កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៥ ធ្នូ ២០២០ - ធ្នូ 15, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហគ្រិន​កសិកម្ម​ម្នាក់​ត្រូវ​ឃុំ​ខ្លួន ក្រោយ​បង្ហោះ​សារ«កាច់កុង»លោក​នាយករដ្ឋមន្ត្រី​រឿង​ជំងឺ​កូវីដ១៩។ ចិន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​ទាក់ទង​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺកូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។ ការ​បោះ​ឆ្នោត​ផ្ទាល់​មុន​កាល​កំណត់​ផ្តាច់ព្រ័ត្រ ចាប់​ផ្តើម​សម្រាប់អាសនៈព្រឹទ្ធសភាក្នុង​រដ្ឋ Georgia។ កិច្ច​ប្រជុំរវាងអ៊ីរ៉ង់ និង​សហភាព​អឺរ៉ុប​បានផ្អាក​ដោយការ​ប្រឆាំងការ​ប្រហារ​ជីវិត។ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា​ ប្រទេស​ស៊ូដង់​ត្រូវ​បានដក​ចេញ​ពី​បញ្ជី​រដ្ឋ​ដែល​គាំទ្រភេរវកម្ម។ ប្រធាន​EUថ្លែង​ថា​ការ​ពិភាក្សា​ជាមួយ​អង់គ្លេស​ក្រោយ​ការ​ចាក​ចេញដំណើរ​ការ​ទៅ​មុខ​ល្អ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៤ ធ្នូ ២០២០ - ធ្នូ 14, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា អ្នក​ជំនួញ​ចិនស្តុកស្តម្ភ​ដែល​ធ្លាប់​ជួបជាមួយ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​រង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក។ ខណៈ​ទំនាក់​ទំនង​ជាមួយ​ចិន​ធ្លាក់​ចុះ អូស្ត្រាលី​ត្រៀមចុះ​កិច្ច​ព្រមព្រៀងយោធា​ជាមួយ​ជប៉ុន។ លោក Biden នឹង​ចេញ​បទ​បញ្ជានីតិ​ប្រតិបត្តិ​ដូច​លោក Trump ដែរ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៣ ធ្នូ ២០២០ - ធ្នូ 13, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នក​មាន​ចំណូល​ទាប​នៅ​ភ្នំពេញ ថ្លឹងថ្លែង​រវាងបញ្ហាក្រពះ​និង​ការឆ្លង​ជំងឺ​កូវីដ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​បុតស្វាណា​នឹង​បញ្ជូន​ដំរី​ត្រឡប់​ទៅ​អង់ហ្គោឡា​វិញ​ដើម្បី​បន្ថយ​ចំនួន​ដ៏​លើស​លប់​ក្នុង​ប្រទេស​ខ្លួន។ គ្រោះ​ទឹកជំនន់​នៅ​ព្រំដែន​កាមេរូន​និង​ឆាដ​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ប្រឈម​ភាព​អត់ឃ្លាន​និង​បាត់បង់​ទីលំនៅ។ កិច្ចចរចា​រដ្ឋធម្មនុញ្ញ​ស៊ីរី​ប្រព្រឹត្តិ​ទៅ​ក្រោម​ការ​ខ្វែង​គំនិតគ្នា និង​ភាពតានតឹង។ នាយក​រដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​រក​ឃើញ​ថា​មិនមាន​ទោស ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​ថ្កោល​ទោស​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​នេះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ ធ្នូ ២០២០ - ធ្នូ 12, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ប៉ូលិស​ថា​មាន​ការបន្លំ​បង្កើត​ក្រុមTelegramយក​ឈ្មោះ​អគ្គស្នងការ​នគរបាល​ជាតិ​មក​ប្រើ។ អ្នក​ជំនួញ​ចិន​ស្តុកស្តម្ភ​ដែល​ធ្លាប់​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​រង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពេល​វេលា​កាន់​តែ​ខិត​ជិត​មក​ដល់​សម្រាប់​ការសម្រេច​របស់​សហរដ្ឋ​អាមេរិក​អំពី​វ៉ាក់សាំង​កូវីដ១៩។ មេដឹកនាំ​សហភាព​អឺរ៉ុប​យល់​ព្រម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ពេញ​មួយ​យប់។ វិទ្យាស្ថានStimsonនឹង​ចាប់ផ្តើម​គម្រោង​តាមដាន​ការសាងសង់​ទំនប់​វារីអគ្គិសនី​លើ​ទន្លេមេគង្គ។ សហរដ្ឋ​អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​មជ្ឈិមបូព៌ា​ជា​សញ្ញា​ព្រមាន​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​កាត់​ទោស​ប្រហារ​ជីវិត​បុរស​ម្នាក់​ក្រោយ​ពី​តុលាការ​កំពូល​បដិសេធ។ មហាសេដ្ឋី​សារព័ត៌មាន​ហុងកុង​លោកJimmy Laiត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​សន្តិសុខ។ កសិករ​ឥណ្ឌាដែលខឹង​នឹងច្បាប់ថ្មីបាន​ដើរ​តវ៉ា​តាម​ដងផ្លូវ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ ធ្នូ ២០២០ - ធ្នូ 11, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ក្នុង​ទិវា​សិទ្ធិមនុស្ស​១០ធ្នូ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ឈប់ការ​កំណត់​មុខ​សញ្ញា​លើ​សកម្មជន។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កសិករ​ឥណ្ឌា​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ថ្មី។ ជម្លោះ​ក្នុង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​សហគមន៍​អេត្យូពីក្រៅ​ប្រទេសបែក​បាក់​គ្នា។ អង់គ្លេស​និយាយ​ថា កិច្ច​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​ដល់‌​«ពេល​កំណត់​ចុងក្រោយ»​នៅ​ចុង​សប្តាហ៍​នេះ។ លោកHunter Biden ត្រូវ​ស៊ើបអង្កេត​លើ​ការ​បង់​ពន្ធ​ពាក់ព័ន្ធ​ជំនួញ​ជាមួយ​នឹង​ចិន។ អង្គការ​សហប្រជាជាតិ​ថា ជំងឺ​រាតត្បាត​បាន​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក។ ការ​ប្រព្រឹត្តិ​ខុស​ខាង​ផ្លូវ​ភេទ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់ FBI។ ព្រឹទ្ធសភា​អាមេរិក​មិន​បាន​រារាំង​ការ​លក់​អាវុធ​ទៅ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម​ទេ។ ទី​ភ្នាក់ងារ NASAបង្ហាញ​អវកាសយានិក​ថ្មី​សម្រាប់​កម្មវិធី​ភព​ព្រះចន្ទ។
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០​ ធ្នូ ២០២០ - ធ្នូ 10, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​រារែក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ ទោះ​រដ្ឋាភិបាល​ចែក​ឲ្យ​ប្រើ​នា​ពេល​ខាង​មុខ​ក្តី។ មនុស្ស​៥​នាក់​ត្រូវ​ឃុំ​ខ្លួន ក្រោយ​ហេតុ​ការណ៍​ពុល​ស្រា«ស»នៅ​ខេត្ត​កំពង់ឆ្នាំង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្តី​បារម្ភ​ពីការ​គ្មាន​កិច្ច​ព្រម​ព្រៀង​ មុនពេល​អង់គ្លេ​សចាក​ចេញពី​សហភាព​អឺរ៉ុប​កើន​ឡើង​ ខណៈ​លោក Johnson ​ទៅ​ទី​ក្រុង​ប្រ៊ុចសែល។ អ៊ីរ៉ង់​ថ្លែងថាទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិករារាំងកា​រ​ទទួល​បានវ៉ាក់សាំងជំងឺ​កូវីដ​១៩។ ក្រុមហ៊ុន​សន្តិសុខលើ​អ៊ីនធឺណិត FireEye ​ថា មាន​រដ្ឋ​មួយ​បាន​លួច​ចូលយក​ព័ត៌មាន។ ឥណ្ឌូណេស៊ី​បោះ​ឆ្នោត​ទូទាំង​ប្រទេស ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។ ​អេមីរ៉ាត​អារ៉ាប់រួម​ថ្លែង​ថា​ វ៉ាក់សាំងជំងឺ​កូវីដ​១៩ ​របស់ចិន​មាន​ប្រសិទ្ធភាពជិត​៩០%។ យន្តហោះ​ប៊ូអ៊ីង 737 MAX​ ចាប់​ផ្តើម​ដំណើរ​ការដឹក​អ្នក​ដំណើរ​ឡើង​វិញ​ ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍ប្រេស៊ីល។ អ្នក​កាសែត​តស៊ូ​ធ្វើ​ការ​ទោះ​ជា​មាន​ការ​បិទ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​អេត្យូពី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ ធ្នូ ២០២០ - ធ្នូ 09, 2020
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា តុលាការ​ភ្នំពេញ​សាកសួរ​បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន ដោយ​អ្នកស្រី​ទទូច​ឲ្យ​ស្វែង​រក​ប្អូន​ប្រុស។ អង្គការ​សុខភាព​ពិភពលោក​ថា កម្ពុជា​ប្រហែល​ជា​បាន​វ៉ាក់សាំង​កូវីដ១៩ ដំបូង​នៅ​ខែ​មីនា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អង់គ្លេស​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ជា​ផ្លូវការ។ មេដឹកនាំ​បាតុកម្ម​ថៃ​ជាច្រើន​រូប​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។ សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​៨​នាក់​ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ចូលរួម​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែកក្កដា។ មេធាវី​ជន​ជាប់​ចោទ​និយាយ​ថា​ អាជ្ញាធរប្រទេស​អ៊ីរ៉ង់​ បាន​បញ្ជូនសកម្មជនប្រព័ន្ធ​ឌីជីថលទៅ​កាន់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់​ ដើម្បី​ទទួល​ទោស​ដោយ​មិន​បាន​ចេញ​ដីកា​កោះ​ហៅ​ជា​មុន។ ចិន​ថ្កោលទោស​ការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​ទីក្រុង​ហុង​កុង​ និង​ការ​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។ ការ​រាប់​សន្លឹក​ឆ្នោត​កំពុងប្រព្រឹត្តទៅ​ក្នុង​ប្រទេសហា្កណា។ ពលរដ្ឋ​អូស្ត្រាលី​ត្រូវ​បានព្រមាន​ពី​ទឹក​ជំនន់​និង​ខ្យល់​ព្យុះ​ ខណៈ​ដែល​រដូវ​ក្តៅ​ចូល​មក​ដល់៕
    30 min
  • ព័ត៌មានពេលព្រឹក៖​ ៨ ធ្នូ ២០២០ - ធ្នូ 08, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មានដូចជា លោក ហ៊ុន សែន ថាមិន​ចង់ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ទោះ​ការ​ឆ្លង​ក្នុង​សហគមន៍​បន្ត​កើន​ឡើង​ក៏​ដោយ។ ទោះ​បី​ជា​មាន​ការ​ពង្រឹង​អនាម័យ​ក្នុង​រោង​ចក្រ​ក៏​ដោយ ក៏​កម្មករ​នៅ​តែ​ភ័យ​ខ្លាច​ជំងឺ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump​ ប្រមូល​សំឡេង​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ Georgia ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ ខណៈ​ចោទ​ប្រកាន់​ថា​ការ​លួច​បន្លំ​រីក​រាល​ដាល។ មន្ត្រី​រដ្ឋ Georgia ច្រានចោល​ការ​អះអាង​របស់​លោក Trump អំពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត។ អ៊ីរ៉ង់​បដិសេធ​ការ​អំពាវ​នាវរបស់អារ៉ាប៊ីសាអូឌីត​សុំ​ចូលរួម​ការពិភាក្សា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ លោក​ប្រធានាធិបតី Maduroត្រូវ​គេ​រំពឹង​ថាទទួល​បាន​សំឡេងគ្រប់​គ្រង​រដ្ឋ​សភា​ប្រទេស​វេណេស៊ុយ​អេឡា។ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍នៃ​ការ​វាយ​ប្រហារ​លើក​កំពង់​ផែ Pearl Harbor ត្រូវ​ធ្វើ​ឡើង​នៅ​ផ្ទះ។ ប្រទេស​អាស៊ី​មួយ​ចំនួនចាត់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ ​ដោយ​មិន​បិទ​សកម្មភាព​សេដ្ឋកិច្ច៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ ធ្នូ ២០២០ - ធ្នូ 07, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា ដំរី​កាវ៉ាន​ចាប់ផ្តើម​ជីវិត​នៅ​កម្ពុជា​ជាមួយ​ក្តី​សង្ឃឹម​ថ្មី​នៃ​សេរីភាព។ អ្នក​វិទ្យាសាស្ត្រ «ភ្ញាក់​ផ្អើល​ខ្លាំង» នឹង​ក្រុម​មនុស្ស​ដែល​សង្ស័យ​អំពី​វិទ្យាសាស្ត្រ​នៅ​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ លោក Biden ជ្រើស​តាំង​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​ជើង​ចាស់​អ្នកស្រី Linda Thomas-Greenfield ឲ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ ធ្នូ ២០២០ - ធ្នូ 06, 2020
    ព័ត៌មានអំពីកម្ពុជាមាន គេចពីការចាប់ផ្សឹក សកម្មជនសង្ឃស្វះស្វែងសិទ្ធិជ្រកកោននៅក្រៅប្រទេស។ ព័ត៌មានអន្តរជាតិវិញមានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយលើកសំណួរអំពីឥទ្ធិពលត្រួតត្រារបស់ចិន។ ការប្រែប្រួលអាកាសធាតុជាអាទិភាពមួយក្នុងបណ្តាអាទិភាពសំខាន់ៗរបស់លោក Biden៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners