កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - សីហា 17, 2020
    ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋជាច្រើននៅសហរដ្ឋអាមេរិកចាប់ផ្តើមងាកយកជម្រើសបោះឆ្នោតផ្ញើតាមប្រៃសណីយ៍។ បាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃកាន់តែខ្លាំងក្លា ដោយសារយុវជនទាមទារឲ្យមានការផ្លាស់ប្តូរ។ ក្រុមពលរដ្ឋអត់ឃ្លានក្នុងប្រទេសម៉ាឡេស៊ី ពឹងពាក់លើអង្គការសប្បុរសធម៌ដើម្បីទទួលបានអាហារបរិភោគក្នុងអំឡុងពេលសកម្មភាពក្នុងប្រទេសត្រូវបានផ្អាក៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 16, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បញ្ហាចម្រូងចម្រាសនៃករណីដុតគោយន្តដឹកឈើនៅខេត្តពោធិ៍សាត់ នាំឲ្យគ្រួសារម្ចាស់គោយន្តបារម្ភអំពីជីវភាពក្រីក្របន្ថែមទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សង្គ្រាមផ្ទៃទឹក៖ ទន្លេមេគង្គក្លាយជាចំណុចប្រឈមនៃការប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន។ ឥណ្ឌារឹតបន្តឹងច្បាប់ពាណិជ្ជកម្មដោយមានបំណងវាយប្រហារលើចិន៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 15, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលរិះគន់សេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈថា «មានលក្ខណៈគាបសង្កត់» ខណៈអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោល។ បណ្តុំទិន្នន័យបង្ហាញពីមាត្រដ្ឋាននិងផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធតំបន់ទន្លេមេគង្គ។ សកម្មជនពីរនាក់ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការទាមទារដោះលែងលោក រ៉ុង ឈុន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គ្រូបង្រៀននៅសហរដ្ឋអាមេរិកធ្វើបាតុកម្មមិនព្រមត្រឡប់ទៅសាលារៀនវិញ។ កូវីដ១៩បានឆ្លងដល់មនុស្សជាង២០លាននាក់នៅជុំវិញពិភពលោក ដោយអាមេរិកបន្តមានការរាតត្បាតធ្ងន់ធ្ងរ។ វៀតណាមគ្រោងនឹងទិញវ៉ាក់សាំងកូវីដ១៩ថ្មីរបស់រុស្ស៊ី។ សហភាពអឺរ៉ុបទាមទារឲ្យមានទណ្ឌកម្មលើបេឡារុសក្រោយការបោះឆ្នោតចម្រូងចម្រាស និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 14, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ស ខេង ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនប៉ះពាល់ទំនាក់ទំនងកម្ពុជានិងអឺរ៉ុប។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិករាយការណ៍អំពីការស្លាប់ដោយសារកូវីដ១៩ ក្នុងមួយថ្ងៃច្រើនបំផុតតាំងពីខែឧសភាមក។ អ្នកសុំជំនួយបាត់បង់ការងារថ្មីនៅសហរដ្ឋអាមេរិកប្រចាំសប្ដាហ៍មុនមានចំនួនតិចជាងមួយលាននាក់។ ចិនជំទាស់ទៅនឹងការរិះគន់របស់លោក Pompeo មកលើខ្លួន។ នាយករដ្ឋមន្ត្រីថៃអំពាវនាវឲ្យមានឯកភាពជាតិ ខណៈបាតុកម្មបន្តមានស្ទើររាល់ថ្ងៃ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 13, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុមហ៊ុន​ធំៗ​ដែល​បញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ជំរុញឲ្យ​កម្ពុជា​អភិវឌ្ឍ​ថាមពល​ស្អាត ខណៈ​បង្ហាញ​ក្តីបារម្ភ​លើ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម។ ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​របស់​អឺរ៉ុប​មក​លើ​កម្ពុជា​ចាប់​ចូល​ជាធរមាន។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា សេដ្ឋកិច្ច​ប្រទេស​អង់គ្លេស​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​ជាងគេ​ក្នុង​ចំណោមប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ខ្ពស់។ ស្ត្រី​មួយ​ក្រុម​ថា​ គេ​នឹង​វាយ​បក​ចំពោះ​ការ​រិះគន់​ប្រកាន់​ភេទ​ចំពោះលោក​ស្រី Kamala។ ចិន​រិះគន់​អាមេរិក​ចំពោះ​ទស្សនកិច្ច​ទៅ​កាន់​តៃវ៉ាន់ ខណៈ​កូវីដ១៩ កំពុង​ឆ្លងរាលដាល​នៅ​អាមេរិក។ មនុស្ស​ ១.០០០ នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​បេឡារុស។ នាយករដ្ឋមន្ត្រី​ថៃ​ថា បាតុករ​ធ្វើ​ហួសហេតុ​ពេក​ដែល​ចង់​«ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម»៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 12, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កំណើន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ និង​ការថ្លោះធ្លោយ​ក្នុង​ការ​តាមដាន បាន​បង្ក​កង្វល់​ថ្មី​អំពី​ការឆ្លង​វីរុស​នេះ​នៅ​កម្ពុជា។ មន្ត្រី​នគរបាល​ជា​ស្ត្រី បឹ្តង​ស្នងការ​ខេត្តកំពង់ធំ ចោទ​ប្រកាន់​រឿង​បៀតបៀនផ្លូវ​ភេទ។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា គេ​រំពឹង​ថា លោក Biden នឹង​ប្រកាស​ដៃគូ​ឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​ក្នុង​សប្ដាហ៍​នេះ។ ប្រធានាធិបតី​ Putin ថា​រុស្សី​ជា​ប្រទេស​ទី​មួយដែលបាន​អនុញ្ញាតជា​ផ្លូវការ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ថ្មី​មួយ​ដែល​រុស្ស៊ី​បាន​បង្កើត។ ស្នងការ​ប៉ូលិស​ក្រុង Seattle នឹង​លាលែងពី​តំណែង ក្រោយ​ពី​មាន​ការ​ប្រកាស​កាត់​បន្ថយ​ចំនួន​ប៉ូលិស។ នូវែលសេឡង់រក​ឃើញ​ករណី​ឆ្លង​ថ្មីនៃ​ជំងឺ​កូវីដ១៩ ក្រោយ​គ្មាន​ការ​ឆ្លង​អស់១០២​ថ្ងៃ។ រដ្ឋមន្ត្រី​ប្រទេសអង់គ្លេស​និងបារាំង​ជួប​ប្រជុំ​ពីការ​ទប់​ស្កាត់​វិបត្តិ​ជនភៀស​ខ្លួនតាម​ទូក៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 11, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌកម្ម EBA លើ​ទំនិញ​កម្ពុជា​នឹង​ចូល​ជា​ធរមាន​ដោយ​គ្មាន​ការ​កែប្រែ។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា សេតវិមាន និង​គណបក្ស​ប្រជាធិបតេយ្យ​ខ្វែង​គំនិត​គ្នា​រឿង​បទបញ្ជា​នីតិប្រតិបត្តិ​របស់​លោក Trump។ អាជ្ញាធរ​ប្រកាស​ភ្លាមៗ​ថា ​ការ​តវ៉ា​នៅ​អគារ​សហជីព​ប៉ូលិស​ក្នុង​ទីក្រុង Portland គឺ​ជា​កុបកម្ម។ បណ្ដា​រដ្ឋមន្ត្រី​ និង​សមាជិក​សភា​លីបង់​លាលែង​ពី​តំណែង​ ក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​រដ្ឋធានី​បេរូត។ ប្រធានាធិបតី​បេឡារូស​ត្រូវ​បាន​ប្រកាស​ថាឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់អាណត្តិ​ទី៦។ WHO ថា «ជីវិត​ទាំងអស់​ដែល​បាត់បង់​មាន​តម្លៃ» គ្រា​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​ពិភពលោក​កើន​ដល់​ជិត ៧ សែន ៥ ម៉ឺន​នាក់។ ភ្នំ​ភ្លើង Sinabung នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ឡើង​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេលបី​ថ្ងៃ។ គ្រោះ​រញ្ជួយដី​កម្រិត ៥,១ បាន​កើតឡើង​នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 10, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា សកម្មជន​នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក បង្កើន​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បំពេញ​ជំរឿន​ឆ្នាំ ២០២០។ ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដែល​ផ្ដល់​លទ្ធផល​លឿន​អាច​ជួយ​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ជំងឺ​កូវីដ១៩ បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 09, 2020
    ព័ត៌មានសំខាន់ៗជុំវិញពិភពលោកមានដូចជា មូលហេតុដែលធ្វើឲ្យប្រទេសនៅតំបន់អាស៊ីអាចទប់ទល់ជំងឺកូវីដ១៩បាន នៅពេលសហរដ្ឋអាមេរិក កំពុងតែតស៊ូប្រឆាំងនឹងជំងឺនេះ។ អ្នកវិភាគថា ការប៉ះទង្គិចគ្នា តាមព្រំដែនរវាងឥណ្ឌានិងចិននឹងជំរុញឲ្យឥណ្ឌាខិតទៅរកអាមេរិកកាន់តែជិតឡើង។ ទោះណាលោក Bidenនាំមុខនៅក្នុងការស្ទង់មតិនានា ក៏ហានិភ័យនៃការចាញ់ឆ្នោតនៅតែមានខាងមុខ។ ការវិនិយោគរបស់ចិននៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន គឺជាការវាយប្រហារដល់ ប្រទេសឥណ្ឌា៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 08, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជារួមមាន ទឹកទន្លេសាបកម្ពុជាធ្លាក់ចុះដល់កម្រិតមិនដែលមានពីមុនមក ខណៈមានការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជំងឺកូវីដ១៩ឆ្លងដល់មនុស្សជាង១៩លាននាក់ ដោយសហរដ្ឋអាមេរិកបន្តនាំមុខ។ ករណីឆ្លងកូវីដ១៩នៅឥណ្ឌាបានកើនលើស២លាននាក់និងបន្តកើនយ៉ាងឆាប់។ បាតុករថៃទាមទារឲ្យមានកំណែទម្រង់នយោបាយជ្រាលជ្រៅ។ ភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ក្រោយការវាយប្រហារនៅស៊ីរី។ លោក Trump ចេញបំរាមចំពោះកម្មវិធី TikTok និង WeChat របស់ចិនដោយសារបញ្ហាសន្តិសុខ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners