កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៦ តុលា ២០២០ - តុលា 16, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ជំនន់ព្រែកត្នោតពន្លិចបុរីនិងកាត់ផ្តាច់ចរាចរណ៍ក្នុងខណ្ឌដង្កោ។ មន្ត្រីជាន់ខ្ពស់នគរបាលកម្ពុជា បដិសេធថាគ្មាន«ការិយាល័យ» FBIក្នុងទីបញ្ជាការនគរបាលជាតិ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអ៊ូហ្គាន់ដាប្រឈមគ្រោះទឹកជំនន់និងការរាតត្បាតជំងឺ។ រដ្ឋ North Carolina ចាប់ផ្តើមការបោះឆ្នោតដោយផ្ទាល់មុនកំណត់នៅពេលដែលចៅក្រមរឹត បន្តឹងច្បាប់ការបោះឆ្នោតតាមប្រៃសណីយ៍។ នាវាពិឃាតសហរដ្ឋអាមេរិក បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ធ្វើឲ្យចិនខឹងសម្បារ។ ក្រុមអង្គការសិទ្ធិមនុស្សតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌូណេស៊ីនៅសហរដ្ឋអាមេរិក និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ តុលា ២០២០ - តុលា 15, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ប្រកាស​អាសន្នពី​កម្ពស់​ទឹក​ស្ទឹង​ព្រែកត្នោត​ក្រោយ​ទំនប់​ខ្នងភ្នំ​គីរីរម្យ​បាក់។ ពលរដ្ឋ​ចាក​ចោល​ផ្ទះ​គេច​ពី​ជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​លិច​ជាយ​ខាង​ត្បូង​ក្រុង​ភ្នំពេញ​។ សហជីពថា ​កម្មករ​ចាប់​ផ្តើម​ប្រមូល​សំរាម​ ក្រោយ​ក្រុមហ៊ុន​ស៊ីនទ្រី​ព្រមព្រៀង​បើក​ប្រាក់​អត្ថប្រយោជន៍​នៅ​ដើម​ឆ្នាំ​ក្រោយ។ ក្រុមហ៊ុន​ស្ករ​ថៃ Mitr Phol ​ថ្លែង​ការពារខ្លួនក្នុង​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​រង​បណ្តឹង​ពី​អ្នក​ភូមិ​ខ្មែរ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​អាមេរិក​ប្រឹងប្រែង​តែងតាំង​លោកស្រី Barrett សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​មក​ដល់។ លោក​ប្រធានាធិបតី​ Trump នឹង​ធ្វើ​ការ​ពិភាក្សាបែប​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ជួន​គ្នា​នឹង​គូ​ប្រជែង​របស់​លោក គឺ​លោក Joe Biden។ ក្រុមហ៊ុន​ឱសថ​អាមេរិក​ Eli Lilly ផ្អាក​ការ​សាក​ល្បង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​ ដោយសារ​ហេតុផល​សុវត្ថិភាព។ ប្រទេស​អាស៊ែបៃហ្សង់​ចោទ​ប្រទេសអាមេនី​ថា​ ព្យាយាមវាយ​ប្រហារទៅ​លើ​បំពង់​បង្ហូរ​ប្រេង​របស់​ខ្លួន ខណៈ​ភាព​តាន​តឹង​នៅ​បន្ត​កើន​មាន។ ក្រុម​អវកាសយានិក​អាមេរិក​និង​រុស្សី​ធ្វើ​ដំណើរដោយ​ជោគជ័យ​ទៅស្ថានីយ​អវកាសអន្តរជាតិ​ដោយ​ប្រើ​ពេល​តែ​៣​ម៉ោង​៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៤ តុលា ២០២០ - តុលា 14, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រីថា កម្ពុជា​ជួប​ជំនន់​ធំ​មិន​ធ្លាប់​មាន​នា​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ។ សហជីពថា ​ភាគី​ពាក់​ព័ន្ធ​ស្វះ​ស្វែង​បន្ត​ចរចា​ដើម្បី​បញ្ចប់​វិវាទ​ការងារ​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី។ ទឹកជំនន់​សម្លាប់​មនុស្ស​យ៉ាងតិច​១១​នាក់​នៅ​កម្ពុជា​និង​២៨​នាក់​នៅ​វៀតណាម។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្តៅ​គគុក​មុន​ថ្ងៃ​បោះឆ្នោត។ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ភ្ជាប់​បញ្ហា​អត់​ឃ្លាន​ទៅ​នឹង​ជម្លោះ​ ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ជំងឺ​កូវីដ១៩។ អង្គការ​សហប្រជាជាតិ​ព្រមាន​ពីគ្រោះ​ធម្មជាតិ​ច្រើន​ថែម​ទៀត​ដែលនឹង​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សារបម្រែ​បម្រួល​អាកាសធាតុ។ ការបោះ​ឆ្នោត​មុន​ពេល​កំណត់​ជួប​បញ្ហារយៈ​ពេល​ខ្លី​ក្នុង​រដ្ឋGeorgia សហរដ្ឋ​អាមេរិក។ ចិន​ព្រមាន​ប្រទេស​អាស៊ី​ឲ្យ​ប្រុង​ប្រយ័ត្នចំពោះ​យុទ្ធសាស្រ្ត​របស់​អាមេរិក​ក្នុង​តំបន់។ ប្រភព​នានា​បញ្ជាក់​ថា​ សេតវិមានបន្ត​គម្រោង​លក់​អាវុធ៣​ប្រភេទ​ដល់​កោះ​តៃវ៉ាន់។ ក្រុមហ៊ុន​ឱសថ Johnson & Johnson​ ផ្អាក​ការ​សាក​ល្បង​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​អ្នក​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់​សាំង​ម្នាក់ធ្លាក់​ខ្លួន​ឈឺ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៣ តុលា ២០២០ - តុលា 13, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ផ្ដល់​ជំនួយ​«ប្រញាប់»​១៤០​លាន​ដុល្លារ។ ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​អំពី​ការ​ជន់​លិច​ផ្ទះ​ដោយសារ​ភ្លៀង​ខ្លាំង ​ប្រព័ន្ធ​លូ​កក​ស្ទះ និង​ការ​លុប​បឹង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​អាមេរិកបើក​សវនាការសម្រេច​លើ​បេក្ខភាព​ចៅក្រមតុលាការ​កំពូល​ទី​៣​ដែល​តែងតាំង​ដោយ​លោក​ Trump។ ភ្លៀង​ខ្លាំង​និង​ទឹកជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច១៧​នាក់​ក្នុង​ភាគ​កណ្តាល​នៃប្រទេស​វៀតណាម​។ លោកJoe Biden នឹង​ទៅឃោសនា​បោះឆ្នោតទ្រង់ទ្រាយ​ធំ​ជាលើក​ដំបូងក្នុងរដ្ឋ Ohio នៅ​ថ្ងៃ​ចន្ទ។ ប្រទេស​អ៊ីរ៉ង់​ប្រកាស​ពី​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយ​ជំងឺ​កូវីដ​១៩​ខ្ពស់​បំផុត​ រាប់​ទាំង​អ្នក​ឆ្លង​ជំងឺ​ថ្មី​ផង។ ពលរដ្ឋ​អាមេរិក​ពីរ​រូបទទួល​រង្វាន់ណូបែល​ផ្នែក​វិទ្យាសាស្រ្ត​សេដ្ឋកិច្ចឆ្នាំ​២០២០។ ជន​អនាថា​នៅ​រដ្ឋ California អាច​បោះឆ្នោត​បាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ តុលា ២០២០ - តុលា 12, 2020
    ព័ត៌មាន​សំខាន់ៗ​ជំុវិញ​ពិភពលោក​មាន​ដូចជា នាវា​នេសាទ​ត្រី​ចិន ៣០០គ្រឿង​នៅក្នុង​សមុទ្រ​អាមេរិក​ខាងត្បូង​នាំ​ឲ្យមាន​កង្វល់​សន្តិសុខ​ម្ហូបអាហារ។ ការ​ស្ទង់មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បង្ហាញ​ថា កេរ្តិ៍ឈ្មោះ​អាមេរិក​លើឆាក​អន្តរជាតិ​ធ្លាក់​ចុះ ក្រោម​ការដឹកនាំ​របស់​លោក Trump។ ពីមុន​រារែក តែ​ឥឡូវ​ហេតុអ្វី​ចិន​ស្រាប់តែ​ចង់​ពិភាក្សា​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង ដែល​មាន​ជម្លោះ។ តើ​ជម្លោះ​លើ​កម្មវិធី TikTok ជា​ប្រផ្នូល​អ្វី​សម្រាប់​វិស័យ​បច្ចេកវិទ្យា?
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ តុលា ២០២០ - តុលា 11, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សេចក្តី​ព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យាព័ត៌មាន​ដាក់​បន្ទុក​អ្នក​ផ្តល់​សេវា ប៉ះពាល់​ឯកជនភាព និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​ជំនាញ​ព្រមាន​អំពី​ប្រទេស​ចិន​ប្រញាប់ប្រញាល់​ប្រើ​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ករណី​អាសន្ន។ ការជិះ​យន្តហោះ​កម្សាន្ត​ដោយ​គ្មាន​គោលដៅសម្រាប់​អ្នក​ដែល​ធុញថប់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ តុលា ២០២០ - តុលា 10, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​នឹង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ពេល​លោក​ខាង​លិច​គាប​សង្កត់​កម្ពុជា។ តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់​ពលរដ្ឋ​ ១០ នាក់ ពី​បទ​«ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» ក្រោយ​ការ​បន្ត​ការ​តវ៉ា​រឿង​ដីធ្លី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក ​ឥណ្ឌា ​និង​ប្រេហ្ស៊ីល​មាន​ករណីឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ ប៉ូលិស​ស៊ើបអង្កេត FBI ចោទ​ប្រកាន់​មនុស្ស​ ៦ នាក់​ក្នុង​ផែនការ​ចាប់​ពង្រត់អភិបាល​រដ្ឋ Michigan។ រដ្ឋាភិបាល​អាល្លឺម៉ង់​ថា ​ការរឹតត្បិត​កាន់តែ​ខ្លាំង​ឡើងក្នុង​ទីក្រុង​គឺ​ជៀស​មិនផុត បើ​វិធានការ​នានា​មិន​មាន​ប្រសិទ្ធភាព។ ប្រធានាធិបតី​ប្រទេស​ Kyrgyzstan​ ប្រកាស​ស្ថានភាព​គ្រា​អាសន្ន។ ព្រះ​មហាក្សត្រ​ចាស់​ជរា​នៃ​ប្រទេស​ន័រវ៉េ​វះកាត់​បេះដូង​ប្រកបដោយជោគជ័យ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ តុលា ២០២០ - តុលា 09, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក​ ហ៊ុន សែន កោត​សរសើរ​ក្រុមហ៊ុន​ឯកជន​មិន​បិទ​ដំណើរការ គ្រា​មាន​វិបត្តិ​កូវីដ១៩។ ដី ៦០០ ហិកតា​នៅខេត្ត​ព្រះសីហនុ ត្រូវ​កាត់​ឲ្យ​ក្រុមហ៊ុន​គ្រួសារ​ឧកញ៉ា លី យ៉ុងផាត់ ខណៈ​រដ្ឋមន្ត្រី​កសិកម្ម​ថា «​ទុក​អត់​ប្រយោជន៍»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ភ្លើង​ឆេះព្រៃ​នៅ​តំបន់​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក​គំរាម​ការ​ផ្គត់ផ្គង់​ទឹក ខណៈ​អាជ្ញាធរ​មាន​វិធានការ។ លោក​ប្រធានាធិបតីអាមេរិក Trump ច្រានចោល​ជម្រើស​ដេញដោល​តាម​អនឡាញ​ជាមួយ​លោក Biden។ អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​បិទ​ជំរំ «ឃុំខ្លួន» ជនជាតិ​រូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ កវីអាមេរិកាំង Louise Gluck ​បាន​ទទួល​រង្វាន់​ណូបែល​ខាង​ផ្នែក​អក្សរសាស្ត្រ។ លោក Trump ថា កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គួរ​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ​នៅ​បុណ្យ​ណូអែល​(Christmas)៕​
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ តុលា ២០២០ - តុលា 08, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហរដ្ឋអាមេរិក​ខកចិត្ត​ចំពោះ​ការ​វាយ​ចោល​អគារ​នៅ​រាម ​ខណៈ​លោក​ហ៊ុន សែន​ថា​កំពង់ផែ​យោធា​មិនមែន​សម្រាប់​តែ​ប្រទេស​ចិន​នោះ​ទេ។ ការ​ទន្ទ្រាន​ដី​រដ្ឋ​ដ៏​ចម្រូង​ចម្រាស​នៅ​មណ្ឌល​គិរី ពាក់ព័ន្ធ​តាំង​ពី​មេឃុំ​ដល់​សមាជិក​ព្រឹទ្ធសភា​។ កម្មករ​ប្រមូល​សំរាមនៅ​ភ្នំពេញ​សម្រេច​ចូល​ធ្វើ​ការ​វិញ ​ក្រោយ​មាន​ដំណោះស្រាយ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅ​ក្រុង​តូក្យូ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​កោត​សរសើរ​វេទិកា Quad ជា​មធ្យោបាយ​មួយ«ទប់ទល់»​នឹង​ឥទ្ធិពលចិន។ ពេល​សភាអាមេរិក​មាន​ការ​ខ្វែងគំនិត​គ្នា​ខ្លាំង ​លោក ​Biden​ អំពាវនាវ​ឲ្យ​មាន​ការ​រួប​រួមគ្នា។ ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមាន​ពី​សង្គ្រាមរីក​ធំ​ បើ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​រវាងប្រទេស​អាមេនី ​និងអាស៊ែបៃហ្សង់។ ប្រទេស​ឥណ្ឌាសាង​សង់​ផ្លូវ​យុទ្ធសាស្រ្ត​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​ជា​មួយ​ចិន។ អឺរ៉ុប​បដិសេធ​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោតទៅប្រទេស ​Venezuela ​នៅ​ថ្ងៃ​ទី៦ ខែធ្នូ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ តុលា ២០២០ - តុលា 07, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ដាក់​បន្ទុក​អ្នក​ផ្តល់​សេវា ​ប៉ះពាល់​ឯកជន​ភាព​ និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ការ​ស្រង់​ស្ថិតិ​បុគ្គលិក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​ការ​គំរាមកំហែង​។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ការដាក់​កម្រិត​លើ​ការ​បោះ​ឆ្នោតតាម​ប្រៃសណីយ៍​ក្នុងរដ្ឋ South Carolina។ ពលរដ្ឋ​អាមេរិកាំង​ជិត​ ៤​ លាន​នាក់​បាន​បោះ​ឆ្នោត​រួច​ហើយ ដែលជា​ចំនួន​មួយ​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក។ ប្រធាន​គណៈកម្មាធិការ​រដ្ឋ​សភា​ថា​ មន្ត្រី​ទីភ្នាក់ងារ​ USAGM បំពាន​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ច្បាប់​វិនិយោគថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បង្ក​កំហឹង​ដល់​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ និង​បរិស្ថាន។ អ្នក​រិះគន់​ទាម​ទារ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ខ្លាំងក្លា​ជាង​មុន​ពី​អឺរ៉ុប​ ជុំ​វិញការ​ដាក់​ថ្នាំ​បំពុលលើ​អ្នក​ប្រឆាំងរដ្ឋាភិបាល​រុស្ស៊ី៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners