កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - មិថុនា 28, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការរៀនតាមអនឡាញនាំឲ្យមានការព្រួយបារម្ភថា សិស្សដែលមិនមានលទ្ធភាពត្រូវបាត់បង់ឱកាសរៀន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ចិនចេញផ្សាយសៀវភៅដ៏ក្រាស់មួយក្បាលរៀបរាប់អំពីវិធានការប្រយុទ្ធប្រឆាំងរបស់ខ្លួននឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 27, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានជាប់ឃុំខ្លួន កំពុងស្វែងរកអន្តរាគមន៍ពីសហរដ្ឋអាមេរិក ខណៈពួកគេហៅការឃុំខ្លួននិងបទចោទប្រកាន់ថា «ជារឿងនយោបាយ»។ របាយការណ៍មួយរបស់អឺរ៉ុបរកឃើញថា ព្រៃឡង់នៅកម្ពុជាកំពុងបន្តបាត់បង់គួរឲ្យព្រួយបារម្ភ ខណៈការកាប់ព្រៃឈើកើនឡើងជាង៧០ភាគរយនៅឆ្នាំ២០១៩។ របាយការណ៍ប្រចាំឆ្នាំ២០២០ស្តីពីអំពើជួញដូរមនុស្សក្នុងពិភពលោករបស់សហរដ្ឋអាមេរិក បានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ប្រឹងប្រែងតិចតួចដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ការពន្យល់ពីបទបញ្ជានីតិប្រតិបត្តិចុងក្រោយបង្អស់ស្តីអំពីអន្តោប្រវេសន៍។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង ៩លាន ៦សែននាក់នៅទូទាំងពិភពលោក។ មេដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍ព្រមានពីការកើនឡើងនៃឧបទ្ទវហេតុនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងគ្រាវិបត្តិកូវីដ ១៩។ សេតវិមានស្នើឲ្យតុលាការកំពូលលុបចោលគម្រោងធានារ៉ាប់រងសុខភាពឈ្មោះ Obamacare ដែលមានតម្លៃទាប ទោះបីជាសហរដ្ឋអាមេរិកកំពុងមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេក្តី និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 26, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ៣សប្តាហ៍នៃការបាត់ខ្លួនសកម្មជនថៃលោក Wanchalearm Satsaksit នៅរាជធានីភ្នំពេញ ប៉ូលិសកម្ពុជាមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាន ខណៈភាគីថៃបន្តស្ងាត់ស្ងៀម។ អ្នកស្រាវជ្រាវអឺរ៉ុបរកឃើញថា ការបាត់បង់ព្រៃឈើរបស់កម្ពុជាគឺជាការបាត់បង់ដ៏ធំធេងជាងគេបំផុតមួយ។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ការអះអាងរបស់លោកប្រធានាធិបតី Trump អំពីការបន្លំសន្លឹកឆ្នោត បង្កឲ្យមន្ត្រីរៀបចំការបោះឆ្នោតនិងសមាជិកសភាខ្លះងឿងឆ្ងល់។ យានអវកាសរួមគ្នារវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប បានហោះទៅជិតព្រះអាទិត្យបំផុត។ ផ្សារភាគហ៊ុននៅតំបន់អាស៊ីធ្លាក់ចុះ បន្ទាប់ពីករណីឆ្លងវីរុសកូរ៉ូណាកើនឡើងនៅសហរដ្ឋអាមេរិក។ រដ្ឋចំនួន៣របស់អាមេរិកឲ្យអ្នកដំណើរពីរដ្ឋដែលមានករណីឆ្លងវីរុសកូរ៉ូណាច្រើន ចូលមកកាន់រដ្ឋខ្លួន ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ។ ពលរដ្ឋអាមេរិកជិត ១,៥លាននាក់បន្ថែមទៀត បានដាក់ពាក្យសំុជំនួយពីការអត់ការងារធ្វើ។ យោធាថៃប្រារព្ធពិធីមួយដើម្បីប្រឆាំងនឹងទស្សនៈប្រវត្តិសាស្ត្ររបស់ក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉មតួអេហ្វែលរបស់បារាំងបើកដំណើរការឡើងវិញ ដោយតម្រូវឲ្យអ្នកទេសចរដើរឡើងកាំជណ្តើរ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 25, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​សម្រេច​បញ្ចេញ​ថវិកា​ជួយ​ដល់​អ្នកក្រីក្រ​ជាង​កន្លះ​លាន​គ្រួសារ ដែល​មាន​ទាំង​អ្នករងគ្រោះ​ដោយសារ​ជំងឺ​កូវីដ។ ក្រុម​មេដឹកនាំ​សហជីព​ជំទាស់​នឹង​សំណើ​របស់​ថៅកែ​រោងចក្រ ដែល​សុំ​ឲ្យ​ផ្អាក​ចរចាដំឡើង​ប្រាក់​ឈ្នួល​កម្មករ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​នឹង​បណ្តុះបណ្តាល​ជំនាញ​អក្ខរកម្ម​ឌីជីថល​សម្រាប់​ម្ចាស់អាជីវកម្ម​ដើម្បី​បន្ថយ​ផល​ប៉ះពាល់​នៃ​កូវីដ១៩​។ ឥស្លាម​សាសនិក​នៅ​កម្ពុជា​លើក​ពេល​ចូល​រួម​បុណ្យ​ហាជ្ជីប្រចាំ​ឆ្នាំ​នៅ​អារ៉ាប៊ីសាអូឌីត​។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តំបន់​អាមេរិក​ឡាទីន ក្លាយ​ជា​ទីកន្លែង​ផ្ទុះ​ជំងឺកូវីដ១៩​ខ្លាំង​ជាងគេ​ក្នុង​ពិភពលោក។ ការ​ស្ទង់​មតិ​បង្ហាញ​ថា ពលរដ្ឋ​អូស្ត្រាលី​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រទេស​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 24, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្រ្តី​ម្នាក់​បដិសេធ​មិន​មាន​ទំនាក់​ទំនង​សេ្នហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត ​ដូច​ឃ្លីប​វីដេអូ​បង្ហោះ​លើ​ហ្វេស​ប៊ុក​នោះ​ទេ។ កម្ពុជា​រកឃើញ​ជំងឺ​កូវីដ១៩​មួយ​ករណី​ទៀត​លើ​បុរស​ខ្មែរ​អាមេរិកាំង​ទើប​មក​ពី​អាមេរិក។ កម្មករ​រោងចក្រ​ HANA តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ ក្រោយ​បាត់​បង់​ការងារ​ធ្វើ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​ត្រាំ បារម្ភ​ជា​ថ្មី​ថា​ អាមេរិក​ធ្វើ​តេស្ត​ច្រើន​ពេក​ដើម្បី​រក​មើលអ្នក​ឆ្លងជំងឺ​កូវីដ១៩។ កីឡាករ​តេន្នីស​ល្បីល្បាញ​លោក​ Novak Djokovic បាន​ធ្វើ​តេស្ត​ឃើញ​មាន​វីរុស​កូរ៉ូណា។ រដ្ឋ​មួយ​របស់​អាល្លឺម៉ង់ដាក់​វិធាន​រឹតត្បិត​ជា​ថ្មី​ ក្រោយមាន​ការ​ផ្ទុះ​ឆ្លងជំងឺកូវីដ១៩​នៅ​រោងចក្រ​វេច​ខ្ចប់​សាច់។ អ្នក​ប្រើ​អ៊ីនធើណិត​នៅ​ក្នុង​ប្រទេស​ចិន​ថា ស្ថានភាព​ក្នុង​ប្រទេស​ចិន​មាន​សភាព​ដូច​ការ​ធ្វើ​បាប​លោក George Floyd នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែរ៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 23, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​កម្មករ​សំណង់​រំឭក​ឡើង​វិញ​នូវ​ហេតុការណ៍​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​មុន។ សហជីព​កម្មករ​ស្នើ​ក្រសួង​ការងារ​ជំរុញ​ថៅកែ​ឲ្យ​បន្ត​បើក​ប្រាក់ដំណាច់​អតីត​ភាព​ការងារ​ឲ្យ​កម្មករ។ កម្ពុជា​និង​ចិន​គ្រោង​ចុះ​ហត្ថលេខា​លើ​«មូលនិធិ​ពិសេស»​ស្តីពី​កិច្ច​ព្រមព្រៀង​មេគង្គ-ឡានឆាង។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន ទី​ផ្សារ​ភាគ​ហ៊ុន​ជុំវិញ​ពិភពលោក​ធ្លាក់​ចុះ​ក្រោយ​ព័ត៌មាន​នៃ​ការ​ឆ្លងកូវីដ១៩​ច្រើន​ជាង​បំផុត​ក្នុង​មួយ​ថ្ងៃ។ អង្គការ​សហប្រជាជាតិ​ព្រមាន​ថា​ វិធានការ​ទប់ស្កាត់​កូវីដ១៩អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​និងចែកចាយ​ថ្នាំ​ antiretroviral ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍។ សភា​អាមេរិក​នឹង​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស​ក្នុង​សប្តាហ៍​នេះ។​ កូរ៉េ​ខាង​ត្បូង​ថាសៀវភៅ​លោក John Bolton បំភ្លៃ​ការពិត​អំពី​ជំនួប​រវាង​លោក​ត្រាំ​និងមេដឹកនាំ​កូរ៉េ​ខាង​ជើង។ នៅ​ពេល​មាន​ការ​បិទ​សាលា​រៀន​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ក្មេង​ស្រីៗ​នាំ​គ្នា​រៀប​ការ​ដោយ​សង្ឃឹម​ថា​ចេញ​ផុត​ពី​ភាព​ក្រីក្រ​៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 22, 2020
    ព័ត៌មាន​សំខាន់ៗមាន​ដូចជា៖ ក្រុម​និស្សិត​នៅ​សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​ដែល​ឧបត្ថម្ភ​ដោយ​ចិន។ បទសម្ភាសន៍​វីអូអេ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci ស្នើ​ឲ្យ​ក្រុម​បាតុករ​នៅ​អាមេរិក​គួរ​តែ​ពាក់​ម៉ាស់ ហើយ​លោក​បង្ហាញ​សុទិដ្ឋិនិយម​អំពី​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 21, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូច​ជា៖ អង្គការ​សហប្រជាជាតិ​បារម្ភ​អំពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ក្រោយ​មាន​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់។ ពលរដ្ឋ​ខ្មែរ​ខ្លះ​រីករាយ​នឹង​ស្ថានភាព​ស្ងប់ស្ងាត់​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត ដែល​អស់​ក្រុម​ទេសចរ​បរទេស។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា៖ តើ​សុនខ​អាច​ហិត​ដឹង​ក្លិន​ជំងឺ​កូវីដ​១៩ ដែរ​ឬ​ទេ៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 20, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ មន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា​មិនទាន់​មាន​តម្រុយ​ថ្មី​អំពី​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​ពីរសប្តាហ៍​មក​ហើយ​នោះ។ តំណាង​សហគមន៍​ខ្មែរ​អាមេរិកាំង​ដែល​ជា​អតីត​ជនភៀស​ខ្លួន​ បាន​សម្តែង​ការ​ដឹងគុណ​ដល់​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក។ លោក​សម រង្ស៊ី ហៅ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​បារាំង​មក​លើ​រូបលោក​តាម​បណ្តឹង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ជា «ឱកាស​មាស» ដើម្បី​លាតត្រដាង​បទ​ឧក្រិដ្ឋ​របស់​លោក ហ៊ុន សែន។ តុលាការ​អាមេរិក​បាន​កាត់​ទោស​បុរស​ម្នាក់​នៅ​រដ្ឋ​ Kentucky ឲ្យ​ជាប់​ពន្ធនាគារ​២១ឆ្នាំ ពី​បទ​បំពាន​ផ្លូវភេទ​លើ​ក្មេងស្រី​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល មាន​ករណីឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូរ៉ណា ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ ករណីឆ្លង​វីរុស​កូរ៉ូណា​នៅ​កូរ៉េខាងត្បូងកើន​ឡើង​ ខណៈសិង្ហបុរី​បើក​អាជីវកម្ម​ឡើងវិញ។ រដ្ឋាភិបាល​អឺរ៉ុប​ កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​កែ​ប្រែ​រចនា​សម្ព័ន្ធ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​សហរដ្ឋ​អាមេរិក ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ពី​ការ​រួចផុត​ពី​ទាសភាព Juneteenth៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 19, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជួយ​វិស័យ​កាត់ដេរ​ ដែល​កំពុង​ជួប​វិបត្តិ​កូវីដ​១៩។ ក្រុម​សិទ្ធិមនុស្ស​យល់ថា ស្ថានភាព​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​បន្ត​អាប់អួរ ដែល​នាំ​ឲ្យ​មាន​ផល​វិបាក​ក្នុងការ​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ទើប​ត្រឡប់​ពី​ម៉ាឡេស៊ី បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ ចលនា​ទាមទារ​យុត្តិធម៌​ជាតិសាសន៍​នៅ​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ អ្នក​ការទូត​អាមេរិក​និង​ចិន ជួប​ប្រជុំ​បិទ​ទ្វារ​នៅ​កោះ​ហាវ៉ៃ។ សភា​អាមេរិក​ជិត​ឈាន​ដល់​ការ​បោះឆ្នោត​លើ​សេចក្តី​ព្រាងច្បាប់​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស។ ពលរដ្ឋ​អាមេរិក​ ១,៥លាននាក់​បន្ថែម​ទៀត ដាក់​ពាក្យ​សុំ​ជំនួយ​អត់ការងារ​ធ្វើ ទោះបី​អាជីវកម្មខ្លះ​បើក​ដំណើរ​ឡើងវិញ។ មន្ត្រីចិន​ថា ពួកគេ​អាច​គ្រប់គ្រង​ការ​ផ្ទុះ​រាតត្បាត​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅប៉េកាំង​បាន។ ផ្សារ​ភាគហ៊ុន​នៅ​អឺរ៉ុប ធ្លាក់ចុះ​នៅ​ថ្ងៃព្រហស្បតិ៍៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners