កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១១ តុលា ២០២១ - តុលា 11, 2021
    ព័ត៌មានអំពីកម្ពុជាមានដូចជា លោក​ ហ៊ុន​ សែន​ ស្នើឲ្យ​មានការ​បណ្តុះ​យុវជន​ជំនាន់​ថ្មី​ ដើម្បី​ត្រៀមស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ។ បទសម្ភាសន៍ ​VOA៖ អ្នក​ជំនាញ​ថា​ច្រក​ទ្វារ​អ៊ីនធឺណិត​កម្ពុជា នាំ​មក​នូវ​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង។ រីឯព័ត៌មានអន្តរជាតិវិញមាន ការ​ធ្វើ​ចារកម្ម​កាន់​តែ​មាន​ភាព​វៃឆ្លាត ខណៈ​ចិននិង​តៃវ៉ាន់​ខ្វះ​ការ​ដោះដូរ​ព័ត៌មាន ប៉ុន្តែ​បាន​ប្រើប្រាស់​អ៊ីនធឺណិត​ជំនួស​វិញ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ តុលា ២០២១ - តុលា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ខ្មែរ-អាមេរិកាំង​ គ្រោងដាក់​ញតិ្ត​ឲ្យ​អន្តរជាតិ​ជួយ​កម្ពុជា ​ចំខួប​ទី៣០​នៃ​សន្ធិសញ្ញា​សន្តិភាព។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​មាន គណបក្សរុស្សី​រួបរួមគ្នារបស់​លោក Putin អះអាង​ជ័យជម្នះគ្រាមានការចោទប្រកាន់អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត។ ការ​ប្រើប្រាស់​ឱសថ​ហួស​កំណត់​យ៉ាង​មានគ្រោះថ្នាក់​ដល់ជីវិត ​កើនឡើង​នៅ​សហរដ្ឋ​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ តុលា ២០២១ - តុលា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន បុគ្គ​លិក​កាស៊ីណូ​សេនជូរីថា​ក្រុមហ៊ុនបង្ខំ​ឲ្យ​ពួក​គាត់​លា​ឈប់​ ទាំងមិន​ទាន់ជាដាច់ពី​ជំងឺ​កូវីដ​១៩។ តុលាការ​ចោទ​លោកសម​ រង្ស៊ីពីបទ​រួមគំនិតក្បត់​ថ្មីទៀត​ ចំពោះការ​ប្រកាស​ឲ្យ​ពលរដ្ឋ​ក្រោក​ផ្តួល​រដ្ឋាភិបាល។ សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី៩​ឆ្លងផុត​គណៈរដ្ឋមន្ត្រី ​ក្រោម​សន្ធឹក​គាំទ្រ​របស់​បក្ស​កាន់​អំណាច៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ តុលា ២០២១ - តុលា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន នាយក​រដ្ឋមន្ត្រីយក​ភ្ជុំបិណ្ឌ​សាកល្បង​មុន​បើក​ប្រទេស​ ក្រោយ​ឲ្យបន្ថយ​តេស្ត​រហ័ស។ រឿង​សញ្ជាតិ​ដ៏ចម្រូង​ចម្រាស​នាំឲ្យ​កម្ពុជា​ត្រូវ​ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បណ្ដាញ​កំពង់ផែ​ដឹក​ជញ្ជូន​របស់​ចិន​នៅ​លើ​សាកលលោក​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ តុលា ២០២១ - តុលា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ​ខេត្តកោះកុង​ការពារ​ការផ្តន្ទា​ទោស​អ្នកកាសែត​រាយការណ៍​ពី​វិវាទ​ដីធ្លី។ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​ឲ្យ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ពេល​ចេញ​ចូល​គ្រឹះស្ថាន​ឯកជន និង​សាធារណៈ។ អង្គការ​សិទ្ធិ​មនុស្ស​ប្រើ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សុំឲ្យ​មាន​ការដោះលែង​សកម្មជន​បរិស្ថាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន វៀតណាម​នឹង​ស្វាគមន៍​អ្នក​ធ្វើ​ដំណើរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ចាប់ពី​ខែ​ធ្នូ។ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ថា សេដ្ឋកិច្ច​សាកលលោក​នៅ​ជួប​ប្រទះ​បញ្ហា​ដោយ​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។ សមាជិក​ព្រឹទ្ធសភា​បារាំង​មួយ​ក្រុម កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់។ លោក Blinken បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ជាមួយ​កិច្ចពិភាក្សា​នៅ​អង្គការ OECD៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ តុលា ២០២១ - តុលា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អង្គការ​អ្នកកាសែត​គ្មានព្រំដែន ថ្កោល​ទោស​ការដាក់​ពន្ធនាគារ​អ្នកកាសែត​ប្រចាំ​ខេត្តកោះកុង។ អ្នកជំនាញ ស្នើ​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​ត្រូវ​រាយការណ៍​ថា ថយ​ចុះខ្លាំង។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ម៉ាឡេស៊ី ព្រមាន​មីយ៉ាន់ម៉ា​ឲ្យ​សហការណ៍​ជាមួយ​ប្រេសិត បើ​មិន​ធ្វើ​ដូច្នេះ​ទេ​អាច​ត្រូវ​ផាត់​ចេញ​ពី​សន្និសីទ​កំពូល​អាស៊ាន​នៅ​ខែ​នេះ។ កូនប្រុស​របស់​លោក Marcos ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន។ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន សន្ទនា​តាម​ទូស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden។ លោក Blinken ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​ដើម្បី​ស្តារ​សម្ព័ន្ធភាព​ឆ្លងកាត់​មហា​សមុទ្រ​អាត្លង់ទិក​ឡើងវិញ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ តុលា ២០២១ - តុលា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្តេជ្ញា​ថា​នឹង​បង្កើន​ចំណេះ​ដឹង​ពាក់ព័ន្ធ​ការផ្ទេរ​អំណាច​ថ្នាក់​ក្រោម​ជាតិ​ដល់​ពលរដ្ឋ។ សហជីព​ជិត​២០ ស្នើ​ឲ្យ​អ្នកបញ្ជា​ទិញ​អន្តរាគមន៍​រឿង​ដំឡើង​ប្រាក់​ឈ្នួល​២១៤​ដុល្លារ​ដល់​កម្មករ​រោង​ចក្រ​កាត់ដេរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​កេនយ៉ា ជា​មេដឹកនាំ​ម្នាក់​នៃ​បណ្តា​មេដឹកនាំ​ពិភពលោក​ដែល​មាន​ប្រាក់​រាប់លាន​ដុល្លារ​នៅ​ក្នុង​គណនី​សម្ងាត់​នៅ​ក្រៅ​ប្រទេស។ មនុស្ស​៨នាក់ បាន​ត្រូវ​សម្លាប់​នៅ​ភាគខាង​ជើង​ប្រទេស​ឥណ្ឌា​ក្នុង​អំឡុង​ការតវ៉ា​របស់​កសិករ​ដែល​ធ្វើ​ឲ្យ​ការតានតឹង​កើន​ឡើង។ មេធាវី​លោកស្រី Aung San Suu Kyi ថា លោកស្រី​នឿយហត់​ហើយ​សុំ​កាត់បន្ថយ​សវនាការ​នៅ​តុលាការ​ដោយសារ​បញ្ហា​សុខភាព។ ការខ្វះ​កិច្ចសហ​ប្រតិបត្តិការ​របស់​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​មាន​ការលំបាក​ដើម្បី​មាន​មេដឹកនាំ​យោធា​នៅ​សន្និសីទ​កំពូល​អាស៊ាន និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ តុលា ២០២១ - តុលា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តីស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​សារ​ជាថ្មី ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី Biden។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន បណ្ដាញ​កំពង់ផែ​ដឹក​ជញ្ជូន​របស់​ចិន​នៅ​លើ​សាកលលោក​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន។ មន្ត្រី​កេនយ៉ា​និយាយ​ថា ការស្លាប់​ជនជាតិ​កេនយ៉ា​៨៩​នាក់ក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត​គួរ​ឱ្យ​«សង្ស័យ»៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ តុលា ២០២១ - តុលា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន​ លោក ​ហ៊ុន​ សែន ​ស្នើឲ្យ​មានការ​បណ្តុះ​យុវជន​ជំនាន់​ថ្មី​ ដើម្បី​ត្រៀមស្តារវិស័យទេសចរណ៍​ឡើង​វិញ។ ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា ​នឹង​កើន​ត្រឹម​២,២ភាគរយ​សម្រាប់​ឆ្នាំ២០២១។ រីឯព័ត៌មានអន្តរជាតិមាន តុលាការ​រវ៉ាន់ដា​ផ្តន្ទាទោស​បុរស​ដែល​គេ​ចាត់ទុក​ថា​ជា​វីរជន «សណ្ឋាគារ​រវ៉ាន់ដា» ពី​បទ​ភេរវកម្ម៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ តុលា ២០២១ - តុលា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សង្គម​ស៊ីវិល និង​កម្មករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ថ្លៃ​ទឹក​ដែល​មាន​កម្រិត​ទាប ខ្ពស់​តាម​ផ្ទះជួល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ពួកតាលីបង់​និយាយថា ពួកគេនឹង​ប្រើផ្នែក​ខ្លះនៃ​រដ្ឋធម្មនុញ្ញរាជា​និយម​ដើម្បី​គ្រប់គ្រង​ប្រទេសនៅ​ពេល​នេះ។ ក្រុមអ្នកវិភាគ៖ ចិន កំពុង​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក​តាមរយៈ​កិច្ចសន្យា​ផ្គត់ផ្គង់​បណ្តាញ​ទូរគមនាគមន៍៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners