កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - កញ្ញា 26, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ជនរងគ្រោះដាក់ពាក្យប្តឹងប្រជាការពារខណ្ឌ៧មករា ករណីបោកខ្ទប់នឹងថ្នល់មួយទំហឹងក្នុងពេលតវ៉ា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជាលោក Trump ប្រាប់អង្គការសហប្រជាជាតិឲ្យចិនទទួលខុសត្រូវចំពោះជំងឺកូវីដ១៩។ អ្នកវិទ្យាសាស្ត្រថា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យភ្លើងឆេះព្រៃនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរឡើង។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg បានក្លាយជាស្ត្រីទីមួយដែលសពរបស់លោកស្រីត្រូវតម្កល់នៅវិមានសភាសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើងជិតដល់៧លាននាក់ ខណៈប្រទេសមួយចំនួនទៀតមានការឆ្លងរាតត្បាតជាថ្មី។ រដ្ឋបាលលោក Donald Trump បានដាក់ទណ្ឌកម្មតុលាការបដិវត្តន៍មួយនិងចៅក្រមជាច្រើនរូបរបស់ប្រទេសអ៊ីរ៉ង់។ មនុស្សចំនួន ៤ នាក់ បានរងរបួសក្នុងការវាយប្រហារដោយកាំបិតមួយនៅទីក្រុងបារីស។ កូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងសុំអភ័យទោសចំពោះការសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 25, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភាពចម្រូងចម្រាសនៃការបង្កើតច្បាប់មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានៅតែជាសំណួរនៅឡើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បាតុករថៃប្រឈមជាមួយនឹងរបបរាជានិយម ស្របពេលដែលការតវ៉ារីកកាន់តែធំឡើង។ អង្គការសហប្រជាជាតិកត់សម្គាល់ខួបទី ៧៥ ក្នុងបរិយាកាសដែលមានការប្រឈមថ្មីៗ។ ការខកចិត្តចំពោះការសម្រេចលើការស្លាប់របស់នាង Breonna Taylor បង្កឲ្យបាតុកម្មពាសពេញសហរដ្ឋអាមេរិក។ សកម្មជនប្រឆាំងដ៏លេចធ្លោបំផុតរបស់ក្រុងហុងកុងត្រូវបានចាប់ខ្លួន។ បាតុកម្មផ្ទុះឡើងនៅបេឡារុស ក្រោយមានពិធីស្បថចូលកាន់តំណែងជាសម្ងាត់របស់លោក Lukashenko។ ទីភ្នាក់ងារអវកាស NASA ថាអាចម៍ផ្កាយទំហំប៉ុនរថយន្តក្រុងហោះមកយ៉ាងកៀកនឹងផែនដី និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 24, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ កញ្ញា ២០២០ - កញ្ញា 23, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ហ៊ុន សែន​ ប្រាប់​មេដឹកនាំ​ពិភព​លោក​ថា​ ប្រទេស​ក្រីក្រ​រង​គ្រោះ​ដោយសារ​នយោបាយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អភិវឌ្ឍន៍។ អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក អឿ ណារិទ្ធ និយាយ​ពី«ការ​គំរាមកំហែង» ក្រោយ​នគរបាល​ដោះលែង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​ធ្វើ​មហាសន្និបាត​តាម​អនឡាញ​រួម​ជាមួយ​ការ​ចូលរួម​ផ្ទាល់​ខ្លះ​ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ប្រទេស​ជាង​ ១៥០​ នឹង​ចូលរួម​គម្រោង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ជា​សាកល​ដឹក​នាំ​ដោយអង្គការ​សុខភាព​ពិភពលោក។ នៅ​ពេល​ដែល​ប្រទេស​អ្នក​មានកំពុងប្រយុទ្ធទាំង​លំបាក​ទៅ​នឹងជំងឺ​កូវីដ១៩ ការ​ឆ្លើយ​តប​របស់​ទ្វីប​អាហ្វ្រិក​ចំពោះ​រឿង​នេះ​ទទួល​បាន​ការ​កោត​សរសើរ។ ប្រទេស​ប៉ាគីស្ថាន​ចាប់ផ្តើម​សាក​ល្បង​ដំណាក់កាល​ទី៣​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ផលិតដោយ​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ កញ្ញា ២០២០ - កញ្ញា 22, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​រស់​នៅ​ភូមិ​ចម្លង​គោ​ ខេត្ត​កោះកុង​ នៅ​តែ​បារម្ភ​ការ​បណ្តេញ​ចេញដោយ​ក្រុមហ៊ុន​ចិន ​UDG​ ដែល​រង​ទណ្ឌកម្មពី​អាមេរិក។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​ខ្វែង​គំនិត​គ្នា​រឿង​តែងតាំង​ចៅក្រម​តុលាការ​កំពូលថ្មី​របស់​សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រី​ការ​បរទេសសហភាព​អឺរ៉ុប​ជួប​មេដឹកនាំ​បក្ស​ប្រឆាំងរបស់​ប្រទេស​បេឡារុស។ មន្ត្រី​យោធា​កោះ​តៃវ៉ាន់​និយាយ​ថា​ ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​វាយបកប្រឆាំង​ការគំរាម​កំហែងរបស់​ចិន។ រូប​សំណាក​របស់​លោកស្រី Ginsburg នឹង​ត្រូវ​សាងសង់​នៅ​ទីក្រុង​ញូវយ៉ក។ អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ក្នុង​សហរដ្ឋ​អាមេរិក កើនជិត​ដល់​ចំនួន​២សែន​នាក់​ហើយ។ ប្រាសាទ​បុរាណ​សតវត្ស​ទី​១៧ Taj Mahal (អាន តាច ម៉ាហាល) ​ដ៏​ល្បីល្បាញរបស់​ឥណ្ឌា​ ត្រូវ​បាន​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​វិញ។ នៅ​ក្នុង​តំបន់​ដាច់ស្រយាលមួយ​ក្នុង​តំបន់​ភ្នំ​ហេមពាន្ដ​ ការ​ជួប​ពេទ្យ​តាម​អ៊ីនធើណិត​នាំ​ឱ្យ​មាន​ការ​ថែទាំ​សុខភាព​ទំនើប៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ កញ្ញា ២០២០ - កញ្ញា 21, 2020
    ព័ត៌មានសំខាន់ៗនៅជុំវិញពិភពលោកមានដូចជា ជំងឺកូវីដ១៩ បង្អាក់សេវាសុខាភិបាលនៅទូទាំងពិភពលោក។ អ្នកវិភាគថា ការរឹតត្បិតព័ត៌មានឌីជីថលនៅប្រទេសចិន បានចាប់ផ្តើមតាំងពីឆ្នាំ២០០៣។ លោក Trump និងលោក Bidenនឹងជជែកដេញដោលគ្នានៅថ្ងៃទី២៩ ខែកញ្ញា។ នៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងតំបន់ភ្នំហិមាល័យ ការជួបពេទ្យតាមអ៊ីនធឺណិតនាំឱ្យមានការថែទាំសុខភាពទំនើប៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ កញ្ញា ២០២០ - កញ្ញា 20, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការស្រាវជ្រាវមួយរកឃើញថា ប្រាក់ឈ្នួលកម្មករទូទៅថយចុះខ្លាំង ដោយសារវិបត្តិជំងឺកូវីដ១៩។ នាគចិនពង្រឹងខ្លួននៅអាស៊ាន ផ្តល់ប្រយោជន៍ដល់កម្ពុជាខ្លាំងជាងគេ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការស្លាប់របស់លោក Chad Boseman បន្សល់ទុកនូវស្លាកស្នាមគួរឲ្យសង្វេគមួយសម្រាប់ឆ្នាំ ២០២០ ដ៏អាប់អ៊ួរ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ កញ្ញា ២០២០ - កញ្ញា 19, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ កញ្ញា ២០២០ - កញ្ញា 18, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ស្នើសុំជំនួយពីរដ្ឋាភិបាល ខណៈជួបវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩។ តំណាងរាស្ត្រអាមេរិកថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជនយុវជននិងអ្នករិះគន់នៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមពន្លត់អគ្គិភ័យបន្តពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋ Oregon និងរដ្ឋផ្សេងៗនៅភាគខាងលិចអាមេរិក។ មនុស្ស៤១នាក់ត្រូវបានចាប់ខ្លួននៅស៊ូដង់ក្នុងរឿងស្តុកទុកគ្រឿងផ្ទុះខុសច្បាប់។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថា យុវវ័យជនជាតិភាគតិចអាមេរិកមានហានិភ័យខ្ពស់ពីការស្លាប់ដោយសារជំងឺកូវីដ១៩។ ទីផ្សារភាគហ៊ុនអាស៊ីធ្លាក់ចុះខ្លាំងក្រោយអាមេរិកមិនមានកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចថ្មី។ នាយករដ្ឋមន្រ្តីថៃព្រមានក្រុមបាតុករពីការបង្កហានិភ័យកាន់តែខ្លាំងនៃការរាតត្បាតរបស់កូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 17, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ UDG ចិន​នៅ​កម្ពុជា។ បក្ស​កាន់​អំណាច​កម្ពុជា​ការពារ​ក្រុមហ៊ុន​ចិន UDG ក្រោយ​ក្រុមហ៊ុន​នេះ​រង​ទណ្ឌកម្ម​របស់​អាមេរិក។ កម្មវិធី​ Podcast «កម្ពុជា​សម្លឹង​ទៅ​មុខ» ស្ដី​អំពី «វប្បធម៌ និង​អត្តសញ្ញាណ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​ អេមីរ៉ាត​អារ៉ាប់រួម និង​បារ៉ែន។ លោក Chris Wallace នៃ​ទូរទស្សន៍ Fox News ជា​អ្នក​សម្របសម្រួល​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Biden។ លោក Pompeo ថា សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​នឹង​ជួយ​កាត់​បន្ថយ​ផល​វិបាក​នៃ​សង្គ្រាម។ លោក Yoshihide Suga ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន។ អង្គការ​សហប្រជាជាតិ​ថា ជំងឺកូវីដ១៩ បណ្ដាល​ឲ្យ​ការ​ធ្វើដំណើរ​អន្តរជាតិ​ធ្លាក់​ចុះ ៦៥%៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners