បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ខួប៥០ឆ្នាំ៖ សមាគមមិត្តឱសថនិស្សិត ​AEPKជាគំរូជោគជ័យមួយ​​របស់​សហគមន៍ខ្មែរ​នៅទឹកដីបារាំង

    បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៦ ដោយ​ឱសថការី​ខ្មែរ​បីរូប​ដែល​ជាប់គាំង មិនអាច​ត្រឡប់​ចូល​កម្ពុជា​ព្រោះតែ​ខ្មែរ​ក្រហម​ចូលកាន់អំណាច​ សមាគម​មិត្ត​ឱសថនិស្សិត និង​ឱសថការីខ្មែរ​នៅប្រទេស​បារាំង ហៅកាត់ជា​ភាសា​បារាំង​ថាAEPK មានអាយុ​៥០ឆ្នាំ​គត់​នៅ​ឆ្នាំនេះ។ ជាមួយ​កម្លាំង​ធនធាន​មនុស្ស និង​ធនធានហិរញ្ញវត្ថុ ​សមាគមបាន​រៀបចំ​រាត្រី​សមោសរមួយ​យ៉ាងអធិកអធម​ កាលពីថ្ងៃ​សៅរ៍ទី ៦ ខែ មិថុនា។ រាត្រី​សមោសរ នៅប៉ាវីយ៉ុង​ក្នុង​សង្កាត់ទី​១៦​ក្នុងក្រុង​ប៉ារីស សបញ្ជាក់​ពី​សមត្ថភាព និង​ជោគជ័យ​របស់​ជនជាតិ​ខ្មែរ​នៅក្នុង​វិស័យ​ឱសថសាស្រ្ត​ក្នុងទឹកដីបារាំង។

    15 min
  • លោក ទ្រី ស៊ីថេង៖ បទល្មើសសត្វព្រៃមិនថមថយ បើការអនុវត្តច្បាប់នៅធូររលុង

    សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ្គោះសត្វព្រៃពីការគំរាមកំហែងទាំងនេះ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយមានលោក ទ្រី ស៊ីថេង ជាប្រធាន។ សត្វព្រៃ ដែលពលរដ្ឋចិញ្ចឹមតាមផ្ទះ បានបរិច្ចាគឱ្យអង្គការស្ដារលទ្ធភាពរស់នៅ និងដោះលែងមានសេរីភាពឡើងវិញ។លោក ទ្រី ស៊ីថេង សង្កត់ធ្ងន់ថា ប្រសិនបើចង់ឱ្យបទល្មើសសត្វព្រៃថយចុះ មន្ត្រីត្រូវតែពង្រឹងការអនុវត្តច្បាប់៕

    8 min
  • កងទ័ពមួកខៀវកម្ពុជាប្តេជ្ញាបន្តចូលរួមក្នុងបេសកកម្ម អ.ស.ប. ទោះប្រឈមនឹងហានិភ័យខ្ពស់

    ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ដោយបានបញ្ជូនកងកម្លាំងទាហានមួកខៀវរបស់ខ្លួនសរុបជាង ១ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង៨០០នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសដែលប្រឈមនឹងហានិភ័យចំនួន១០ប្រទេស។ តែនារយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ កងកម្លាំងមួកខៀវកម្ពុជាចំនួន ១៤រូប បានពលីជីវិត និង ១៩រូបផ្សេងទៀតបានរងរបួសនៅក្នុងបុព្វហេតុការពារសន្តិភាពពិភពលោក។ ទោះជាយ៉ាងនេះក្តី កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. ដដែលដោយថ្មីៗនេះបានបន្តបញ្ជូនកងទ័ពមួកខៀវសរុប ៤៧១នាក់ទៅបន្តបេសកកម្មនៅក្រៅប្រទេស។ 

    10 min
  • ពលរដ្ឋរស់នៅតំបន់អូរស្មាច់ត្រៀមត្រលប់ទៅជំរំវិញ បើ​ស្ថានភាពព្រំដែនតានតឹងខ្លាំង

    នៅអំឡុងពេលស្ថានភាពព្រំដែនបានធូរស្រាល ពលរដ្ឋមួយចំនួន ដែល​រស់នៅកៀកព្រំដែនអូរស្មាច់បានសម្រេចចិត្តត្រលប់ទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ពលរដ្ឋទាំងនោះ​បានប្រាប់ថា ពួកគេ​​នៅតែដិតដាម​ស្នូរសំឡេង​​ផ្ទុះអាវុធ និង​​សំឡេងយន្តហោះទម្លាក់គ្រាប់ ដែលបង្កជាការរំខានដល់សុវត្ថិភាពផ្លូវចិត្តរបស់ពួកគេទាំងថ្ងៃទាំងយប់។ បើទោះជាត្រលប់មកប្រកបរបរចិញ្ចឹមជីវិតធម្មតាហើយ​ពិតមែនក្តី តែផ្ទះសម្បែងរបស់ពលរដ្ឋនៅតំបន់អូរស្មាច់មួយចំនួនមានតែសំបកផ្ទះ និងសម្ភារៈបន្តិចបន្តួចសម្រាប់រស់នៅប៉ុណ្ណោះ។ មានតែសំបកផ្ទះ និងសម្ភារៈតិចតួច​ ព្រោះថាពួកគេបានត្រៀមចិត្តត្រលប់ទៅជំរំសារជាថ្មី ប្រសិនបើស្ថានភាពព្រំដែនតានតឹងខ្លាំង​​៕

    7 min
  • អ្នករត់កង់បីសាទរការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងឧស័្មន តែចង់ឃើញតម្លៃដូចមុនសង្គ្រាមនៅមជ្ឈិមបូព៌ា

    តម្លៃប្រេងឥន្ធនៈនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះមកត្រឹម ៤ ៨៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត។ នេះជាលើកដំបូងដែលសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃទាបជាង ៥០០០រៀល បន្ទាប់ពីមានតម្លៃជាង ៥០០០រៀលអស់រយៈពេលជាជាច្រើនសប្តាហ៍។ ដោយឡែក តម្លៃឧស្ម័ន LPG ឬហ្គាសមានតម្លៃ ២៩០០រៀល ក្នុង១លីត្រ។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បីឥណ្ឌាបានសាទរនឹងការធ្លាក់ថ្លៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។ តែទោះជាយ៉ាងណា ពួកគេចង់ឃើញតម្លៃប្រេងឥន្ធនៈ និងឧស័្មនត្រឡប់ទៅរកតម្លៃដូចមុនផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។

    6 min
  • ពលរដ្ឋនៅក្រុងអរិយក្សត្រស្នើឱ្យក្រុមហ៊ុន ឃុន សៀ បញ្ឈប់ការលើកទំនប់នៅលើដីដែលកំពុងមានទំនាស់

    ពលរដ្ឋចំនួន ២៦គ្រួសាររស់នៅភូមិក្តីកណ្តាល ក្រុងអរិយក្សត្រ ខេត្តកណ្តាល បន្តស្នើសុំការអន្តរាគមន៍លើ​ទំនាស់ដីធ្លីជាមួយ​ក្រុមហ៊ុនអ្នកឧកញ៉ា ឃុន​ សៀ។ បើតាមការអះអាងរបស់ពលរដ្ឋ ​ក្រុមហ៊ុន អ្នកឧកញ៉ា​ ឃុន សៀ បានលើកទំនប់បិទផ្លូវចូលទៅកាន់ដីចម្ការអាស្រ័យផលរបស់ពួកគេ ដោយការផ្តល់សំណងក្នុងតម្លៃទាប។ អ្វីដែលក្រុមពលរដ្ឋនេះចង់គឺ ការបញ្ឈប់​ការលើកទំនប់ជាបណ្តោះអាសន្ន រហូតដល់ការទូទាត់សំណងដែលអាចទទួលយកបាន។

    7 min
  • អនាម័យក្នុងពេលមករដូវ គឺជាសុខភាពសកល មិនមែនជារឿងខ្មាស់អៀនឡើយ

    នៅជុំវិញពិភពលោក ការតស៊ូមតិទៅលើបញ្ហាសុខភាពអនាម័យ ពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីត្រូវបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរួមចំណែក បំបែកភាពស្ងៀមស្ងាត់ បញ្ឈប់ការរើសអើង បំបាត់ភាពក្រីក្រ ភាពខ្មាស់អៀន ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើស្ត្រីនិងក្មេងស្រីក្នុងពេលមករដូវ។ រហូតមកដល់ពេលសព្វថ្ងៃនេះ តាមរយៈទិវាអនាម័យពេលមករដូវ ២៨ឧសភា សាធារណជនចាប់ផ្តើមមើលឃើញថាការមករដូវជារឿងធម្មជាតិនិងជាបញ្ហាសុខភាពសកល ដែលមិនមែនជារឿងខ្មាស់អៀនអ្វីឡើយ។ ទោះជាយ៉ាងណា បញ្ហាអនាម័យក្នុងពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីនៅកម្ពុជា ជាពិសេសនៅតាមទីជនបទ ហាក់នៅតែជាបញ្ហារស៊ើបនិងនៅតែមានភាពរឹតត្បិតនៅឡើយ។ 

    10 min
  • គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ

    ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្សនៅទីតាំងកំណាយក្នុងបរិវេណអតីតមន្ទីរឃុំឃាំង ម១៣ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមអ្នកជំនាញអូស្ត្រាលី គ្រោងឆ្អឹងនោះ អាចផ្ដល់ព័ត៌មានជាច្រើនដូចជា ភេទ អាយុ កម្ពស់ និងរបៀប ដែលត្រួវបានគេសម្លាប់។ ការស្រាវជ្រាវដល់ទីកន្លែងនេះធ្វើឡើង ក្នុងគោលបំណងផ្ទៀងផ្ទាត់សក្ខីកម្ម សិក្សារចនាសម្ព័ន្ធនៃមន្ទីរឃុំឃាំង និងអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អង្គការUNESCO ដែលទើបបានដាក់បញ្ចូល ម១៣ ទៅជាបូជនីយដ្ឋានចងចាំនៅកម្ពុជាក្នុងឆ្នាំ២០២៥៕

    10 min
  • អតីតនិស្សិតកម្ពុជានៅបរទេសរួមគ្នាបង្ហាញផែនទី និងឱកាសអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស

    អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស បានកើតមានកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយោងទៅតាមប្រភេទ និងតាមប្រទេសនីមួយៗ ទាំងអាហារូបករណ៍ពេញថ្លៃ និងអាហារូបករណ៍មិនពេញថ្លៃ។ ប៉ុន្តែ ក្តីស្រមៃនៃការចាប់យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហាក់នៅមានកម្រិតនៅឡើយ សម្រាប់សិស្ស-និស្សិតកម្ពុជាមួយចំនួនធំ ដែលចង់បន្តការសិក្សានៅក្រៅប្រទេស។ ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេសឆ្នាំ២០២៦ អតីតនិស្សិតកម្ពុជា ដែលធ្លាប់ទទួលបានអាហារូបករណ៍នៅក្រៅប្រទេស បានរួបរួមគ្នាបង្ហាញផែនទី និងឱកាសនៃការទទួលបានអាហារូបករណ៍ផ្សេងៗគ្នានៅជុំវិញពិភពលោក៕

    10 min
  • សិល្បការិនី កើ ស្រីពៅ រំលេចអត្តសញ្ញាណសហគមន៍ចាម្ប៍ខេត្តកំពង់ឆ្នាំង តាមរយៈពិព័រណ៍«ការចងចាំ»

    «ការចងចាំ» គឺជាពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនី កើ ស្រីពៅ ដែលរៀបរាប់អំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងប្រពៃណីនៃសហគមន៍ចាម្ប៍ ខេត្តកំពង់ឆ្នាំង។ តាមរយៈកម្រងស្នាដៃគំនូរពណ៌អាគ្រីលិកទាំង ២១ផ្ទាំង កញ្ញា កើ ស្រីពៅ សង្ឃឹមថា ​ទស្សនិកជន​អាចស្វែង​យល់ ចងចាំ និងអភិរក្សអត្តសញ្ញាណ​ជនជាតិ​ចាម្ប៍ ជាពិសេសសម្រាប់សហគមន៍ចាម្ប៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

    8 min