កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៥ វិច្ឆិកា ២០២០ - វិច្ឆិកា 25, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា អ្នក​តស៊ូមតិ​ក្លាយ​ជា​ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​រួមគំនិត​ក្បត់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តុលាការ​កម្ពុជា។ ការស្ទង់មតិ៖ តុលាការ នគរបាល និង​រដ្ឋាភិបាល នៅតែ​ពុករលួយ​ជាងគេ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden​ នឹង​បង្ហាញ​ជា​ផ្លូវការ​នូវ​សមាសភាពខ្លះ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក។ ប្រទេសអឺរ៉ុប​ស្វះស្វែង​រក​វិធី​ទប់ស្កាត់​ការ​រាតត្បាតកូវីដ១៩​ជា​ថ្មី ​នៅ​ជិត​អំឡុង​ថ្ងៃ​បុណ្យ​រដូវ​ត្រជាក់។ វិស័យ​អាកាសចរណ៍​សាកល​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការ​ខាត​បង់​ខ្លាំង។ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​ និង​ជប៉ុន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​តូក្យូ។ ប្រទេស​ចិន​បង្ហោះ​យាន​អវកាសទៅ​ស្រាវជ្រាវ​នៅ​ភព​ព្រះចន្ទ។ ពានរង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ផ្តល់​កិត្តិយសចំពោះ​សេចក្តីក្លាហាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ វិច្ឆិកា ២០២០ - វិច្ឆិកា 24, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា រដ្ឋាភិបាល​ច្រានចោល​សំណើ​សុំ​លុប​បទ​ចោទ​ «ញុះញង់» ពី​ក្រម​ព្រហ្មទណ្ឌ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​ AstraZeneca ជា​ក្រុមហ៊ុន​ទី​ ៣ ​ដែល​ថា​ វ៉ាក់សាំង​ កូវីដ១៩របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ លោក Biden និងនាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​ ពិភាក្សា​អំពី​កូវីដ១៩ និង​បញ្ហា​ផ្សេង​ទៀត​តាម​ទូរស័ព្ទ។ ទីប្រឹក្សា​លោ​ក Trump បង្ហាញ​ការ​ប្តេជ្ញា​របស់​អាមេរិក​ការពារ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រទេស​ចិនថា ​ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧត្តមនាវី​សហ​រដ្ឋ​អាមេរិក​ទៅ​តៃវ៉ាន់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​រាយ​ការណ៍​ថា​ លោក​ Netanyahu ​បាន​ជួប​ជា​មួយ​រជ្ជ​ទាយាទ​អារ៉ាប៊ីសាអ៊ូឌីត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ វិច្ឆិកា ២០២០ - វិច្ឆិកា 23, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រំពឹង​ថា​លោក​ Joe Biden ​ជួយ​សេដ្ឋកិច្ច​និង​ស្តារ​មុខ​មាត់​អាមេរិក។ ស.រ.អ.​ជឿជាក់ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​នឹង​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អត្រាឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសអូស្រ្តាលីមានការថយចុះ ប៉ុន្តែអាជ្ញាធរនៅរក្សាការប្រុងប្រយ័ត្នខ្ពស់។ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ បរាជ័យក្នុងការដោះស្រាយបញ្ហាទំនប់ទឹកដែលមានជម្លោះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ វិច្ឆិកា ២០២០ - វិច្ឆិកា 22, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីកម្ពុជាហៅការស្នើរបស់សមាជិកសភាអាមេរិកឲ្យដាក់ទណ្ឌកម្មរដ្ឋាភិបាលថា«រឿងច្រំដែល»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិ​ថា​ ប្រទេសចំនួនបួនអាចនឹងមានគ្រោះទុរ្ភិក្ស។ ជម្លោះនានាគំរាមកំហែងដល់ការបោះឆ្នោតជាតិក្នុងប្រទេសសូម៉ាលី។ អឺរ៉ុបសង្ឃឹមទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកប្រសើរឡើង តែមិនសង្ឃឹមថា ដូចមុនទេ។
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ វិច្ឆិកា ២០២០ - វិច្ឆិកា 21, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហជីពថា កម្ពុជា អាច​ពិបាក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អង់គ្លេស​ដោយសារ​រឿង​សិទ្ធិមនុស្ស។ អតីត​តំណាងរាស្រ្ត​បក្ស​ប្រឆាំង បើក​គ្លីនិក​ឡើង​វិញ​ក្រោយ​ចុះចូល​បក្ស​កាន់​អំណាច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រី Kamala Harris បង្កើតប្រវតិ្តសាស្ត្រជាស្ត្រីអាមេរិកស្បែកខ្មៅនិងដើមកំណើតឥណ្ឌាទីមួយដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក។ ក្រុមហ៊ុន Ford ប្រើឆ្កែយន្តធ្វើការកំណត់ផែនទី។ លោក Trump និងលោក Xi Jinping ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅពេលជម្លោះពាណិជ្ជកម្មមានបន្ត។ ក្រុមហ៊ុន Pfizer ដាក់ពាក្យសុំការអនុញ្ញាតប្រើវ៉ាក់សាំងកូវីដ១៩ របស់ខ្លួននៅអាមេរិក។ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិកណែនាំឲ្យនៅតាមកន្លែងរៀងខ្លួននៅថ្ងៃបុណ្យរំឭកគុណ Thanksgiving។ អាមេរិក ឥណ្ឌា និងប្រេស៊ីលបន្តមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ខណៈជំងឺនេះបានឆ្លងដល់មនុស្សជាង ៥៧ លាននាក់នៅជុំវិញពិភពលោក។ លោក Trump និងសម្ព័ន្ធមិត្តចាត់វិធានការក្រហល់ក្រហាយដើម្បីកែប្រែជ័យជម្នះរបស់លោក Biden៕​
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ វិច្ឆិកា ២០២០ - វិច្ឆិកា 20, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរកម្ពុជាប្រកាសជ័យជម្នះលើរលកថ្មីនៃជំងឺកូវីដ១៩។ ពលរដ្ឋនិងអាជីវករសាទរលទ្ធផលតេស្តចុងក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ត្រូវព្យាករណ៍ថាជាប់ឆ្នោតជាប្រធានាធិបតី បន្ទាប់ពីធ្វើនយោបាយជិតកន្លះសតវត្ស។ អាមេរិកមានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩កើនលើស២៥ម៉ឺននាក់ ខណៈករណីឆ្លងថ្មីកើនឡើងយ៉ាងខ្លាំង។ វ៉ាក់សាំងកូវីដ១៩មានសក្តានុពលទី៣បង្ហាញលទ្ធផលល្អ ខណៈការឆ្លងថ្មីនាំឲ្យប្រទេសកាន់តែច្រើនបិទសកម្មភាពសង្គម។ លោក Biden ទទួលបានសំឡេងឆ្នោតជិត៨០លានក្នុងជ័យជម្នះជាប្រវត្តិសាស្ត្រ។ ប្រទេសវៀតណាមគំរាមបិទហ្វេសប៊ុក បើក្រុមហ៊ុននេះមិនព្រមតាមសំណើត្រួតពិនិត្យ។ លោក Pompeo ទស្សនកិច្ចការតាំងលំនៅរបស់អ៊ីស្រាអែលនៅ West Bank៕​
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ វិច្ឆិកា ២០២០ - វិច្ឆិកា 19, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា បងស្រី​សកម្មជន​ថៃ​បាត់​ខ្លួន​មក​ដល់កម្ពុជា ដើម្បី​ស្វែង​រក​ការ​ពិត។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មី​លើអ្នកដំណើរ​ពី​អាមេរិក​ម្នាក់ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​កូវីដ​សរុប​ឡើង​ដល់ ​៣០៤។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ស្ករ​ថៃ​ចូល​ខ្លួន​ដោះស្រាយ​ជម្លោះ​ជាមួយ​អ្នក​ភូមិ​ខ្មែរ។ ព័ត៌មានអន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​ Pfizer ​ថាវ៉ាក់សាំង​វីរុស​កូរ៉ូណា​មាន​ប្រសិទ្ធភាព​៩៥%។ ការ​រាប់​សន្លឹក​ឆ្នោត​ប្រធានាធិបតី​នៅ​រដ្ឋ​ Georgia ​ជិត​ផុត​ថ្ងៃ​កំណត់។ ប្រធានាធិបតី​ចិន​លោក ​Xi Jinping​ នឹងលេច​ធ្លោ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ពេល​អវត្តមានលោក Trump។ អតីត​សមាជិក​សភា​៣​រូប​នៅ​ហុងកុង​ត្រូវចាប់​ខ្លួន​ពីបទ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​សភា​ហុងកុង។ អត្រា​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​អូស្រ្តាលី​មាន​ការ​ថយ​ចុះ​ ប៉ុន្តែ​អាជ្ញាធរនៅរក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ លោក ​ត្រាំ ​និងគណបក្ស​សាធារណរដ្ឋ​ទាត់​ចោល​ដំណើរការ​ផ្ទេរ​អំណាច​អន្តរកាល៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ វិច្ឆិកា ២០២០ - វិច្ឆិកា 18, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា រដ្ឋាភិបាលថា​ សេចក្តី​ថ្លែងការណ៍​របស់អ្នក​ជំនាញ​អ.ស.ប អំពី​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ភាព​លម្អៀង។ តុលាការ​ខេត្ត​កំពង់​ឆ្នាំង លើក​ពេល​ប្រកាស​សាលក្រម​ប្រឆាំង​អ្នកកាសែតជាប់​ចោទ​ពី​បទ«ញុះញង់»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ​អភិបាល​រដ្ឋ​និង​ក្រុងនានា​របស់​អាមេរិកបាន​ដាក់​កំហិត​កាន់​តែ​ខ្លាំងទប់ស្កាត់​ការ​ឆ្លង​ជំងឺកូវីដ១៩ ​មុន​ពិធី​បុណ្យ​ដឹង​គុណ​ Thanksgiving។ លោក​ បៃដិន ​ថា​ «មនុស្ស​កាន់តែ​ច្រើន​អាច​នឹង​ស្លាប់» ​ខណៈ​លោក​ជំរុញ​ឱ្យ​លោក ​ត្រាំ​ ជួយ​សម្រួលអន្តរកាល​ផ្ទេរ​អំណាច។ ផែន​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំរបស់ឥណ្ឌូណេស៊ី​ត្រូវ​ពន្យារ​ពេល​ព្រោះ​មិន​អាច​ផ្តល់​ការ​យល់​ព្រម​ទាន់​ពេល។ រដ្ឋាភិបាលចិន​និយាយ​ថា ធម្មនុញ្ញ​ហុងកុង​នឹង​មាន​ការ​ផ្លាស់ប្តូរ។ មន្ត្រី​អាហ្វហ្គានីស្ថាន​ព្យាយាម​មិន​អើពើ​នឹង​ព័ត៌មាន​អំពីផែនការដក​កងទ័ព​អាមេរិក។ អ្នកគាំទ្រ​លោក ​ត្រាំ​ គាំទ្រ​ការ​អះអាង​គ្មាន​មូលដ្ឋាន​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត​។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ ​Ladybird​ របស់​ស្រ្តី​ Ghana​ ជួល​អ្នក​បើកបរ​ជា​ស្រ្តី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ វិច្ឆិកា ២០២០ - វិច្ឆិកា 17, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​អតីត​សកម្មជន​បក្ស​ប្រឆាំងជិត ​៧០​ នាក់​បន្ថែម​ទៀត។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​កម្ពុជា បញ្ចប់​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស។ អង្គការ CCHR៖ សំណុំ​រឿង​ក្តី​៣​ឆ្នាំ​ពាក់ព័ន្ធ​អតីត​អ្នក​កាសែត​អាស៊ី​សេរីជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើអ្នក​សារព័ត៌មាននៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​លោក Biden រង់ចាំ​ឲ្យ​រដ្ឋបាល​លោក Trump ចាប់ផ្ដើម​ដំណើរការ​ផ្ទេរ​អំណាច ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង។ អាជ្ញាធរ​ប៉ាគីស្ថាន​ថា ​វ៉ាក់សាំង Pfizer មិន​ស័ក្តិសម​ប្រើ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ក្រុមហ៊ុន​ឱសថ​អាមេរិក Moderna ​ប្រកាស​ពី​ប្រសិទ្ធភាព​ជាង​ ៩០% ​នៃវ៉ាក់សាំង​សាក​ល្បង​ការពារ​ជំងឺ​កូវីដ​១៩ ​របស់​ខ្លួន។ បណ្តា​រដ្ឋ​របស់​អាមេរិករឹត​បន្តឹង​សកម្មភាព​សង្គមក្នុង​ពេល​ដែល​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ កំពុងកើន​ខ្លាំង។ លោក​ ត្រាំ​ ថាលោក​មិន​បានទទួល​ស្គាល់​ការ​ចាញ់​ឆ្នោត​ទេ ក្រោយ​ពី​លោក​បាន​ពាក្យ​តាម Twitter ថា «គាត់​បាន​ឈ្នះ» ដែល​សំដៅ​ទៅ​លើ​លោក ​បៃដិន។ ទី​ភ្នាក់ងារ​អវកាស​អាមេរិក NASA និង​ក្រុមហ៊ុន​ SpaceX បញ្ជូន​អវកាសយានិក​៤​រូប​ ទៅ​កាន់ស្ថានីយ​អវកាស​អន្តរជាតិ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ វិច្ឆិកា ២០២០ - វិច្ឆិកា 16, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកគូររូបឌីជីថល Visual Effects ដែលឈ្នះពានរង្វាន់ Emmy ទាញភាពច្នៃប្រឌិតពីដើមកំណើតជាខ្មែរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើមានអ្វីកើតឡើងបានជាប្រទេសចិនរាយការណ៍ពីការកើនឡើងនៃសកម្មភាពទ័ពផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅក្បែរព្រំដែនខ្លួន? បញ្ហាប្រែប្រួលអាកាសធាតុនៅអាហ្វ្រិកគំរាមកំហែងសន្តិសុខស្បៀង សុខភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ សហរដ្ឋអាមេរិកកាត់បន្ថយចំនួនជនភៀសខ្លួនដែលខ្លួននឹងទទួលសម្រាប់ឆ្នាំ២០២១៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners