កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - មិថុនា 08, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​នាវា​ចម្បាំង​ចំនួន​ ៤ គ្រឿង​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក ដើម្បី​បង្ហាញ​ថា ជំងឺ​កូវីដ១៩​នឹង​មិន​បញ្ឈប់​សហរដ្ឋអាមេរិក​មិន​ឲ្យ​ប្រឆាំង​នឹង​ការ​វាតទី​ដែន​សមុទ្រ​របស់​ចិន​ទេ។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ប្រទេស​ចិន​បាន​ប្តូរ​ឈ្មោះ​កូន​កោះ​ចំនួន ២៥ និង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន ៥៥ កន្លែង នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​លាតសន្ធឹង​ពី​ទីក្រុង​ហុងកុង​ទៅ​ដល់​កោះ Borneo ដើម្បី​ពង្រឹង​ការ​ទាមទារ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ជំនួញ​ខាង​លក់​គ្រឿង​ស្រវឹង​កំពុង​លក់ដាច់​នៅ​ក្នុង​សហរដ្ឋអាមេរិក ​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​មាន​កង្វល់​ថា ​ការ​ផឹក​ស្រា​ច្រើន​អាច​នាំ​ឱ្យ​ញៀន។ ភ្នំភ្លើង Puhahonu នៅ​រដ្ឋ​ហាវៃ សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ភ្នំភ្លើង​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 07, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជា និងពិភពលោក មានដូចជា៖ ៣ឆ្នាំក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ មន្ត្រីមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ចង់ឃើញដំណោះស្រាយនយោបាយរវាងបក្សកាន់អំណាចនិងបក្សប្រឆាំង។ លទ្ធផលដំណាក់កាលដំបូងនៃការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅប្រទេសចិន បង្ហាញភាពវិជ្ជមានខ្លះ តែនៅមានបញ្ហាផ្នែកសុវត្ថិភាពនៅឡើយ។ អង្គការសហប្រជាជាតិ ថា ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាសម្រាប់ប្រទេសក្នុងតំបន់មានសង្គ្រាម៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 06, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក និងតំបន់អាស៊ី មានដូចជា៖ អង្គការសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យកម្ពុជាស៊ើបអង្កេតលើករណីបាត់ខ្លួនរបស់សកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit។ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ព្យាយាមជួយគ្នា ដោយបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រ ក្នុងគ្រាវិបត្តិសុខភាពកូវីដ១៩។ មេបញ្ជាការអាមេរិកចោទចិនថា ឆ្លៀតធ្វើការទាមទារកាន់កាប់នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ព័ត៌មានអន្តរជាតិផ្សេងៗទៀត មានដូចជា៖ អត្រាអត់ការងារនៅសហរដ្ឋអាមេរិកប្រចាំខែឧសភា ធ្លាក់ចុះមកត្រឹម១៣,៣%។ ការសម្រេចអំពីដំណើរពិគ្រោះយោបល់ជាមុនពីគម្រោងទំនប់ហ្លួងប្រាបាង្គរបស់ឡាវ ត្រូវបានលើកពេល។ ក្រុមតាលីបង់វាយឆ្មក់ និងសម្លាប់ទាហានអាហ្វហ្គានិស្ថានចំនួន១៥នាក់៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 05, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី មាន​ដូច​ជា៖ ព្រះ​អង្គ លួន សុវ៉ាត សកម្មជន​សិទ្ធិ​មនុស្ស​ជា​សង្ឃ​ល្បី​មួយ​អង្គ ត្រូវ​បាន​ព្រះ​មេគណ​ខេត្ត​សៀមរាប ​ឲ្យ​ផ្សឹក ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​រឿង​វីដេអូ​សន្ទនា​សេ្នហា។ នៅ​សហរដ្ឋ​អាមេរិក ក្រុម​ជ្រុល​និយម​ចំនួន ៤ ត្រូវបាន​គេ​សង្ស័យ​ថា បាន​អុជអាល​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ ទាក់​ទិន​ការ​ស្លាប់​របស់​លោក George Floyd។ លោក​ប្រធានាធិបតី Trump បាន​ស្នើ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន។ ពលរដ្ឋ​អាមេរិក​ជិត​២លាននាក់​បន្ថែម​ទៀត​ ដាក់​ពាក្យ​ជំនួយ​អត់​ការងារ​ធ្វើ។ សភា​ហុងកុង​បាន​អនុម័ត​ច្បាប់​ភ្លេង​ជាតិ​ចិន​ដ៏​ចម្រូង​ចម្រាស់។ ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត មាន​ដូចជា៖ រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក ថា​មនុស្ស​ប្រមាណ ៥១នាក់​ត្រូវបាន​ចាប់​ខ្លួន ទាក់ទង​នឹង​បាតុកម្ម​ទាមទារ​យុត្តិធម៌​ឲ្យ​លោក Floyd។ រុស្ស៊ី​ទទួល​យក​ឧបករណ៍​បញ្ចូល​ខ្យល់​ដង្ហើម​ពី​អាមេរិក ខណៈ​ករណី​ឆ្លង​កូវីដ​១៩​នៅ​រុស្ស៊ី​កាន់តែ​កើន​ឡើង។ អង់គ្លេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​វ៉ាក់សាំង​ពិភពលោក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 04, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​សំណើ​របស់​វិស័យ​ឯកជន​សុំ​ពន្យារ​ពេល​ដក ​EBA ​តែ​ថា​ ជំហរ​រដ្ឋាភិបាល​នៅ​ដដែល។ សហគមន៍​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ទី៧១​នៃការ​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ ទោះ​រំខាន​ដោយជំងឺ​កូវីដ១៩​ក្តី។ មន្ត្រី​អង្គការ​សហប្រជាជឫតិ​ភ្ញាក់ផ្អើល​នឹង​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន​១២ ​រួម​ទាំង​កម្ពុជា​ផង​ដែរ។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ លោក​ប្រធានាធិបតី​ ត្រាំ ​ការពារ​ការ​ថតរូបដ៏​ចម្រូងចម្រាស​នៅ​មុខ​វិហារ​គ្រិស្តសាសនា ដែលរងការរិះគន់​យ៉ាង​ខ្លាំង​ពី​បណ្ដាមេដឹនាំ​សាសនា​គ្រិស្ត។ សម្ព័ន្ធ​សង្គ្រោះ​ទន្លេមេគង្គ​ជំរុញ​ឲ្យ​លុបចោល​គម្រោង​ទំនប់​វារីអគ្គិសនី​សាណាខាំរបស់​ឡាវ។ ផ្សារ​ហ៊ុន​អាមេរិក​និង​ពិភពលោក​បន្ត​កើន​តម្លៃ​ ទោះ​បី​មាន​បាតុកម្ម​និង​ជំងឺ​រាតត្បាត​ក្តី។​ នាយករដ្ឋមន្ត្រី​អង់គ្លេសនឹង​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ហុងកុង​សុំ​សញ្ជាតិ​អង់គ្លេស​បាន ដោយ​សារ​ច្បាប់​ការពារ​សន្ដិសុខ​ថ្មី​របស់​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 03, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មានដូច​ត​ទៅ៖ យុវជន​មាតា​ធម្មជាតិ​ចាប់ផ្តើម​យុទ្ធនាការ​ជិះកង់ ទាមទារ​ឲ្យ​ដាក់ «កោះ​កុង​ក្រៅ» ជា​តំបន់​ការពារ។ សហជីព​កាន់​តែ​បារម្ភ​អំពី​ជីវភាព​កម្មករ ​ខណៈ​ក្រសួង​ការងារ​លើក​ពេល​ការ​បើក​ប្រាក់​អតីត​ភាព​ការងារ​ទៅ​ឆ្នាំ​ក្រោយ។ កម្ពុជាកោះហៅទូត​វៀតណាមសួរនាំរឿងតង់​បោះនៅតាមព្រំដែន​ដែលមិន​ទាន់ឯកភាពគ្នា។ អង្គការសង្គម​ស៊ីវិលកម្ពុជាស្នើ​ឲ្យ​ពន្យារ​ពេល​ដំណើរការ​គម្រោង​វារីអគ្គិសនី​ហ្លួង​ប្រាបាង្គ​របស់​ឡាវ។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ សហរដ្ឋ​អាមេរិក​បន្ត​មាន​ភាព​តានតឹងក្រោយ​ពី​បាតុកម្ម​អស់​មួយ​សប្តាហ៍។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បកស្រាយ​ពី​អំពើ​យុត្តិធម៌​និង​ហិង្សា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd។ ប្រទេស​អូស្ត្រាលី​ស៊ើប​អង្កេត​ហិង្សា​ប៉ូលិស​អាមេរិក​ចំពោះ​អ្នក​កាសែត​ខ្លួន។ នូវែលសេឡង់​អាច​ដក​វិធានាការ​រឹតត្បិតទប់​ស្កាត់​កូវីដ១៩​សំខាន់ៗ​នៅ​សប្តាហ៍​ក្រោយ៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 02, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ សមាជិក​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​មូលដ្ឋាន​អះអាង​ថា ពួកគេ​នៅ​តែ​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​កំពូល ដើម្បី​ពួកគេ​អាច​បន្ត​ធ្វើ​នយោបាយ​ឡើង​វិញ​បាន។ កម្ពុជា​ជា​ថ្មី​ទៀត​បដិសេធ​ថា មិន​មាន​យោធា​ចិន​នៅ​មូលដ្ឋាន​យោធា​សមុទ្រ​រាម ហើយ​ចង់​ធ្វើសមយុទ្ធ​យោធា​ជាមួយ​អាមេរិក។ សកម្មជន​សិទ្ធិ​មនុស្ស លោក ហ៊ុន វណ្ណៈ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​អប់រំ ដោយសារ​ថតវីដេអូ​សកម្មភាព​អាជ្ញាធរ​ទប់ស្កាត់​ការ​ជួបជុំ​របស់​អាជីវករ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត។
     
    ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ លោក​ ដូណាល់ ត្រាំ គាំទ្រ​ការ​តវ៉ា​អំពី​ការ​ស្លាប់​របស់​លោក George Floyd ដោយ​សន្តិវិធី ប៉ុន្តែ​បាន​ព្រមាន​ពី​ការ​ហាមឃាត់ស្ថានភាព​អនាធិបតេយ្យ​នានា។ ពិភពលោក​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នក​តវ៉ា​នៅ​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd ដោយ​រួម​មានទាំង​កីឡាករ​ល្បីៗ​របស់​អាមេរិក បណ្ដា​ក្រុមហ៊ុន និង​បុគ្គលសំខាន់ៗ​ផង​ដែរ។ ប៉ូលិស​ហុងកុង​ចេញ​បម្រាម​មិនឲ្យ​ធ្វើពិធី​អុជ​ទៀន​រំឭក​ដល់ជនរង​គ្រោះ​នៃ​ការ​បង្ក្រាប​នៅ​ទី​លាន​ Tiananmen។ ផ្សារ​ហ៊ុន​នៅ​អឺរ៉ុប​និង​អាស៊ី​ឡើង​ថ្លៃ​នៅ​ថ្ងៃ​ច័ន្ទ​ បើ​ទោះ​បី​មាន​វិបត្តិ​ព្រមៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក​ក្តី៕
    30 min
  • ព័ត៌មានពេលព្រឹក - មិថុនា 01, 2020
    ព័ត៌មាន​អន្តរជាតិមាន​ដូច​ត​ទៅ៖ សកម្មជន​ម្នាក់​ចង់​ធ្វើ​ស្តូប​ដើម្បី​រំឭក​ដល់​ឪពុក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ តែ​រដ្ឋាភិបាល​ចិន​ចង់​បំបិទ​មាត់​លោក។ ពួក​ប្រវត្តិវិទូធ្វើការ​ជជែក​ដេញដោល​អំពី​តួនាទី​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​លើក​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី២។ អាជ្ញាធរ​ក្រិក​បានបញ្ជូន​កង​កម្លាំង​ខ្លួនទៅកសាងរបង​នៅ​តាម​ព្រំដែនជាមួយ​ប្រទេស​តួកគី៕
    30 min
  • ព័ត៌មានពេលព្រឹក - ឧសភា 31, 2020
    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    30 min
  • ព័ត៌មានពេលព្រឹក - ឧសភា 30, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក និងតំបន់អាស៊ី មានដូចជា៖ នៅតំបន់បឹងកក់ រាជធានីភ្នំពេញ សកម្មជនដីធ្លីមួយចំនួនត្រូវងាកមកដោះស្រាយបំណុលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខណៈជំងឺកូវីដ១៩ បានបង្អាក់សកម្មភាពសេដ្ឋកិច្ចមួយចំនួនក្នុងប្រទេសកម្ពុជា។ ធនាគារពិភពលោកឲ្យដឹងថា វិបត្តិជំងឺកូវីដ១៩បណ្តាលឲ្យសេដ្ឋកិច្ចកម្ពុជាដើរយឺតខ្លាំងបំផុត ក្នុងរយៈពេល២៥ឆ្នាំមកនេះ ហើយនឹងបណ្តាលឲ្យការងាររបស់ពលរដ្ឋប្រមាណ ១លាន ៧សែននាក់ «ស្ថិតក្នុងហានិភ័យ» ។ អគ្គស្នងការរងនគរបាលជាតិ ឲ្យដឹងថា សមត្ថកិច្ចតាមចាប់ខ្លួនមេបញ្ជាការរងមូលដ្ឋានទ័ពសមុទ្ររាម ពាក់ព័ន្ធជម្លោះបាញ់បោះជាមួយជនជាតិចិននៅកោះរ៉ុង។ អង្គការសង្គមស៊ីវិលជាង ៣០ ជំរុញឲ្យរដ្ឋាភិបាលជួយពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី បានត្រឡប់មកកម្ពុជាវិញ។ ប្រធានាធិបតីអាមេរិកលោក Donald Trump ចេញបទបញ្ជាដើម្បីព្យាយាមពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើក្រុមហ៊ុនបណ្តេញសង្គម។ បាតុករហុងកុង បន្តតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខរបស់ចិនលើទីក្រុងហុងកុង។ ឧត្តមសេនីយ៍ចិនម្នាក់ គំរាមវាយប្រហារលើតៃវ៉ាន់ដើម្បីទប់ស្កាត់ការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់។ ព័ត៌មានអន្តរជាតិផ្សេងៗទៀតមានដូចជា៖ មនុស្សជិត៦លាននាក់នៅជុំវិញពិភពលោកបានឆ្លងជំងឺកូវីដ១៩៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners