កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - កក្កដា 18, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងធនធានទឹកថា ស្ថានភាពទឹកទន្លេមេគង្គតាមខេត្តនានា នឹងបន្តស្រកចុះ ខណៈប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គជាបន្តបន្ទាប់។ ការបន់ស្រន់សុំទឹកភ្លៀងនៅតាមដងទន្លេមេគង្គ ពេលរដូវមូសុងវស្សាចាប់ផ្តើម។ វិភាគ៖ តើអ្នកណាជាក្រុមឧទ្ទាមកុម្មុយនិស្តក្នុងប្រទេសហ្វីលីពីន? ច្បាប់ប្រឆាំងភេរវកម្មរបស់ហ្វីលីពីនផ្តល់ចម្លើយខ្លះទាក់ទងនឹងរឿងនេះ។ សមាជិកស្ថានទូតអាមេរិកពីររូបស្ថិតក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មី៥នាក់នៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា ចំនួនអ្នកឆ្លងកូវីដ១៩កើនជិតដល់ ១៤លាននាក់នៅជុំវិញពិភពលោក។ ហុងកុងទាមទារឲ្យមន្ត្រីតៃវ៉ាន់ចុះហត្ថលេខាលើឯកសារ «ចិនតែមួយ» ដើម្បីអាចបន្តទិដ្ឋាការបាន។ ចិនប្រកាសគ្រោះអាសន្ននៅបណ្តាខេត្តដែលទឹកជំនន់បង្អាក់ការផលិតសម្ភារៈប្រឆាំងកូវីដ១៩។ ឥណ្ឌាព្យាយាមទប់ស្កាត់ជំងឺកូវីដ១៩ទាំងលំបាក ខណៈចំនួនអ្នកឆ្លងកើនលើស១លាននាក់។ អាកាសចរណ៍ជាតិអង់គ្លេសសម្រេចលែងប្រើប្រាស់ប្រភេទយន្តហោះខ្នាតយក្ស Boeing 747៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 17, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុស្នើឲ្យអង្គការសង្គមស៊ីវិលកែតម្រូវរបាយការណ៍ស្តីពីបំណុលរបស់កម្មករ។ ពលរដ្ឋខ្មែរម្នាក់ទៀតដែលធ្វើដំណើរពីអារ៉ាប៊ី សាអូឌីត បានឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការដែលលោក Biden រិះគន់លោក Trump អំពីការចោទប្រកាន់ថា រុស្សីផ្តល់ប្រាក់រង្វាន់ដល់ការសម្លាប់ទាហានអាមេរិកាំង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នាខាងគោលនយោបាយការបរទេស។ អ្នកស្រាវជ្រាវរកឃើញប្រតិបត្តិការរុករករ៉ែកាលពីយុគសម័យបុរាណនៅប្រទេសម៉ិកស៊ិក។ ប្រទេសអូស្ត្រាលី ជប៉ុន អ៊ីតាលី ក្លាយជាតំបន់ផ្ទុះរាលដាលនៃវីរុសកូរ៉ូណាថ្មីទៀតរបស់ពិភពលោក។ អង់គ្លេស អាមេរិក និងកាណាដា ចោទរុស្ស៊ីថាព្យាយាមលួចព័ត៌មានអំពីការសាកល្បងវ៉ាក់សាំងកូវីដ១៩។ ក្រសួងការបរទេសចិនស្វាគមន៍ឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកទៅទស្សនាខេត្ត Xinjiang។ សហរដ្ឋអាមេរិកធ្វើការប្រហារជិវិតលើឧក្រិដ្ឋជន Wesley Ira Purkey ដែលខានធ្វើយូរក្នុងសប្តាហ៍នេះ៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 16, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ផ្លូវ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត។ អង្គការ​ការពារ​អ្នក​កាសែត​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​និងអ្នក​បកប្រែ​ឲ្យ​សារព័ត៌មាន​រុស្ស៊ី RT។ តុលាការ​កំពូល​សម្រេច​ឲ្យ​កាត់​ក្តី​ឡើងវិញ​លើ​សំណុំរឿង​លោក រ៉ាត់ រត្នមុនី ដោយ​សារ​ការ​កាត់​ក្តី«មិន​ត្រឹមត្រូវ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌា​បិទ​សកម្មភាព​សង្គម​ជា​ថ្មីនៅ​តំបន់​ខ្លះ ​ខណៈ​កូវីដ១៩​បាន​ឆ្លង​ដល់​ពលរដ្ឋ​ជិត​១​លាន​នាក់។ ក្រុង​តូក្យូ​ដាក់​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈ​ករណី​ឆ្លង​កូវីដ១៩ថ្មី​បន្ត​កើន​ឡើង។ ចិន​ប្តេជ្ញាសងសឹក​ក្រោយ​លោក ​ដូណាល់​ ត្រាំ ​បញ្ចប់ឋានៈ​អនុគ្រោះ​ពិសេសសម្រាប់​ក្រុង​ហុងកុង។ សកម្មជន​វ័យ​ក្មេង​ហុងកុង​ឈ្នះ​ភាគ​ច្រើន​ក្នុងការ​បោះឆ្នោត​បឋម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 15, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សាលា​រៀន​មួយ​ចំនួន​រៀបចំ​អនាម័យ​និង​ប្រព័ន្ធ​ស្តង់​ដារ​សុវត្ថិភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ ដើម្បី​ដំណើរ​ការ​សាកល្បង​បើក​ឡើង​វិញ។ ពលរដ្ឋ​ខ្មែរ​៩​នាក់​ទៀត​ដែលធ្វើ​ដំណើរ​មក​ពី​អារ៉ាប៊ី សាអ៊ូឌីត បាន​ឆ្លង​កូវីដ​១៩។ អង្គការHRW ជំរុញ​ឲ្យ​រដ្ឋាភិបាល ​ផ្អាក​ការ​ទារ​បំណុល​ពី​អ្នក​ជំពាក់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ក្នុង​គ្រា​វិបត្តិ​កូវីដ​១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋអាមេរិក​ប្រហារ​ជីវិត​អ្នក​ទោស​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល ១៧ ឆ្នាំ​មក​នេះ។ ប្រទេស​អង់គ្លេស​ហាមឃាត់​ក្រុមហ៊ុន Huawei របស់ចិន​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បណ្ដាញ 5G ថ្មី នៅ​ក្នុង​ប្រទេស​ខ្លួន។ កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភពលោក តម្រូវ​ឲ្យ​ប្រទេស​នានា​បិទ​សកម្មភាព​សង្គម​ជា​ថ្មី​ម្តង​ទៀត។ គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​មុន​ការ​រំពឹង​ទុក។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក ក៏​ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​នៅ​នឹង​មួយ​រយៈពេល៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 14, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួងមហាផ្ទៃ៖ ការ​សើរើ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម ដើម្បី​បញ្ចប់​នយោបាយ​«ជាតិនិយម»​នៅ​កម្ពុជា។ សិល្បករ​ស្វែងរក​ជម្រើស​បន្ត​ការ​សម្តែង​អំឡុង​ពេល​កូវីដ​១៩​អូសបន្លាយ។ កម្ពុជា​ពិចារណា​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​កូវីដ​លើ​មន្ត្រី​ការទូត​ និង​អង្គការ​អន្តរជាតិដូច​អ្នក​ដំណើរ​ដទៃ​ទៀត​ពេល​មក​ដល់​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ថា លោក​នឹង​បើក​ផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​ក្រោម​កម្មវិធី DACA ទទួល​បាន​សញ្ជាតិ​អាមេរិកាំង។ នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​អាមេរិក​ (USAGM) ការពារការសម្រេច​បណ្តេញបុគ្គលិក។ ក្រុម​បាល់​ឱប​អាមេរិក​របស់​រដ្ឋធានី​វ៉ាស៊ីនតោន Redskins ​សម្រេច​ប្តូរ​ឈ្មោះ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​រើស​អើង​ជនជាតិ​ដើម​អាមេរិក។ ករណី​ឆ្លង​កូវីដ១៩​ថ្មី​អាច​បង្ក​ការ​លំបាក​ដល់​បេសកកម្ម​យោធា​អាមេរិក​នៅ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 13, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​សរសើរ​អំពី​វិធី​ដោះស្រាយ​ជីវភាព​របស់​ពលរដ្ឋ​អាមេរិកាំង​ទូទៅ ដោយ​រដ្ឋាភិបាល​អាមេរិក​ ក្នុង​គ្រា​វិបត្តិ​កូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អូស្ត្រាលី​ពិចារណា​អំពី​ការ​ផ្តល់​ទីជម្រក​ដែល​មាន​សុវត្ថិភាព​ដល់​បាតុករ​ក្រុង​ហុងកុង។ អ្នក​ជំងឺ​កូវីដ​១៩ រាប់ពាន់​នាក់​មិន​បាន​ជាសះស្បើយទាំង​ស្រុង​នោះ​ទេ។ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ប្រតិបត្តិការរុករក​រ៉ែ​កាល​ពី​យុគសម័យ​បុរាណ៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 12, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកជំនាញថា កម្ពុជាមានសំណាងដោយប្រទេសជិតខាងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩បានល្អ ស្របពេលពលរដ្ឋកម្ពុជាមានទម្លាប់ល្អក្នុងការការពារខ្លួន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងថា ជំងឺកូវីដ ១៩ គឺជាឧបសគ្គដល់សន្តិភាពនិងសន្តិសុខសកលលោក។ វិភាគ៖ តើជំងឺកូវីដ ១៩ កំពុងផ្លាស់ប្តូររបៀបវារៈរបស់វៀតណាមអំពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងដោយរបៀបណា?
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 11, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​និង​កម្ពុជា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខណៈ​កម្ពុជា​សម្លឹង​មើល​សក្តានុពល​នាំចេញ​ផលិតផល​កសិកម្ម។ សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​ផ្តល់​កម្ចី​ ២៥០​លាន​ដុល្លារ​របស់​ធនាគារ​ ADB ដល់​កម្ពុជា​ដើម្បី​ដោះស្រាយ​វិបត្តិ​កូវីដ ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធាន​សិទ្ធិ​មនុស្ស​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ព្រមាន​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ គំរាម​កំហែង​ដល់​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​របស់​ពិភពលោក។ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ជំរំ​ជន​ភៀសខ្លួន​នៅ​ស៊ីរី អាច​សម្លាប់​ជនភៀសខ្លួន​ជា​ច្រើន​នាក់។ ប៉ូលិស​ឥណ្ឌា​បាន​បាញ់​សម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​កម្ម​មួយ។ ការ​ស្ទង់​មតិ​អំពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump ខ្លាំង៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 10, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​សិទ្ធិមនុស្ស​មួយ​រកឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​នៅ​កម្ពុជា រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​ឡើង។ ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដោយ​មាន​វត្តមាន​អ.ស.ប ​លើ​ឃាតកម្ម​លោក កែម ឡី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុលាការ​កំពូល​អាមេរិក​សម្រេច​មិន​ឲ្យ​សភា​អាច​ពិនិត្យ​មើល​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក Trump។ មនុស្ស​យ៉ាង​តិច ៦០នាក់​ បាន​ស្លាប់​ក្នុង​គ្រោះ​ទឹកជំនន់​បង្ក​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ជប៉ុន។ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើន​លើស ១២លាន​នាក់ ដែល​ច្រើន​ជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក គឺ​៣លាន​នាក់។ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ១លាន ៣សែន​នាក់​ទៀត បាន​សុំ​ជំនួយ​អត់ការងារ​ ខណៈ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​ជំនួយ​បន្ថែម​ក្រោយ​ខែ​កក្កដា៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 09, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ស ខេង​ បញ្ជាឲ្យ​អភិបាល​ខេត្ត​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​មន្ត្រី​ពាក់ព័ន្ធ​លិខិត​ស្នាម​ដីធ្លី​មិន​ស្រប​ច្បាប់។ អាជ្ញាធរ​ហាម​មិន​ឲ្យ​ជួបជុំ​ក្នុង​ខួប ៤ ​ឆ្នាំ​នៃ​ឃាតកម្ម​លោក កែម ឡី ខណៈ​យុវជន​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​នាំ​ទៅ​សាកសួរ។ អ្នក​ឃ្លាំ​មើល​ថា ៤​ ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​លោក កែម ឡី ប្រជាធិបតេយ្យ​កាន់​តែ​ធ្លាក់​ចុះ ខណៈ​យុត្តិធម៌​មិនទាន់​មាន​នៅ​ឡើយ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​និង​ចិន​ដាក់​ការ​រឹតត្បិត​ទិដ្ឋាការគ្នា​ទៅ​វិញ​ទៅ​មកទាក់ទងបញ្ហា​ដែនដី​ទីបេ។ ចិន​ការពារ​អង្គការ​សុខភាព​ពិភពលោក WHO ​ដោយ​រិះគន់​អាមេរិក​ចំពោះ​ការ​ដក​ខ្លួន​ពី​អង្គការ​អន្តរជាតិ​នេះ។ ចំនួន​អ្នក​ឆ្លង​កូវីដ១៩​នៅ​អាហ្រ្វិក​បាន​កើន​លើស​កន្លះ​លាន​នាក់៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners