កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៦ តុលា ២០២០ - តុលា 06, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ៖​ ការ​វាយ​កម្ទេច​អគារ​កងទ័ព​ជើងទឹក​ជួសជុល​ដោយ​អាមេរិក​ បង្កើន​មន្ទិល​កម្ពុជា​កាន់​តែ​រំកិល​ទៅ​រក​ចិន​។ ក្រសួងការពារជាតិ​អាមេរិក​សុំ​ឲ្យ​កម្ពុជា​ពន្យល់​អំពី​ការ​កម្ទេច​អគារ​ជំនួយ​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋាន​រាម។ តុលាការ​កាត់ទោស​ចាង​ហ្វាង​សារ​ព័ត៌មាន​ TVFB ​រឿង​បង្ហោះ​សម្តី​របស់​លោក​ហ៊ុន សែន​ តែ​ព្យួរ​ទោស​។ ស្ថាប័ន​បោះ​ឆ្នោត​គ.ជ.ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តើ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ របស់​លោក Trump អាច​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ទេ? រដ្ឋបាល​លោក​ Trump​ មាន​សុទិដ្ឋិនិយម​ថា​ លោក​ប្រធានាធិបតី​នឹង​អាចចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទនេះ។ អ្នក​នាំ​ពាក្យ​សេតវិមាន​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។ មន្ត្រី​ក្នុង​រដ្ឋNew Jersey កំពុង​ទាក់​ទង​រកអ្នក​ចូលរួម​ក្នុង​កម្មវិធី​រៃអង្គាសប្រាក់របស់​លោក​ Trump កាល​ពី​សប្តាហ៍​មុន។ យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​របស់​លោក Biden ផ្តោត​ទៅ​លើ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩។ ពលរដ្ឋ​អាមេរិកាំង​២នាក់​ និង​អង់គ្លេសម្នាក់ ទទួល​ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ឆ្នាំ២០២០។ ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋCalifornia បំបែក​កំណត់​ត្រា​ ដោយបាន​បំផ្លាញព្រៃ​ឈើជាង ​១,៦​លាន​ហិកតា។ ការ​រំលោភ​បំពានផ្សេងៗ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​មីយ៉ាន់ម៉ា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ តុលា ២០២០ - តុលា 05, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរ​លោក​ប្រធានាធិបតី Donald Trump ឲ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​យល់​ថា លោក​ប្រធានាធិបតី Trump ទំនឹង​ជា​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩ ឆាប់ៗ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វេជ្ជបណ្ឌិត​ព្យាបាល​លោក Trump ថា លោក​ប្រហែលជាអាច​ចេញ​ពី​មន្ទីរពេទ្យ​បាន​នៅ​ថ្ងៃ​ច័ន្ទ។ លោក Trump អរគុណ​អ្នក​ដែល​មក​គាំទ្រ​លោក​នៅ​ក្រៅ​មន្ទីរពេទ្យ។ គណបក្ស​សាធារណរដ្ឋ​ចង់​ផ្អាក​ការងារ​ព្រឹទ្ធសភា តែ​មិន​ផ្អាក​សវនាការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ទេ។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្លាំង ពេល​អាកាសធាតុ​ត្រជាក់​ចូល​មក​ដល់។ មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​ការ​ជជែក​ដេញដោល​បេក្ខជន​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ របាយការណ៍៖ ទីក្រុង​ចិន​ជាប់​ព្រំដែន​កូរ៉េខាងជើង​ជួយ​កូរ៉េខាងជើង​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ តុលា ២០២០ - តុលា 04, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិន​អំពាវនាវ​កុំ​ឲ្យ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា ​ខណៈ​មាន​ការ​បង្ហាញ​ក្តីបារម្ភ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស។ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ថា ពន្ធ​ចំណេញ​មូលធន «មិន​មែន​សង្កត់​ក​រាស្រ្ត» តែ​ជា​ការ​ជួយ​រដ្ឋ​ពីអ្នក​មាន​អចលន​ទ្រព្យ​ច្រើន។ សហរដ្ឋអាមេរិក​ និង​ជប៉ុន ចាំបាច់​ត្រូវ​តែ​ចូលរួម​ថែម​ទៀត​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​កាន់តែ​ខ្លាំង​ឡើង​នៅ​អាស៊ីអាគ្នេយ៍​រួម​ទាំង​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញមាន​ជំងឺ​កូវីដ​១៩​នោះ នឹងធ្វើ​ការ​ពី​មន្ទីរពេទ្យ។ មេដឹកនាំ​ពី​ជុំវិញពិភពលោក​បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​សុខភាព​ល្អ បន្ទាប់​ពី​លោក Trump បាន​ឆ្លង​ជំងឺ​កូវីដ១៩ ។ លោក Pompeo មាន​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី​ ថ្វីបើលោក Trump ​បាន​ឆ្លង​ជំងឺ​កូវីដ១៩ក៏ដោយ។ សកម្មភាព​ជា​ច្រើន​របស់​លោក Trump ធ្វើ​ឲ្យ​មាន​ការ​លំបាក​ស្វែង​រក​ដាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ ការ​ឆ្លង​វីរុស​កូរ៉ូណា​បាន​ធ្វើ​ឲ្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី​ Trump មាន​ភាព​ច្របូក​ច្របល់។ រដ្ឋធានី​នៃ​ប្រទេស​អេស៉្បាញ​ ត្រឡប់​ទៅកាន់​ការ​បិទ​សកម្មភាពដោយ​ផ្នែក នៅ​ពេល​ដែលប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ខំ​បញ្ឈប់​វីរុស​កូរ៉ូណា និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - តុលា 03, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ តុលា ២០២០ - តុលា 02, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីរដ្ឋាភិបាលថា ពន្ធចំណេញមូលធន «មិនមែនសង្កត់ករាស្ត្រ» តែជាការជួយរដ្ឋពីអ្នកមានអចលនទ្រព្យច្រើន។ រដ្ឋាភិបាលប្រកាសបន្តជួយអ្នកពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ និងជនក្រីក្រ ក្នុងវិបត្តិកូវីដ១៩។ កម្មករកាត់ដេរនៅកម្ពុជាត្រដាបត្រដួស បន្ទាប់ពីមានការដកឋានៈអនុគ្រោះពន្ធ EBA។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកដាក់ពាក្យសុំជំនួយបាត់បង់ការងារនៅអាមេរិកនៅមានចំនួនច្រើន ខណៈក្រុមហ៊ុនធំៗខ្លះប្រកាសបញ្ឈប់បុគ្គលិក។ អេស្ប៉ាញដាក់វិធានការបិទសកម្មភាពថ្មី ក្នុងរដ្ឋធានី Madrid ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។ មេដឹកនាំបក្សប្រឆាំងរុស្ស៊ី Navalny ប្រាប់ទស្សនាវដ្តីអាល្លឺម៉ង់មួយថា លោក Putin នៅពីក្រោយការដាក់ថ្នាំបំពុលលោក។ សមាជិកសភាអាមេរិកព្រមានថា សហរដ្ឋអាមេរិកបរាជ័យមិនបានចាត់វិធានការលើការគំរាមកំហែងពីចិន។ រដ្ឋបាលលោក Trump ស្នើទទួលជនភៀសខ្លួនតែ ១៥.០០០នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១​ តុលា ២០២០ - តុលា 01, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​ប្រកាន់​ពលរដ្ឋ​៣​នាក់​ថា​«ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» ​ក្រោយ​ការ​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី។ អ្នក​កាសែត​២​នាក់​ដែលរង​របួស ​ដាក់​ពាក្យ​បណ្តឹង​«ប៉ុន​ប៉ង​វាយ​សម្លាប់» ​ ក្រោយ​រាយ​ការណ៍​បទ​ល្មើស​ព្រៃឈើ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ជំរុញឲ្យ​ប្រទេស​ក្រិក​និង​តួកគីបន្ត​ការ​ពិភាក្សា​គ្នា​លើ​ជម្លោះ​ដែន​ទឹក។ ថ្នាក់ដឹកនាំ​ប្រទេស​មជ្ឈិម​បូព៌ា​សម្លឹង​ទៅ​ដល់​ផែនការ​សន្តិភាព​ទូលំទូលាយ ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ កូរ៉េខាងជើង​មិនបាន​បង្ហាញ​សញ្ញា​ឆ្ពោះ​ទៅ​កាន់​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទេ។ អភិបាល​ក្រុង​ហុងកុង​ចុង​ក្រោយ​របស់​ចក្រភព​អង់គ្លេស បារម្ភ​ពី​ការ​បាត់​បង់​ស្វ័យភាព​របស់​ក្រុង​នេះ។ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ផ្លូវ​ភេទ​បង្ក​ឲ្យ​មាន​បាតុកម្ម​ក្នុង​ប្រទេស​ឥណ្ឌា។ ឥណ្ឌា​ប្រហែល​ជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ លើស​តួលេខ​ផ្លូវការ​ដប់​ដង។ ចៅក្រម​អាមេរិក​រាំង​ខ្ទប់​ការ​ដំឡើង​ថ្លៃ​សេវា​អន្តោប្រវេសន៍។ របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ចិន​ជាប់​ព្រំដែន​កូរ៉េខាងជើង​ជួយ​កូរ៉េខាងជើង​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ កញ្ញា ២០២០ - កញ្ញា 30, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អគ្គ​លេខាធិការ​អ.ស.ប.​នឹង​បង្ហាញ​របាយ​ការណ៍​អំពី​«ការ​បំភិត​បំភ័យ»​ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​លុប​ស្រះ​ទឹក​នៅ​បុរី​ស្កឹមស្កៃ​ហ្គ្រេន​ភ្នំពេញ​របស់​ក្រុមហ៊ុន​ជីបម៉ុងលែន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ទីនោះ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អគ្គលេខាធិការអ.ស.ប.​សោកស្តាយ​ចំពោះ «ចំណុច​គោលដ៏​ឈឺចាប់»​ ដែល​កូវីដ​១៩ ​បាន​សម្លាប់​មនុស្ស​សរុប​១​លាន​នាក់។ លោកTrump និង​លោក Biden នឹង​ជជែក​ដេញដោល​គ្នា​លើក​ទី​មួយ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ។ មនុស្ស​៣នាក់​ស្លាប់​និងហើយ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ត្រូវភៀស​ខ្លួនចេញ ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ក្នុងភាគ​ខាង​ជើង​រដ្ឋ California​។ ប្រធានាធិបតី​បារាំងជួប​មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​បេឡារុស។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ផ្អាក​សកម្មភាព​ការងារ​របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ កញ្ញា ២០២០ - កញ្ញា 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​និង​អង្គការ​យូណេស្កូ​ជំរុញ​ឲ្យ​ច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​គោរព​តាម​ស្តង់ដារ​អន្តរជាតិ ខណៈ​ច្បាប់​នេះ​ពន្លឿន​ការ​អនុម័ត​ឆាប់ៗ។ លោក ​ហ៊ុន សែន ​ប្រាប់​មេដឹកនាំ​ពិភពលោក​ថា​ ការ​ដក​EBA​ជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្រ្ត ​និង​«អយុត្តិធម៌»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជម្រើស​របស់​លោក Trump រឿង​ចៅក្រម​តុលាការ​កំពូល​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា។ សហរដ្ឋ​អាមេរិក​គំរាម​បិទ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ កង​កម្លាំង​នៃ​ប្រទេស​អាមេនី​ និង​ប្រទេស​អាស៊ែបៃហ្សង់ បានបន្ត​ប្រយុទ្ធ​គ្នា​ នៅតំបន់​ជុំវិញ​ដែនដី Nagorno-Karabakh។ ចៅ​ក្រមតុលាការ​សហព័ន្ធ​មួយ​រូប​របស់​អាមេរិក​ បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​បទ​បញ្ជា​របស់​រដ្ឋបាល​លោក​ត្រាំ​ ដែល​បាន​ដាក់​បម្រាម​ចំពោះ​កម្មវិធីវីដេអូ​ដែល​មាន​ប្រជា​ប្រិយ​ភាព​របស់​ក្រុមហ៊ុន TikTok​ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក​Moon Jae-in បាន​សុំ​អភ័យទោស​ដល់​គ្រួសារ​ជន​រង​គ្រោះនៃ​មន្ត្រី​រដ្ឋាភិបាល​ ដែល​ត្រូវ​បា​ន​បាញ់​សម្លាប់​ដោយ​កង​ទ័ព​ប្រទេស​កូរ៉េ​ខាង​ជើង។​ រដ្ឋ​ Victoria​ របស់​អូស្ត្រាលី​ដែល​មាន​ការ​ឆ្លង​ខ្លាំង​ជាង​គេ​ដោយសារកូវីដ១៩ នឹង​បន្ធូរ​បន្ថយ​វិធាន​ការ​រឹត​បន្តឹង៕​
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 28, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដែលអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍នៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សភាថ្មីចូលរួមដោយមានសមាជិកបក្សប្រឆាំង សាកល្បងប្រជាធិបតេយ្យពហុបក្សរបស់សិង្ហបុរី។ ពលរដ្ឋអាមេរិកាំងដឹងគុណចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក លោកស្រី Ruth Bader Ginsburg៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 27, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកបន្តជំរុញកម្ពុជាឲ្យគោរព«គោលការណ៍រួម»នៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជនភៀសខ្លួននយោបាយហុងកុងដែលចង់ជិះទូកទៅតៃវ៉ាន់ប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។ ជនភៀសខ្លួនចិនភ័យខ្លាចពេលប្រទេសថៃសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយចិន៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners