កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ១០ ធ្នូ ២០២១ - ធ្នូ 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ផែនការ​ចលនា​សង្គ្រោះ​ជាតិ​ឲ្យ​ផ្តួល​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ គ្រប​ដណ្តប់​សវនាការ​សកម្មជន​បក្ស​ជំទាស់។ លោក ហ៊ុន សែន ព្រមាន​ហាម​ឃាត់​ចូល​ប្រទេស​កម្ពុជា​ដូចគ្នា បើ​សេចក្តី​ព្រាង​ច្បាប់​ទណ្ឌកម្ម​លើ​«លទ្ធិ​ប្រជាធិបតេយ្យ»​របស់​អាមេរិក ត្រូវ​អនុម័ត។ រដ្ឋាភិបាល​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​សាសនា កំហិត​សេរីភាព​ព្រះសង្ឃ​ធ្វើ​បាតុកម្ម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុលាការ​ម៉ាឡាវី ច្រានចោល​ការជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៩ ធ្នូ ២០២១ - ធ្នូ 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ដល់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​បញ្ញើ។ ព្រះសព​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ត្រូវបាន​បូជា​ជាមួយ​ការ​កាន់​ទុក្ខ​ទូទាំង​ប្រទេស។ អ្នក​វិភាគ៖ ​លោក ​ស ខេង​ បង្ហាញ​សារ​«ភាពនៅ​កណ្តាល» ​ក្រោយ​លោក​ ហ៊ុន សែន​ ប្រកាស​គាំទ្រ​កូន​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ឡាវ សម្ពោធផ្លូវរទេះ​ភ្លើងភ្ជាប់ទៅ​ប្រទេស​ចិន ខណៈ​បំណុល​ជំពាក់​ចិន​កើនឡើង៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៨ ធ្នូ ២០២១ - ធ្នូ 08, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន លោក ​ហ៊ុន សែន ​នឹង​ទៅ​មីយ៉ាន់ម៉ា ​ក្រោយ​បង្ហាញ​បំណង​ឲ្យ​មេដឹកនាំ​យោធា​ចូល​ប្រជុំ​អាស៊ាន​វិញ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ស៊ើប​អង្កេតទៅលើការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប ​ក្រោយ​មាន​ការ​ទន្រ្ទាន​យក។ តុលាការ​ក្រុង​ភ្នំពេញ​ចាប់ផ្តើម​សវនាការ​ទ្រង់ទ្រាយ​ធំឡើងវិញ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់​ជាតិ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៧ ធ្នូ ២០២១ - ធ្នូ 07, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន លោក​ ហ៊ុន សែន ​ថា​ កូន​ប្រុស​របស់​លោក​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ជំនាន់​អ្នក​ដឹកនាំ​ថ្មី​ មិន​មែន​ចាស់​នោះ​ទេ។ ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​ ទុក​ឲ្យ​ជីវិត​គណបក្ស​រាជានិយម​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​តែ​មិន​ប្រាកដ​ប្រជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Blinken ជំរុញ​មេដឹកនាំ​អាហ្វ្រិក​ឲ្យ​ធ្វើ​កំណែ​ទម្រង់​សម្រាប់​អនាគត​ដ៏​ប្រសើរ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ ធ្នូ ២០២១ - ធ្នូ 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​ចងចាំ​ចំពោះ​ការនាំ​សុខសន្តិភាព​ និង​ការដឹកនាំ​ប្រកប​ដោយ​មេត្តាធម៌។ អ្នកវិភាគ៖ ការ​ប្រកាស​គាំទ្រ​របស់​លោក ហ៊ុន សែន ឲ្យ​កូន​ប្រុស​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី ដើម្បី​ស្ទង់​ចរន្ត​គាំទ្រ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៥ ធ្នូ ២០២១ - ធ្នូ 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍៖ ការ​សោយទិវង្គត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាំ​ឲ្យ​មាន​ការ​រំឭក​កេរដំណែល​បង្រួបបង្រួម​ជាតិ។ អូស្ត្រាលី ទំនង​មិន​បន្ត​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​ជាមួយ​កម្ពុជា​ទៀតទេ។ សហរដ្ឋ​អាមេរិក ចិន ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​លទ្ធភាព​ចរចា​អំពី​នុយក្លែអ៊ែរ​និង​ប្រព័ន្ធ​អ៊ីនធឺណិត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ ធ្នូ ២០២១ - ធ្នូ 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​ចងចាំ​ចំពោះ​ការនាំ​សុខសន្តិភាព​ និង​ការដឹកនាំ​ប្រកប​ដោយ​មេត្តាធម៌។ ក្រុម​សិទ្ធិ​មនុស្ស រិះគន់​ចំណាត់ការ​នាយក​រដ្ឋមន្រ្តី​«សារភាព​រួច​ខ្លួន» រឿង​ទន្រ្ទាន​ដី​បឹង​ទន្លេសាប។ អូស្ត្រាលី រំពឹង​កម្ពុជា​រក្សា​«តុល្យភាព» ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៣ ធ្នូ ២០២១ - ធ្នូ 03, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ផ្សឹក ​ខណៈ​មាន​ការ​បារម្ភ​អំពី​ការ​បញ្ជូន​មក​កម្ពុជា។ លោក ​ហ៊ុន សែន ​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​បន្ទាប់​ពី​លោក​ឈប់​ឈរ​ឈ្មោះ។ លោក ​ហ៊ុន សែន​ ប្រកាស​ត្រៀម​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន អ្នក​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង​បារម្ភ​អំពីការ​បិទខ្ទប់​ប្រទេស​សាជា​ថ្មីដោយសារវីរុសបំប្លែងថ្មី។ ជនជាតិ​អឺរ៉ុប​បាតុកម្ម​ ខណៈ​ជំងឺ​កូវីដ១៩​កើន​ឡើង​ដែល​ជំរុញ​ឲ្យ​សមាជិក​សភា​ធ្វើ​ការ​រឹត​បន្តឹង​កាន់តែ​ខ្លាំង៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២ ធ្នូ ២០២១ - ធ្នូ 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍៖ លោក​ ចាប ញ៉ាលីវុធ រំឭក​ពី​ស្នាព្រះហស្ថ​និង​ការដឹកនាំ​ប្រកប​ដោយ​មេត្តា​ករុណា​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ។ យ៉ាងតិច​ដីព្រៃ​លិចទឹក​បឹងទន្លេសាប​១៥.០០០​ហិកតា ត្រូវ​បាន​ដក​ហូត ខណៈ​បញ្ជូន​មនុស្សមួយ​ចំនួន​ទៅ​តុលាការ។ គ.ជ.ប. បញ្ចប់​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ដោយ​មាន​ពលរដ្ឋ​ជាង​៤៤ម៉ឺននាក់​ចុះឈ្មោះ ស្មើ​ប្រមាណ​២៧%​នៃ​ផែនការ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ ធ្នូ ២០២១ - ធ្នូ 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ទទួល​បាន​ការគាំទ្រ​ពី​ទីក្រុង​វៀងចន្ទន៍​ជា​ប្រធាន​អាស៊ាន និង​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ភាគី​ឡាវ។ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ​វិញ ខណៈ​នៅ​បន្ត​ព្រួយ​បារម្ភ​អំពី​វីរុស​ថ្មី។ សកម្ម​ជន​តំបន់​ឡ​ពាង​ម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា ខណៈ​គ្រួសារ​ថា ជា​រឿង​អយុត្តិធម៌។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក ចិន​ស្ថិត​ក្នុង​ដំណាក់កាលដំបូង​នៃ​លទ្ធភាព​ចរចា​អំពី​នុយក្លែអ៊ែរ​និង​ប្រព័ន្ធ​អ៊ីនធឺណិត។ វិទ្យាស្ថាន Serum របស់​ឥណ្ឌា ចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង​ឡើងវិញ​តាម​រយៈ​កម្មវិធី​ចែកចាយ​វ៉ាក់សាំង COVAX៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners