កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក - កញ្ញា 16, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ឧបការី​អាមេរិក​អំពាវនាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​សកម្មជន​ដែល​ត្រូវចាប់​ខ្លួន​នៅ​កម្ពុជា។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អភិបាល​រដ្ឋOregon ថា​រដ្ឋនេះ​កំពុង​ទទួល​រង​គ្រោះ​ខ្លាំងដោយភ្លើង​ឆេះ​ព្រៃ​មិន​ធ្លាប់​មាន​ពី​មុន​មក។ ប្រធានាធិបតី​អាមេរិក​លោក Trump នឹង​រៀប​ចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងនៃ​ការ​បង្កើត​ទំនាក់​ទំនងផ្លូវ​ការ​រវាង​ប្រទេស​អ៊ីស្រាអែល​ អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន។ ឥណ្ឌា​ថា​ ចិន​រំលោភ​លើ​កិច្ច​ព្រមព្រៀង ដោយ​ធ្វើ​សកម្មភាព​កងទ័ព​នៅ​តាម​ព្រំដែន។ របាយការណ៍​ថ្មីបង្ហាញ​ថា ​ជំងឺ​កូវីដ​១៩​ ប៉ះ​ពាល់ខ្លាំង​ដល់​កិច្ច​ប្រឹង​ប្រែងកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ជុំវិញ​ពិភព​លោក។ អាជ្ញាធរ​ចិន​បិទ​ទី​ក្រុងជាប់​ព្រំដែន​មីយ៉ាន់ម៉ា ​បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩ ពីមីយ៉ាន់ម៉ា។ សិស្ស​រាប់​លាន​នាក់​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បាន​ត្រឡប់​ទៅ​សាលារៀន​វិញ​ ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ថយ​ចុះ។ នាយក​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន​ថ្លែង​ថា លោក​ជា​កូន​របស់​កសិករ​ម្នាក់ ដែល​បាន​ទទួល​ជោគជ័យ​ដោយ​ការប្រឹងប្រែង​ខ្លួន​ឯង៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 15, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​បង្ក្រាប​អ្នកតវ៉ា​បន្ថែម​ទៀត​វាស់វែង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រែប្រួល​អាកាសធាតុ​ក្លាយ​ជា​ប្រធានបទ​មួយ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ ​ក្រុមហ៊ុន TikTok​ នៅ​អាមេរិក​ ត្រូវ​គេ​រាយការណ៍​ថា​អាចមាន​ម្ចាស់​ថ្មី​គឺក្រុមហ៊ុន Oracle។ ប្រធានាធិបតី​បេឡារុស​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ ខណៈ​មាន​បាតុកម្ម​បន្ត​ប្រឆាំង​រដ្ឋាភិបាល​លោក។ សម្ព័ន្ធមិត្ត​លោកNavalny ឈ្នះអាសនៈ​មូលដ្ឋាន​ខ្លះ​ ខណៈបក្ស​កាន់​អំណាច​រុស្ស៊ី​ប្រកាស​ជ័យ​ជម្នះ។ ក្តី​សង្ឃឹមចំពោះ​វ៉ាក់សាំង​កូវីដ​១៩​ ជំរុញ​កំណើនទី​ផ្សារ​ភាគ​ហ៊ុន​ពិភពលោកនៅ​ដើម​សប្តាហ៍។ អនុប្រធាន​ប៉ូលិសស្រុក​ស្បែក​ស​ម្នាក់នៅ​អាមេរិក​ត្រូវ​បណ្តេញពី​ការងារ​ ក្រោយ​បាន​វាយ​បុរស​ស្បែក​ខ្មៅ៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 14, 2020
    ព័ត៌មាន​អន្តរជាតិមាន​ដូច​ជា ជំងឺ​កូវីដ១៩​ មិន​បាន​បង្អាក់​ដល់​ការ​ជួញដូរ​គ្រឿងញៀន​ដែល​កំពុង​រីករាលដាលនៅ​តំបន់​អាស៊ីអាគ្នេយ៍​នោះ​ទេ​។ លោកស្រី Ivanka Trump បន្ត​របៀបវារៈ​ផ្តល់​អំណាច​ដល់​ស្រ្តី​នៅ​អំឡុង​ពេលមាន​ជំងឺ​រាតត្បាតកូវីដ១៩។ ជោគជ័យ​របស់​លោក​ Pompeo ក្នុង​ទីក្រុង​ប្រាក គឺ​ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 13, 2020
    ព័ត៌មាន​អំពី​ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ​នៅក្នុង​សហរដ្ឋ​អាមេរិក​មាន​ដូចជា បទសម្ភាសន៍​អំពី​ស្ត្រី​ខ្មែរ​ដែល​ជាប់​ជា​បេក្ខជន​សមាជិក​សភា​នៅ​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) រៀបរាប់​ពីការ​តស៊ូ​នយោបាយ។ ផលិតករ​ភាពយន្ដ​ប្រារព្ធ​មហោស្រព​ភាពយន្ដ​ក្រុងខ្មែរ​លើកទី ៨ នៅ​អាមេរិកតាម​អនឡាញ ក្នុង​អំឡុង​ពេល​មាន​ជំងឺកូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ អ្នក​សារព័តមាន​ទូរទស្សន៍​ជា​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​ត្រូវ​ឃាត់ខ្លួន​ក្នុង​ប្រទេស​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 12, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ ដែល​បង្កើនការ​គាប​សង្កត់​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ សកម្មជន​សិទ្ធិ​មនុស្ស​ស្នើសុំ​អន្តរាគមន៍​ពី​អាមេរិក​ជួយ​ដោះលែង​សកម្មជន​កម្ពុជា​ដែល​ត្រូវ​បាន​ចាប់ខ្លួន។ សហភាព​អឺរ៉ុប​បង្ហាញ​ក្ដី​«បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​អំពី​ការ​បង្ក្រាប​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ចិន​និង​ឥណ្ឌា​ ឯកភាព​ឲ្យ​កង​ទ័ព​របស់​ខ្លួន​បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​តំបន់​ព្រំដែនដែល​មាន​ជម្លោះ។ ស្រុក​ Arlington ក្នុង​រដ្ឋ​ Virginia ​ប្រារព្ធ​ខួបនៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១ ខែកញ្ញា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ តាម​រយៈប្រព័ន្ធ​អនឡាញ។​ ប្រទេស​ឥណ្ឌា​បាន​កត់​ត្រា​នូវអ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មីចំនួន​ជិត​១សែន​នាក់​ក្នុង​មួយ​ថ្ងៃ​។ អ្នក​ដឹកនាំ​របប​យោធា​ប្រទេសម៉ាលី បន្ត​កិច្ច​ប្រជុំ​កំពូល​រយៈពេល​៣ថ្ងៃ​ ស្តី​ពី​គម្រោង​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 11, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ឲ្យ​មាន​«ម្ចាស់ការ» ហើយ​ព្រមាន​អ្នករិះគន់​មិន​ឲ្យ​បំផ្លាញ​សន្តិភាព។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​និង​អាមេរិក​ប្រជែង​គ្នា​ក្នុង​សប្តាហ៍​នេះ ដើម្បី​ទទួល​ការ​គាំទ្រ​ពី​មេដឹកនាំ​អាស៊ាន​ដែល​មាន​ការ​ប្រុងប្រយ័ត្ន។ ​សហរដ្ឋ​អាមេរិក​ថា​នឹងកាត់​បន្ថយ​ទ័ព​នៅ​អាហ្វហ្គានីស្ថាន​មក​ត្រឹម​៤.៥០០ នាក់។ អាមេរិក​ដក​ហូត​ទិដ្ឋការ​របស់​និស្សិត​ចិន​ជាង ១.០០០ នាក់ ព្រោះពួកគេត្រូវ​ជាប់​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជា​មួយ​យោធា​ចិន។ ប្រទេស​ចិន​ និង​ប្រទេស​ជាច្រើន​ទៀតនឹង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​ក្នុង​ប្រទេស​រុស្ស៊ីចាប់​ពី​ថ្ងៃ​ទី​២១ ដល់ ២៦​ខែ​កញ្ញា។ សៀវភៅ​ថ្មី​មួយរៀប​រាប់​ថា លោក Trump ដឹង​មុន​ពី​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា តែ​មើល​ស្រាល​វីរុស​នេះ​ដោយ​ចេតនា។ អគ្គីភ័យ​ដ៏​ធំ​ឆាប​ឆេះ​នៅ​កំពង់ផែ​រដ្ឋធានី​លីបង់​ ​មួយខែ​បន្ទាប់​ពី​ការ​ផ្ទុះ​ដ៏​ប្រល័យ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 10, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ផលិតករ​ភាពយន្ដ​ប្រារព្ធ​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​លើក​ទី៨ នៅ​អាមេរិកតាម​អនឡាញ អំឡុងពេល​មាន​ជំងឺ​កូវីដ១៩។ រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​លោកស្រី ​រ៉ូណា ស្មីត ​ឲ្យ​គោរព​គោល​ការណ៍​ក្រម​សីល​ធម៌​។ ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​អំពាវនាវ​ឲ្យ​ផ្ដន្ទាទោស​អតីត​ស្នងការ​ខេត្ត​កំពង់ធំ​រឿង​ការ​បៀតបៀន​ផ្លូវ​ភេទ។ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ ចិន​និង​អាមេរិក ប្រជែងគ្នាក្នុង​សប្តាហ៍​នេះ​ ដើម្បី​ទទួល​ការ​គាំទ្រពី​មេដឹកនាំ​ប្រទេស​អាស៊ាន​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន។ អាជ្ញាធរ​អាមេរិក​ត្រៀម​ហាម​ប្រាម​ការ​នាំ​ចូល​ផលិតផល​កប្បាស ​និង​ប៉េងប៉ោះ​ពី​ខេត្ត ​Xinjiang របស់​ចិន។ ការ​សាក​ល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ របស់​ក្រុមហ៊ុន AstraZeneca ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​អ្នកទទួល​វ៉ាក់សាំង​សាក​ល្បង​ម្នាក់​ធ្លាក់​ខ្លូន​ឈឺ។ ថៃ​ធ្វើតេស្ត​មនុស្ស​ជិត​៦០០នាក់​ ​ពាក់ព័ន្ធ​និង​ករណីអ្នកឆ្លង​វីរុស​កូរ៉ូណា​ម្នាក់​ដែល​មិន​ដឹង​មូល​ហេតុ​ឆ្លង​ពិត​ប្រាកដ។ ពិធីជប់លៀង​ក្នុង​មង្គលការ​មួយ​ក្នុង​រដ្ឋ Maine បាន​បណ្តាល​ឲ្យ​មាន​អ្នក​ឆ្លង​ជំ​ងឺកូវីដ​១៩ ចំនួន​១៦០​ករណី៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 09, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ត​បន្ទាប់។ លោក ​ហ៊ុន សែន​ ថា​ សំណុំ​រឿង​លោក ​កឹម សុខា​ អាច​ពន្យារ​ពេល​ដល់​២០២៤​ ខណៈ​មេធាវី​ជំរុញ​ឲ្យ​ពន្លឿន។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ អេស្ប៉ាញ​ ក្លាយ​ជា​ប្រទេស​ទី១ក្នុងតំបន់​អឺរ៉ុប​ខាង​លិច​ ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ​សរុបកន្លះ​លាន​នាក់។ ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ California ខណៈ​ពេល​មាន​ខ្យល់​ និង​ការ​ដាច់ចរន្ត​អគ្គិសនី។ មេ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ ​Venezuela ស្នើ​ឲ្យ​មេ​ដឹក​នាំ​យោធាគាំទ្រ​ពហិការ​បោះ​ឆ្នោត​ក្នុង​ខែ​ធ្នូ​ខាង​មុខ។ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា ​ការ​កាត់​ក្តី​បទ​សម្លាប់​លោកKhashoggi ខ្វះ​តម្លាភាព​ និង​ការ​ទទួលខុសត្រូវ។ អង្គការ​សហប្រជាជាតិ​រំឭកកុំ​ឲ្យ​ភ្លេច​ស្ថាន​ភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ អង្គការ WHO ថា វ៉ាក់សាំងកូវីដ១៩ អាច​ប្រើប្រាស់​បាន​ទូលំទូលាយ​នៅ​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ក្រោយ៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 08, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា យុវជន​ម្នាក់​ត្រូវ​ចាប់​ខ្លួន ​ខណៈ​អាជ្ញាធរ​បំបែក​ការ​ប្រមូល​ផ្តុំ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ការ​ចុះ​ពិនិត្យ​ព្រំដែន​នៅ​ត្បូង​ឃ្មុំ ​មិន​ទាន់​ជម្រះ​មន្ទិល​លើ​ការ​បាត់​បង់​ដី​ដ៏​ចម្រូង​ចម្រាស​ទេ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ អាជ្ញាធរ​ប្រទេស​ចិន​បាន​ឈប់​ផ្ដល់​ប័ណ្ណ​សារព័ត៌មាន​ដល់​អ្នក​កាសែត​បរទេស​ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អាមេរិក​ក្នុង​ប្រទេស​ចិន។ មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi បានផ្អាកកម្មវិធី​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់​អ្នកស្រីកាលពី​ថ្ងៃ​ចន្ទ ដោយសារ​កូវីដ១៩។ រដ្ឋាភិបាល​រុស្សី​បាន​ជំទាស់​ទៅ​នឹង​ការ​ប៉ុនប៉ង «ដោយ​គ្មាន​ហេតុផល» នានា​ក្នុង​ការ​ចោទ​ថា​ខ្លួន​បាន​បំពុល​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Alexei Navalny។ តុលាការថៃ​ដោះលែង​សកម្មជន​សំខាន់ ២ រូប ដែល​ប្រឆាំង​រដ្ឋាភិបាល។ ព្យុះ​ទីហ្វុង Haishen បោកបក់​លើ​ប្រទេស​កូរ៉េខាងត្បូង និង​មាន​ទិសដៅ​ឆ្ពោះ​ទៅ​រក​ប្រទេស​កូរ៉េខាងជើង។ គោលនយោបាយ​សហរដ្ឋអាមេរិក​សម្រាប់​កូរ៉េខាងជើង​ឈាន​ដល់​ផ្លូវ​បំបែក នៅ​ពេល​ការបោះឆ្នោត​ខិត​ជិត​មក​ដល់៕
    30 min
  • ព័ត៌មានពេលព្រឹក - កញ្ញា 07, 2020
    ព័ត៌មាន​សំខាន់ៗ​នៅ​ថ្ងៃ​នេះ​មាន​ដូចជា សៀវភៅថ្មី​មួយ​ថា កម្លាំង​ចលករ​ទីផ្សារ​នៅ​កូរ៉េខាងជើង មាន​ឥទ្ធិពល​ខ្លាំង។ អង្គការ​សហប្រជាជាតិ​ថា វិបត្តិ​ជំងឺ​កូវីដ១៩ ជំរុញ​ឲ្យ​មាន​វិបត្តិ​អប់រំ​លើ​ពិភពលោក។ បទ​សន្ទនា​ VOA អំពី​ការ​ផលិត​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia»៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners