កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៤ មករា ២០២១ - មករា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការកាត់​ទោស​ប៉េអឹម​២​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​និង​៧​ឆ្នាំ រឿង​វាយ​ដំអ្នក​ជាប់​ឃុំ​រហូត​ដល់​ស្លាប់។ តុលាការឲ្យ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​ករណី​បាក់​រលំ​អគារ​ក្នុង​ខេត្ត​កែប​ ដែល​សម្លាប់​មនុស្ស​៣៦​នាក់​កាល​ពី​ឆ្នាំមុន។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិវិញ​មាន​ដូចជា បេក្ខនារី​ប្រធានាធិបតី​តែ​ម្នាក់​គត់​របស់​ប្រទេស​អ៊ូហ្គាន់ដា ​និយាយ​ថា​ គួរ​ផ្លាស់​ប្តូរ​ភាព​ដឹកនាំ។ រដ្ឋអាជ្ញា​អាមេរិក​ រំពឹង​ថា​នឹងចោទ​ប្រកាន់​ក្រុម​កុបករ​នៅ​វិមាន​សភារាប់​រយ​នាក់​។ កម្មវិធី​លើក​កម្ពស់​ស្រ្តីពិភព​លោករបស់​អ្នក​ស្រី Ivanka Trump ​សម្រេច​បាន​ពាក់​កណ្តាល​គោល​ដៅ។ លោក Biden តែង​តាំង​អ្នក​ស្រី Samantha Power ​អតីតបេសក​ជន​ប្រចាំ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹកនាំ​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​អាមេរិក។ ប្រទេស​ចិន​រក​ឃើញ​កំណើន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី ​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ​ ចាប់​តាំង​ពី​ខែ​កក្កដា​មក។ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ វាយ​ប្រហារ​ផ្នែក​ខាង​កើត​ប្រទេស​ស៊ីរី។ គណបក្ស​កុម្មុយនីស្ត​ឡាវ​ បើក​មហាសន្និបាត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ ស្រប​ពេលខ្លួន​កំពុង​មាន​បញ្ហាសេដ្ឋកិច្ច៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៣ មករា ២០២១ - មករា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ភ្នំពេញ​ថា​សវនាការ​លោក កឹម សុខា មិន​មែន​ជា​អាទិភាព ដោយ​សារ​លោក​នៅ​ក្រៅ​ឃុំ។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Pompeo ​បំពេញ​ទស្សនកិច្ច​នៅ​ការិយាល័យ ​VOA ​និង​បាន​សរសើរ ​VOA។ ប្រទេស​ចិន​នាំ​មុខ​គេ​ក្នុង​ការ​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ​២០២០។ ប្រទេស​ចិន​ថា​ អ្នក​វិទ្យាសាស្រ្ត​របស់អង្គការ​សុខភាព​ពិភព​លោក (WHO)​ នឹង​ចាប់ផ្តើម​ការ​ស៊ើប​អង្កេតពី​ប្រភព​ដើម​នៃជំងឺ​កូវីដ​១៩។ លោក Trump ថា​លោក ​«មិន​ចង់​បាន​អំពើ​ហិង្សា​នោះ​ទេ»​ ពេល​ដែល​ការ​ប្តឹង​ដក​លោក​ពី​តំណែង​ខិត​ជិត​មកដល់។ ប្រទេស​ថៃ​ទទួលសំណើ​ពី​ក្រុម​ហ៊ុនឱសថ AstraZeneca និង Sinovac ឲ្យ​ចុះ​បញ្ជី​ប្រើ​ប្រាស់​វ៉ាក់សាំង​ក្នុងប្រទេស​ខ្លួន។ ទី​ផ្សារ​ជំនួញ​ភាគ​ហ៊ុន​អឺរ៉ុប​ឈាន​ដល់​ចំណុច​ច្របូក​ច្របល់​នៅ​ថ្ងៃ​អង្គារ។ និយ័តករក្នុង​ប្រទេស​អ៊ូហ្គាន់ដា បញ្ជា​ឲ្យ​បិទ​ប្រព័ន្ធ​បណ្តាញ​សង្គម​ មុន​ថ្ងៃ​បោះ​ឆ្នោត។ ឧទ្ធម្ភាគចក្រ​យោធា​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ធ្លាក់​បណ្តាល​ឲ្យ​អ្នក​ដំណើរ​១១​នាក់​រង​របួស៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ មករា ២០២១ - មករា 12, 2021
    ព័ត៌មាន​សំខាន់ៗ​អំពីកម្ពុជា​មាន​ដូចជា បវេសនកាល​ថ្មីនៅ​កម្ពុជា​ចាប់​ផ្ដើម​ ខណៈ​ទិន្នន័យ​បឋម​បង្ហាញ​ថាសិស្ស​ធ្លាក់​ចុះ​ជិត​២​ម៉ឺន​នាក់។​ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ថៃ​ប្រឈម​នឹង​វិបត្តិ​ទ្វេ​ក្នុង​ឆ្នាំ២០២០ ​គឺ​ជំងឺរាតត្បាត​និង​បញ្ហា​នយោបាយ។ កិច្ចសន្ទនា VOA អំពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​មក​កាន់​ទីស្នាក់ការ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក Biden នឹង​តែងតាំង​អតីត​មន្ត្រី​ការទូត​ជើង​ចាស់​លោក William Burns ឲ្យ​ធ្វើ​ជា​នាយក​ទីភ្នាក់ងារ CIA។ អ្នក​តវ៉ា​នៅ​ហុងកុង​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ប្រៀបធៀប​របស់​ចិន​រវាង​ព្រឹត្តិការណ៍​នៅ​វិមាន​សភា​អាមេរិក​ជាមួយ​នឹង​ព្រឹត្តិការណ៍​នៅ​សភា​ហុងកុង។ ប្រមុខ​ការទូត​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។ ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTechនឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន ៥០% បន្ថែម​ទៀត។ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ក្រុម​ឧទ្ទាម Houthis ក្នុង​ប្រទេស​យេម៉ែន​ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម។ ឥណ្ឌា​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។ លោកស្រី Melania Trump ភរិយា​លោក Trump សម្តែង «ការ​ខក​ចិត្ត​និង​បាក់​ទឹក​ចិត្ត» ចំពោះ​ហេតុការណ៍​វាយ​ប្រហារ​វិមាន​សភា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ មករា ២០២១ - មករា 11, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សមាគម​រោងចក្រ​កាត់ដេរ​ជំរុញ​សភា​អាមេរិក​ពន្លឿន​ការ​ផ្តល់​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ឲ្យ​តម្លៃ​របស់​លោក Biden ចំពោះ​សមាគម​អាស៊ាន​អាច​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី។ វិបត្តិ​ក្នុង​កម្មវិធី​កីឡា​អុក​នៅ​អាហ្វ្រិក​ខាងត្បូង ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ចោទ​ចម្បង​នៅក្នុង​ប្រទេស​មួយ​នេះ។ ប៉ាគីស្ថាន​សម្រេច​ចិត្ត​មិន​ប្រើប្រាស់​ថាមពល​ចេញ​ពី​ធ្យូង​ថ្ម៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ មករា ២០២១ - មករា 10, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​និង​អ្នក​រិះគន់​ប្រឈម​ការ​វាយ​ប្រហារ​រាងកាយ​ក្នុងការ​បង្រ្កា​បនយោបាយ​ឆ្នាំ​២០២០។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេសចិន​នាំមុខគេ​ក្នុង​ការ​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅឆ្នាំ​២០២០។ កិច្ច​ចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន​លើក​ទីពីរ​នឹង​ធ្វើ​នៅ​រាជធានី​ដូហា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ មករា ២០២១ - មករា 09, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក​ស ខេង ឲ្យ​សមត្ថកិច្ច​បន្ត​បង្ក្រាប​គ្រឿង​ញៀន​ដែល​បន្ត​កើន​ឡើង​ក្នុង​ឆ្នាំ២០២០។ របាយការណ៍​ថៃ​បង្ហាញ​ថា ពលរដ្ឋខ្មែរ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ថៃ កើន​ដល់ ១៥៣នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​អាមេរិកាំង​ឃើញ​ទិដ្ឋភាព​ដែល​ពួកគេ​មិន​ដែល​ឃើញ​ ពេល​បាតុករ​សម្រុក​ចូល​វិមាន​សភា។ គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​អាមេរិក ដោយ​សារ​ឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅ​រដ្ឋ Georgia។ ការស្លាប់​របស់​មន្រ្តី​ប៉ូលិស​ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​កាន់​តែ​ខ្លាំង​ពី​ការ​ឡោមព័ទ្ធ​វិមាន​សភា​សហរដ្ឋ​អាមេរិក។ ការ​វាយ​ប្រហារ​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​នាំ​ឲ្យ​រាល​ដាល​ជំងឺ​កូវីដ១៩ កាន់​តែ​ច្រើន។ សហភាព​អឺរ៉ុប បង្កើនទ្វេ​ដង​នូវ​ចំនួន​ដូសនៃ​វ៉ាក់សាំង​កូវីដ​១៩ ​របស់​ក្រុមហ៊ុន Pfizer-BioNTech។ សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​វៀតណាម​ដោះលែង​អ្នក​កាសែត​ដែល​ជាប់ទោស និង​ព័ត៌មាន​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ មករា ២០២១ - មករា 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ប្រតិកម្ម​ចម្រុះ​នៅ​កម្ពុជា​ចំពោះ​ការ​តវ៉ា​ដោយ​ហិង្សា​ ក្នុង​ថ្ងៃ​សភា​ប្រកាស​ជ័យ​ជម្នះ​របស់​លោក Biden។ ខ្មែរ-អាមេរិកាំង​ខ្លះ​ថា ទោះ​មាន​ការ​ជំទាស់​ពេល​រាប់​សន្លឹក​ឆ្នោត ក៏​លោក Trump នឹង​មិនអាច​បន្ត​កាន់​តំណែង​បាន​ដែរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Trump ​ទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក ​Biden។ ពិភព​លោកបន្ដ​មាន​ប្រតិកម្ម​នឹង​កុបកម្ម​គាំទ្រ​លោក​ Trump ​នៅ​វិមាន​សភា។ លោក​ Biden ​នឹង​តែងតាំង​លោក ​Merrick Garland ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ សកម្មជន​និស្សិត​ហុងកុង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​វិទ្ធង្សនា។ សកម្មជន​ថៃ​ឆ្លើយតប​នឹង​ការ​កោះហៅ​នៅ​ពេល​មនុស្ស​រាប់​សិប​នាក់​ប្រឈមការ​ចោទ​ប្រកាន់​ប្រមាថ​ព្រះ​មហា​ក្សត្រ។ ជប៉ុន​ប្រកាស​អាសន្ន​សម្រាប់​ទីក្រុង​តូក្យូ​ និង​តំបន់​ជុំវិញ​ ​ពេល​ដែលការ​ឆ្លង​កូវីដ១៩​កំពុង​កើន​ឡើង។ ជំងឺ​កូវីដ១៩​នៅ​តែ​បន្ដ​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ មករា ២០២១ - មករា 07, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរ១០៥នាក់នៅថៃ ឆ្លងជំងឺកូវីដ១៩ គិតត្រឹមល្ងាចថ្ងៃពុធនេះ។ របាយការណ៍ថៃបង្ហាញថា ចំនួនពលរដ្ឋខ្មែរឆ្លងកូវីដ១៩នៅថៃ កើនដល់១០៨នាក់ហើយគិតត្រឹមថ្ងៃពុធ។ ខ្មែរ-អាមេរិកាំងខ្លះថា ទោះមានការជំទាស់ពេលរាប់សន្លឹកឆ្នោត ក៏លោក Trump នឹងមិនអាចបន្តកាន់តំណែងបានដែរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាជ្ញាធរហុងកុងចាប់ខ្លួនសកម្មជន ៥៣ នាក់ ក្រោមបទចោទប្រកាន់ថាបានប៉ុនប៉ង «ផ្តួលរំលំ» រដ្ឋាភិបាល។ ចិនជូនដំណឹងដល់ប្រទេសនៅតាមដងទន្លេមេគង្គក្រោមពីការបង្ខាំងទឹកទុកនៅទំនប់វារីអគ្គិសនីរបស់ខ្លួន។ លោក Trump ចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Software ចិនចំនួន ៨។ ថៃកំពុងទប់ទល់នឹងការផ្ទុះឆ្លងរាតត្បាតជំងឺកូវីដ១៩។ ចិនថា ខ្លួនកំពុងចរចាជាមួយអង្គការសុខភាពពិភពលោក ជុំវិញការអនុញ្ញាតឲ្យក្រុមអ្នកជំនាញអន្តរជាតិទៅកាន់ក្រុង Wuhan និងផ្សេងៗទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ មករា ២០២១ - មករា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មួយ​ឆ្នាំ​ក្រោយ​បាក់​អគារ​នៅ​ខេត្ត​កែប កម្មករ​រង​គ្រោះ​មិន​ទាន់​បាន​សំណង​តាម​ផ្លូវ​ច្បាប់​ទេ។ អាជ្ញាធរ​ខេត្តតាម​ព្រំដែន​ថា​ពលករ​ខ្មែរជាង​៥​ពាន់​នាក់​ចូល​មក​កម្ពុជា ខណៈ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​នៅ​ថៃ។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កូរ៉េ​ខាងត្បូង​នឹង​ចរចា​ជាមួយ​អ៊ីរ៉ង់​ជុំវិញ​ការ​ចាប់​នាវាដឹក​ប្រេង​របស់​ខ្លួន។ ទី​ផ្សារ​ភាគ​ហ៊ុន​ទីក្រុង​ញូវយ៉ក​ប្តូរ​ផែន​ការដោយ​មិន​ដក​ក្រុម​ហ៊ុនទូរគមនាគមន៍​ចិន៣ចេញ​ពី​បញ្ជី។ វៀតណាម​ដាក់​ពន្ធនាគារ​អ្នក​រិះ​គន់​៣​នាក់​ មុន​ចាប់​ផ្តើម​មហាសន្និបាត​ដ៏​សំខាន់​របស់គណបក្ស​កម្មុយនីស្ត។ ចៅ​ក្រមអាមេរិកាំងរាំង​ខ្ទប់​ទណ្ឌ​កម្ម​របស់​លោក​ត្រាំ​លើ​មេធាវី​សិទ្ធិមនុស្ស​និង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ។ អារ៉ាប៊ីសាអូឌីត​លុប​ចោល​ទណ្ឌ​កម្ម​ប្រឆាំងប្រទេសកាតា។ អតីត​ប្រធានក្រុមហ៊ុន​ទ្រព្យ​សម្បតិ្ត​រដ្ឋរបស់​ចិន​ ត្រូវ​បាន​កាត់​ទោសប្រហារ​ជីវិត។ អ្នក​តាក់តែង​ច្បាប់​ថ្កោលទោស​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​មួយ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​កន្លែង​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​នៅ​អូស្ត្រាលី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ មករា ២០២១ - មករា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ភរិយាសកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ចាប់ខ្លួន​ស្វាមី​ថា«អយុត្តិធម៌» ខណៈ​ថ្នាក់​ដឹកនាំ​ប្រកាស​វិល​ចូល​ស្រុក។ មាតុភូមិ​និវត្តន៍​របស់​លោក​ស្រី មូរ សុខហួរ ជួប​ឧបសគ្គ​ដោយ​ពុំ​ទាន់​បាន​ទិដ្ឋាការ​ប្រភេទ​K។ ចំណែក​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុល្យភាព​អំណាច​នៅ​ព្រឹទ្ធសភា​អាមេរិក​អាស្រ័យ​លើលទ្ធផល​នៃ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​រដ្ឋ​ Georgia។ ចៅក្រមអង់គ្លេស​បដិសេធ​សំណើ​អាមេរិក​សុំធ្វើ​បត្យាប័ន​ស្ថាបនិក​ WikiLeaks។ ប្រទេស​អ៊ីរ៉ង់ថា​ ខ្លួ​ន​ជំរុញការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​រហូត​ដល់​២០%។ ឥណ្ឌា​ហាម​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​មិន​ឲ្យ​នាំចេញ។ អង់គ្លេស​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន AstraZeneca។ សហរដ្ឋ​អាមេរិកចោទ​ប្រកាន់​ក្រុម​ឧទ្ទាម​តាលីបង់ពី​ការ​វាយ​ប្រហារ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners