កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៦ តុលា ២០២០ - តុលា 26, 2020
    ព័ត៌មាន​សំខាន់ៗ​ជុំវិញ​ពិភពលោក​មាន​ដូចជា ចំនួន​មនុស្ស​ក្រីក្រ​និង​អ្នក​ស្រេក​ឃ្លាន នឹង​កើន​ដោយសារ​ជំងឺ​កូវីដ១៩។ បច្ចេកវិទ្យា 5G របស់​ចិន មិន​អាស្ចារ្យ​ដូច​ការ​ឃោសនា​បំផ្លើស​ឡើយ។ បញ្ញត្តិ​ទិដ្ឋាការ​ថ្មី ធ្វើ​ឲ្យ​និស្សិត​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ព្រួយ​បារម្ភ។ ការ​អះអាង​របស់​លោក Trump អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត អាច​បណ្តាល​ឲ្យ​មាន​ចម្រូងចម្រាស​នៃ​ការ​បោះឆ្នោត​ដោយ​ប្រតិភូ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ តុលា ២០២០ - តុលា 25, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​ការពារ​វិធី​ដោះស្រាយ​សេដ្ឋកិច្ច​របស់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ពួកគេ​គាំទ្រ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បច្ចេកវិទ្យា 5G របស់​ចិន មិន​អស្ចារ្យ​ដូច​ការ​ឃោសនា​បំផ្លើស​ឡើយ។ លោក​ប្រធានាធិបតី Trump នៅ​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​អ៊ីស្រាអែល៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ តុលា ២០២០ - តុលា 24, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​បំបែក​ក្រុម​បាតុករ​នៅមុន​ស្ថានទូត​ចិន ខណៈ​សមាជិក​បក្ស​ប្រឆាំង​២​នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មូលហេតុ​ដែល​នាំឲ្យ​ការ​ស្ទង់​មតិ​អ្នក​បោះឆ្នោត​ឆ្នាំ ២០២០ អាច​ត្រឹមត្រូវ​ជាង​ការ​ស្ទង់​មតិ​ឆ្នាំ ២០១៦។ ហេតុអ្វី​បានជា​ហ្វេសប៊ុក​បាន​បិទ ១៥៥​គណនី​ដែល​មាន​គោលដៅ​លើ​ហ្វីលីពីន​ភ្លាមៗ។ បញ្ញត្តិ​ទិដ្ឋាការ​ថ្មី ធ្វើឲ្យ​និស្សិត​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ព្រួយបារម្ភ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ តុលា ២០២០ - តុលា 23, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អតីត​អ្នក​កាសែត​អាស៊ី​សេរី​សុំ​ឲ្យ​តុលាការ​កំពូល​បញ្ឈប់​កិច្ច​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ចារកម្ម។ អង្គការ ​Human Rights​ Watch​ ថា ឧត្តម​សេនីយ៍កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​ទិញ​សញ្ជាតិ​ស៊ីប។ គណៈកម្មការ​ទន្លេ​មេគង្គ​ថា​ចិន​ព្រម​ចែក​រំលែក​ទិន្នន័យ​ជលសាស្ត្រ​ពេញ​មួយ​ឆ្នាំ​ជាមួយ​ខ្លួន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Pompeo នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក្រោយ​ការបដិសេធ​សំណើ​ចូល​ចាក់សាំង​របស់​យន្តហោះ​ឌ្រូន។ អនុប្រធានាធិបតី​នីហ្សេរីយ៉ា​សន្យា​រក​យុត្តិធម៌​ជូន​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ។ លោក​ Obama ធ្វើ​យុទ្ធនាការ​ឲ្យ​លោក Biden នៅក្នុងរដ្ឋ​ Pennsylvaniaដ៏សំខាន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ តុលា ២០២០ - តុលា 22, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ថា កុំឲ្យ​រដ្ឋាភិបាល​រារាំង​ចូល​ប្រទេស ខណៈ​តុលាការ​កោះហៅ​ពួកគេ​ចូល​សវនាការ។ អ្នក​តាម​ដាន​ថា ២៩ ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​ប្រឈម​ការ​ប្រេះឆា​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ទឹក​ជំនន់​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣៤ ​នាក់ក្នុង​ប្រទេសកម្ពុជា​ និង​ជាង​១០០ នាក់​ក្នុង​ប្រទេសវៀតណាម។ លោក​ហ៊ុន សែន ​ព្រមាន​ក្រុម​បាតុករ​ប្រឆាំង​ចិន​នៅ​ទិវារំឭកខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជប៉ុន និង​ឥណ្ឌូណេស៊ី​ ព្រមព្រៀង​គ្នា​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​ការពារ​ជាតិ និង​សេដ្ឋកិច្ច។ មជ្ឈមណ្ឌល​ CDC ថា ​មនុស្សជិត​៣សែន​នាក់​បាន​ស្លាប់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០២០ ហើយ​២ភាគ៣​ ជាប់​ទាក់​ទិន​នឹង​ជំងឺ​កូវីដ១៩។ ការ​រត់​ជាន់​គ្នា​និង​ការវាយ​ប្រហារ​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅ​អាហ្វហ្គានីស្ថាន ​បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ តុលា ២០២០ - តុលា 21, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ និង​បណ្តឹង​ទាស់​របស់​សកម្មជន​សិទ្ធិ​មនុស្ស។ សកម្មជន​គាំទ្រ​លោក កឹម សុខា ២នាក់ ត្រូវ​ចោទ​ប្រកាន់​ថា​«ប្រមាថ​ព្រះ​មហាក្សត្រ»។ តុលាការ​កោះ​ហៅ​មេដឹកនាំ​ក្រុម​ជំទាស់៩​រូប ​រួម​ទាំង​លោក សម រង្ស៊ី​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទ​ឧបឃាត។ រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ ​អាស៊ាន-អង្គការ​សហប្រជាជាតិ ស្តី​អំពី​បញ្ហា​សាកល​និង​វិបត្តិ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាលប្រទេស​អង់គ្លេស ​គាំទ្រ​ការធ្វើ​តេស្ត​សាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ដែល​មាន​សក្តានុពល​មួយ។ មន្ត្រី​ផ្លូវការ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ ​ពេល​មាន​ការ​ចាប់ខ្លួន​ក្រុម​បាតុករ​ថៃ។ គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស Guinea ​(ហ្គីណេ) ​និយាយ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ ក្នុងជម្លោះ​ពាក់ព័ន្ធ​ការ​បោះឆ្នោត និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ តុលា ២០២០ - តុលា 20, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​យុត្តិធម៌​ថា​ មិនមាន​ «ភាព​មិន​ប្រក្រតី» ក្នុង​ការ​ពន្លឿន​សំណុំ​រឿង​កកស្ទះ​ជិត ២ម៉ឺន​៨ពាន់​នោះ​ទេ។ គ្រោះ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ២៥ នាក់​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិបត្តិ​ជំងឺ​កូវីដ​១៩ ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត​អាមេរិក​ជា​ច្រើន​នាក់ ចេញ​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត។ ការ​បោះពុម្ព និង​លក់​សៀវភៅ​នៅ​ហុងកុង ស្ថិត​ក្រោម​គំនាប​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។ មនុស្ស​ជាង ៤០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ឆ្លង​ជំងឺ​កូវីដ១៩។ អាមេរិក​ព្រមាន​ពី​អំពើហិង្សាធ្ងន់ធ្ងរ​នៅ​អាហ្វហ្គានីស្ថាន​ អាចនាំឲ្យ​អន្តរាយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់។ ក្រុមហ៊ុន​ Nokia ​នឹង​សាងសង់​បណ្តាញ​ទូរស័ព្ទ​លើ​ភព​ព្រះ​ចន្ទ។ អង់គ្លេស​និងអឺរ៉ុប​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​កិច្ចការ​ពាណិជ្ជ​កម្ម ពេល​អង់​គ្លេស​ប្រកាស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ តុលា ២០២០ - តុលា 19, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្ស​កម្ពុជា​ថា សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ និង​ឯកជន​ភាព។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​សហរដ្ឋ​អាមេរិក។ ប្រទេស Uganda ប្រឈម​ទឹកជំនន់ និង​ការ​រាតត្បាត​ជំងឺ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ តុលា ២០២០ - តុលា 18, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង ការពារ​វិធី​ដោះស្រាយ​សេដ្ឋកិច្ច​របស់​បេក្ខជន​ប្រធានាធិបតី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិទ្យាស្ថានសុវត្ថិភាពដងផ្លូវនៅម៉ាឡេស៊ីជំរុញអ្នកបើកម៉ូតូដឹកជញ្ជូនអាហារជូនអតិថិជនឲ្យផ្ដោតលើសុវត្ថិភាពជាធំ។ តួនាទី​រុស្ស៊ី​ក្នុងការ​ប្រយុទ្ធគ្នា​រវាង​ប្រទេស​អាមេនី​និង​អាស៊ែបៃហ្សង់។ នៅ​អង្គការ​សហប្រជាជាតិ៖ ប្រទេស ៣៩ ថ្កោលទោស​ការ​រំលោភ​បំពាន​របស់​ចិន​លើ​ជនជាតិ Uighur និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ តុលា ២០២០ - តុលា 17, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ស្ត្រីខ្មែរ​ម្នាក់​ត្រូវបាន​សង្គ្រោះ ក្នុង​ករណី​រាយការណ៍​ថា​ចាញ់​បោក​ស្វាមី​ជនជាតិ​ចិន។ នៅ​តំបន់​ជន់លិច​លោក ហ៊ុន សែន លើក​ពី​ចំណុច​ខ្លាំង​នៃ​រដ្ឋាភិបាល​របស់​លោក ខណៈ​រង​ការ​រិះគន់​រឿង​លុប​បឹង។ លោក ហ៊ុន សែន​ សម្រួល​សកម្មភាព​លោក​ កឹម សុខា ចុះ​ជួយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Trump​ និង​លោក​ Biden​ ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឡើង​វិញ​បន្ទាប់ពី​វេទិកា​សាធារណៈ​រៀងខ្លួន។ ចិន​ការពារ​វិទ្យាស្ថាន​ខុងជឺ នៅពេល​ឥឡូវ​នេះ​ដែល​ស្ថិត​នៅ​ក្រោម​ការរិះគន់​របស់​សហរដ្ឋ​អា មេរិក។ វិធានការ​រាំង​ខ្ទប់​សារ​ដោយ​ក្រុមហ៊ុន Twitter កំពុង​ក្លាយ​ជា​ការ​ដេញដោល​គ្នា។ អ្នក​ជួលផ្ទះ​រាប់​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners