតម្រង់ជួរដើម្បីលាលោក Maradona នៅរដ្ឋធានីអាហ្សង់ទីន ខណៈពិភពលោកកំពុងកាន់ទុក្ខមរណភាពលោក ។ ក្រុមអង្គការផ្តល់ជំនួយ រិះគន់ការសម្រេចចិត្តរបស់អ៊ីរ៉ាក់ ក្នុងការបិទជំរុំជនផ្លាស់ទីលំនៅ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦ វិច្ឆិកា ២០២០ - វិច្ឆិកា 26, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា លោក ហ៊ុន សែន រិះគន់​មេធាវីក្រុម​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ថា​ញុះញង់​ពលរដ្ឋ​ឲ្យ​តវ៉ា។ តុលាការ​ខេត្ត​រតនគិរី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកកាសែត The Cambodia Daily។ ប្រធានាធិបតី​ប៉ាគីស្ថាន​ជួប​ដំរី​ឯកោ​ មុន​នឹង​ត្រូវបញ្ជូន​ទៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden ​ពិភាក្សា​អំពី​«ការលះបង់​រួម»​ ខណៈ​វិបត្តិ​កូវីដ១៩​រំខាន​ថ្ងៃ​ឈប់​សម្រាក​រំឭក​គុណ​ Thanksgiving។ សហរដ្ឋ​អាមេរិក​ពិចារណា​បន្ថយ​ចំនួន​ថ្ងៃ​ចត្តាឡីស័កកូវីដ១៩សម្រាប់​អ្នក​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន។ ប្រទេស​ចិន​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណាលើ​ការ​វេច​ខ្ចប់​អាហារ​នាំចូល។ អ្នកស្រី ​Meghan Markle ​ភរិយា​របស់​ព្រះ​អង្គម្ចាស់ ​Harry ​នៃ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​បានរលូត​ទារក។ លោក Bobi Wine មេដឹកនាំ​អ៊ូហ្គាន់ដា​ត្រូវ​បាន​ដោះលែង​ តែ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ការ​រឹតត្បិត​ពេល​មាន​ជំងឺ​កូវីដ​១៩៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners