បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • លោក ចាប តូ៖តំណែងអនុរដ្ឋលេខាធិការលោកមានវិសាលភាពជួយជនមានពិការភាពនៅទូទាំងប្រទេស

    លោក ចាប តូ អនុរដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ក្នុងតំណែង ជាអនុរដ្ឋលេខាធិការ លោកមានលទ្ធភាពច្រើនជាងមុន ដោយអាចជួយជនមានពិការភាពនៅទូទាំងប្រទេស។ ទោះបីពិការភ្នែកទាំងសងខាងក៏ដោយ អនុរដ្ឋលេខាធិការរូបនេះអះអាងថា លោកនៅតែបំពេញការងារនៅក្រសួង ដូចជាមនុស្សទូទៅដែរ គ្រាន់តែត្រូវការជំនួយការម្នាក់នៅក្បែរ ដើម្បីចល័តទី ពេលត្រូវទៅបំពេញការងារនៅក្រៅការិយាល័យប៉ុណ្ណោះ។

    8 min
  • អ្នកសារព័ត៌មានស្ត្រីថា ស្ត្រីពិតជាសំខាន់សម្រាប់ការរាយការណ៍ពីបញ្ហាដែលមនុស្សស្រីជួបប្រទះ

    នៅថ្ងៃព្រហស្បតិ៍ ទី០៥ ធ្នូនេះ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធបានរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី»។អ្នកសារព័ត៌មានស្ត្រីដែលបានចូលរួមបានអះអាងថា ស្ត្រីពិតជាដើរតួយ៉ាងសំខាន់ជាងអ្នកសារព័ត៌មានបុរសសម្រាប់ការរាយការណ៍ពីបញ្ហាសមភាពយេនឌ័រ ការលុបបំបាត់អំពីហិង្សា និងបញ្ហាដែលមនុស្សស្រីតែងជួបប្រទះ។

    10 min
  • មាតុភូមិជាទីស្នេហា ជាកម្រងស្នាដៃរូបភាព១០ឆ្នាំរបស់សិល្បករថតរូបគឹមហាក់

    កម្រងស្នាដៃរូបភាពឯកសារ​របស់សិល្បករថតរូបគឹមហាក់ ក្រោមចំណងជើងថា មាតុភូមិជាទីស្នេហា ត្រូវបាន​ដាក់តាំង​បង្ហាញទាំងនៅប្រទេសកម្ពុជានិងនៅលើឆាក​អន្តរជាតិ។ នាពេលថ្មីៗនេះ ស្នាដៃមួយនេះ​ក៏ត្រូវបានបោះពុម្ភផ្សាយជាសៀវភៅ​ដែលមានកម្រាស់ដល់ទៅ២៥៦ទំព័រនិងមានរូបភាពចំនួន១៥៩សន្លឹក។ មាតុភូមិជាទីស្នេហា គឺជាចំណងដៃនៃការធ្វើដំណើរ​របស់សិល្បករ​ជាង១០ឆ្នាំ ជុំវិញប្រទេសកម្ពុជា ដើម្បីផ្តិតយករូបភាពដ៏ភាពស្រស់ស្អាតទុកជាការចងចាំ។

    10 min
  • ពលរដ្ឋវ័យចំណាស់នៅតំបន់អង្គររកចំណូលបានតិចតួច ជាមួយរបរត្បាញកន្ទេលផ្អាវ

    ពលរដ្ឋវ័យចំណាស់រស់នៅឃុំលាងដៃនៅតែបន្ដរបរត្បាញកន្ទេលផ្អាវបន្សល់ទុកពីដូនតា។ ការងារត្បាញកន្ទេលផ្អាវនេះ ចំណាយកម្លាំង និងពេលវេលាច្រើន ពិសេសត្រូវការភាពអត់ធ្មត់ និងព្យាយាមខ្លាំង។ ប៉ុន្តែចំពោះស្ត្រីវ័យចំណាស់នៅតំបន់អង្គរ ពួកគាត់អាចរកប្រាក់កំរៃបានតិចតួចបំផុត ប្រហែល២០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីរួមចំណែកដោះស្រាយជីវភាពគ្រួសារ៕

    8 min
  • ក្រុមអង្គការសង្គមស៊ីវីលថា អំពើហឹង្សាលើស្រ្តីនិងក្មេងស្រីនៅតែជាបញ្ហាប្រឈម

    ក្រុមអង្គការសង្គមស៊ីវិលរួមមានសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នាដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “ការលើកកម្ពស់សិទ្ធិអំណាចស្ត្រីនិងក្មេងស្រី ដើម្បីរួចផុតអំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់” កាលពីថ្ងៃអាទិត្យទី១ ខែធ្នូ នៅទីលានប្រជាធិបតេយ្យ។ ក្រុមយុវជន កម្មករ សកម្មជន អ្នកការពារសិទ្ធិមនុស្សនិងសិទ្ធិស្រ្តី ដែលមកពីក្រុមអង្គការសង្គមស៊ីវិលនិងស្ថាបន័ផ្សេងៗបានលើកឡើងថា ហិង្សាយេនឌ័រនៅតែជាបញ្ហាប្រឈមដែលបន្តកើតឡើងនៅគ្រប់ទីកន្លែង និងគ្រប់វិស័យ។

    10 min
  • “ផ្សារចិនដំដែក” ជំរុញឲ្យសហគមន៍រស់រវើក និងយល់ដឹងពីតំបន់ប្រវត្តិសាស្ដ្រចិនដំដែក

    នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ភូមិចិនដំដែក ឬភូមិកូលាប១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយឈ្មោះថា “ផ្សារចិនដំដែក”។ កម្មវិធីនេះ បានជួយជំរុញឱ្យសហគមន៍កាន់តែសកម្ម និងរស់រើកជាងមុន តាមរយៈការប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នករស់នៅក្នុងភូមិ និងប្រជាពលរដ្ឋនៅមជ្ឈដ្ឋានខាងក្រៅ។ ក្រៅពីជំរុញឱ្យសហគមន៍រស់រវើក “ផ្សារចិនដំដែក” នៅបានបង្ហាញភូមិអាថ៌កំបាំងមួយដែលមានប្រវត្តិសាស្ដ្រយូរលង់ណាស់មកហើយ។

    8 min
  • ឈ្មួញទិញត្រីតំបន់ឆ្នុកទ្រូអះអាងពីទិន្នផលត្រីធ្លាក់ចុះ ហើយខ្វះឈ្មួញទិញត្រីលក់បន្ត

    ឈ្មួញទិញត្រីជាច្រើននាក់នៅ​តំបន់​ឆ្នុក​ទ្រូ ក្នុងខេត្តកំពង់ឆ្នាំង បានត្អូញត្អែរពីទិន្នផលត្រីធ្លាក់ចុះ ស្របពេលដែលតម្លៃត្រីក៏ធ្លាក់ចុះផងដែរ។ តម្លៃត្រីធ្លាក់ចុះ ក៏ព្រោះតែគ្មានឈ្មួញទៅទិញត្រីយកទៅកែច្នៃលក់បន្ត។ ប្រឈមនឹងបញ្ហានេះ ឈ្មួញទិញត្រី​​​បានសំណូមពរឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយរកអ្នកកែច្នៃត្រី មកជួយទិញត្រីនៅតំបន់ឆ្នុកទ្រូ ដើម្បីឱ្យត្រីមានតម្លៃឡើងវិញ ដូចមុនវិបត្តិជំងឺរាតត្បាតកូវីដ១៩៕

    8 min
  • រដ្ឋាភិបាលដាក់គោលនយោបាយជំរុញ និងជួយពលរដ្ឋឲ្យប្រើប្រាស់យានយន្ដអគ្គិសនី

     

    របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ មានយានយន្ដអគ្គិសនីប្រមាណជាង ៤ពាន់គ្រឿងកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានទាំងប្រភេទរថយន្ត ត្រីចក្រយានយន្ដ និងទោចក្រយានយន្ដ ។ ទន្ទឹមនឹងកំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនេះ ក្រសួងសាធារណការថា រដ្ឋាភិបាលបានជជែកពីគោលនយោបាយបន្ថែមទៀតដើម្បីជំរុញ និងជួយពលរដ្ឋឲ្យប្រើប្រាស់យានយន្ដអគ្គិសនីឱ្យបានប្រមាណ ៣ម៉ឺនគ្រឿងនៅឆ្នាំ២០៣០។

    8 min
  • អ្វីទៅជាមូលហេតុដែលនាំឲ្យទិន្នផលនេសាទសមុទ្រថមថយ?

    ទិន្នផលនេសាទនៅក្នុងសមុទ្រកម្ពុជាបច្ចុប្បន្នត្រូវបានប្រជានេសាទមួយចំនួនបញ្ជាក់ពីចំនួនថមថយ។ តាមប្រជានេសាទ មានមូលហេតចំនួនពីរដែលអាចបញ្ជាក់ពីការថមថយនេះ ទី១ បញ្ហាអាកាសធាតុ និងទី២ មានការនេសាទខុសច្បាប់។ ប្រជានេសាទដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសបានត្អូញត្អែរពីផលវិបាកសេដ្ឋកិច្ចគ្រួសារដែលពឹងលើការនេសាទ។ តែក្រសួងកសិកម្មបានអះអាងថា ទិន្នផលនេសាទសមុទ្ររបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះស្ថិតនៅក្នុងចំនួនថេរ និងថែមទាំងមានការកើនឡើងតិចតួចផង។ ទន្ទឹមនេះ ក្រសួងកសិកម្មបានអះអាងពីការតាមដានការនេសាទខុសច្បាប់យ៉ាងជាប់លាប់។ 

    10 min
  • មហោស្រពជាតិភាពយន្តខ្នាតខ្លីក្នុងដំណើរឆ្ពោះទៅរកភាពយន្តខ្នាតវែង

    មហោស្រពជាតិភាពយន្តខ្នាតខ្លីត្រូវបានបើកសម្ពោធជាលើកទី៤ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ មានខ្សែភាពយន្តខ្នាតខ្លីចំនួន ៤៦ស្នាដៃត្រូវបានជ្រើសរើសឲ្យចាក់បញ្ចាំង និងប្រកួតប្រជែងផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកពានរង្វាន់កម្រិតថ្នាក់ជាតិឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នៃការរៀបចំវេទិកាមហោស្រពជាតិភាពយន្តខ្លាតខ្លីមានគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជនដែលស្រលាញ់វិស័យភាពយន្តឲ្យបង្កើតស្នាដៃ និងលើកកម្ពស់វិស័យភាពយន្តខ្នាតខ្លីក្នុងដំណើរឆ្ពោះទៅរកភាពយន្តខ្នាតវែង។

    10 min