
Sign up to save your podcasts
Or


ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្ពៅផែនដី កំណើនល្បាយខ្សាច់តាមឆ្នេរទឹករ៉ាក់ និងការប្រែប្រួលចរន្តទឹកសមុទ្របានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើការពង្រីកផ្ទៃដីដាំកូនកោងកាង។ សហគមន៍នេសាទកំពង់សាមគ្គីបានជ្រើសរើសវិធីដាំកូនកោងកាងតាមរយៈការធ្វើថ្នាលពិសោធន៍ និងសង់ស្ពានឬស្សីដើម្បីទប់ទល់នឹងការប្រែប្រួលចរន្តទឹកសមុទ្រដោយមានជំនួយពីដៃគូអភិវឌ្ឍន៍នានា។
ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងបានរៀបចំកម្មវិធីពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកខួប ៥០ឆ្នាំនៃការធ្លាក់ទីក្រុងភ្នំពេញក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ ការតាំងពិព័រណ៌ដែលមានរយៈពេល ៣ខែនឹងនាំអ្នកទស្សនាឲ្យត្រឡប់ទៅមើលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ពិសេសនៅក្នុងបរិវេណរបស់ស្ថានទូតបារាំងដែលមានមនុស្សរាប់រយនាក់បានភៀសខ្លួនជ្រកកោននៅពេលពួកខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ។ ពលរដ្ឋខ្មែរដែលបានចូលរួមក្នុងពិព័រណ៌បានលើកឡើងថា ពិព័រណ៌នេះជាឱកាសសម្រាប់ឲ្យពួកគេអាចស្វែងយល់បន្ថែមពីប្រវត្តិរបស់ពួកខ្មែរក្រហម។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ឧសភានេះ មេដឹកនាំរបស់គណបក្សភ្លើងទៀន និងឆន្ទៈខ្មែរចំនួន ៥រូបបានទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួនដោយផ្ទាល់នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ បន្ទាប់ពីបានចំណាយពេលជាង ១ម៉ោងកន្លះក្នុងពន្ធនាគារ មេដឹកនាំបក្សប្រឆាំងបានអះអាងថា បណ្តាសកម្មជនដែលបានជួបនៅមានសុខភាពមាំទាំ ពិសេស គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលបានប្តេជ្ញាបន្តឆន្ទៈនយោបាយជាមួយបក្សប្រឆាំង។
លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំងនៅតែជាទំនាក់ទំនងមិត្តភាពបែបប្រវត្តិសាស្ត្រដ៏ជិតស្និត និងដ៏រស់រវើក។ ភាពជិតស្និត និងរស់រវើកនេះត្រូវបានស្តែងឡើងតាមរយៈកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត សេដ្ឋកិច្ច អភិបាលកិច្ច សុខាភិបាល កសិកម្ម ថាមពល អប់រំ វប្បធម៌ និងបេតិកភណ្ឌ។ លោកហ្សាក់ ប៉ឺឡេបានថ្លែងដូចនេះនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២៥។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត្រីឆ្ពង់សមុទ្រវិញ ស្របពេលផលនេសាទពីសមុទ្រកាន់តែធ្លាក់ចុះ។ មូលហេតុមួយទៀត ដែលធ្វើឲ្យពលរដ្ឋនៅទីនោះងាកទៅចិញ្ចឹមត្រីឆ្ពង់ គឺពួកគេលែងចង់ប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅពេលចេញទៅនេសាទលើលំហសមុទ្រ។ ប្រជានេសាទរំពឹងថា ការចិញ្ចឹមត្រីឆ្ពង់នឹងអាចជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ក្នុងគោលបំណងលើកកំពស់រួមគ្នាដើម្បីការអប់រំទាំងអស់គ្នា ជាពិសេសផ្តោតសំខាន់លើការអប់រំរបស់ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច ក្រុមសកម្មភាពយុវជនអាស៊ី ហៅកាត់ថា(AYA) បានសហការជាមួយអង្គការសីលការកម្ពុជានិងអង្គការAFSC បង្កើតវេទិកានៃការប្រកួតប្រជែងសិល្បៈគំនូរ កាលពីថ្ងៃ៣ឧសភា ក្រោមប្រធានបទ « រួមគ្នាដើម្បីការអប់រំ »។
លោក សាវិន ហ្វីលីព គឺជាតារាភាពយន្តល្បីមួយរូបនៅកម្ពុជា និងធ្លាប់បានថតកុនលំដាប់ពិភពលោកជាច្រើនផងដែរ។ ជាអតីតអ្នកគ្រប់គ្រងសណ្ឋាគារផ្កាយ៥ ជាតារាភាពយន្ត និងជាអ្នកបង្កើតមាតិកាសង្គម លោក សាវិន ហ្វីលីព ដែលមានឈ្មោះដើម តូ យោធិន ត្រូវបានគេទទួលស្គាល់ថា កំពុងទទួលជោគជ័យទាំងការងារ និងគ្រួសារ។ ក្នុងពេលចែករំលែកបទពិសោធន៍ជីវិតជាមួយវិទ្យុបារាំងអន្តរជាតិRFI លោក សាវិន ហ្វីលីព ថ្លែងថា ភាពជោគជ័យរបស់លោកគឺដោយសារតែការធ្វើផែនការជីវិតបានច្បាស់លាស់។
តំបន់សហគមន៍នេសាទ”កំពង់សាមគ្គី” ដែលជាកន្លែងការពារព្រៃកោងកាងបានប្រែខ្លួនទៅជាសហគមន៍អេកូទេសចរណ៍មួយក្នុងខេត្តកំពតតាំងពីឆ្នាំ ២០១៩។ បច្ចុប្បន្ន សហគមន៍មួយនេះ អាចរកបានចំណូលបន្ថែមសម្រាប់សហគមន៍។តាមរយៈចំណូលនេះ សហគមន៍អាចបង្កើនប្រសិទ្ធិភាពក្នុងការងារអភិរក្សធនធានធម្មជាតិ៕
ទិវាពលកម្មអន្តរជាតិថ្ងៃ១ ឧសភាក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១៣៩។ ក្នុងឱកាសនេះ បណ្តាសហជីព និងកម្មកររាប់រយនាក់បានជួបជុំគ្នាសម្តែងមតិដោយលើកឡើងពីបញ្ហាប្រឈម និងកង្វល់ដើម្បីឲ្យរដ្ឋាភិបាលបានដឹង ឮ និងជួយដោះស្រាយ។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់កម្មករនៅតែជាបញ្ហារសើបបំផុតដែលបណ្តាសហជីពបានលើកឡើង។ ពីជ្រុងរដ្ឋាភិបាលវិញបានអះអាងពីការប្តេជ្ញាខ្ពស់ដើម្បីជួយលើកកម្ពស់ជីវភាពកម្មករ។
លោកគង់ វន ជាអតីតអ្នកកាសែតរបស់ទីភ្នាក់ងារជប៉ុននៅសម័យសង្គ្រាមលន់ នល់ ក្នុងទសវត្ស ៧០ រហូតដល់ខ្មែរក្រហមវាយយកក្រុងភ្នំពេញនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីបានភៀសខ្លួនទៅរស់នៅប្រទេសជប៉ុនជិត២០ឆ្នាំ លោកក៏បានសម្រេចចិត្តវិលត្រឡប់ចូលប្រទេសកំណើតមកសរសេរសៀវភៅស្តីពីខ្សែជីវិតផ្ទាល់ខ្លួនដើម្បីស្វែងរកថវិកា និងបរិច្ចាកជីវិតចុងក្រោយជួយដល់សិស្សខ្មែរក្រីក្រនៅទីជនបទ។