កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៤ តុលា ២០២០ - វិច្ឆិកា 05, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា សហគមន៍​ខ្មែរ-អាមេរិកាំង​នៅ​រដ្ឋ​វីជីនៀ​តូច​ប៉ុន្តែ​សកម្ម​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​។ ខ្មែរ​អាមេរិកាំង​ខ្លះ​ថា​ ពួកគេ​ចង់ឲ្យ​លោក ត្រាំ កាន់​តំណែង​មួយ​អាណត្តិ​ទៀត។ រដ្ឋាភិបាល​ហុងគ្រី​ចាប់ដៃ​កម្ពុជា រឿង​សេដ្ឋកិច្ច ចំ​ពេល​នយោបាយ​រឹតត្បិត​ដូចគ្នា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​រាប់​សន្លឹក​ឆ្នោត​នៅ​បន្ត​ធ្វើ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​មាន​ភាពប្រកៀក​ប្រកិត​គ្នា។ ខណៈ​ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​បន្ត​ធ្វើ​ ពិភពលោករង់ចាំ​មើល​លទ្ធផល​បោះឆ្នោតនៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ីមិន​ប្រតិកម្ម​អ្វី​ទៅនឹង​ការ​បោះ​ឆ្នោតអាមេរិក​ដែលនៅ​មិន​ទាន់​ដឹង​លទ្ធផល។ អ្នក​ប្រឆាំង​តវ៉ា បាន​ជួប​ជុំ​គ្នាជិត​សេតវិមាន​ប្រធានាធិបតី​អាមេរិក​  តែ​ពុំ​ឃើញ​មាន​ភាព​ចលាចលណា​មួយនោះ​ទេ។ ក្រុម​យុវជន​បាន​ច្រៀង​រាំ​នៅ​លើ​ផ្លូវ​ ខណៈ​ពេល​អ្នក​ឈរ​មើល​ ស្រែ​ហោរ​អប​អរពី​ក្រៅ។ ក្នុង​ថ្ងៃ​បោះឆ្នោត សហរដ្ឋ​អាមេរិក​មានអ្នក​ត្រូវ​ចូល​ពេទ្យដោយសារ​ជំងឺ​កូវីដ១៩​រហូត​៥០.០០០​នាក់។ បេក្ខជន​ក្នុង​រដ្ឋ North Dakota ម្នាក់​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​សភា​រដ្ឋ​នេះ ​ក្រោយ​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ វិច្ឆិកា ២០២០ - វិច្ឆិកា 04, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ខេត្ត​កំពង់​ឆ្នាំង​បើក​សវនាការ​លើ​អ្នក​កាសែត ក្រោម​បទ​ចោទ​«ញុះញង់» ប្តឹង​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់។ អ្នក​ឃ្លាំ​មើល៖ ​លទ្ធភាព​នៃ​ការ​កែ​លម្អ​ដំណើរការ​ប្រជាធិបតេយ្យ​កម្ពុជា អាស្រ័យ​លើ​មេដឹកនាំ​សហរដ្ឋ​អាមេរិក។ ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ ​North Carolina ​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ពេល​ការិយាល័យ​បើកទ្វារ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​អាមេរិកបោះ​ឆ្នោតនៅ​ថ្ងៃ​អង្គារ​ ដើម្បី​សម្រេច​ថា ​តើ​លោក Donald Trump ​ឬ​ក៏​លោក​ Joe Biden ​ជា​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល ​៤ ​ឆ្នាំខាង​មុខ។ ពលរដ្ឋ​អាមេរិករង់ចាំ​ដោយ​អន្ទះសារ​ចំពោះការ​បោះ​ឆ្នោត​ផ្លូវ​ការ ​នៅថ្ងៃ​អង្គារ។ អ្នក​បោះឆ្នោត​វ័យ​ក្មេងមាន​ចំនួន​កើន​ឡើង​សម្រាប់​ការ​បោះ​ឆ្នោតនៅ​ថ្ងៃ​អង្គាររបស់សហរដ្ឋ​អាមេរិក។ គណបក្ស​ប្រជាធិបតេយ្យ​ខិតខំដើម្បី​បន្តការត្រួតត្រា​រដ្ឋ​សភា ​២ ឆ្នាំ​បន្ថែម​ទៀត។ សមាជិក​ក្រុម​ការងារប្រយុទ្ធនឹងកូវីដ​១៩​របស់​សេតវិមាន​ ព្រមាន​ថា អាមេរិក​កំពុង​ចូល​ដល់​«​ដំណាក់កាល​ដ៏​ប្រល័យ»​មួយ​នៃ​ជំងឺ​រាតត្បាតនេះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ វិច្ឆិកា ២០២០ - វិច្ឆិកា 03, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បង​ស្រីសកម្មជន​ថៃ​ដែលបាត់​ខ្លួន គ្រោងបង្ហាញ​ភស្តុតាង​នៅកម្ពុជា ខណៈ​អាជ្ញាធរ​ថា​មិន​ទាន់​អាច​បញ្ជាក់អំពី​ការ​ចាប់​ពង្រត់​លើ​ទឹក​ដី​កម្ពុជា។ មន្រ្តី​កម្ពុជាសង្ឃឹម​ថា ទំនាក់ទំនង​កម្ពុជា​និងអាមេរិក​មិន​ផ្លាស់​ប្តូរ​ ​ទោះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតីណា​ក៏​ដោយ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុទ្ធនាការ​របស់​លោក Trump និង​លោក Biden ទាក់ទាញ​ទាំង​អ្នក​ដែល​មិនមែន​ជា​អ្នក​គាំទ្រ​ខ្លួន និង​អ្នក​ដែលមិន​ទាន់​សម្រេច​ចិត្ត។ ជនប្រដាប់​អាវុធ​វាយ​ប្រហារ​ទៅ​លើ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​សម្លាប់មនុស្ស​យ៉ាង​តិច​១៩​នាក់។ លោក ​Trump គំរាម​បណ្តេញ​វេជ្ជបណ្ឌិត Fauci ពី​ការងារ​ក្នុង​ជម្លោះជាមួយអ្នក​ជំនាញជំងឺ​ឆ្លងកំពូល​របស់​ប្រទេស​រូប​នេះ។ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ធ្វើ​ចត្តាឡីស័ក​ បន្ទាប់​ពី​បាន​នៅ​ជិត​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ នាក់​ស្លាប់​ដោយសារ​ខ្យល់ព្យុះ Goni នៅ​ហ្វីលីពីន កើន​ដល់ ១៦ នាក់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ វិច្ឆិកា ២០២០ - វិច្ឆិកា 02, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បង្ហាញ​ទស្សនៈ​ចម្រុះ​អំពី​បេក្ខជន​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក។ ប្រទេស​កម្ពុជារំពឹង​ថានឹង​បោស​សម្អាត​គ្រាប់មីន​អស់​ត្រឹម​ឆ្នាំ ២០២៥។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រើប្រាស់​ទូរទស្សន៍​និង​បណ្តាញ​ព័ត៌មាន​សង្គម។ នៅ​ថ្ងៃ​អាទិត្យ លោក Trump នឹង​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន ៥ រី​ឯ​លោក Biden នឹង​ឃោសនា​នៅ​រដ្ឋ Pennsylvania។ ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden នៅ​បន្ត​នាំ​មុខ​លោក Trump ទូទាំង​ប្រទេស ប៉ុន្តែ​ប្រកៀក​ប្រកិត​គ្នា​នៅ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ អ្នក​គាំទ្រ​របប​រាជា​និយមរាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​គាំទ្រ​ព្រះ​មហាក្សត្រថៃ។ ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ដល់​ជាង​មួយ​លាន​នាក់។ អាស៊ែបៃហ្សង់​ថា នឹង​ប្រយុទ្ធ «ដល់​ទី​បញ្ចប់» ប្រសិនបើ​ការ​ចរចា​រឿង​ជម្លោះ​នៅ​តំបន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ វិច្ឆិកា ២០២០ - វិច្ឆិកា 01, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ក្នុង​សហភាព​អឺរ៉ុប​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ខ្មែរ​អាមេរិកាំង​ខ្លះ​នៅរដ្ឋ ​North Carolina ​ជួបប្រជុំ​ជាមួយ​មន្ត្រី​បក្សសាធារណរដ្ឋ​មុនថ្ងៃ​បោះឆ្នោត។ បណ្តារដ្ឋ​ដែល​អាច​សម្រេច​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០២០ នៅ​សហរដ្ឋអាមេរិក។ លោក Trump ​និងលោក​ Biden​ ធ្វើ​យុទ្ធនាការ​នៅរដ្ឋ​ប្រទាញ​ប្រទង់​ខ្លាំង​នៅ​ភាគ​កណ្តាល​ប្រទេស។ យ៉ាងតិច​ណាស់ មាន​មនុស្ស​ ២៧ នាក់​ស្លាប់​ដោយ​ការ​រញ្ជួយ​ផែនដី​ខ្លាំងក្លានៅ​តួកគី​និង​ក្រិក។ លោក​ Trump ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ Pennsylvania ​លោក​ Biden​ ទៅរដ្ឋ​ Michigan​ នៅថ្ងៃ​បញ្ចប់​យុទ្ធនាការ។ ក្រុមហ៊ុន​ Walmart ​ឈប់​លក់​កាំភ្លើង​ គ្រឿង​សញ្វាវុធ​នៅមុន​ការ​បោះឆ្នោត។ តារា​ភាពយន្ត​ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា «James Bond ដំបូង» បាន​ស្លាប់​ក្នុង​អាយុ ៩០ ឆ្នាំ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣១ តុលា ២០២០ - តុលា 31, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អង្គការក្រៅរដ្ឋាភិបាលបន្តធ្វើហូលពិតាន ទោះតម្រូវការទីផ្សារផលិតផលនេះតូចខ្លាំង។ មន្ត្រីជាន់ខ្ពស់កម្ពុជាប្រតិកម្មនឹងសំណើឱ្យដកកម្ពុជាចេញពីអាស៊ានថាជា«គំនិតបង្កហេតុ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ អាចនឹងចូលជាធរមាន។ លោក Trump និងលោក Biden ទៅឃោសនានៅរដ្ឋ Minnesota និង Wisconsin ដូចគ្នានៅថ្ងៃសុក្រ។ តួលេខមុនការបោះឆ្នោតប្រធានាធិបតីបង្ហាញថា សេដ្ឋកិច្ចអាមេរិកកើន ៧,៤% ក្នុងត្រីមាសទី៣។ រដ្ឋាភិបាលកាន់តែច្រើនពិចារណាបិទប្រទេស ស្របពេលដែលជំងឺកូវីដ១៩កើនឡើងជុំវិញពិភពលោក។ អ្នកកាន់សាសនាឥស្លាមរាប់ពាន់នាក់តវ៉ាប្រឆាំងរូបត្លុកបារាំង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ តុលា ២០២០ - តុលា 30, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីរដ្ឋាភិបាលចេញមុខដោះស្រាយវិវាទ នាំឲ្យសង្គមស៊ិវិលមន្ទិលពីឯករាជភាពតុលាការ។ ក្រុមសិល្បៈហ្វារនៅខេត្តបាត់ដំបង នឹងសម្តែងសៀកនិងធ្វើពិព័រណ៍អាហារ ដើម្បីបន្ធូរភាពតានតឹងក្នុងគ្រាវិបត្តិកូវីដ។ រីឯព័ត៌មានអន្តរជាតិមានដូចជា មនុស្សជាច្រើនទៅបោះឆ្នោត មុនពេលថ្ងៃបោះឆ្នោតក្នុងរដ្ឋ Florida។ អ្នកជំនាញថា តៃវ៉ាន់ត្រូវការសព្វាវុធយោធាផលិតក្នុងស្រុកបន្ថែមទៀត ដើម្បីទប់ទល់នឹងចិន។ លោកត្រាំ និងលោក Biden ធ្វើយុទ្ធនាការរកសំឡេងឆ្នោតក្នុងរដ្ឋ Florida នៅថ្ងៃព្រហស្បតិ៍។ ប្រទេសបារាំងនិងអាល្លឹម៉ង់ ដាក់វិធានការបិទប្រទេសជាថ្មីដោយសារការកើនឡើងនៃជំងឺកូវីដ១៩។ នៅឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិកចោទប្រទេសចិនថាជាអ្នក«គំរាមកំហែងធ្ងន់ធ្ងរបំផុតដល់សេរីភាពសាសនានាពេលអនាគត»។ ខ្យល់ព្យុះ Molave បង្កគ្រោះបាក់ដីជាច្រើនកន្លែង និងសម្លាប់មនុស្សយ៉ាងតិចនាក់នៅវៀតណាម និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ តុលា ២០២០ - តុលា 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អង្គការ ​HRW​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​អ្នក​តវ៉ា។ គ្រួសារ​ចាត់​ទុក​ការ​ចោទប្រកាន់ ​«អយុត្តិធម៌» ក្នុង​ករណី​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​ចាប់​ខ្លួន​មិន​ឲ្យ​តវ៉ា​មុខ​ស្ថានទូត​ចិន។ អ្នកជំនាញ​ស្នើ​ចិន​បង្ហាញ​ទិន្នន័យ​ទន្លេ​មេគង្គ​បន្ថែម​ទៀត។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​នឹងទៅទស្សនកិច្ច​ប្រទេស​វៀតណាម ក្នុង​អំឡុងនៃ​ដំណើរ​ទស្សនកិច្ចនៅ​ទ្វីប​អាស៊ី។ អ្នក​បោះឆ្នោត​ជាង​ ៣ លាន​នាក់​ក្នុង​រដ្ឋ Pennsylvania​ ដាក់​ពាក្យ​សុំ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍។ កាល​ពី​ថ្ងៃ​អង្គារ លោក Trump និង​លោក Biden ប្រឹង​បន្ត​ឃោសនា​បោះឆ្នោត​នៅ​តាម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ ពលរដ្ឋ​តង់សានី​ចេញ​ទៅ​បោះឆ្នោតប្រធានាធិបតី​ និង​សមាជិក​សភា។ ប្រធាន​សភាអ៊ីរ៉ង់​ឆ្លង​ជំងឺ​កូវីដ​១៩​ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះកើន​ខ្ពស់​នៅ​ក្នុង​ប្រទេស៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨​ តុលា ២០២០ - តុលា 28, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អតីត​អ្នក​ការ​ទូត​សិង្ហបុរី៖ អាស៊ាន​គួរ​ពិចារណា​ដក​កម្ពុជា​និង​លាវ​ចេញ។ តុលាការ​កំពូល សម្រេច​ឲ្យ​បន្ត​ស៊ើបអង្កេត​លើ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ក្នុង​ករណី​ចារកម្ម។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​មាន​អាយុ ៧៥ ឆ្នាំ​នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ​នេះ។ និយតករ​អាមេរិកថា ​ឱសថ​សាក​ល្បង​មួយ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ​មិន​មាន​ប្រសិទ្ធភាព​ទេ​ ខណៈ​ប្រទេស​កំពុងប្រឈម​ករណី​ឆ្លង​ថ្មី​ដែល​កំពុង​កើនឡើង។ តុលាការ​កំពូល​សហរដ្ឋ​អាមេរិករក្សាទុក​សេចក្តី​សម្រេចតម្រូវ​ឲ្យសន្លឹក​ឆ្នោត​តាមប្រៃសណីយ៍​ទៅ​ដល់​មន្ត្រីរដ្ឋ Wisconsin ត្រឹម​ថ្ងៃ​បោះឆ្នោត។ មនុស្ស​រាប់​ពាន់​នាក់នៅ​រដ្ឋ Californiaភៀសខ្លួនចេញ​ពី​ផ្ទះ ដោយ​សារការ​រាល​ដាលនៃ​ភ្លើង​ឆេះ​ព្រៃ។ ក្រុម​បាតុករ​អាវ​លឿង​ក្នុង​ប្រទេស​ថៃ​ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ព្រះ​មហាក្សត្រ។ នាយករដ្ឋមន្រី្ត​ម៉ាឡេស៊ី​ ទទួល​បាន​ការ​គាំ​ទ្រពី​អតីត​គណបក្ស​កាន់​អំណាច។ ករណី​ផ្ទុះ​ក្នុងសាលា​សាសនា​អ៊ីស្លាមមួយ​កន្លែង​នៅ​ប្រទេស​ប៉ាគីសា្ថន​ សម្លាប់​មនុស្ស​យ៉ាង​តិច៨​នាក់ និង​របួស​ជា​ច្រើន​នាក់៕​
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ តុលា ២០២០ - តុលា 27, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខួប​ទី២៩​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​ប្រារព្ធ​ដោយ​បាតុកម្មប្រឆាំងចិន។ លោក ហ៊ុន សែន ឲ្យ​អ្នក​រិះគន់​បង្ហាញ​ភស្តុតាង​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​រឿង​ «វត្តមាន​កង​ទ័ព»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រីការបរទេស​អាមេរិកចាប់​ផ្តើម​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ទីមួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​អាស៊ី។ ប្រទេស​អាមេនី​និង​អាស៊ែបៃហ្សង់​ ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ថា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នាដែលជ្រោមជ្រែង​ដោយ​អាមេរិក។ ទី​ក្រុងធំ​បំផុត​ទី​ពីរ​របស់អូស្ត្រាលី​ ត្រូវ​បើក​ឲ្យ​សកម្មភាព​ឡើងវិញ បន្ទាប់​ពី​បិទ​អស់​បី​ខែដោយ​សារ​វិធានការ​ទប់ស្កាត់​កូវីដ១៩។ លោក​ស្រី Barrett​ អាច​ត្រូវ​បាន​តែង​តាំងជា​ចៅ​ក្រម​តុលាការ​កំពូល​អាមេរិក​នៅ​ថ្ងៃ​ចន្ទ។ ចំនួន​សន្លឹក​ឆ្នោត​បោះ​មុន​កាល​កំណត់បាន​កើន​លើស​ចំនួនកាល​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦។ លោក Donald Trump យក​ចិត្ត​មនុស្សចាស់ ដោយ​សារ​មានការគាំទ្រតិច​ជាង​លោក Joe Biden៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners