កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៤ ឧសភា ២០២១ - ឧសភា 24, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង​ចង់​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ដោយ​រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​ដឹក​នាំបក្ស។ អូស្ត្រាលី​គ្រោង​បង្កើត​ឧទ្យាន​សមុទ្រ​សំខាន់​ពីរ​នៅ​មហាសមុទ្រ​ឥណ្ឌា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សកម្មជន​នៅ​អាហ្វ្រិក​ស្វាគមន៍​ការ​គាំទ្រ​របស់​អាមេរិក ក្នុងការ​លើកលែង​កម្មសិទ្ធិ​បញ្ញា​លើ​ការ​ផលិត​វ៉ាក់សាំង។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ថៃ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ ខណៈ​ការ​ចាក់​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ។ អ្នក​បើក​កប៉ាល់​រៀនពី​របៀប​បញ្ចៀស​ការ​ជាប់គាំង​នៅក្នុង​ព្រែក​ជីក Suez៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ ឧសភា ២០២១ - ឧសភា 23, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​កើន​ចំនួន ប៉ុន្តែ​ជីវភាព​នៅតែ​ទាប ធៀប​នឹង​អាស៊ី​អាមេរិកាំង​ទូទៅ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ​ចំពោះ​វិបត្តិ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។ ខណៈ​ឥទ្ធិពល​ចិន​បន្ត​កើនឡើង ហ្វីលីពីន​និង​អាមេរិក​ពិភាក្សា​បន្ត​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ ឧសភា ២០២១ - ឧសភា 22, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មវិធី COVAX ទំនង​ពន្យារ​ការ​ដឹក​វ៉ាក់សាំង​មក​កម្ពុជា ដោយសារ​មហន្តរាយ​កូវីដ​នៅ​ឥណ្ឌា។ ពិធីការិនី​ MyTV អះអាង​ថា ​នាង​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ ហើយនាងប្រើ​កាំបិតដើម្បីការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក ឆឺយ ឧត្តមរស្មី កូន​ប្រុស​របស់​លោក ឈុត វុទ្ធី បាន​ទទួល​បណ្ណ​កិត្តិយស​ពី​អភិបាល​ក្រុង​ឡូវែល​និង​ព្រឹទ្ធសភា រដ្ឋសភា​រដ្ឋ Massachusetts។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីស្រាអែល​និង​ក្រុម Hamas ចាប់ផ្ដើម​ការ​ឈប់បាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​គ្មាន​លក្ខខណ្ឌ។ អង្គការ​សហប្រជាជាតិ​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ​ចំពោះ​វិបត្តិ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ ឧសភា ២០២១ - ឧសភា 21, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មករ ៥០​នាក់​ នៅ​ខេត្ត​កំពង់ចាម​ឆ្លង​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឆ្លង​រាល​ដាល​ច្រើន។ លោក ហ៊ុន សែន ការ​ពារ​នយោបាយ​ការ​បរទេសកម្ពុជា​និង​ប្រជាធិបតេយ្យ ក្នុង​គ្រា​មាន​ការ​ចោទ​ប្រកាន់​លម្អៀង​ទៅ​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ផ្អាក​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ជាមួយ​អូស្ត្រាលី។ ក្រុម​អង្គការ​ឥស្លាម​អាមេរិកាំង​ធ្វើ​ពហិការ​មិន​ចូលរួម​ពិធី​បុណ្យ Eid នៅ​សេតវិមាន។ បុគ្គលិក​សុខាភិបាល​អេស្ប៉ាញ​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ជនបទ ដែល​មិន​អាច​ចេញ​ពីផ្ទះ​បាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ ឧសភា ២០២១ - ឧសភា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ការ​បរទេស​កម្ពុជា​ថា​កម្ពុជា​និង​អាមេរិក​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន តែ​ប្តេជ្ញា​បន្ត​ដោះ​ស្រាយ។ តុលាការ​មិន​ទាន់​មាន​ចំណាត់​ការ​លើ​អតីត​ឧកញ៉ា​ ឌួង ឆាយ ទោះ​លោក​លាចាក​សិក្ខាបទ​រួច​ហើយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ទីរពេទ្យ​នៅ​តំបន់ Gaza ប្រឹងប្រែង​ទប់ទល់​នឹង​កំណើន​អ្នក​ជំងឺ​កូវីដ១៩ និង​អ្នក​រង​របួស​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក។ អ៊ីស្រាអែល​ថា​ខ្លួន​នៅ​ពុំ​ទាន់កំណត់​ពេល​វេលា​ណា​មួយ​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ Gaza នោះ​ទេ។ កោះ​តៃវ៉ាន់​ ដែល​ធ្លាប់ជា​គំរូ​នៃ​ការ​គ្រប់គ្រង​ជំងឺកូវីដ​១៩​ ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាត​ត្បាត​ខ្លាំង។ លោក​ Biden ជិះ​សាក​ល្បង​រថ​យន្ត​ថ្មីដើម្បីជំរុញ​ការ​ផលិតរថយន្ត​ដើរ​ដោយ​ចរន្ត​អគ្គិសនី។ ឥណ្ឌា​មានអ្នក​ស្លាប់ដោយសារកូវីដ​ក្នុង​មួយថ្ងៃ​កើន​ដល់​ជាង​ ៤.៥០០​នាក់​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មានក្នុង​ពិភពលោក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ ឧសភា ២០២១ - ឧសភា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​រៀបចំ​ការ​គ្រប់​គ្រង​គោរមងារ​ឧកញ៉ា ក្រោយ​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន។ សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​តុលាការ​ក្នុង​សំណុំ​រឿង​ឧកញ៉ា​ ហេង សៀ ខណៈ​មាន​ការ​ចាប់ សួរ​និង​ដោះ​លែង​បុគ្គល​ពាក់​ព័ន្ធ​ឆាប់​រហ័ស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​អាមេរិក​លើកឡើង​ពីបទ​ឈប់​បាញ់​ និង​ការ​ស្លាប់​របស់ជន​ស៊ីវិល​ ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល​ ខណៈ​ពលករ​ថៃ​២នាក់ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ក្រុម Hamas។ សហរដ្ឋ​អាមេរិក​បង្កើន​ការបរិច្ចាគ​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩ ឱ្យ​ដល់ ៨០​លាន​ដូស​ សម្រាប់​ជួយ​ដល់​ប្រទេស​នានា​ត្រឹម​ចុង​ខែ​មិថុនា។ សមាគមគ្រូ​ពេទ្យ​ក្នុង​ប្រទេស​ជប៉ុន អំពាវ​នាវ​ឲ្យលុប​ចោលព្រឹត្តិការណ៍​កីឡា​អូឡាំពិកក្រុង​តូក្យូ​ ដោយ​សារ​ការ​កើន​ឡើង​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩។ សហរដ្ឋ​អាមេរិក​ប្រកាសដាក់​ទណ្ឌកម្ម​បន្ថែម​ទៀតទៅ​លើរបប​យោធា​មីយ៉ាន់ម៉ា។ ឯកសារ​ពន្ធ​ប្រាក់​ចំណូល​បង្ហាញ​ថា​ ប្រធានាធិបតី​អាមេរិក​និង​ភរិយា​បាន​បង់​ពន្ធប្រាក់​ចំណូលក្នុង​អត្រា ​២៥,៩% និង​រក​ប្រាក់​បានចំនួនជាង​ ៦សែន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ ឧសភា ២០២១ - ឧសភា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រាប់​ឲ្យ​កង​កម្លាំង​ត្រៀម​ប្រឆាំង​នឹង​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​ក្នុង​ពេល​បោះឆ្នោត។ ការ​ដោះ​លែង ឧកញ៉ា គិត ធាង ដែល​ជាប់​ទោស​រឿង​គ្រឿង​ញៀន នាំ​ឲ្យ​មាន​ការ​រិះគន់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ​រដ្ឋមន្ត្រី​ការ​បទេស​សហរដ្ឋ​អាមេរិក ​លោក Blinken បញ្ជាក់​ថា​ អាមេរិក​មិន​ទាន់​ជំរុញឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​ណា​មួយ​ក្នុង​តំបន់មជ្ឈិម​បូព៌ា​នោះ​ទេ។ កម្មវិធី​វ៉ាក់សាំង COVAX​ របស់​អង្គការ​សុខភាព​ពិភព​លោក​កំពុងខ្វះខាត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩យ៉ាង​ខ្លាំង។ ជំងឺ​កូវីដ១៩ ​បំប្លែង​ខ្លួន​ថ្មី​ពីឥណ្ឌា​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​រដ្ឋាភិបាល​អង់គ្លេសមាន​ក្តី​បារម្ភ​ថា ​អាចមា​ន​ការ​ឆ្លង​រាត​ត្បាតក្នុង​ប្រទេស​អង់គ្លេស។ បេក្ខជន​បវរកញ្ញា​ចក្កវាឡ​របស់​មីយ៉ាន់ម៉ា​បង្ហាញ​ការ​ប្រឆាំង​នឹង​របប​យោធា​ក្នុង​អំឡុង​ការ​ប្រកួតផ្តាច់​ព្រ័ត្រ​នៅ​សហរដ្ឋ​អាមេរិក។ ការ​ធ្វើ​ជំនួញ​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ព័ត៌មាន​ដែល​ប្រឆាំងអាជ្ញាធរ​ក្រុងហុងកុង​ ត្រូវ​បាន​ផ្អាក។ ជំងឺ​កូវីដ១៩ បង្ខំ​ឲ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ Eid al-Fitr របស់​អ្នក​កាន់​សាសនា​ឥស្លាម​ជា​បន្ត​នៅ​ឆ្នាំ​នេះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ ឧសភា ២០២១ - ឧសភា 17, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បរិស្ថាន​ជំរុញឲ្យ​អាជ្ញាធរ​រក​ឈ្មួញ​នាំឈើ​ប្រភេទ​កម្រ​ចេញ​ពី​កម្ពុជា​ទៅ​ហុងកុង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ១០០​ថ្ងៃក្រោយ​ឡើង​កាន់​តំណែង៖ តើលោក Biden ធ្វើ​តាម​ការ​សន្យា​របស់​លោក​អំពី​គោលការណ៍​នៃ​ការ​ចូលរូម​ពហុភាគី​ឬ​ទេ? ក្រុម​អង្គការ​សង្គមស៊ីវិល​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការលក់​អាវុធ​ទៅ​ឱ្យ​មីយ៉ានម៉ា។ ប្រធានាធិបតី​ម៉ាឡាវី​ប្រកាស​ពី​វិធានការ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ។ យោធានី​ហ្សេរីយ៉ា​គាំទ្រ​លោក Buhari ខណៈ​ការ​អំពាវនាវ​ឲ្យ​លោក​លាលែង​ពី​តំណែង​កើន​ឡើង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ ឧសភា ២០២១ - ឧសភា 16, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ការ​ផ្ទុះ​ឆ្លង​ខ្លាំង ការ​កំហិត និង​ជំនួយ​ចិន ជំរុញ​សន្ទុះ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​នៅ​កម្ពុជា។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្រោយ​ដកបម្រាម​ធ្វើ​ដំណើរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ខណៈ​ឥទ្ធិពល​ចិន​បន្ត​កើន​ឡើង ហ្វីលីពីន​និង​អាមេរិក​ពិភាក្សា​បន្ត​កិច្ចព្រមព្រៀងទស្សនកិច្ច​យោធា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ ឧសភា ២០២១ - ឧសភា 15, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បរិស្ថាន​ជំរុញឲ្យ​អាជ្ញាធរ​រក​ឈ្មួញ​នាំឈើ​ប្រភេទ​កម្រ​ចេញ​ពី​កម្ពុជា​ទៅ​ហុងកុង។ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​រួចហើយ តែ​ឆ្លង​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កំណើន​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​និងក្រុម​ហាម៉ាស​បង្កើន​កង្វល់​ក្នុង​តំបន់។ ឬសគល់​នៃ​ជម្លោះ​នៅ​តំបន់ Tigray ក្នុង​ប្រទេស​អេត្យូពី៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners