បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • អតីតនិស្សិតកម្ពុជានៅបរទេសរួមគ្នាបង្ហាញផែនទី និងឱកាសអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស

    អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស បានកើតមានកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយោងទៅតាមប្រភេទ និងតាមប្រទេសនីមួយៗ ទាំងអាហារូបករណ៍ពេញថ្លៃ និងអាហារូបករណ៍មិនពេញថ្លៃ។ ប៉ុន្តែ ក្តីស្រមៃនៃការចាប់យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហាក់នៅមានកម្រិតនៅឡើយ សម្រាប់សិស្ស-និស្សិតកម្ពុជាមួយចំនួនធំ ដែលចង់បន្តការសិក្សានៅក្រៅប្រទេស។ ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេសឆ្នាំ២០២៦ អតីតនិស្សិតកម្ពុជា ដែលធ្លាប់ទទួលបានអាហារូបករណ៍នៅក្រៅប្រទេស បានរួបរួមគ្នាបង្ហាញផែនទី និងឱកាសនៃការទទួលបានអាហារូបករណ៍ផ្សេងៗគ្នានៅជុំវិញពិភពលោក៕

    10 min
  • សិល្បការិនី កើ ស្រីពៅ រំលេចអត្តសញ្ញាណសហគមន៍ចាម្ប៍ខេត្តកំពង់ឆ្នាំង តាមរយៈពិព័រណ៍«ការចងចាំ»

    «ការចងចាំ» គឺជាពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនី កើ ស្រីពៅ ដែលរៀបរាប់អំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងប្រពៃណីនៃសហគមន៍ចាម្ប៍ ខេត្តកំពង់ឆ្នាំង។ តាមរយៈកម្រងស្នាដៃគំនូរពណ៌អាគ្រីលិកទាំង ២១ផ្ទាំង កញ្ញា កើ ស្រីពៅ សង្ឃឹមថា ​ទស្សនិកជន​អាចស្វែង​យល់ ចងចាំ និងអភិរក្សអត្តសញ្ញាណ​ជនជាតិ​ចាម្ប៍ ជាពិសេសសម្រាប់សហគមន៍ចាម្ប៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

    8 min
  • ខ្សែភាពយន្តរបស់សមិទ្ធិករស៊ែរប៊ីPromised spaces បង្ហាញពីលក្ខណៈពិសេសនៃសំណង់អគារខ្មោចនៅកម្ពុជា

    មនុស្ស​រស់នៅក្នុង​សំណង់ខ្មោច​អគារធំខ្ពស់ៗដែលមាន​ព្រៃដុះស៊ុបទ្រុប។ ខណៈ​អគារប្រណិត​ស្ងាត់ជ្រងំ ខ្វះមនុស្ស​​នៅ។ រូបភាពនេះមាននៅក្នុង​សាច់រឿង Promises spaces របស់​សមិទ្ធិករ​ស៊ែប៊ី លោក​អ៊ីវ៉ាន ម៉ាកូវិក។ ខ្សែភាពយន្តដែលថតនៅស្រុកខ្មែរ និងមានអ្នកសំដែងជាជនជាតិខ្មែរ​ត្រូវ​បានជ្រើសរើស​សម្រាប់​ចាក់បញ្ចាំង​នៅ​មហោស្រពភាពយន្ត​កាន ក្នុងក្របខ័ណ្ឌACID។​ ប្រមូលផ្តុំដោយ​សមិទ្ធិករ១៣រូប អាស៊ីដ ACID ជាសមាគម​ជួយរកទីផ្សាចែកចាយឲ្យខ្សែភាពយន្តរបស់​ផលិតកម្ម​តូចៗ ដែល​គុណភាព ប៉ុន្តែ ខ្វះមធ្យោបាយ​ផ្សព្វផ្សាយ។ មានវត្តមានផ្ទាល់​នៅមហោស្រពភាពយន្តអន្តរជាតិ​កាន ឈាង បុប្ផា​បានជួបសម្ភាសក្រុមការងារ​ថតរឿង Promises spaces។

    15 min
  • លោក ជេហ្វ មូន ចង់ប្រែក្លាយសមុទ្រកែបទៅជាវិចិត្រសាលមហា​សមុទ្រដ៏ធំបំផុតនៅអាស៊ី

    លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលបានមករស់នៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ។ ជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិប៊ែលហ្សិក មានសញ្ជាតិខ្មែរ លោក ជេហ្វ មូន កំពុងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយឆ្នេរសមុទ្រកែបទៅជាវិចិត្រសាលមហា​សមុទ្រអាស៊ីអាគ្នេយ៍ និងជាសារមន្ទីរក្រោមទឹកដ៏ធំបំផុតមួយនៅអាស៊ី។ សម្រាប់លោក ជេហ្វ មូន គម្រោងវិចិត្រសាលមហា​សមុទ្រដ៏ធំបំផុតនៅអាស៊ី គឺជាគម្រោងគោលដៅទេសចរណ៍សិល្បៈ និងអេកូឡូស៊ីលំដាប់ខ្ពស់ ដែលផ្តោតលើការថែរក្សាបរិស្ថាន សុខុមាលភាព និងវប្បធម៌ជាចម្បង។ 

    8 min
  • ការជិះទូកលំហែមើលថ្ងៃលិចកំពុងក្លាយជាសកម្មភាពទាក់ទាញភ្ញៀវទេសចរនៅភ្នំពេញ

    នៅរៀងរាល់​​ល្ងាច ទូកទេសចរណ៍ជាច្រើនបានចតដើម្បី​រង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងជិះកម្សាន្តមើលទេសភាពថ្ងៃលិចតាមដងទន្លេចតុមុខ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ សកម្មភាពជិះទូកលំហែនេះកំពុងក្លាយជាជម្រើសកម្សាន្តដ៏ពេញនិយមមួយសម្រាប់អ្នកចង់សម្រាកលំហែ យកខ្យល់អាកាស និងគយគន់សម្រស់រាជធានីភ្នំពេញតាមដងទន្លេ។

    6 min
  • Richard Rechtman៖ មនុស្សជំនាន់ក្រោយត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម​ដោយខ្លួនឯង

    ចាកចេញពីកម្ពុជា​នៅអាយុ​៦ឆ្នាំ និង​បាន​ព្យាយាម​រៀនសូត្រ​នៅ​ឧត្តម​សិក្សារហូត​ដល់​ក្លាយជា​សាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈ​នៅ សកលវិទ្យាល័យបារាំង បារីសទី​៨ លោកស្រី​សូកូ ផៃ ដែលមាន​ឈ្មោះខ្មែរ​ថា ផៃ សុគន្ធា ជាអ្នកស្រាវជ្រាវដើមកំណើតខ្មែរដំបូងគេដែលផ្តោតទៅលើ​ការជាប់ទាក់ទងគ្នារវាងការងារសិល្បៈ និង​ប្រវត្តិសាស្រ្តខ្មែរក្រហម។ លោកស្រី​បាន​បង្ហាញ​ថា ស្នាដៃ​របស់​សិល្បករខ្មែរជា​ផ្នែកមួយនៃឧបសគ្គ រារាំង​មិន​ឲ្យគេ​បំភ្លេច លុបដាននៃអំពើ​ឧក្រិដ្ឋកម្ម កើតឡើង​នៅក្នុង​របបខ្មែរក្រហម។ នៅក្នុងថ្ងៃសម្ពោធ​សៀវភៅ​របស់​លោកស្រី​នៅទីក្រុង​ប៉ារីស លោកស្រី​សូកូ ផៃ​ភ្ញាក់ផ្អើល​​ដែលឃើញមាន​មនុស្ស​ច្រើន​ចាប់អារម្មណ៍មកចូលរួម​ស្តាប់​បទបង្ហាញ​សៀវភៅរបស់លោកស្រី។ សៀវភៅរបស់​លោកស្រី​សូកូផៃ ដែលមាន​​ចំណងជើងថា កម្ពុជា សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធី​រហូត​ដល់​យុវជន​ជំនាន់ក្រោយ ចេញផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពបារាំង Naima។

    15 min
  • សៀមរាប៖ពលរដ្ឋមួយចំនួននៅឃុំកំពង់ឃ្លាំងស្នើអាជ្ញាធរជួយស្ដារព្រែកស្រមោច

    ព្រែកស្រមោចជាប្រព័ន្ធធារាសាស្រ្ត គមនាគមផ្លូវទឹក និងជាច្រករបៀងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ពលរដ្ឋរស់នៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ តែជារៀងរាល់ឆ្នាំចន្លោះពីខែមេសា ដល់ខែមិថុនា ស្ថានភាពទឹកក្នុងព្រែកស្រមោចស្ទើររីងស្ងួត ដែលបង្កការលំបាកសម្រាប់ការធ្វើដំណើរចេញចូលបឹងទន្លេសាប។ ក្នុងន័យនេះ អ្នកបើកទូកមួយចំនួនស្នើឱ្យអាជ្ញាធរជួយគិតគូរស្តារព្រែកស្រមោចដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

    8 min
  • លោក Martin Aerne៖ ស្ថាបត្យកម្មជាសោភ័ណភាព និងជាការរចនាសម្រាប់ការរស់នៅកាន់តែប្រសើរ

    នៅក្នុងបរិបទនៃការផ្លាស់ប្តូរទីក្រុងយ៉ាងឆាប់រហ័ស គេសង្កេតឃើញថា ស្ថាបត្យកម្មនៅកម្ពុជាបច្ចុប្បន្នត្រូវប្រឈមនឹងការគិតគូរជាថ្មីទៅលើបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងតំបន់ត្រូពិក ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុង ការវិវត្តនៃរបៀបរស់នៅផ្សេងៗពីគ្នា ពិសេសគឺការហូរចូលបេតិកភណ្ឌបែបទំនើបកម្ម។ លោក Martin Aerne ស្ថាបត្យករជនជាតិស្វីស និងអ្នកជំនាញខាងការរចនាសំណង់អាគារដ៏លេចធ្លោម្នាក់ដែលមានមូលដ្ឋាននៅកម្ពុជាតាំងពីឆ្នាំ២០០២ ធ្លាប់បានចូលរួមចំណែកនៅក្នុងគម្រោងស្ថាបត្យកម្ម និងការវាយតម្លៃលើស្នាដៃនៃការប្រកួតប្រជែងរបស់សិស្ស-និស្សិតជាច្រើននៅកម្ពុជា។ សម្រាប់លោក Martin Aerne ស្ថាបត្យកម្មមិនមែនត្រឹមតែជាការសាងសង់អាគារដែលមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏ជាការរចនាសម្រាប់ការរស់នៅឲ្យកាន់តែប្រសើរដែរ។

    9 min
  • សារមន្ទីរទួលស្លែងប្រមូលអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមនៅ​វាលពិឃាតកោះគដើម្បីអភិរក្ស

    នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅសាកសពវាលពិឃាតកោះគ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារសារមន្ទីរទួលស្លែងបានចុះប្រមូលអដ្ឋិធាតុជនរងគ្រោះបាន ២២២៦បំណែក និងសម្លៀកបំពាក់ប្រហែល ២០០០បំណែកពីវាលពិឃាតមួយនេះចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ការប្រមូលអដ្ឋិធាតុនេះត្រូវបានមន្ត្រីសារមន្ទីរទួលស្លែងបញ្ជាក់ថា គឺដើម្បីអភិរក្ស និងយកទៅតម្កល់ក្នុងចេតិយនៅវត្តឈូងលៀបសម្រាប់គោរពវិញ្ញាណក្ខន្ធ៕

    10 min
  • អ្នកនេសាទចាត់ទុក ការអភិរក្សនិងដាំស្ដារព្រៃលិចទឹកឡើងវិញ ជាការរក្សាឆ្នាំងបាយពួកគេ

    ស្ថិតនៅតាមដៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សហគមន៍នេសាទ«ស្រីចឹក» ជាតំបន់ដែលពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយតាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋ​រស់នៅ​លើបឹង​ទន្លេសាប​ ​តែង​ហៅ​ខ្លួនឯង​ថា​ជា«អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាប ជាដីស្រែ ឬជាឆ្នាំងបាយរបស់ពួកគេ។ ចំណែកព្រៃលិចទឹក ក៏ប្រៀបបាននឹងជីវិតអ្នកនេសាទដែរ ពោល បើបាត់បង់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គឺស្មើនឹងបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ៕

    7 min