កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - កញ្ញា 06, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ឃ្លាំ​មើល​រំឭក​គុណ​តម្លៃ​របស់​កាសែត The Cambodia Daily ​៣ឆ្នាំ​ក្រោយ​ការ​បិទ​កាសែត​នេះ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​ពិចារណា​អំពី​ការ​គ្រប់គ្រង​កាំភ្លើង នៅពេល​មាន​ការ​បាញ់​កាំភ្លើង​និង​មាន​បាតុកម្ម​ជាច្រើន។ ការ​បង្ក្រាប​នៅហុងកុង​ជះ​ផល​ប៉ះពាល់​ដល់​សមិទ្ធផល​ការទូត​របស់​តៃវ៉ាន់។ ទំនាក់ទំនង​អូស្ត្រាលី​ជាមួយ​ចិន​អន់ថយ ពេល​ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​ស៊ើបអង្កេត​ការ​នាំចូល​ស្រា​ពី​អូស្ត្រាលី៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 05, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​កម្ពុជា​រុញដាក់​គ្នា​រឿង​របាយការណ៍​ទាហាន​វៀតណាម​សង់​សំណង់​រឹងមាំ​នៅ​ព្រំដែន​ខេត្ត​កណ្តាល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​វិភាគ​អំពីកប៉ាល់​នេសាទ​ចិន​គំរាម​កំហែង​ដល់​សន្តិសុខ​ដែន​សមុទ្រ។
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 04, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 03, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា គ.ជ.ប. រៀបចំចុះឈ្មោះបោះឆ្នោត ខណៈក្រុមអ្នកអង្កេតការណ៍ជំរុញការឃ្លាំមើលដើម្បីធានាសុចរិតភាព។ ឌុច ស្លាប់ជាមួយ«កេរដំណែលអសោច» លាងលុបមិនបាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិតីសហរដ្ឋអាមេរិកលោក Donald Trump បានដើរពិនិត្យមើលកន្លែងមួយចំនួនដែលរងការធ្វើបាតុកម្មក្នុងទីក្រុង Kenosha រដ្ឋ Wisconsin។ មន្រ្តីវៀតណាមនិងចិនបានជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ បន្ទាប់ពីមានជម្លោះដែនទឹកអស់រយៈពេលជាច្រើនខែកន្លងមក។ សហរដ្ឋអាមេរិកកំពុងកែសម្រួលគោលនយោបាយរបស់ខ្លួនចំពោះកោះតៃវ៉ាន និងបានប្រកាសឲ្យដឹងជាផ្លូវការអំពីការលក់អាវុធឲ្យតៃវ៉ាន់ ស្របពេលដែលប្រទេសចិនកំពុងបង្កើនសម្ពាធលើដែនកោះមួយនេះ។ របាយការណ៍ថ្មីមួយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកព្យាករណ៍ថា ប្រទេសចិននឹង «យ៉ាងហោចណាស់បង្កើនទ្វេដង» នូវបរិមាណក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន។ សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះខ្លាំងជាលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 02, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា ចេតនាបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា មិនទាន់បញ្ចប់នៅឡើយទេ។ បីឆ្នាំនៃការបង្ក្រាបនយោបាយ ក្រុមជំទាស់ខ្លះស្វះស្វែងរកច្រកចេញដើម្បីអាចចូលរួមការបោះឆ្នោត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើដំណើរទៅកាន់ក្រុង Kenosha រដ្ឋ Wisconsin នៅថ្ងៃអង្គារ ដែលនៅទីនោះ អ្នកតវ៉ាប្រឆាំងជាច្រើននាក់បានបង្កអំពើហិង្សាកាលពីសប្តាហ៍មុន។ ឥណ្ឌាបន្ធូរបន្ថយការរឹតត្បិតដោយសារវីរុសកូរ៉ូណា ខណៈពេលប្រទេសនេះមានអ្នកឆ្លងជិត៣,៧លាននាក់។ សិស្សបារាំងរាប់លាននាក់បានវិលត្រឡប់ទៅសាលារៀនរបស់គេវិញហើយនៅថ្ងៃអង្គារ ដោយស្ថិតក្រោមលក្ខខណ្ឌសុវត្ថិភាពថ្មី។ ពលរដ្ឋស៊ូដង់ខ្លះគាំទ្រកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាម និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 01, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកឃ្លាំមើល​ថា ការ​ព្រលយ​ធ្វើ​នយោបាយ​របស់​អតីត​សមាជិក​បក្ស​ជំទាស់ នឹង​មិនមែន​ជា​គន្លឹះ​សម្រាប់​សា្តរ​ប្រជាធិបតេយ្យ​កម្ពុជា​ទេ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ ហេតុការណ៍​ចុង​ក្រោយ​បង្អស់​ដែល​ប៉ូលិស​បាញ់​ពលរដ្ឋ​ស្បែក​ខ្មៅ​ធ្វើ​ឲ្យ​មាន​ការ​អំពាវនាវ​ជា​ថ្មី​ឲ្យ​មាន​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​នៅ​សហរដ្ឋ​អាមេរិក។ គណៈប្រតិភូ​ជាន់ខ្ពស់​អ៊ីស្រាអែល​និង​អាមេរិក​ជិះ​យន្តហោះ​ពាណិជ្ជ​ជា​លើក​ដំបូង​រួម​គ្នា​ទៅកាន់​ប្រទេស​អេមេរ៉ាត​អារ៉ាប់រួម។ អាមេរិក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជិត៦លាននាក់​ ខណៈ​រដ្ឋ​ភាគ​កណ្តាល​មាន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង។ អ្នក​វិទ្យាសាស្រ្ត​មើល​ឃើញ​ពី​គុណវិបត្តិ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ដែល​ផលិត​ដោយរុស្ស៊ី​និងចិន។ ប្រទេស​ចិន​បើក​ការ​ស៊ើប​អង្កេតថ្មី​ទី​២​ទាក់ទង​ការ​នាំ​ចូល​ស្រា​ពី​ប្រទេស​អូស្រ្តាលី។ លោក​ប្រធានាធិបតី Donald Trump និង​មន្រ្តី​ផ្សេងៗ​ទៀត​របស់​អាមេរិក​និយាយ​ថា​ សហរដ្ឋ​អាមេរិក​មាន​ផែនការ​ក្នុង​ការកាត់​បន្ថយ​ចំនួន​កងទ័ព​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ពលរដ្ឋ​អាមេរិកាំងចំនួន​៤០% គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដែល​គំរាម​ចាត់វិធានការ​ហាម​ប្រាម​ដល់​ប្រព័ន្ធ​បណ្តាញ​សង្គមTikTok របស់​ចិន​មិន​ឲ្យ​ដំណើរ​ការក្នុង​សហរដ្ឋ​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 31, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចែករំលែកសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើវ៉ាក់សាំងកូវីដ១៩ កំពុងត្រូវធ្វើតេស្តមានប្រសិទ្ធភាពបែបណា? ចិនប្រឹងប្រែងក្តោបក្តាប់លើបច្ចេកវិទ្យា Blockchain ប៉ុន្តែតើពិភពលោកនឹងទុកចិត្តបច្ចេកវិទ្យាចិនដែរឬទេ? តៃវ៉ាន់មានគម្រោងផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រពីប្រទេសចិន៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 30, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលកម្ពុជាថា ការចងក្រងក្រុមតំណាងនៅមូលដ្ឋានត្រូវអាក់ខាន ដោយសារច្បាប់សមាគមអង្គការសង្គមស៊ីវិល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកSanders សុំឱ្យក្រុមគាំទ្រកំណែទម្រង់នយោបាយនិយម រក្សារបៀបវារៈតទៅទៀតដោយបោះឆ្នោតជូនលោក Biden។ តៃវ៉ាន់មានគម្រោងផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រពីប្រទេសចិន។ អង្គការសហប្រជាជាតិថា អ្នកធ្វើការផ្នែកមនុស្សធម៌ប្រឈមនឹងអំពើហិង្សាច្រើនជាងមុន៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 29, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរកម្ពុជារុញដាក់គ្នារឿងរបាយការណ៍ទាហានវៀតណាមសង់សំណង់រឹងមាំនៅខេត្តកណ្តាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វិភាគ៖ តើកប៉ាល់នេសាទចិនគំរាមកំហែងដល់សន្តិសុខដែនទឹកកាន់តែខ្លាំងឬយ៉ាងណា? នាវាចម្បាំងអាមេរិកបើកក្បែរប្រជុំកោះនៅសមុទ្រចិនខាងត្បូងខណៈភាពតានតឹងកាន់តែកើនជាមួយចិន។ លោក Trump ថា អាមេរិកនឹងមានវ៉ាក់សាំងកូវីដ១៩មុនដំណាច់ឆ្នាំ២០២០។ ប្រទេសថៃនឹងបន្ធូរបន្ថយនីតិវិធីឆ្លងព្រំដែនដែលត្រូវដាក់ដើម្បីប្រយុទ្ធនឹងកូវីដ១៩។ ម៉ាឡេស៊ីបន្តការរឹតត្បិតការធ្វើដំណើររហូតដល់ចុងឆ្នាំ២០២០ ដើម្បីទប់ទល់នឹងកូវីដ១៩។ អធិការបតីអាល្លឺម៉ង់រំពឹងថា ការគ្រប់គ្រងកូវីដ១៩នៅខែត្រជាក់ខាងមុខកាន់តែលំបាក។ បាតុករក្រុងវ៉ាស៊ីនតោនព្យាយាមស្រែកឲ្យឮលប់សំឡេងលោក Trump ក្នុងពិធីនៅសេតវិមាន៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 28, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចែករំលែកសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកគាំទ្រថ្មីរបស់លោក Trump ចូលរួមក្នុងសន្និបាតជាតិគណបក្សសាធារណរដ្ឋ។ ចិនប្រើខ្សែភាពយន្ត ល្បែងលេង ភូគោល ទស្សនាវដ្តី អាវយឺត ដើម្បីបង្កើនការទទួលស្គាល់ការកាន់កាប់របស់ខ្លួននៅដែនសមុទ្រដែលមានជម្លោះ។ អាមេរិកនិងចិនឌឺដងសម្តីដាក់គ្នាខណៈដែលភាពតានតឹងខាងយោធាកាន់តែកើនឡើង។ ប្រធានអង្គការអូតង់ទាមទារឲ្យប្រធានាធិបតីបេឡារុសគោរពសិទ្ធិជាមូលដ្ឋាន។ អង្គការ UNICEF ថាវិបត្តិកូវីដ១៩ធ្វើឲ្យកុមារជិត៥០០លាននាក់មិនអាចរៀនពីចម្ងាយបាន។ ពលរដ្ឋអាមេរិកាំង១លាននាក់ទៀតដាក់ពាក្យសុំជំនួយពេលអត់ការងារកាលពីសប្តាហ៍មុន និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners