កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - សីហា 07, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​រួមមាន មន្ត្រី​កម្ពុជា​ថា កសិករ​ត្រូវ​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​កសិផល ទើប​អាច​នាំចេញ​ទៅ​ចិន។ សេចក្តី​ព្រាងច្បាប់​ហាម​ប្រាម​ការ​ស្លៀក​ពាក់​មិន​សមរម្យ​ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​ការ​គំរាមកំហែង​សិទ្ធិ​សេរីភាព​របស់​ស្ត្រី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចំណុច​សំខាន់​ ៤យ៉ាង​ដែល​ត្រូវដឹង បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​លុបចោល​សេចក្តី​ណែនាំ​ស្តី​អំពី​ទិដ្ឋាការ​របស់​និស្សិត​បរទេស។ អ្នក​ជំនាញ​សុខាភិបាល​អាមេរិក ថា ពិភពលោក​នឹង​មិន​អាច​លុប​បំបាត់​វីរុស​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩ ទាំងស្រុង​នោះ​ទេ។ ប្រធានាធិបតី​បារាំង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​លីបង់ បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​បាន​កើត​ឡើង។ មនុស្ស ១៦នាក់ បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​គ្រោះ​បាក់​ដី​នៅ​កូរ៉េខាងត្បូង។ ពលរដ្ឋ​អាមេរិក​ប្រមាណ ១លាន ២សែន​នាក់ ដាក់​ពាក្យ​សុំ​ជំនួយ​អត់ការងារ​ធ្វើ​ពី​រដ្ឋ។ ក្រុមហ៊ុន Facebook លុប​សារ​របស់​លោក​ Trump ជា​លើក​ដំបូង និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 06, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កង​សន្តិសុខ​ បំបែក​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន ​និង​បណ្តាល​ឲ្យ​យុវតី​ពីរ​នាក់ ​រង​របួស។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ ៥ ​របស់​អាមេរិក​ជ្រើសរើស​បេក្ខជន​បក្ស​សម្រាប់​ការ​បោះឆ្នោត​ខែ​វិច្ឆិកា។ រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្តនៅកោះ​តៃវ៉ាន់​ ដែល​ធ្វើ​ឲ្យ​ចិនខឹង​សម្បារ។ សារធាតុ​អាម៉ូនីញ៉ូម​នីត្រាត​ ដែល​សង្ស័យ​ថា​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​នៅ​រដ្ឋធានី​បេរូត ​ជា​មូលហេតុ​នៃ​ការ​ផ្ទុះ​ជាច្រើន​ដង​រួច​មក​ហើយ។ ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថៃ​កាន់​តែ​ខ្លាំងក្លា​ជាង​មុន។ វៀតណាម​ថា ការ​ចម្លង​ជំងឺ​កូវីដ១៩ អាច​គ្រប់គ្រង​បាន​នៅ​តំបន់​ឆ្លង​ដំបូង ប៉ុន្តែ​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត។ សេចក្ដីរាយការណ៍​នានា​ថា មាន​ការ​ផ្ទុះ​ជា​បន្តបន្ទាប់​នៅ​ជាប់​ព្រំដែន​កូរ៉េខាងជើង៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 05, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ព្រមាន​ប្រើ​វិធានការ​ច្បាប់​ប្រឆាំង​ការ​តវ៉ា ​ដែល​ដាក់​សម្ពាធ​លើ​តុលាការ ក្នុង​ករណី​លោក រ៉ុង ឈុន។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​សភា​ទាំង​ពីរ​គណបក្ស​ស្នើ​ឲ្យ​ USAGM បញ្ចេញ​ប្រាក់ ២០ លាន​ដុល្លារ​សម្រាប់​បង្កើន​ការ​ទទួល​បាន​សេវាកម្ម​អ៊ីនធឺណិត។ ព្យុះសង្ឃរា Isaias បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​នៅ​សហរដ្ឋអាមេរិក។ គ្រោះ​ទឹក​ជំនន់​ និង​ការ​បាក់​ដី​នៅ​កូរ៉េខាងត្បូង​បណ្ដាល​ឲ្យ​មនុស្ស ១៤ ស្លាប់។ ប្រទេស​ប៉ូឡូញ​មាន​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន។ អាជ្ញាធរ​ឥណ្ឌា​បាន​ដាក់​កំហិត​ម៉ោង​ចរាចរណ៍​នៅ​ក្នុង​តំបន់ Kashmir ដែល​ត្រួតត្រា​ដោយ​ឥណ្ឌា មួយ​ថ្ងៃ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ការ​ដាក់​តំបន់​នេះ​ឲ្យ​មាន​ស្វ័យភាព​ដោយ​អន្លើ។ ថៃ​ត្រៀម​ធ្វើ​តេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​ផលិត​ដោយ​ខ្លួន​ឯង លើ​ពលរដ្ឋ​ខ្លួន៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 04, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ខណៈ​ពលរដ្ឋ​បន្ត​តវ៉ា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក​នៅ​តែ​ខ្វែង​គំនិត​គ្នា​អំពី​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ អវកាសយានិក​ពីរ​នាក់​របស់​អង្គការ NASA ត្រឡប់​មក​ដល់​ផែនដី​វិញ ដោយ​ប្រើ​យាន​របស់​ SpaceX។ ជំងឺ​កូវីដ១៩ ឆ្លង​រាលដាល​លើ​នាវា​ទេសចរណ៍​របស់ Norway។ រដ្ឋធានី​ម៉ានីល​ត្រូវ​បិទ​សកម្មភាព​សង្គម​ឡើង​វិញ ដោយសារ​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​។ ការ​ជជែក​ដេញដោល​គ្នា​អំពី​ថា​តើ​នរណា​គួរ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ មុន​គេ បាន​ចាប់​ផ្ដើម។ ក្រុម​គណបក្ស​ចម្រុះ​នៅ Venezuela ជំទាស់​នឹង​ការ​បោះឆ្នោត​រដ្ឋសភា​នៅ​ពេល​ខាង​មុខ។ នាវា​ចម្បាំង​ឥណ្ឌា​និង​សហរដ្ឋអាមេរិក​ធ្វើ​សមយុទ្ធ​រួមគ្នា៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 03, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា កសិករ​នៅ​ខេត្ត​ព្រៃវែង​ងាក​ពី​ការ​ធ្វើ​ស្រែ​ទៅ​ចិញ្ចឹម​ត្រី ចំ​ពេល​ចិន​បើក​ទីផ្សារ។ អ្នក​នេសាទ​ខ្សត់​ត្រី នៅ​ចំ​រដូវ​ដែល​ទឹក​ទន្លេសាប​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​មាន​លក្ខណៈ​យឺត​ជាង​ធម្មតា។ ប្រទេស​ចិន​និង​អ៊ីរ៉ង់​ជិត​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀងដ៏សំខាន់​មួយ ខណៈ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់ចុះ៕
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 02, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - សីហា 01, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 31, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 30, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកនេសាទ​ខ្សត់​ត្រី ខណៈ​រដូវ​ទឹក​ទន្លេ សាប​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​យឺត​ជាង​ធម្មតា។ របាយ​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ​សេរីភាព​មូលដ្ឋាន​បន្ត​រឹត​ត្បិត​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​បញ្ចេញ​មតិ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពិធី​បុណ្យ​ហាជ្ជី​នៅ​អារ៉ាប៊ីសាអ៊ូឌីតចាប់​ផ្តើម​ដោយ​មាន​ការ​តឹងតែង​មិន​ធ្លាប់​មាន​ដោយ​សារ​កូវីដ១៩។ ​ការ​ឆ្លងកូវីដ១៩​ប្រចាំ​ថ្ងៃ​នៅ​ជប៉ុនកើន​លើស១.០០០​ករណី​ជា​លើក​ដំបូង។ ក្រុមហ៊ុន​អាមេរិក​ថា​ក្រុម​ Hackers របស់​ចិនបាន​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​បូរី​វ៉ាទីកង់​នៅ​មុន​ការចរចា។ លោក ​ត្រាំ ​ថា​លោក​មិន​បាន​ពិភាក្សា​ជាមួយ​លោក​ពូទីន​អំពី​រឿង​ប្រាក់​រង្វាន់​ឲ្យ​សម្លាប់​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ទេ។ ម៉ាឡេស៊ី​នឹង​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ធ្វើ​ការ​បាន​តែ​ក្នុង​វិស័យ​៣​ប៉ុណ្ណោះ។ អ៊ីរ៉ង់​បង្ហោះ​កាំជ្រួច​ Ballisticក្នុង​អំឡុង​សមយុទ្ធ​យោធា។ សហរដ្ឋអាមេរិក​មិន​ទាន់​មាន​មធ្យោបាយ​ការពារ​សុវត្ថិភាព​សិស្ស​ពេល​បើក​សាលារៀន​ឡើង​វិញ។ ការ​ប្រកួតប្រជែង​ទំនាក់ទំនង​ការ​ទូត​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់ កើត​ឡើង​នៅ​ប្រទេស Somaliland៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ភូមិ​មួយ​នៅ​ខេត្ត​សៀមរាប​ធ្វើ​រូប​មេអំបៅ ​ចាប ទា ​ឃ្មុំ​ ​ពី​ដូង​ដើម្បី​រក​ចំណូល​បន្ថែម។ មន្រ្តីកម្ពុជា​ថ្លែង​ការ​ពារកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ កម្ពុជា​រក​ឃើញ​អ្នក​ដំណើរ​ឥណ្ឌា​ម្នាក់​មាន​ផ្ទុក​កូវីដ១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ចិន​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​សាកល្បង។ បុគ្គលិក​សុខាភិបាល​ប្រេស៊ីល​ចោទ​ប្រធានាធិបតី​ពី​បទ​ឧក្រិដ្ឋធ្វេស​ប្រហែស​ក្នុងវិបត្តិកូវីដ១៩។ អេស្ប៉ាញ​ប្រតិកម្ម​នឹង​ការ​ណែនាំ​ធ្វើ​ដំណើររបស់អង់គ្លេស​និងអាល្លឺម៉ង់​ថា​ជា​ការ​រើសអើង។ សព​របស់​លោក John Lewis ត្រូវ​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​រំពឹង​នឹង​ការពារ​វិធានការ​ឆ្លើយ​តប​លើ​បាតុករ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners