បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ស្លឹកងប់ក្លាយជាដំណាំពេញនិយមរបស់អ្នកស្រុកកោះអន្លង់ចិន ខេត្តកណ្តាល

    អ្នកស្រុកកោះអន្លង់ចិន ខេត្តកណ្តាលបាននាំគ្នាដាំដំណាំស្លឹកងប់ស្ទើរតែគ្រប់ផ្ទះ។ តាមអ្នកស្រុក ដំណាំប្រភេទនេះមិនពិបាកថែទាំ តម្លៃលក់លើទីផ្សារក៏ល្អ ហើយតម្រូវការក៏មានច្រើនដែរ។ តែទោះបីជាមិនសូវប្រឈមនឹងបញ្ហាទីផ្សារក៏ដោយក៍អ្នកដាំដំណាំស្លឹកងប់ព្រួយបារម្ភខ្លះដែរនឹងការនាំចូលបន្លែប្រភេទនេះពីប្រទេសវៀតណាម។ ពីកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល សូមលោក អ្នកនាងទស្សនាបទយកការណ៍របស់ សាំ ឧត្តម

    10 min
  • អ្នករត់តាក់ស៊ីបារម្ភពីការធ្លាក់ចំណូលនៅពេលមានការប្តូរអាកាសយានដ្ឋានអន្តរជាតិថ្មី

    តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងត្រូវបិទទ្វារជាស្ថាពរនៅខែកញ្ញា ឆ្នាំ ២០២៥ ដោយដាក់ជំនួសមកវិញនូវអាកាសយានដ្ឋានអន្តរជាតិតេជោ។ អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅព្រលានអន្តរជាតិភ្នំពេញបច្ចុប្បន្នបានលើកឡើងពីក្តីបារម្ភដូចៗគ្នាចំពោះការប្រឈមនឹងការធ្លាក់ចំណូលនៅពេលមានការផ្លាស់ប្តូរអាកាសយានដ្ឋានអន្តរជាតិនេះ។ បារម្ភដោយសារតែអាកាសយានដ្ឋានអន្តរជាតិតេជោមានចម្ងាយឆ្ងាយខ្លាំងពីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យមានការរៀបចំចូលទទួលភ្ញៀវនៅព្រលានអន្តរជាតិថ្មីដែលមានភាពងាយស្រួលដូចនៅព្រលានអន្តរជាតិភ្នំពេញសព្វថ្ងៃ។

    7 min
  • លោក ព្រហ្ម វិចិត្រ ថា ការអប់រំបែបសិល្បៈគំនូរធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត

    លោក ព្រហ្ម វិចិត្រ ជាវិចិត្រករជើងចាស់ម្នាក់ដែលធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងអប់រំបានរចនារូបគំនូរក្នុងសៀវភៅសិក្សាសង្គម។ អំឡុងពេលជិតចូលនិវត្តន៍ លោកបានបង្កើតអង្គការ “វិចិត្រករខ្មែរដើម្បីកុមារ” ក្នុងគោលដៅបង្រៀនគំនូរដល់កូនៗអ្នកភូមិនៅជាយក្រុងភ្នំពេញ។ សម្រាប់លោក ព្រហ្ម វិចិត្រ ការអប់រំបែបសិល្បៈគំនូរបានធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត។

    9 min
  • ទឹកស្អាត និងប្រព័ន្ធភ្លើងជាបញ្ហាដែលពលរដ្ឋនៅឃុំកោះកាពិ ខេត្តកោះកុងចង់ឲ្យអាជ្ញាធរដោះស្រាយ

    កោះកាពិជាឃុំមួយដែលលាតសន្ធឹងលើលំហសមុទ្រស្ថិតក្នុងខេត្តកោះកុង។ ពលរដ្ឋរស់នៅក្នុងឃុំមួយនេះអាស្រ័យផលដោយការនេសាទ។ ផ្លូវធ្វើដំណើរទៅកាន់ឃុំកោះកាពិមានភាពងាយស្រួល តែអ្នកស្រុកបានត្អូញត្អែរពីការខ្វះទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់។ ក្នុងន័យនេះ ពួកគេបានទទូចឲ្យអាជ្ញាធរជួយផ្គត់ផ្គង់ទឹកស្អាត និងភ្លើងអគ្គិសនីឲ្យបានគ្រប់គ្រាន់។

    9 min
  • បុណ្យប្រ៉ាយរបស់​អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា​កាន់តែទាក់ទាញ

    ការប្រារព្ធពិធី​បុណ្យប្រ៉ាយរបស់​អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា​បានប្រព្រឹត្តិទៅកាន់តែទាក់ទាញ​កាលពីថ្ងៃ២៤ ខែឧសភា​ ឆ្នាំ២០២៥នេះ ដោយ​មានការចូលរួម​ពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា​ អង្គការ​សង្គម​ស៊ីវិល​ សាធារណជន​​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើនរយនាក់​។​ ព្រឹត្តិការណ៍​ដ៏ធំ​ប្រចាំឆ្នាំ​របស់​អ្នកស្រលាញ់ភេទដូចគ្នា ដែលរួមមានទាំងការរត់ប្រណាំង​ ការដើរបង្ហាញម៉ូដ ដំណើរមោទកភាព​ ការប្រកួតរាជនីប្រ៉ាយ​ ព្រមទាំង​ការប្រគុំតន្ត្រីនិង​ឌីជេ​ជាដើម​នេះ​ ​ត្រូវ​បានធ្វើឡើង​ក្នុងគោលបំណងសំខាន់​នៃការអបអរនិងការ​​​លើកកម្ពស់​សមភាព សេចក្តីថ្លៃថ្នូរ​សម្រាប់ទាំងអស់គ្នា និង​លុបបំបាត់ការរើសអ៉ើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា។​ 

    9 min
  • ពលរដ្ឋរស់នៅឃុំកោះកាពិខេត្តកោះកុងច្នៃសត្វគីធ្វើកាពិដែលមានរសជាតិឆ្ងាញ់

    ខេត្តកោះកុង៖ កាពិត្រូវបានគេផលិតចេញពីសត្វសមុទ្រម៉្យាងមានឈ្មោះ សត្វគី។ ជារៀងរាល់ដើមរដូវវស្សា ពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រក្នុងឃុំកោះកាពិ ស្រុកកោះកុង តែងមមាញឹកប្រមូលយកសត្វគីមកធ្វើផ្អកគី ឬហៅ កាពិ។ តាមអ្នកភូមិកោះកាពិ មុខរបរផលិតកាពិធម្មជាតិមួយនេះត្រូវមានចិត្តអំណត់អត់ធន់ ខណៈដែលសត្វគីក្នុងសមុទ្រកំពុងខ្សត់ទៅៗ។

    8 min
  • អាជីវករលក់ដូរបារម្ភពីការបាត់បង់ចំណូល ក្រោយមានព័ត៌មានផ្ទុះកូវីដ១៩ឡើងវិញ

    នៅចំពោះមុខការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទJN.1 នៅក្នុងលោក និងនៅប្រទេសក្បែរខាងកម្ពុជា អាជីវករលក់ដូរបន្លែផ្លែឈើ រួមទាំងអ្នកដឹកជញ្ចូនម្ហូបអាហារផ្តើមប្រុងប្រយ័ត្នដោយរក្សាអនាម័យជាប់ជាប្រចាំដូចជាពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាដើម។ តែទន្ទឹមគ្នានេះ ពួកគេក៏បានសម្តែងក្តីបារម្ភជុំវិញមុខរបររកស៊ីរបស់ពួកគេ ប្រសិនបើជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីផ្ទុះឡើងខ្លាំងរហូតគ្រប់គ្រងមិននោះ ខណៈការលក់ដូរសព្វថ្ងៃហាក់មិនសូវកាក់កបរួចស្រេចទៅហើយ។ 

    9 min
  • កោះកុងក្រៅក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកសម្រាប់អ្នកស្រលាញ់ឆ្នេរសមុទ្របែបធម្មជាតិ

    កោះកុងក្រៅ ជាតំបន់ឆ្នេរសមុទ្របែបធម្មជាតិដែលស្ថិតក្នុងខេត្តកោះកុង។ តំបន់ឆ្នេរមួយនេះទើបផ្ទុះការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនាប៉ុន្មានឆ្នាំចុងក្រោយសម្រាប់ទិដ្ឋភាពដ៏ត្រកាលនៃឆ្នេរខ្សាច់ដ៏ស ក្បុស និងសម្រស់ព្រៃភ្នំដ៏ខៀវស្រងាត់។ បច្ចុប្បន្ន កោះកុងក្រៅបានក្លាយជាទីលំហែ និងឱសថព្យាបាលទុក្ខកង្វល់របស់ទេសចរក្នុងស្រុក ពិសេសអ្នកនិយមស្រលាញ់ភាពស្ងប់ស្ងាត់ និងការដើរកម្សាន្តបែបធម្មជាតិ។

    7 min
  • ទិវាជាតិនៃការចងចាំថ្ងៃទី២០ ឧសភា ២០២៥ រៀបចំធ្វើនៅវាលពិឃាតជើងឯក

    សម្រាប់ខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម ទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំធ្វើយ៉ាងអធិកអធមនៅសារមន្ទីរវាលពិឃាតប្រល័យពូជសាសន៍ជើងឯកដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្សនិសិ្សត ព្រះសង្ឃ មន្ត្រីរាជការ និងបុគ្គលិកមកពីស្ថាបន័រដ្ឋ និងឯកជនជិត ៧ ០០០នាក់។ អ្នកស្រី រស់ សុភារ៉ាវី ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានលើកឡើងថា ទិវាជាតិនៃការចងចាំឆ្នាំនេះមិនត្រឹមតែធ្វើឡើងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ តែក៏ជាការលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងបន្ថែមទៀតពីអំពើប្រល័យពូជសាសន៍ដល់ក្មេងៗជំនាន់ក្រោយដែរ។

    8 min
  • ក្រុមនិស្សិតថា យុវជនគួរស្វែងយល់ពីតួនាទីក្នុងការងារការពារធនធានធម្មជាតិ

    ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ឧសភា មានយុវជនប្រមាណជាង ៤០នាក់ បានចូលរួមបោះជំរុំនៅតំបន់ទេសចរណ៍ធម្មជាតិកោះកុងក្រៅដើម្បីស្វែងយល់ពីកិច្ចការងារការពារបរិស្ថាន និងធនធានធម្មជាតិ។ ក្រុមនិស្សិតដែលមកពីបណ្តារាជធានី ខេត្តផ្សេងគ្នាយល់ថា យុវជនគួរចំណាយពេលចុះសិក្សាស្វែងយល់ពីការងារការពារតំបន់ធនធានធម្មជាតិដែលកម្ពុជាមាន។

    9 min