កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - សីហា 27, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នឹង​ត្រូវ​អនុម័ត​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សាលា​ឧទ្ធរណ៍​បង្គាប់​ឱ្យ​បន្ត​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ខណៈ​មាន​សម្រែក​អ្នកតវ៉ា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ មជ្ឈមណ្ឌលប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងអាមេរិក​ប្រកាស​បន្ធូរ​បន្ថយការ​តម្រូវឲុ្យ​ធ្វើ​តេស្ត​រក​កូវីដ១៩។ មន្ត្រីការ​ទូត​ជាន់​ខ្ពស់​អាមេរិកធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ដើម្បី​ពិភាក្សា​បញ្ហា​បេឡារុស​និង​ការ​បំពុល​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី។ វៀតណាមពិចារណាប្តឹងទៅតុលាការ​អន្តរជាតិ​ប្រសិន​ជម្លោះ​ដែន​សមុទ្រជាមួយ​ចិន​មិន​អាចដំណោះ​ស្រាយ​តាម​ការ​ទូត​បាន។ អាមេរិក​កំណត់​បុគ្គល​និង​ក្រុមហ៊ុន​ចិន​ដែល​ពាក់ព័ន្ធ​សកម្មភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ ទឹក​ជំនន់​សម្លាប់​មនុស្ស​ជាង​៧០នាក់​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ សមាជិក​ព្រឹទ្ធសភា​សំខាន់ៗ​ថា នយោបាយ​អាមេរិក​ចំពោះ​ប្រទេស Venezuela ទទួល​បរាជ័យ៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 26, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​សួរ​ប្រជា​ពលរដ្ឋ​នៅ​តាម​ព្រំដែន ដែល​អះអាង​ថា បាត់​ដី​ធ្លី។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ លោក Trump សរសើរ​បុគ្គលិក​សុខាភិបាល និង​រិះគន់​គូប្រជែង​ក្នុង​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​យប់​ទី​មួយ​នៃ​សន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃច័ន្ទ ទី២៤ ខែសីហា។ អង្គការ​សុខភាព​ពិភពលោក​ថា ករណី​ឆ្លង​និង​ស្លាប់ថ្មី​ពី​កូវីដ១៩ ថយចុះ​នៅ​ស្ទើរ​គ្រប់​តំបន់ក្នុង ពិភពលោក​ ប៉ុន្តែ​បន្ត​កើន​នៅ​អាស៊ី​អាគ្នេយ៍។ កូរ៉េ​ខាង​ត្បូង​បិទ​សាលារៀន​ស្ទើរទាំង​អស់​ក្នុងតំបន់​សេអ៊ូល ដើម្បី​ទប់ទល់​ការ​ផ្ទុះ​ឆ្លងឡើង​វិញ​នៃ​កូវីដ១៩។ ក្រុម​អ្នក​ប្រឆាំង​តវ៉ាបាន​ដុត​អគារនៅ​រដ្ឋ Wisconson ​ក្រោយ​ការ​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស។ តុលាការហុងកុង​បដិសេធ​ជា​ថ្មី​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ដំបូង​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន។ ក្រុម​យុទ្ធនាការ​បោះ​ឆ្នោត​ថា​ បេក្ខជន​ប្រធានាធិបតី​លោក Joe Biden ​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​កូវីដ១៩ ឲ្យ​បាន​ទៀង​ទាត់ និង​ព័ត៌មាន​អន្តរជាតិសំខាន់ៗ​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 25, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិន​សន្យា​ផ្តល់​ទិន្នន័យ​ជល​សាស្រ្ត​ពេញ​មួយ​ឆ្នាំ ​ដល់ប្រទេស​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ ដែល​កំពុង​ប្រឈម​កង្វះ​ទឹក។ សាច់ញាតិ​និង​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ។ បណ្តុំ​ទិន្នន័យ​បង្ហាញ​ពី​មាត្រដ្ឋាន​ និង​ផលប៉ះពាល់​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ទន្លេ​មេគង្គ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​ប្រព្រឹត្ត​ទៅ​ដោយ​ផ្ទាល់ និង​តាម​អនឡាញ។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​និង​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ សរសើរ​កិច្ចព្រមព្រៀង​អ៊ីស្រាអែល​ និង​អាមីរ៉ាត់​អារ៉ាប់រួម។ ក្រុម​អ្នកតវ៉ាដើរក្បួន​ទៅ​កាន់​ស្នាក់ការ​ប៉ូលិស​ក្រោយ​មាន​ការ​បាញ់​ប្រហារ​បុរស​ស្បែក​ខ្មៅ​នៅ​រដ្ឋ Wisconsin។ ​អាល្លឺម៉ង់​ថា​ មេដឹកនាំ​ប្រឆាំង​រុស្សី​លោក Alexei Navalny ​អាច​ត្រូវ​បាន​គេបំពុល។ ​អង្គការ​សុខភាព​ពិភពលោក ឬ WHO បានឲ្យ​ដឹងកាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៩ផ្សេង​គ្នា​ កំពុង​ត្រូវ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​កម្មវិធី ​COVAX របស់​អង្គការ​សុខភាព​ពិភពលោក។ ​មនុស្ស១០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជិត៤០នាក់​ផ្សេងទៀត​បានរង​របួស​ នៅ​ក្នុង​ការបំ​ផ្ទុះគ្រាប់បែក​បង្កប់ពី​លើ​ក​ជាប់ៗ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​កោះ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 24, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីខ្មែរថា កម្ពុជាមិនអាចប្រឈមនឹងស្ថានការណ៍ដូចការតវ៉ានៅប្រទេសថៃទេ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលចិនពិចារណាពង្រឹងការគ្រប់គ្រងជនបរទេស ដែលបង្រៀនភាសាអង់គ្លេស។ គ្រូបង្រៀននៅសហរដ្ឋអាមេរិកធ្វើបាតុកម្មមិនព្រមត្រឡប់ទៅសាលាវិញ៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 23, 2020
    ព័ត៌មានសំខាន់ៗជុំវិញពិភពលោកមានដូចជា សកម្មជនហុងកុងមួយចំនួនបារម្ភថា សេរីភាពការសិក្សាអប់រំនៅហុងកុងនឹងត្រូវរឹតត្បិត ក្រោមច្បាប់សន្តិសុខជាតិថ្មី។ ចិនប្រើខ្សែភាពយន្ត ល្បែងលេង ភូគោល ទស្សនាវដ្តី អាវយឺត ដើម្បីបង្កើនការទទួលស្គាល់ការទាមទារផ្លូវនាវាចរណ៍ដែលមានជម្លោះ។ ក្រុមពលរដ្ឋអត់ឃ្លានក្នុងប្រទេសម៉ាឡេស៊ី ពឹងពាក់លើអង្គការសប្បុរសធម៌ដើម្បីទទួលអាហារ ខណៈមានវិធានការបិទសកម្មភាពក្នុងប្រទេស៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 22, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងរ៉ែនិងថាមពលចាប់ផ្តើមរឹតបន្តឹងការលក់ហ្គាសតាមផ្ទះល្វែង ក្រោយមានករណីផ្ទុះស្លាប់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Mike Pence គាំទ្រចៅហ្វាយនាយដែលមានការទាមទារច្រើន។ មន្ត្រី WHO ស្នើឲ្យមានការចែកចាយវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមធម៌នៅក្នុងទ្វីបអាហ្វ្រិក។ លោក Biden បង្ហាញផែការប្រយុទ្ធនឹងកូវីដ១៩ដែលរួមមានការតម្រូវឲ្យពាក់ម៉ាស់ទូទាំងអាមេរិក។ មេដឹកនាំប្រឆាំងនៅរុស្ស៊ីត្រូវព្យាបាលនៅមន្ទីរពេ្យក្រោយការសង្ស័យថាត្រូវបំពុល។ មន្ត្រីថៃថា ចិនត្រៀមខ្លួននឹងចែកចាយទិន្នន័យអំពីលំហូរទឹកទន្លេមេគង្គ។ អគ្គិភ័យឆេះឡើងនៅរោចក្រវារីអគ្គិសនីឥណ្ឌា និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 21, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីសិទ្ធិមនុស្សរិះគន់ការចុះតាមដានរបស់ប៉ូលិសលើការជួបជុំគ្នានៅថ្នាក់មូលដ្ឋាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សប្រជាធិបតេយ្យលាតត្រដាងគោលនយោបាយការបរទេស។ មេដឹកនាំប្រឆាំងរុស្ស៊ីចូលព្យាបាលនៅមន្ទីរពេទ្យក្រោយពីធ្លាក់ខ្លួនឈឺលើយន្តហោះដែលសង្ស័យថាជាការបំពុល។ ករណីឆ្លងកូវីដ១៩សរុបនៅវៀតណាម បានកើនលើស១.០០០ករណី។ ចិនថា ហុងកុងនឹងព្យួរការសហការខាងផ្លូវច្បាប់ខ្លះជាមួយសហរដ្ឋអាមេរិក។ ផ្សារហ៊ុននៅអាស៊ីនិងអឺរ៉ុបធ្លាក់ចុះ ដោយសារការព្យាករណ៍សេដ្ឋកិច្ចមិនល្អពីធនាគារកណ្តាលអាមេរិក។ ពលរដ្ឋអាមេរិកថ្មីដែលដាក់ពាក្យសុំជំនួយពេលអត់ការងារប្រចាំសប្តាហ៍កើនលើស ១លាននាក់វិញ។ ប៉ូលិសថៃចាប់ខ្លួនអ្នកចម្រៀង rap និងសកម្មជនបន្ថែមទៀត នៅក្នុងការបង្ក្រាបបាតុកម្ម៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 20, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ទិន្នន័យចិនបង្ហាញថា ទូកវៀតណាមជាច្រើនចូលនេសាទក្នុងដែនសមុទ្រកម្ពុជា។
    ព័ត៌មានអន្តរជាតិវិញមានដូចជា ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ប្តឹងស្រុកទី៣ក្នុងរដ្ឋ Iowa ចំពោះរឿងសន្លឹកឆ្នោតតាមប្រៃសណីយ៍។ ប៉ូលិសប្រកាសថាការតវ៉ាក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិកគឺជាកុបកម្ម។ រដ្ឋ California កំពុងប្រយុទ្ធនឹងកង្វះអគ្គិសនីប្រើប្រាស់ និងគ្រោះភ្លើងឆេះព្រៃដោយសាររលកកម្តៅកើនខ្លាំង។ រដ្ឋាភិបាលប្រទេសអូស្ត្រាលី ចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២៥លានដុសពីក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ប្រទេសអង់គ្លេស។ ទឹកជំនន់នៅប្រទេសចិនបង្ខំឲ្យមនុស្សរាប់សែននាក់ត្រូវជម្លៀសចេញពីគេហដ្ឋាន។ ប្រទេសអង់គ្លេសប្រកាសអំពីគម្រោងធ្វើតេស្តរកអ្នកជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 19, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    19 min
  • ព័ត៌មានពេលព្រឹក - សីហា 18, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​សិទ្ធិ​មនុស្ស​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាប​លើក្រុម​អ្នក​តវ៉ា​ដោយសន្តិវិធី។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែល​ប្រព្រឹត្ត​ទៅ​ភាគច្រើន​តាម​អនឡាញ។ អ្នកស្រី Pelosi កោះ​ហៅ​រដ្ឋសភា ហើយ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ទាមទារ​ចម្លើយ​ពី​អគ្គ​នាយក​ប្រៃសណីយ៍​អាមេរិក។ អាមេរិក​រឹតបន្ដឹង​ការ​ដាក់​កំហិត​លើ​ក្រុមហ៊ុន Huawei កុំ​ឲ្យទទួល​បាន​បច្ចេកវិទ្យា និង​បន្ទះ​ chip។ បញ្ហា​នយោបាយ​បង្ក​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ថវិកា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ដល់​ស្ថាប័ន​សុខភាព​មូលដ្ឋាន​របស់​អាមេរិក។ នាយករដ្ឋមន្ត្រី​ Netanyahu ថា អ៊ីស្រាអែល​ ​កំពុង​ត្រៀមបើក​ជើង​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​អេមីរ៉េត​អារ៉ាប់​រួមដោយ​ហោះ​កាត់អារ៉ាប់ប៊ីសាអូឌីត។ លោក​ប្រធានាធិបតី ​ត្រំា ​ពិចារណា​អំពីគម្រោងខួង​យក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃនៅ​រដ្ឋ Alaska។ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ថៃ​កាន់​តែ​ខ្លាំងក្លា ដោយសារ​យុវជន​ទាមទារ​ការ​ផ្លាស់ប្តូរ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners