កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៣ កុម្ភៈ ២០២១ - កុម្ភៈ 13, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្ស​ថា អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អ.ស.ប. ប្រឈម​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា មិន​ល្អ​ប្រសើរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ទាញ​យក​ទឹក​ពី​ទន្លេ​មេគង្គ​ខាងលើ​របស់​ចិន​ត្រូវ​បាន​គេ​យល់​ថា ធ្វើ​ឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍​ជួប​គ្រោះ​រាំង​ស្ងួត។ ស្ត្រី​ស៊ីម​បាវ៉េ​កំពុង​បង្កើន​ការ​តស៊ូមតិ​ប្រឆាំង​សិទ្ធិ​កាន់កាប់​ទ្រព្យ​សម្បត្តិ។ ក្រុម​ប្រឹក្សា​ឯករាជ្យ​ផ្តល់​យោបល់​លើ​ការ​សម្រេច​ផ្អាក​គណនី Facebook របស់​លោក Trump ជា​អចិន្ត្រៃយ៍៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ កុម្ភៈ ២០២១ - កុម្ភៈ 12, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ព័ត៌មាន ទូត​អាមេរិក​ទទូច​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​អាស៊ីសេរី។ ពលរដ្ឋ​កម្ពុជា​ត្រូវបាន​សួរនាំ​អំពី​«ភាព​ស្មោះត្រង់»​និង​«ការ​ព្រមព្រៀង»​ចំពោះ​ហានិភ័យ មុន​ពេល​ត្រូវបាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុកម្ម​នៅ​បន្ត​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​រដ្ឋប្រហារ​យោធា។ ប្រធាន​ទីភ្នាក់ងារ​តាមដាន​ការ​វិវត្ត​វីរុស​និយាយ​ថា ជំងឺ​កូវីដ​១៩ ទម្រង់​ថ្មី​ប្រភេទ​អង់គ្លេស «អាច​ឆ្លង​រាលដាល​នៅ​ជុំវិញ​ពិភពលោក»។ ក្រុម​សហគមន៍​ជនជាតិ​ភាគតិច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋ​ប្រហារ​យោធា។ របាយការណ៍​ថា អ្នក​សារព័ត៌មាន និង​សកម្មជន ក្លាយ​ជា​ទិសដៅ​នៃ​ការ​រឹត​បន្តឹង​ដោយសារ​ជំងឺ​កូវីដ១៩។ អធិការបតី​អាល្លឺម៉ង់ ការពារ​ចំណាត់ការ​ក្នុងការ​បន្ត​ការ​បិទ​ប្រទេស​ដោយសារ​ជំងឺ​កូវីដ១៩ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ កុម្ភៈ ២០២១ - កុម្ភៈ 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា យុទ្ធនាការ​ចាក់​វ៉ាក់សាំងSinopharm បង្ការ​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​នៅ​ភ្នំពេញ។ អ្នក​ការពារ​សិទ្ធិ​បារម្ភ​ពី​ការ​រឹតត្បិត​ការ​ស្លៀកពាក់​របស់​ស្ត្រីលក់​ឡេ​តាម​អ៊ីនធឺណិត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យាន​អវកាស​របស់​អេមីរ៉ាត​អារ៉ាប់រួម​បាន​ទៅ​ដល់​ភព​ព្រះ​អង្គារ​ដោយ​ជោគ​ជ័យ។ មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា​ស្នើ​សមភាគី​ថៃ​ឲ្យ​ជួយ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា។ បាតុកម្ម​នៅ​បន្ត​កើតឡើង​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា។ បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​រាជវង្សានុវង្ស​ក្នុង​ប្រទេស​ថៃ​ចាប់ផ្តើម​ឡើង​វិញ។ អាហ្វ្រិក​ខាងត្បូង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដែល​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត ដល់​បុគ្គលិក​សុខាភិបាល។ តុលាការ​ជាន់ខ្ពស់​ប៉ាគីស្ថាន​ លើកលែង​ការ​កាត់ប្រហារ​ជីវិត​ដល់​អ្នក​ទោស​ពីររូប​ដែល​កំពុង​មាន​ជំងឺផ្លូវ​សតិ​មិន​ល្អ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ កុម្ភៈ ២០២១ - កុម្ភៈ 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ប្រជាជន​ឲ្យ​ទទួល​យក​វ៉ាក់សាំង​ចិន និង​ឈប់​បារម្ភ​រឿង អង្គការ​សុខភាព​ពិភពលោក WHO ទទួល​ស្គាល់​ឬ​អត់។ រដ្ឋាភិបាល​កម្ពុជា​លុបចោល​បម្រាម​នាំចូល​ត្រី​ពី​វៀតណាម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​មីយ៉ាន់ម៉ា​បង្រ្កាប​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។ ភាព​តានតឹង​ខ្លាំង​កំពុង​កើត​មាន​ក្នុង​ប្រទេស​ហៃទី ខណៈ​មាន​ការទាម​ទារ​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពីតំណែង។ ប៉ូលិស​ឥណ្ឌា​ចាប់​ខ្លួន​បុរស​ម្នាក់​ ដែល​សង្ស័យ​ថា​ជា​អ្នក​ដឹក​នាំបាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ច្បាប់​កំណែ​ទម្រង់​កសិកម្មក្នុង​ប្រទេស​ឥណ្ឌា។ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​ពីរ​គ្រឿង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ អង្គការ​សុខភាព​ពិភព​លោក​ថា​ ពុំ​មាន​ភស្តុតាង​ណា​មួយ​នៃ​ការផ្ទុះ​រាល​ដាលជំងឺ​កូវីដ​១៩ ក្នុង​ទីក្រុងWuhan នៅ​មុន​ខែ​ធ្នូ​ ឆ្នាំ​២០១៩​ នោះ​ទេ។ ហាង​សៀវភៅ​ចាស់​ជាងគេ​នៅ​ញូវយ៉កសុំ​ជំនួយ​ហើយ​មាន​ការ​ឆ្លើយ​តប៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ កុម្ភៈ ២០២១ - កុម្ភៈ 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រោយ​ជាប់​ឃុំ​ជាង​៦០​ម៉ោង​នៅ​ក្រចេះ សកម្មជន​ព្រៃឈើ​៥​នាក់​ត្រូវ​បាន​ដោះលែង។ ពលរដ្ឋ​នៅ​ភ្នំពេញ​បង្ហាញ​មតិ​ចម្រុះ​ចំពោះ​វ៉ាក់សាំង​ចិន Sinopharm។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ត្រៀម​យុទ្ធសាស្រ្ត​សម្រាប់​ការ​កាត់ទោស​លោក Trump។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​លោក​ Trumpខណៈ​ពេល​សវនាការ​កាត់​ទោស​រូប​លោក​ជិត​ចូល​មក​ដល់។ មនុស្ស​យ៉ាង​ហោច​ណាស់​១៨​នាក់ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​បាក់​ផ្ទាំង​ទឹក​កក​ដ៏​ធំ​មួយ​ក្នុង​តំបន់​ភ្នំ​ហិមាល័យ​នៅ​ឥណ្ឌា។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភចំពោះ​កំណើននៃសំណុំ​រឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ។ មន្ត្រី​ស៊ូដង់​ថា​ ការ​បង្ហូរ​ទឹក​បំពេញ​ទំនប់​វារីអគ្គិសនី​នៅ​អេត្យូពី​នៅ​ខែ​កក្កដា​ខាង​មុខ​ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ស៊ូដង់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ កុម្ភៈ ២០២១ - កុម្ភៈ 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរអាមេរិកាំងថា អវត្តមានលោក Trump ពេលលោក Biden ស្បថចូលកាន់តំណែងប៉ះពាល់កិត្តិយសអាមេរិក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្សនយោបាយទាំងពីរអាចសម្របសម្រួលគ្នាអំពីអាទិភាពសំខាន់ៗរបស់លោក Biden។ អូស្ត្រាលីព្រមានពីភាពអសកម្មលើការប្រែប្រួលអាកាសធាតុ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ កុម្ភៈ ២០២១ - កុម្ភៈ 07, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ការ​សិក្សា​ថ្មី​រកឃើញ​ថា ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​«គំរាម​កំហែង»​បរិស្ថាន​និង​សហគមន៍​នេសាទ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកជំនាញថាចិនកំពុងប្រើគុណសម្បត្តិដែលខ្លួនមានក្នុងទស្សនកិច្ចនិងកិច្ចព្រមព្រៀងថ្មីៗនៅមីយ៉ាន់ម៉ា។ ប្រទេសចិនបង្កើនការហោះចូលក្នុងដែនអាកាសតៃវ៉ាន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ កុម្ភៈ ២០២១ - កុម្ភៈ 06, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សមាគម​អាដហុកថា ការ​បង្ក្រាប​ក្រុម​អ្នក​រិះគន់​និង​បាតុករ​អហិង្សា​ឡើង​កម្តៅ​ខ្លាំង​ក្នុង​ឆ្នាំ២០២០។ តុលារការ​ចោទ​ប្រកាន់​អតីត​ឧត្តមសេនីយ៍​ម្នាក់​នៅ​កង​អង្គរក្ស​ ក្រោយ​ហិង្សា​ដីធ្លី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិនជិតនាំមុខអាមេរិកជាអ្នកផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរឈានមុខគេ។ អ្នកវិភាគលើកឡើងថា ការដណ្តើមអំណាចរបស់ក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នឹងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ច៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ កុម្ភៈ ២០២១ - កុម្ភៈ 05, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ការ​សិក្សា​ថ្មី​រកឃើញ​ថា ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​«គំរាម​កំហែង»​បរិស្ថាន​និង​សហគមន៍​នេសាទ។ ចិន​គ្រោង​នាំ​យក​ជំនួយ​វ៉ាក់សាំង​កូវីដ១៩ ចំនួន​៦០ម៉ឺន​ដូស​ដំបូង​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋអាមេរិកចាត់ទុកការដណ្តើមអំណាចដោយក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ថាជារដ្ឋប្រហារ។ លោក Biden ផ្តោត​លើ​គោល​នយោបាយ​ការបរទេស​នៅ​ក្នុង​សុន្ទរកថា​នៅ​ថ្ងៃព្រហស្បតិ៍។ ប្រធាន​អង្គការ​អូតង់ បាន​សារភាព​ពី​បញ្ហា​ប្រឈម​និង​ទំនាក់​ទំនង​ដ៏​លំបាក​ជាមួយ​អតីត​ប្រធានាធិបតី Trump។ ការ​តវ៉ា​របស់​កសិករ​ឥណ្ឌា​បង្ហាញ​ពី​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន។ តុលាការ​ប៊ែលហ្ស៊ិក​កាត់​ទោស​អ្នក​ការ​ទូត​អ៊ីរ៉ង់​ឲ្យជាប់គុក២០ឆ្នាំពីបទរៀបចំបំផ្ទុះគ្រាប់បែក។ តុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសស្តេចសង្គ្រាមប្រទេស​អ៊ុយហ្គង់ដា។ រដ្ឋអាជ្ញារដ្ឋ Wisconsin ស្វះស្វែងរកចាប់ខ្លួនជនជាប់ចោទ Rittenhouse ដោយដាក់ប្រាក់ធានានៅក្រៅឃុំច្រើន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ កុម្ភៈ ២០២១ - កុម្ភៈ 04, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្លឹមសារ​សន្ទនា​ឯកជន​លើ​បណ្តាញ​សង្គម​គ្រប​ដណ្តប់​សវនាការ​ជុំ​ទីពីរ​របស់​លោក រ៉ុង ឈុន។ កម្ពុជា​ផ្អាក​សមយុទ្ធ​រួម «នាគ​មាស» ជាមួយ​ចិន​នៅ​ឆ្នាំ ២០២១។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កសិករ​ឥណ្ឌា​ដែល​កំពុង​បាតុកម្ម បំបែក​ចូល​បន្ទាយ​ប្រវត្តិសាស្ត្រ Red Fort។ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ថ្មី ផ្លាស់ប្តូរ​ក្រុម​ប្រឹក្សាភិបាល​ការពារ​ជាតិ​និង​បណ្តេញ​អ្នក​ស្មោះត្រង់​នឹង​លោក ត្រាំ។ អ្នកស្រី Aung San Suu Kyi ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​អាហរណ៍នីហរណ៍​របស់​ប្រទេស​មីយ៉ាន់ម៉ា។ សាកល​វិទ្យាល័យ Oxford បញ្ជាក់​ថា វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca កាត់​បន្ថយ​ការ​ចម្លង​វីរុស​កូរ៉ូណា។ ការ​បាញ់​បង្ហោះ​យានអវកាស SpaceX Rocket Prototype ទទួល​បរាជ័យ​ក្នុង​ពេល​បាញ់​សាកល្បង។ មរណភាព​លោក​អនុសេនីយឯក «Tom» នៅ​ចក្រភព​អង់គ្លេស ធ្វើឲ្យ​មាន​ការ​សោកស្តាយ​និង​កោត​សរសើរ​យ៉ាង​ច្រើន៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners