កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - កក្កដា 28, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ផ្អាក​ជើង​ហោះ​ហើរ​ពី​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ ​ក្រោយ​ពី​ម៉ាឡេស៊ីថា​ កម្ពុជា​អាច​ក្លាយ​ច្រកធ្វើ​ដំណើរ​ក្នុង​គ្រា​កូវីដ​១៩។ របាយការណ៍​អង្គការ​សិទ្ធិមនុស្ស៖ ទីក្រុង​ភ្នំពេញ​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជាង​មុន បើ​បាត់​បឹង​ទំពុន។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​អាមេរិក​ត្រូវ​សាកល្បងដំណាក់កាល​ចុងក្រោយលើ​អ្នក​ស្ម័គ្រ​ចិត្ត​ ៣០.០០០​នាក់។ ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​ធ្វើ​តេស្ត​ឃើញវិជ្ជមាន​មាន​ជំងឺ​កូវីដ១៩។ ការ​ឆ្លងរីករាលដាល​ជា​លើក​ទី​ពីរ​នៃ​ជំងឺ​កូវីដ១៩​ ធ្វើ​ឲ្យ​តំបន់​ជា​ច្រើន​នៅ​អាស៊ី​ត្រូវ​ផ្អាក​ដំណើរការ​ជា​ថ្មី។ អ៊ីរ៉ង់​បញ្ជូន​នាវា​ចម្បាំង​រូប​ចម្លង​មួយ​ទៅ​សមុទ្រដែល​មានភាព​តានតឹង​កើន​ឡើង​ជាមួយ​អាមេរិក។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ទទូច​ឲ្យ​ពលរដ្ឋ​ហាត់ប្រាណ​សម្រក​ទម្ងន់​ដើម្បី​ការពារ​ពី​ជំងឺ​កូវីដ១៩។ ការ​ខ្វែង​គំនិត​គ្នា​រវាង​តៃវ៉ាន់ និង​សហភាព​អឺរ៉ុប​ បង្ហាញ​ឱ្យ​ឃើញ​ពី​បញ្ហា​នៅ​ក្នុង​ការ​បើក​ព្រំដែន​ឡើងវិញ​ បន្ទាប់​ពី​វិបត្តិ​កូវីដ១៩។ ពលរដ្ឋ​កាណាដា​ច្រើន​លើសលប់​គាំទ្រ​ការ​បន្ដ​បិទ​ព្រំដែន​ជាមួយ​សហរដ្ឋអាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 27, 2020
    ព័ត៌មាន​សំខាន់ៗ​មាន កម្ពុជា​ប្រឈម​ជម្រើស​យុទ្ធសាស្ត្រ​ពេល​សហរដ្ឋ​អាមេរិក​ចូល​កៀក​វៀតណាម។ មន្រ្តី​អាមេរិក​សន្យា​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នឹង​មាន​សន្តិសុខ​សុវត្ថិភាព​ជាទីបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អាមេរិក។ របាយការណ៍​របស់​សហរដ្ឋអាមេរិក​អំពី​ការ​ចាយវាយ​បង្ហាញ​ឲ្យ​ឃើញ​ពី​យុទ្ធនាការ​ឃោសនា​ជា​សាកល​របស់​ចិន។ អ្នកវិភាគ​ថា ការ​តែងតាំង​ជនជាតិ​អាមេរិកាំង​ជា​នាយកប្រតិបត្តិ TikTok នឹង​មិន​ជួយ​ដល់​មុខ​មាត់​របស់​ក្រុមហ៊ុន​នេះ​នៅ​សហរដ្ឋ​អាមេរិក​ទេ៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 26, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 25, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 24, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 23, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​សិក្សា​មួយ​រក​ឃើញ​ថា ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ចំណូល និង​បង្កើន​បំណុល។ ក្រុម​អ្នក​ជំនាញ​មើល​ឃើញ​ថា គ្រោះទុរភិក្ស​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ ​នឹង​ឆក់​យក​ជីវិត​មនុស្ស​ច្រើន​ជាង​ជំងឺ​ដ៏​សាហាវ​នេះ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​Donald Trump ថា ជំងឺ​កូវីដ១៩ ​ទំនង​ជា​កាន់តែ​អាក្រក់​ មុន​ពេល​ស្ថានភាព​ប្រសើរ​ឡើង។ ថ្នាក់​ដឹកនាំ​នយោបាយ​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​អំពី​ជំនួយ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Biden ថា លោក Trump «លែង​ខ្វាយខ្វល់​នឹង​សហរដ្ឋ​អាមេរិក»។ អភិបាល​ក្រុង​សំខាន់ៗ​នៅ​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ពង្រាយ​កង​កម្លាំង​យោធា​សហព័ន្ធ។ សហរដ្ឋអាមេរិក​ចោទ​ប្រកាន់​អ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ Stanford ម្នាក់​ថា បាន​លួច​បន្លំ​ទិដ្ឋាការ។ មេដឹកនាំ​សហភាព​អឺរ៉ុប​អបអរ​សាទរ​កម្មវិធី​ស្តារ​សេដ្ឋកិច្ច​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺកូវីដ១៩ ​នៅ​ពេល​ដែល​មាន​ការ​ភ័យខ្លាច​ពី​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ។ សហរដ្ឋអាមេរិក​ចោទប្រកាន់​ពលរដ្ឋ​ចិន​២​នាក់​ថា​ លួចចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​សាកលលោក។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា មិន​មាន​បញ្ជា​ណា​មួយ​ឲ្យ​ផ្លាស់ប្ដូរ​កងទ័ព​នៅ​ឧបទ្វីប​កូរ៉េ​នោះ​ទេ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 22, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បុរស​ខ្មែរ​២៦​នាក់​ទៀតឆ្លង​កូវីដ​១៩ នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​មាន​១៩៧​នាក់​ រួម​ទាំង​អាមេរិកាំង២​នាក់។ កម្ពុជា-​ចិន​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​ភាគី​ទាំងពីរ​ថា​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន។ តុលាការ​ព្រមាន​លោក កឹម សុខា មិន​ឲ្យ​ប្រើ​សិទ្ធិ​ហួស​ការ​កំហិត​របស់​តុលាការ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាវា​ចម្បាំង​របស់​ឥណ្ឌា​ និង​សហរដ្ឋអាមេរិក​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​មហាសមុទ្រ​ឥណ្ឌា។ លោក Trump នឹង​បញ្ជូន​កងកម្លាំង​សហព័ន្ធ​ទៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត​ដើម្បី​បង្ក្រាប​បាតុកម្ម​ប្រឆាំង​ការ​រើសអើង​ជាតិសាសន៍។ ចិន​ព្រមាន​ពី​ផលវិបាក​ផ្នែក​ពាណិជ្ជកម្ម បន្ទាប់ពី​អង់គ្លេស​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Huawei រឿង​បច្ចេកវិទ្យា 5G។ សហរដ្ឋអាមេរិក​និង​អង់គ្លេសកាន់​តែ​មើល​ឃើញ​ពី​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ចិន។ ជំងឺ​កូវីដ១៩ ឆ្លង​រាតត្បាត​ដល់​ទីក្រុង​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 21, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ករណី​ផ្ទុះ​ហ្គាស​សម្លាប់​មនុស្ស​៤​នាក់​នៅ​ភ្នំពេញ នាំឲ្យ​ព្រួយ​បារម្ភ​បន្ថែម​លើ​ការគ្រប់គ្រង​ហ្គាស​នៅ​កម្ពុជា។ បណ្ណាល័យ«សម្តេច​ម៉ែ​»របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​បើកសម្រាប់​សាធារណជន​នៅ​ពេល​ឆាប់ៗ​នេះ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​សំខាន់​មួយ​រូបឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ។ និយោជិត​រាប់​ម៉ឺន​នាក់​នឹង​ដើរ​ចេញ​ពី​កន្លែង​ធ្វើការ​ដើម្បី​តវ៉ា​នឹង​វិសមភាព​ជាតិសាសន៍​នៅ​អាមេរិក។ លោក Biden ស្វែង​រក​អ្នក​គាំទ្របន្ថែម​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ខណៈ​លោក Trump ផ្ដោត​តែ​លើ​អ្នក​គាំទ្រ​របស់​លោក​ដែល​មាន​ស្រាប់។ ការ​ស្ទង់មតិ​ទៅ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​បង្ហាញ​ថា លោក Bidenនាំ​មុខ​លោក​Trump។ អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស​លាតត្រដាង​នូវ​ការ​បំពាន​កាន់​តែ​ខ្លាំងក្លា​លើ​អត្តពលិក​កុមារ​នៅ​ជប៉ុន៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 20, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សន្តិសុខស្បៀងអាហាររបស់កម្ពុជា មិនទាន់រងផលប៉ះពាល់នៅឡើយទេ តែអ្នកជំនាញជំរុញឲ្យមានការកាត់បន្ថយការពឹងផ្អែកលើផលិតផលកសិកម្មរបស់ប្រទេសជិតខាង។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា ក្រោយពីបានបង្ហាញកម្លាំងយោធារបស់ខ្លួន ប្រទេសចិនស្នើធ្វើការចរចាជាថ្មីជាមួយអាស៊ីអាគ្នេយ៍អំពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង៕
    30 min
  • ព័ត៌មានពេលព្រឹក - កក្កដា 19, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា អ្នកវិភាគ​មើល​ឃើញ​ការ​ប្រែប្រួល​យុទ្ធសាស្ត្រ​របស់​អឺរ៉ុប​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ចិន។ អ្នកសារព័ត៌មាន​ថា​ការ​ពន្យារពេល​នៃ​ការ​បន្ត​ទិដ្ឋាការ​ ឬវីសា​ប្រភេទJ-1 អាច​រាំង​ស្ទះ​ដល់​ការងារ​យក​ព័ត៌មាន​របស់​វីអូអេ។ អង្គការ Amnesty Internationalថា ​យោធា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​សម្លាប់​ជន​ស៊ីវិល​ក្នុង​ការ​វាយប្រហារ​មិន​រើស​មុខ។ ​ឥណ្ឌូណេស៊ី​អាច​ដាក់​កំហិត​លើ​ការ​ពង្រីក​អានុភាព​របស់​ចិន​នៅ​ដែន​សមុទ្រ​អាស៊ី៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners