កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - មិថុនា 18, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​រដ្ឋមន្រ្តី​ថា ​កង្វះ​ថវិកា​ និង​មន្រ្តី​ជំនាញ​នៅ​ថ្នាក់​ក្រុង ​ស្រុក ​ខណ្ឌ​ ទូទាំង​ប្រទេស ​នៅ​តែ​ជា​បញ្ហា។ អ្នក​ពាក់ព័ន្ធ​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ និង​ការ​បើក​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​អាស៊ាន​អាច​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ អង្គការ​សិទ្ធិមនុស្ស​និង​ការ​ពារ​សេរីភាព​សារព័ត៌មាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ប្រើ​«លេស»​កូវីដ​បង្ក្រាប​ក្រុម​ប្រឆាំង​និងសិទ្ធិ​បញ្ចេញ​មតិ​។ កម្ពុជា​បញ្ជាក់​ជំហរ​ជាថ្មី​គាំទ្រ​ការ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​របស់ចិន​នៅ​ទីក្រុង​ហុងកុង។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​កាន់​តែ​រីក​ធំ​ឡើង។ វិបត្តិ​អាភៀន​លេចឡើង​នៅ​ទ្វីបអាស៊ី ក្រោយមាន​ការ​រឹបអូស​គ្រឿង​ញៀន​ជាច្រើន។ តំបន់​អាស៊ីអាគ្នេយ៍​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 17, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​ស្វះស្វែង​រក​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន​៤០​ដុល្លារ​ក្នុង​មួយ​ខែ។ អង្គការ​ ILO​ និង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ ​រួមគ្នា​ផលិត​សម្ភារៈ​អប់រំ​វិធី​បង្ការ​កូវីដ១៩​សម្រាប់​កម្មករ​រោងចក្រ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន ទីក្រុង​ប៉េកាំង​ពង្រីក​តំបន់​សម្រាប់​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ នៅ​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កំពុង​កើន​ឡើង។ ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ទាហាន​របស់​ខ្លួន​យ៉ាង​តិច ៣​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​ចិន​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ជម្លោះ។ រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​បង្ក្រាប​ពួក​អ្នក​រិះគន់​ខ្លួន។ អ្នក​កាសែត​អេហ្ស៊ីប​ម្នាក់​បាន​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចោទ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ភេរវកម្ម។ ចិន និង​វៀតណាម​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​ក្នុង​ការ​ស្ទង់មតិ​អំពី​ការគ្រប់គ្រង​ជំងឺ​កូវីដ១៩ តែ​ក្នុង​ហេតុផល​ផ្សេង​គ្នា។ ក្រុម​អ្នក​តារាសាស្ត្រ​រកឃើញ​ភស្តុតាង​នៃ​ផ្កាយ​ព្រះគ្រោះថ្មី៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 16, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក សម រង្ស៉ី ថា ការ​ចាប់​សកម្មជន​ក្រុម​ជំទាស់បង្ហាញ​ពី​ការ​ភ័យខ្លាច​ការ​ងើប​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ចំនួន​ករណី​ឆ្លង​កូវីដ១៩​នៅ​កម្ពុជា​ឡើង​ដល់​១២៨​ រួម​ទាំង​ករណី​រក​ឃើញ​ថ្មី​២​ចុង​ក្រោយ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ការ​ស្លាប់​របស់​លោក George Floyd នាំ​ឲ្យ​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​តស៊ូ​មតិ​នៅ​អង្គការ​សហប្រជាជាតិ។ នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​ព្រួយ​កង្វល់​ពី​ការ​កាត់​ទោស​ប្រហារ​ជីវិត​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។ មន្ត្រី​កុងស៊ុល​ឥណ្ឌា​ប្រចាំ​នៅ​ប៉ាគីស្ថានពីរ​នាក់​កំពុង​បាត់​ខ្លួន។ ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​នៅ​ប្រទេស​បារាំង​បើក​ដំណើរការ​ឡើងវិញ។ កូរ៉េ​ខាងត្បូង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​ទៅ​តាម​កិច្ចព្រមព្រៀង នៅ​ពេល​ដែល​កើន​ឡើង​នូវ​ភាព​តានតឹង៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 15, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា វៀតណាម​ត្រូវ​បាន​កោតសរសើរ​ចំពោះ​ការ​ស្ដារ​សេដ្ឋកិច្ច​ឲ្យ​ប្រសើរ​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ អាច​នាំ​ឱ្យ​មាន «ភាព​អត់​ឃ្លាន​ជា​សាកល» ដោយ​គេ​រំពឹង​ថា មនុស្ស​ចំនួន ២៦៥ លាន​នាក់ នឹង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​នៅ​ឆ្នាំ​នេះ។ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប កន្លែង​អាជីវកម្ម​នានា​ធ្វើ​ការ​បន្ថែម ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួកគេ​អាច​ទូទាត់​ជាមួយ​ការ​ខាត​បង់ ក្រោយ​ពី​បិទ​ទ្វារ​អស់​រយៈពេល​ពីរ​ខែ​កន្លង​មក៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 14, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​ មាន​ដូចជា៖ ក្រុម​សកម្មជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ទាំងពីរ​នៅ​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាង​មមាញឹក​ ដើម្បី​ជួយ​ដល់​បេក្ខជន​ប្រធានាធិបតី​ដែល​ពួកគេ​គាំទ្រ។ បន្ទាប់​ពីមាន​បាតុកម្ម​តវ៉ា​ជាច្រើន​សប្តាហ៍​មក លោក Trump នៅ​តែ​បន្ត​បង្ហោះសារ​នានា​លើ​បណ្តាញ​ Twitter ដែល​មាន​លក្ខណៈ​បញ្ឆេះ​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​សង្គម។ អង្គការ​មួយ​ដែលបាន​បង្កើត​គេហទំព័រ​ Crisis Text Line កំពុង​ស្វះស្វែង​ជួយ​ដល់​មនុស្ស​ដែល​មាន​បញ្ហាផ្លូវចិត្ត និង​ត្រូវការ​ជំនួយ ក្នុង​គ្រា​វិបត្តិ​សុខភាព​កូវីដ​១៩៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 13, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ លោក សម រង្ស៊ី រិះគន់​លោក ហ៊ុន សែន រឿង​ចាប់​សកម្មជន​គណបក្ស​ជំទាស់​នៅ​កម្ពុជា។ តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា ព្រះអង្គ លួន សុវ៉ាត ដែល​ជា​សកម្មជន​សង្ឃ​មួយ​រូប ប្រព្រឹត្ត​បទល្មើស «រំលោភ​សេពសន្ថវៈ» ខណៈ​ព្រះអង្គ​បដិសេធ​ការ​ចោទប្រកាន់​រឿង​សន្ទនា​ស្នេហា។ ប្រទេស​ស៊ុយអែត​ប្រកាស​បង្វែរ​ជំនួយ​សម្រាប់​កម្ពុជា​ ផ្តោត​លើ​គំនិត​ផ្តួច​ផ្តើម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា អ្នក​ចូលរួម​ពិធី​រំឭក​ការ​បង្ក្រាន​នៅ​ទីលាន Tiananmen រួម​មាន​មហាសេដ្ឋី​បណ្តាញ​ព័ត៌មាន​មួយ​រូប ប្រឈម​បទ​ចោទ​ប្រកាន់​របស់​ប៉ូលិស។ ឥណ្ឌា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ជាង​១ម៉ឺន​នាក់ ក្នុុង​រយៈពេល​២៤ម៉ោង កាលពី​ថ្ងៃសុក្រ។ លោក Putin ប្រធានាធិបតី​រុស្ស៊ី បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ទី១ នៅ​ពិធី​បុណ្យ​ឯករាជ្យ​រុស្ស៊ី ចាប់តាំងពី​ដើម​ខែ​ឧសភា​មក៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 12, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​ សហរដ្ឋ​អាមេរិក និង​អាស៊ី មាន​ដូចជា៖ រដ្ឋាភិបាល​កម្ពុជា​កំណត់​តម្លៃ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​សម្រាប់​ជន​បរទេស​ ខណៈ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​៣ពាន់​ដុល្លារ។ សម្ព័ន្ធ​កសិករ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់ សម្រាប់​ករណី​មន្ត្រី​ឃុបឃិត​ឲ្យ​នាំ​បន្លែ​ផ្លែឈើ​ផ្ទុក​ជាតិ​គីមី​ពុល​ចូល​ប្រទេស។ អ្នក​រួច​ជីវិត​ពី​របប​ខ្មែរក្រហម​ដែល​បាក់​ស្បាត​ដោយសារ​អ្នក​ចូល​លួច​ប្លន់​នៅ​អាមេរិក មិនចង់​ឲ្យ​គេ​ភ្លេច​រឿង​រ៉ាវ​ពួកគេ​ទេ។ សព​លោក George Floyd ត្រូវបាន​បញ្ចុះ​នៅ​ក្រុង Houston រដ្ឋ Texas។ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​សហរដ្ឋ​អាមេរិក បាន​កើន​លើស​ ២ លាន​នាក់។ មន្ត្រី​កូរ៉េខាងត្បូង​ព្រមាន​អំពី​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ លើក​ទី២ នៅ​តំបន់​ទីក្រុង​សេអ៊ូល។ ផ្សារ​ភាគហ៊ុន​ជុំ​វិញ​ពិភពលោក​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ថ្ងៃព្រហស្បតិ៍។ ចិន​ថ្កោលទោស​អាមេរិក​រឿង​ឲ្យ​យន្តហោះ​យោធា​ខ្លួន ហោះ​ពី​លើ​កោះ​តៃវ៉ាន់។ ពលរដ្ឋ​អាមេរិក​ ១,៥លាននាក់​បន្ថែម​ទៀត​ ដាក់ពាក្យ​សុំ​ជំនួយ​អត់​ការងារ៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 11, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ព្រះអង្គ ​លួន សុវ៉ាត ដែល​សកម្ម​ខាង​សិទ្ធិមនុស្ស បដិសេធ​ការចោទប្រកាន់​រឿង​សន្ទនា​ស្នេហា ខណៈ​ប៉ូលិស​ឆែកឆេរ​ផ្ទះ​របស់​ព្រះអង្គ។ តុលាការ​ខេត្ត​កោះកុង កោះហៅ​បងប្អូន​ ៣ នាក់ ពាក់ព័ន្ធ​នឹង​រឿង​កាន់កាប់​ដី​តំបន់​ការពារ ខណៈ​ឪពុក​របស់​ពួកគេ​ជាប់​ពន្ធនាគារ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្អូន​ប្រុស​លោក Floyd ទទូច​ឲ្យ​អ្នក​តាក់តែង​ច្បាប់​អាមេរិក​បញ្ឈប់​អំពើ​ឃោរឃៅ​របស់​ស្ថាប័ន​ប៉ូលិស។ ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Georgia មាន​ភាព​ច្របូក​ច្របល់។ អង្គការ​សេដ្ឋកិច្ច​សាកល​ថា ​កូវីដ១៩​ជា​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ។ អ្នក​វិភាគ​ថា​ វិបត្តិ​ជំងឺ​កូវីដ​១៩​ក៏​មាន​ផល​ប៉ះពាល់​ដល់​នយោបាយ​ថៃ​ដែរ។ ផ្សារ​ភាគ​ហ៊ុន​នៅ​ទ្វី​ប​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ទី​ផ្សារ​អាស៊ី​មាន​តម្លៃ​ចម្រុះ។ ចិននិង​ឥណ្ឌា​ជួប​ប្រជុំ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នៅ​ព្រំដែន។ អ្នក​ថតរូប​ដ៏​ឆ្នើម​ម្នាក់​ផ្ដិត​យក​ក្ដី​សង្ឃឹម និង​បំណង​ប្រាថ្នា​របស់​សិស្ស​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 10, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ថៃ​ស្នើ​កម្ពុជា​ផ្ទៀងផ្ទាត់​ព័ត៌មាន​អំពី​ការ​ចាប់​សកម្មជន​ថៃ​ដាក់បញ្ចូល​ក្នុង​រថយន្ត​នៅ​ភ្នំពេញ។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​តំបន់​អាស៊ាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ឲ្យ​ស្វែង​រក​សកម្មជន​ថៃ​ដែល​ត្រូវ​ចាប់​ពង្រត់។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា សព​លោក George Floyd នឹងត្រូវ​បញ្ចុះ​នៅក្រុង Houston នៅថ្ងៃ​អង្គារ​នេះ។ បូរី​ញូវយ៉ក​បើក​សកម្មភាពឡើង​វិញ​ដោយ​អភិបាល​រដ្ឋ​ជិះ​រថភ្លើង​ក្រោម​ដី​ធ្វើ​គំរូ។ ក្រៅ​ពី​រឿង​បាតុកម្ម លោក Trump ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជាប់​ឆ្នោត​ជាថ្មី។ លោក អូបាម៉ា មាន​សុទិដ្ឋិនិយម​ថា សហរដ្ឋអាមេរិក​នឹង​ប្រសើរ​ជាងមុន។ ប្រធានាធិបតី​ប៊ូរុនឌីបាន​ស្លាប់​តែ​ប៉ុន្មាន​ខែ​មុន​ត្រូវ​ចុះ​ចេញ​ពី​តំណែង។ ប៉ូលិស​ហុងកុង​ទប់ស្កាត់បាតុករ​ដែល​ជម្នះ​បម្រាម​ដើម្បី​ប្រារព្ធខួប​១​ឆ្នាំ​នៃមហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។ វិបត្តិ​ជំងឺ​កូវីដ១៩ ទាញ​អូស្ត្រាលី​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។ ការ​ស្រាវជ្រាវ​ថ្មី​មួយ​ថា ​វីរុស​កូរ៉ូណា​អាច​ចាប់ផ្តើម​ឆ្លង​នៅចិនតាំង​ពី​ខែ​សីហា​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​ចិន​បដិសេធ៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 09, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​លើក​ឡើង​ថា ​ពួកគេ​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បាត់​ខ្លួនរបស់​សកម្មជន​ថៃទេ​ ខណៈ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ពួកគេ​ក៏​មិន​ស៊ើប​អង្កេត​ករណី​នេះ​ដែរ​ បើ​គ្មាន​បណ្ដឹង​ពី​ក្រុមគ្រួសារ​។​ អ្នក​ធ្លាប់​កើតជំងឺ​កូវីដ​១៩​បង្ហាញ​ពីផល​ពិបាក​នៃ​ការ​កើត​ជំងឺ​នេះ។ ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ចុងក្រោយ​នៅ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ខ្មែរ​សញ្ជាតិ​បារាំង។ កម្ពុជា​និង​ចិន​គ្រោង​រៀបចំ​កិច្ច​ប្រជុំ​ទ្វេភាគី​ស្តីពី​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​កូវីដ​១៩​ នៅ​សប្តាហ៍​ក្រោយ។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំងរួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ដែល​បាក់​ស្បាត​ដោយ​អ្នក​ចូល​ប្លន់​បំផ្លាញ ​មិនចង់​ឲ្យ​គេ​ភ្លេចរឿងរ៉ាវរបស់ពួកគេ​។ ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ​វិធានការ​រឹតត្បិត​ជុំ​វិញ​ពិភពលោកបាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាននាក់​ពី​ជំងឺ​កូវីដ១៩។ នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ប្រកាស​ជ័យជម្នះ​ក្នុង​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ជំងឺ​កូវីដ១៩​ក្នុង​ប្រទេស។ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​មិន​បាន​ទទួលការ​បញ្ជក់​ថា​អាមេរិក​នឹង​បន្ថយទ័ព​របស់​ខ្លួន​នៅ​អាល្លឺម៉ង់​ទេ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners