Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
November 14, 2020ព័ត៌មានពេលព្រឹក៖ ១៥ វិច្ឆិកា ២០២០ - វិច្ឆិកា 15, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ម្ចាស់សាលារៀន និងអ្នករកស៊ីបង្ហាញក្តីបារម្ភអំពីការខាតបង់ជាថ្មី ខណៈជំងឺកូវីដ១៩ងើបឡើងវិញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសវៀតណាមទទួលបានការសរសើរពីសម្ព័ន្ធមិត្តលោកខាងលិចចំពោះការការពារខ្លួនប្រឆាំងនឹងចិន។ រដ្ឋាភិបាលកណ្តាលក្នុងទ្វីបអឺរ៉ុបកំពុងតស៊ូជាមួយតំបន់ដែលព្យាយាមផ្តាច់ខ្លួន៕30 minPlay
November 13, 2020ព័ត៌មានពេលព្រឹក៖ ១៤ វិច្ឆិកា ២០២០ - វិច្ឆិកា 14, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីហុងគ្រី៖ មិនប្រាកដថារដ្ឋមន្ត្រីការបរទេសជាអ្នកចម្លងជំងឺកូវីដ១៩ នៅកម្ពុជា។ ការចុះចូលរបស់អតីតតំណាងរាស្រ្តបក្សប្រឆាំងជាមួយបក្សកាន់អំណាច នាំឲ្យសង្ស័យពាក់ព័ន្ធនឹងរឿងបិទមន្ទីរពេទ្យ។ អង្គការសិទ្ធិមនុស្សអាមេរិកស្នើឲ្យកម្ពុជាបោះចោលសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលភាគច្រើននៅមជ្ឈិមបូព៌ាអបអរសាទរលោក បៃដិន ចំពោះលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក។ លោក បៃដិន ពង្រឹងជ័យជម្នះ ដោយឈ្នះនៅ Arizona ប៉ុន្តែលោក Trump នៅតែមិនទទួលស្គាល់ការចាញ់ឆ្នោត។ ថៃអនុញ្ញាតឱ្យពលករចំណាកស្រុករាប់ពាន់នាក់ពន្យារអាជ្ញាប័ណ្ណការងារ។ កូរ៉េខាងត្បូងនឹងចាប់ផាកពិន័យអ្នកមិនពាក់ម៉ាស់ក្រោយករណីឆ្លងកូវីដ១៩កើនឡើង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕30 minPlay
November 12, 2020ព័ត៌មានពេលព្រឹក៖ ១៣ វិច្ឆិកា ២០២០ - វិច្ឆិកា 13, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ អបអរសាទរលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ អ្នកតវ៉ា៥នាក់នៅខេត្តកោះកុង ត្រូវដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការពាក់ព័ន្ធជម្លោះដីធ្លី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden តែងតាំងលោក Ron Klain ជានាយកខុទ្ទកាល័យសេតវិមាន។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទលោក បៃដិន សន្យាពង្រឹងសម្ព័ន្ធភាពជាមួយមេដឹកនាំជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលី។ មេដឹកនាំនៅអាស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគាំទ្រដោយចិន ខណៈលទ្ធផលការបោះឆ្នោតនៅអាមេរិកនៅមិនប្រាកដប្រជា។ ប្រេស៊ីលបន្តការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់ចិនក្រោយពីផ្អាកមួយថ្ងៃ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕30 minPlay
November 11, 2020ព័ត៌មានពេលព្រឹក៖ ១២ វិច្ឆិកា ២០២០ - វិច្ឆិកា 12, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ជនរងគ្រោះចង់ឃើញចម្លើយសារភាព ក្រោយពេលអតីតកម្មាភិបាលខ្មែរក្រហម លោក អោ អាន ស្លាប់។ អាមេរិកនៅប្រាថ្នាជួយផែយោធារាម ដែលអ្នកវិភាគថាដើម្បីឃ្លាំមើលចិន។ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ១១រូប ដាក់សំណើសុំលិខិតឆ្លងដែនចូលស្រុកវិញ៕30 minPlay
November 10, 2020ព័ត៌មានពេលព្រឹក៖ ១១ វិច្ឆិកា ២០២០ - វិច្ឆិកា 11, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ម្ចាស់សាលារៀន និងអ្នករកស៊ីបង្ហាញក្តីបារម្ភអំពីការខាតបង់ជាថ្មី ខណៈជំងឺកូវីដ១៩ ងើបឡើងវិញ។ កម្ពុជាវាយកម្ទេចអគារថែទាំនាវានៅផែយោធារាម សង់ដោយអាមេរិក។ ព័ត៌មានអន្តរជាតិវិញមានដូចជា តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងលុបចោលច្បាប់សុខភាព Obamacare។ លោក បៃដិន ការពារច្បាប់សុខភាព Obamacare ខណៈតុលាការកំពូលកំពុងពិនិត្យមើលពីជោគវាសនានៃច្បាប់នេះ។ គណបក្សសាធារណរដ្ឋគាំទ្រលោក Trump ក្នុងរឿងជម្លោះលទ្ធផលបោះឆ្នោត និងអន្តរកាលនៃការផ្ទេរអំណាច។ ប្រទេសប្រេស៊ីលផ្អាកការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងកូវីដ១៩ របស់ចិន។ ប្រទេស អាមេនី និងប្រទេសអាស៊ែបៃហ្សង់ ឯកភាពទទួលយកបទឈប់បាញ់ថ្មី។ អ្នកទិញទំនិញចិន ត្រៀមចំណាយប្រាក់ដ៏ច្រើនពីការទិញទំនិញអនឡាញក្នុងពិធីប្រចាំឆ្នាំដ៏ធំរបស់ខ្លួន៕30 minPlay
November 09, 2020ព័ត៌មានពេលព្រឹក៖ ១០ វិច្ឆិកា ២០២០ - វិច្ឆិកា 10, 2020ព័ត៌មានសំខាន់ៗមានដូចជា តារាសម្តែងខ្មែរកាណាដា Ellen Wong មើលឃើញខ្លួនឯងនៅក្នុងតួអង្គ «កូនជនភៀសខ្លួន»។ ពលរដ្ឋមួយចំនួននៅភ្នំពេញបង្ហាញក្តីសង្ឃឹម ក្រោយលោក ចូ បៃដិន ត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោត។ ក្រសួងសុខាភិបាលរកឃើញមនុស្ស៣នាក់ទៀតឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ចាប់ផ្ដើមដំណើរការអន្តរកាលរដ្ឋាភិបាល ខណៈលោក Trump ប្ដឹងជំទាស់លទ្ធផលបោះឆ្នោត។ ក្រុមហ៊ុនឱសថអាមេរិក Pfizer ថា ទិន្នន័យដំបូងៗបង្ហាញថាវ៉ាក់សាំងការពារជំងឹកូវីដ១៩ របស់ខ្លួនមានប្រសិទ្ធភាព។ លោកត្រាំដកលោក Esper ពីតំណែងរដ្ឋមន្ត្រីការពារជាតិ។ លោក Trump ប្រឈមការដាក់សម្ពាធឲ្យធ្វើការជាមួយក្រុមការងារលោក Biden ក្នុងអំឡុងពេលអន្តរកាលនៃការផ្ទេរអំណាច។ ប្រទេសចិននិងរុស្ស៊ីមិនទាន់អបអរលោក Biden ខណៈសម្ព័ន្ធមិត្តអាមេរិកបានផ្ញើសារស្វាគមន៍លោក។ ក្តីបារម្ភពីផ្ទុះសង្គ្រាមស៊ីវិលក្នុងប្រទេសអេត្យូពី កំពុងកើនឡើង ខណៈនាយករដ្ឋមន្រ្តីនៃប្រទេសនេះបង្កើនការវាយប្រហារដោយយោធា៕30 minPlay
November 08, 2020ព័ត៌មានពេលព្រឹក៖ ៩ វិច្ឆិកា ២០២០ - វិច្ឆិកា 09, 2020ព័ត៌មានសំខានៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលសង្ឃឹមពីការពង្រឹងលទ្ធិប្រជាធិបតេយ្យកម្ពុជា ខណៈលោកបៃឌិនត្រូវបានព្យាករណ៍ថាឈ្នះឆ្នោត។ ខ្សែភាពយន្តឯកសារ «The Donut King» អំពីជនភៀសខ្លួនខ្មែរដែលធ្វើនំដូណាត់ ចាប់ផ្តើមដាក់បញ្ចាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden សន្យាបង្រួបបង្រួមជាតិនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ។ ពលរដ្ឋឥណ្ឌាក្នុងភូមិកំណើតជីដូនជីតារបស់អ្នកស្រី Kamala Harris អបអរសារទរជ័យជម្នះរបស់អ្នកស្រី។ និស្សិតបរទេសទន្ទឹងរង់ចាំទិដ្ឋាការដែលមានស្ថិរភាពសម្រាប់ការសិក្សារបស់គេក្នុងសហរដ្ឋអាមេរិក។ ព្យុះ Eta បានធ្វើឲ្យមានការបាក់ដីនៅប្រទេសគុយបា។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ជាមធ្យមជាង ១ សែននាក់ក្នុងមួយថ្ងៃ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕30 minPlay
November 07, 2020ព័ត៌មានពេលព្រឹក៖ ៨ វិច្ឆិកា ២០២០ - វិច្ឆិកា 08, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំង មិនភ្ញាក់ផ្អើលនឹងការប្តឹងរបស់លោក ត្រាំ ក្រោយការបោះឆ្នោត។ បងស្រីសកម្មជនថៃដែលបាត់ខ្លួនធ្វើដំណើរមកកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០។ លោក Trump ថា«ការបោះឆ្នោតនេះមិនទាន់ចប់ទេ»។ ប៉ូលិសអាមេរិករងសម្ពាធនៅពេលដែលការរាប់សន្លឹកឆ្នោតការបោះឆ្នោតនៅបន្តជិតដល់ទីបញ្ចប់។ ខណៈការបោះឆ្នោតអាមេរិកមិនទាន់ដាច់ស្រេច ចិនស្វះស្វែងរកកាត់បន្ថយការតានតឹងជាមួយរដ្ឋាភិបាលអាមេរិកថ្មី។ សហរដ្ឋអាមេរិកមានការឆ្លងជំងឺកូវីដ១៩ថ្មីជាង ១ សែនករណី៣ថ្ងៃជាប់ៗគ្នា៕30 minPlay
November 06, 2020ព័ត៌មានពេលព្រឹក៖ ៧ វិច្ឆិកា ២០២០ - វិច្ឆិកា 07, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតហ្វេសប៊ុក ទទួលបណ្តឹងរបស់ពលរដ្ឋ។ ប្រធានាធិបតីចិនថ្វាយមេដាយមិត្តភាពដល់សម្តេចមហាក្សត្រីយានីនរោត្តមមុនីនាថសីហនុ។ សំឡេងពលរដ្ឋខ្មែរអាមេរិកាំងនៅក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត ឈានឡើងមួយកម្រិតទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នាំមុខការរាប់សន្លឹកឆ្នោត ខណៈលោក Trump មិនទទួលយកលទ្ធផលឆ្នោត។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថា «ប្រទេសអាមេរិកមិនមែនត្រូវកំណត់ដោយបុរសតែម្នាក់ទេ»។ ឧត្តមសេនីយ៍កំពូលរបស់ឥណ្ឌាថា ការប្រឈមមុខជាមួយចិនអាចបង្កឱ្យមានជម្លោះកាន់តែធំ៕30 minPlay
November 05, 2020ព័ត៌មានពេលព្រឹក៖ ៦ វិច្ឆិកា ២០២០ - វិច្ឆិកា 06, 2020ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បេក្ខជនខ្មែរអាមេរិកាំងនាំមុខក្នុងការបោះឆ្នោតក្រុងប្រឹក្សាក្រុង Long Beach។ កម្ពុជាប្រាប់អ.ស.ប.ថា ការចាប់ខ្លួនលោក រ៉ុង ឈុន ស្របតាមច្បាប់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោត នៅថ្ងៃអង្គារ។ បេក្ខជនប្រធានាធិបតីលោក Joe Biden មានសំឡេងនាំមុខកើនឡើងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ការតវ៉ាធ្វើឡើងនៅតាមទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ស្របពេលលទ្ធផលបោះឆ្នោតប្រធានាធិបតីមិនទាន់ប្រកាស។ ការព្យាយាមរបស់គណបក្សប្រជាធិបតេយ្យដើម្បីដណ្តើមសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាអាមេរិក ទំនងត្រូវរារាំងដោយគណបក្សសាធារណរដ្ឋ។ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតពីអង្គការ OSCE រកមិនឃើញមានបញ្ហាជាប្រព័ន្ធក្នុងការបោះឆ្នោតអាមេរិកឆ្នាំនេះទេ។ ប្រទេសឥណ្ឌាអាចផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយខ្លួនឯងមុនកាលកំណត់ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕30 minPlay