កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - កក្កដា 08, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា​កាន់កាប់​ដី​ជាង​ ៥ ពាន់​ហិកតា និង​អភិបាល​រង​ខេត្ត​បាត់ដំបង។ ចលនា​និស្សិត​ខ្មែរ​នៅ​អាមេរិក​ទទូច​ឲ្យ​តុលាការ​បង្ហាញ​វីដេអូ​ឃាតកម្ម​សម្លាប់លោក ​កែម ឡី ​មុន​ខួប៤​ឆ្នាំ។ អង្គការ​យូណេស្កូប្តេជ្ញា​ចិត្ត​បន្ត​ជួយ​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​នៅ​កម្ពុជា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​ផ្ដល់​ប្រាក់ ១.៦០០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Novavax ឲ្យ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ២៩។ ឧបករណ៍​ការពារ​ខ្លួន​សម្រាប់​បុគ្គលិក​ពេទ្យនៅ​សហរដ្ឋអាមេរិក​ជិត​អស់​ជាថ្មី​ម្ដង​ទៀត។ សហរដ្ឋអាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យជាតិ ខណៈ​ជំងឺ​កូវីដ១៩ ឆ្លង​រាលដាល។ លោក​ប្រធានាធិបតី ត្រាំ ចាប់​ផ្ដើម​យុទ្ធនាការ​«សណ្ដាប់ធ្នាប់​សង្គម» កាល​ពី​ថ្ងៃ​ទី ៤ កក្កដា។ អេហ្ស៊ីប​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​និង​បំបិទ​មាត់​អ្នក​រិះគន់​ជុំវិញ​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩។ ប្រទេស​ឡាវ​នៅ​តែ​ធ្វើ​ទំនប់​វារីអគ្គិសនី​ទី​បី​លើ​ទន្លេ​មេគង្គ ​ថ្វី​បើ​ប្រទេស​ជិត​ខាង​បង្ហាញ​កង្វល់​អំពី​ការ​ប៉ះពាល់៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 07, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា  អ្នក​ភូមិ​បង្ហាញ​ក្តី​សង្ឃឹម ក្រោយ​ឧកញ៉ា​និង​អភិបាលរង​ខេត្ត​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង។ បណ្តាញ​ទូរទស្សន៍​ចិន​CCTV ៖ មាន​ប្រទេស​ច្រើន​ឡើង​គាំទ្រ​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ចិននៅ​ក្រុង​ហុង​កុង។ កម្ពុជា​លើក​ពេល​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​ទៅ​ឆ្នាំ​ក្រោយ ដោយសារ​កូវីដ១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទឹក​ជំនន់​និង​គ្រោះ​បាក់ដី​នៅ​ជប៉ុន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៤៤ នាក់​ស្លាប់។ នាវា​ទាហាន​ជើង​ទឹក​របស់​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង។ អូស្ត្រាលី​បិទ​ច្រក​ព្រំដែន​រវាង​រដ្ឋ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១០០ ឆ្នាំ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។ សកម្មជន​សិទ្ធិ​មនុស្ស​ទីក្រុង​ហុងកុង​ប្រតិកម្ម​ចំពោះ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន។ វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ ​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 06, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា សម្រាប់​ពលរដ្ឋ​ក្រីក្រ​វៀតណាម ការ​ទទួល​បាន​ជំនួយ​គឺ​ជា​គន្លឹះ​ដើម្បី​ចូលរួម​បើក​សេដ្ឋកិច្ច​ឡើងវិញ។ អង្គការ ILO ប្រមើល​មើល​អំពី «វិបត្តិ​ជាន់​លើ​វិបត្តិ» នៅ​ពេល​កម្មករ​ចំណាកស្រុក​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ។ របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ចិន​បាន​ប្រើ​ឧស្សាហកម្ម​រ៉ែ​កម្រ​ដើម្បី​ជះ​ឥទ្ធិពល​ខាង​ភូមិសាស្ត្រ​នយោបាយ។ រដ្ឋាភិបាល​ថ្មី​ប្រទេស​ម៉ាឡេស៊ី​បង្ក្រាប​ក្រុម​អ្នក​រិះគន់៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 05, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អង្គការសិទ្ធិមនុស្សចំនួនបីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនចិននៅខេត្តព្រះវិហារ។ ជនរងគ្រោះថា កម្ពុជាគួរប្រារព្ធទិវាថា្នក់ជាតិ ដើម្បីរំឭកការចងចាំអំពីរបបប្រល័យពូជសាសន៍។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ប្រទេសឡាវនៅតែបន្តសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ថ្វីបើប្រទេសជិតខាងបង្ហាញក្តីកង្វល់អំពីផលប៉ះពាល់ក្តី។ ការស្ទង់មតិបង្ហាញថា លោក Joe Biden ទទួលបានសំឡេងគាំទ្រនាំមុខពីក្រុមពលរដ្ឋអាមេរិកាំងវ័យចំណាស់៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 04, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សមាជិក​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់ឃុំ បន្ត​ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។ ធនាគារ​អេស៊ីលីដា​ថា របាយការណ៍​របស់​សង្គម​ស៊ីវិល​អំពី​បំណុល​កម្មករ​រោងចក្រ​ «គ្មាន​មូលដ្ឋាន» និង​«មាន​ចរិត​ញុះញង់»។ សមាគម​មីក្រូហិរញ្ញវត្ថុ​ចាត់​ទុក​របាយការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពី​បំណុល​ពលរដ្ឋ​ក្នុង​គ្រា​វិបត្តិ​កូវីដ​១៩​ថា​មាន​ភាព «មិន​ប្រក្រតី»។ រីឯ​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា នៅក្នុង​បទសម្ភាន៍​ជាមួយ​ VOA លោក John Bolton អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន បាន​ហៅ​លោកប្រធានាធិបតី​ Donald Trump ថា​ជា​មនុស្ស​មិន​នឹងនរ និង​គ្រោះថ្នាក់។ ពលរដ្ឋ​ហុងកុង​ដំបូង​គេ​ម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទភេរវកម្ម​ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​សម្រាប់​ហុងកុង។ នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា ខណៈ​មាន​ភាពតានតឹង​ជាមួយ​ចិន​នៅ​បណ្តោយ​ព្រំដែន។ នាយករដ្ឋ​មន្ត្រី​បារំាង​លោក Macron ជ្រើស​រើស​នាយករដ្ឋ​មន្ត្រី​ថ្មី​ដើម្បី​កែប្រែ​អាណត្តិ​របស់​លោក និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 03, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សាធារណជនប្រៀបធៀបករណីប៉ូលិសខ្មែរប្រើជង្គង់សង្កត់កបុរសម្នាក់នៅភ្នំពេញ ទៅនឹងករណីនៅអាមេរិក។ អង្គការការពារសត្វព្រៃ WWF រកឃើញថា ការជួញដូរត្រីជិតផុតពូជនៅបន្តកើតមាននៅកម្ពុជា។ បក្សប្រឆាំងទាមទាររដ្ឋាភិបាលប្រើប្រាស់ច្បាប់អន្តរជាតិទាមទារកោះត្រល់មកកម្ពុជាវិញ។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ចិនដែលជាប្រទេសផ្តល់កម្ចីច្រើនជាងគេបំផុតក្នុងសាកលលោក សម្រេចពន្យារពេលសងបំណុលដល់ប្រទេសចំនួន ៧៧។ សេដ្ឋកិច្ចអាមេរិកបង្កើតការងារថ្មីជិត ៥លាន ក្នុងខែមិថុនា ខណៈអត្រាអត់ការងារធ្វើធ្លាក់ចុះ។ មនុស្សយ៉ាងតិច ១២៦នាក់ បានស្លាប់ក្នុងករណីបាក់កន្លែងរុករករ៉ែថ្លើមថ្មមួយកន្លែងនៅមីយ៉ាន់ម៉ា។ ទីក្រុងតូក្យូមានករណីឆ្លងជំងឺកូវីដ ១៩ថ្មីប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល២ខែ។ អ្នកបោះឆ្នោតរុស្ស៊ីបើកផ្លូវឲ្យលោក Putin ធ្វើជាប្រធានាធិបតីរុស្ស៊ីដល់ឆ្នាំ ២០៣៦៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 02, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ចាប់​អ្នកសារព័ត៌មាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​ជាប់​នៅ​ប្រទេស​ហ៊្សកដានី​ វិលត្រឡប់​មក​កម្ពុជា​វិញ។​ តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​អតីត​អ្នកកាសែត​អាស៊ី​សេរី​នៅ​ថ្ងៃ​១៥​ កក្កដា។ មេដឹកនាំ​សហជីព​រង​ការព្រមាន​ ដោយសារ​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ​កាត់ដេរ។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ប៉ូលិស​ហុងកុងចាប់​ខ្លួន​បាតុករ​ជាង​ ៣០០ នាក់ ក្រោយ​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​អនុម័ត។ ចក្រភព​អង់គ្លេស​ផ្ដល់​សិទ្ធិ​ធ្វើ​អន្តោប្រវេសន៍​ដល់​ពលរដ្ឋ​ហុងកុង​រហូត​ដល់ ៣ លាន​នាក់។ រុស្ស៊ី​បោះឆ្នោត​ដើម្បី​ឲ្យ​លោក Putin បន្ដ​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​ ២០៣៦។ ការស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ និង​ដំណើរ​ការ​សាកល្បង​វ៉ាក់សាំង​បង្ការ​ កំពុង​ដំណើរ​ការ​ទៅមុខ​យ៉ាង​លឿន៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 01, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន ​សែន ជម្រះ​ការ​និយាយ​ស្មានៗ​ថា កូន​ប្រុស​របស់​លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​ខ្មែរ​បន្ត​ពី​លោក​។ របាយការណ៍៖ «ភាព​ជំពាក់​លើសលប់​ក្នុង​វិស័យ​កាត់ដេរ» នាំ​ឲ្យ​កម្មករ​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យសម្បត្តិ​ និង​ខ្ចី​គេ​បន្ថែម​ដើម្បី​សង​មីក្រូហិរញ្ញវត្ថុ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​បើក​ព្រំដែន​វិញ​សម្រាប់​ពលរដ្ឋ​ពី​ប្រទេស​១៤ តែ​ហាម​ទេសចរ​អាមេរិក។ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ព្រមាន​ពលរដ្ឋ​កុំ​ឲ្យ​ធ្វេស​ប្រហែល​នឹង​ជំងឺ​កូវីដ១៩ ​ខណៈ​ក្រុង​ខ្លះ​បន្ត​ការ​បិទ​សកម្មភាព។ សេតវិមាន​ការពារ​រឿង​ដែល​លោក​ត្រាំ​មិន​ត្រូវ​បាន​ជូន​ដំណឹង​អំពីរុស្ស៊ី​ឲ្យ​រង្វាន់​ដល់​អ្នក​សម្លាប់​ទាហាន​អាមេរិក។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​និង​មេដឹកនាំ​តាលីបង់​ពិនិត្យ​ឡើង​វិញ​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន។ អ៊ីរ៉ង់​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​កាសែត​ដែល​បាន​ជួយ​ជំរុញ​បាតុកម្ម​ទូទាំង​ប្រទេស។ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតអាស៊ី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ស្វែងរក​យុត្តិធម៌​ពូជសាសន៍៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 30, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​បង្ហាញ​ថា ការ​បណ្តេញ​ចេញ​នៅ​ទីក្រុង​ភ្នំពេញ​នៅតែ​ជា​បញ្ហា ពុំ​មាន​ការពិភាក្សា និង​ផ្តល់​សំណង​ត្រឹមត្រូវ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​ឧកញ៉ា​ម្នាក់ រីឯ​អភិបាល​ស្រុក​មួយ​រូប​បាត់បង់​តំណែង​ក្នុង​រឿង​ដី​ធ្លី។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ ពីរ​ករណី​ថ្មី​ទៀត ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ១៤១ ​នាក់។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​ទំនង​ជា​មិន​អនុញ្ញាតឲ្យ​ពលរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ចូលទេ ​ពេល​បើក​ព្រំដែនឡើង​វិញ​នៅ​ថ្ងៃ​ទី​១ ​ខែ​កក្កដា។ រដ្ឋាភិបាល​នានា​បង្កើន​ការ​ធ្វើ​តេស្ត​និង​វិធានការ​ថ្មី ​ខណៈ​ករណី​ឆ្លង​កូវីដ១៩​កំពុង​កើន​ឡើង។ លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ សម្រេច​បាន​ការ​ព្រមព្រៀង​មួយ​ដែល​នឹងធានា​ឲ្យ​មាន​ការ​ត្រៀម​ការផ្គត់​ផ្គង់​ថ្នាំ remdesivir ចំនួន​ ៥០០.០០០ ដូស ​រហូត​ដល់​ខែ​កញ្ញា។ ផ្សារ​ហ៊ុន​នៅ​អាស៊ី​ធ្លាក់​ចុះ​នៅ​ដើម​សប្តាហ៍​នេះ ដោយ​សារមាន​ទុទ្ទិដ្ឋិនិយម​អំពី​ការ​រើបឡើង​នៃ​សេដ្ឋកិច្ច។ ខ្មាន់​កាំភ្លើង៤​រូប​ដែល​ព្យាយាម​វាយប្រហារ​អគារ​ផ្សារ​ហ៊ុន​ប៉ាគីស្ថាន​ត្រូវ​បាន​សម្លាប់៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 29, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍មួយរបស់អឺរ៉ុបរកឃើញថា ព្រៃឡង់នៅកម្ពុជាកំពុងបន្តបាត់បង់គួរឲ្យព្រួយបារម្ភ ខណៈការកាប់ព្រៃឈើកើនឡើងជាង៧០ភាគរយនៅឆ្នាំ២០១៩។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា អង្គការ UNICEF បញ្ជាក់ថា វិបត្តិជំងឺកូវីដ ១៩ ប៉ះពាល់ដល់កុមារ ៦រយលាននាក់នៅទ្វីបអាស៊ីខាងត្បូង។ ច្បាប់ស្តីពីថាមពលពន្លឺព្រះអាទិត្យនៅប្រទេសវៀតណាម បង្កឲ្យការប្រើប្រាស់ថាមពលធ្យូងថ្មចុះខ្សោយ។ រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីបង្ក្រាបលើក្រុមអ្នករិះគន់រដ្ឋាភិបាល៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners