បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • សិល្បករនិងប្រតិបត្តិករវប្បធម៌ប្រជុំគ្នាលើកឡើងពីស្ថានភាពរងគ្រោះរបស់សិល្បករ

    សិល្បករនិងប្រតិបត្តិករផ្នែកវប្បធម៌ច្នៃប្រឌិតជាង៨០នាក់បានជួបប្រជុំគ្នា នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីធ្វើយុទ្ធនាការកៀងគរស្វែងរកការគាំទ្រដល់សិល្បករនិងប្រតិបត្តិករ ដែលធ្វើការលើវិស័យវប្បធម៌និងច្នៃប្រឌិតនៅកម្ពុជា។ 

    10 min
  • អាជីពបិតស្រាស ជាមុខរបរប្រពៃណីខ្មែរមួយដែលកំពុងប្រឈមនឹងការបាត់បង់

    របរបិតស្រាស ជាផ្នែកមួយនៃទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលមានស្ទើរគ្រប់ស្រុកគ្រប់តំបន់ក្នុងប្រទេស។ ស្រាស គឺជាស្រាផលិតចេញពីអង្ករ ដែលពេញនិយមនៅក្នុងចំណោមពលរដ្ឋខ្មែររស់នៅតាមទីជនបទ។ លើសពីនេះទៀត ក៏មានពលរដ្ឋមួយចំនួនធំ បានយកស្រាស ធ្វើជាថ្នាំព្យាបាលជំងឺ ដោយត្រាំនឹងឫសឈើ និងផ្លែឈើផ្សេងៗជាដើម។ បច្ចុប្បន្ននេះ ការបិតស្រាសតាមផ្ទះហាក់ដូចជាថយចុះ ក៏ព្រោះតែអ្នកបិតស្រាមួយចំនួនប្រើប្រាស់ មេតំបែមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ម្យ៉ាង ទីផ្សារស្រាសមិនសូវទូលំទូលាយ ដោយសារមានការប្រជែងពីទីផ្សារឧស្សាហកម្មស្រាបៀរជាច្រើន។ 

    7 min
  • ណែមសាច់ត្រី ជាចំណីប្រចាំតំបន់របស់អ្នកខេត្តបាត់ដំបង

    នៅពេលនិយាយដល់ណែមសាច់ត្រី គឺគេតែងនឹកទៅដល់ណែមបាត់ដំបង។ ណែមបាត់ដំបងគឺជាចំណីប្រចាំតំបន់របស់អ្នកស្រុកខេត្តបាត់ដំបង ដែលមានឱជារសជាតិឆ្ងាញ់។ លោក ឃុន ច័ន្ទរស្មីម្ចាស់សិប្បកម្មផលិតណែមសាច់ត្រីរស្មីបាត់ដំបង បានជ្រើសរើសត្រីឌៀប មកធ្វើណែមត្រី។ ម្ចាស់សិប្បកម្មអះអាងថា ណែមសាច់ត្រីដែលផលិតចេញពីសិប្បកម្មរបស់លោក គឺធានាសុវត្ថិភាពចំណីអាហារដល់អតិថិជន។

    6 min
  • ក្រោយបែកគ្នា ២៧ឆ្នាំ តួអង្គឯករឿង «រាត្រីមួយក្រោយសង្រ្គាម» ជួបគ្នាជាថ្មីក្នុងទីក្រុងភ្នំពេញ

    រឿង «រាត្រីមួយក្រោយសង្រ្គាម» ជាភាពយន្តដ៏ល្បីល្បាញមួយរបស់ផលិតករ ប៉ាន់ រិទ្ធី ដែលបានចាក់បញ្ចាំងអំឡុងឆ្នាំ ១៩៩៦។ ភាពយន្តនេះបានផ្តោតទៅលើទិដ្ឋភាពរស់នៅរបស់យុទ្ធជនដែលត្រឡប់ពីសង្រ្គាម និងបានចាប់ចិត្តស្រលាញ់នារីរង្គសាលមួយរូប។ តួអង្គឯកទាំងពីរនាក់នេះបានបែកគ្នានៅឆ្នាំ ១៩៩៧ ដោយតួអង្គស្រីបានផ្លាស់ទីលំនៅទៅប្រទេសអូស្ត្រាលី។ តែនៅ ២៧ឆ្នាំក្រោយមក ពួកគេបានជួបគ្នាជាថ្មីជាមួយនឹងការជជែកពីបទពិសោធន៍សម្តែងកុនគ្រានោះ និងបានទស្សនាសាច់រឿង«រាត្រីមួយក្រោយសង្រ្គាម» ឡើងវិញ។

    11 min
  • ទិន្នផលត្រីប្រហុកឆ្នាំ ២០២៤ កើនឡើង តែតម្លៃនៅទាប ហើយត្រីមានទំហំតូចជាងរាល់ឆ្នាំ

    ប្រជានេសាទនៅតាមតំបន់ទន្លេបានអះអាងថា ទិន្នផលត្រីប្រហុកក្នុងឆ្នាំ ២០២៤ នេះមានការកើនឡើង តែត្រីឆ្នាំនេះមានទំហំតូចជាងរាល់ឆ្នាំ។ ទោះយ៉ាងណា ប្រជានេសាទទាំងនោះបានត្អូញត្អែរពីតម្លៃត្រីប្រហុកធ្លាក់ថ្លៃ និងខ្វះទីផ្សារដើម្បីលក់ចេញ។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារត្រីប្រហុក រួមទាំងបង្កើនតម្លៃឲ្យប្រសើរជាងនេះ។ 

    7 min
  • បារាំង និងអាល្លឺម៉ង់ផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋដល់អ្នកស្រីម៉ៅ ម៉ាប់

    ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២៤ នៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ នាឱកាសនោះ ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ដល់អ្នកស្រីម៉ៅ ម៉ាប់ នាយកប្រតិបត្តិនៃអង្គការក្លាហាន និងធ្លាប់ជាអ្នកការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងកុមារនៃអង្គការអាដហុក។ នេះជាពានរង្វាន់ពិភពលោកដែលអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់ស្ត្រីកម្ពុជាក្នុងផ្នែកការពារសិទ្ធិស្រី្ត និងយែនឌ័ររយៈពេលជិត ២០ឆ្នាំកន្លងទៅនេះ៕

    10 min
  • អ្នកតម្បាញ៖ ក្រមាខ្មែរមានអាយុកាលស័ក្តិសមនឹងចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ក្រមាខ្មែរទើបត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រមាខ្មែរចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ជាមោទនភាពជាតិមួយចំពោះប្រជាជនកម្ពុជា ដែលតែងតែរំពឹងចង់បានជាយូរមកហើយ។ ចំពោះអ្នកតម្បាញក្រមាផ្ទាល់ ក្រមាខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូ គឺជារឿងដ៏ស័ក្ដិសម ដោយហេតុថា ក្រមាខ្មែរមានអាយុកាល និងប្រវត្តិកាលគ្រប់គ្រាន់សម្រាប់ឱ្យគេចុះក្នុងបញ្ជីពិភពលោក។

    7 min
  • សហគមន៍នេសាទព្រែកត្នោត ស្វែងរកដៃគូអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ពេញលេញ

    សហគមន៍នេសាទព្រែកត្នោត ជាកន្លែងការពារព្រៃកោងកាងពីការកាប់បំផ្លាញ និងដាំស្ដារឡើងវិញ។ លើសពីនេះទៀត សហគមន៍មួយនេះ ក៏ជាកន្លែងអភិរក្សធនធានជីវៈចម្រុះក្នុងសមុទ្រដូចជា ផ្កាថ្ម ស្មៅសមុទ្រ ផ្សោតពណ៌ផ្កាឈូក  ជ្រូកទឹក និងអណ្តើកសមុទ្រជាដើម។ ទោះបីជាសម្បូរទៅដោយធនធានដែលជាសក្តានុពលទេសចរណ៍យ៉ាងណាក្តី ក៏ពលរដ្ឋក្នុងសហគមន៍ទាំងមូល មិនទាន់អាចមានលទ្ធភាពបង្កើនជីវភាពរបស់ខ្លនតាមរយៈការពង្រឹងសកម្មភាពទេសចរណ៍ក្នុងសហគមន៍នៅឡើយ។ ដូចនេះហើយបានជា លោកស្រី យ៉ែម សុភា អនុប្រធានសហគមន៍នេសាទព្រែកត្នោត អំពាវនាវស្វែងរកដៃគូអភិវឌ្ឍន៍ សហគមន៍នេសាទទៅជាទិសដៅទេសចរណ៍ដ៏ពេញលេញមួយ។

    7 min
  • ប៉ាង វរៈឧត្តម៖ កូនខ្មែរគឺឆ្លាត តែនៅខ្វះឱកាស និងកន្លែងរៀនដ៏ល្អ

    លោក​ ប៉ាង ​វរៈឧត្តម ​គឺ​ជា​កូន​ខ្មែរ​ម្នាក់​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ព័ត៌​មាន​វិទ្យា​នៅ​ប្រទេស​អូស្ត្រាលី​។​ មាន​អាយុ​២១​ឆ្នាំ យុវ​ជន​រូប​នេះ បាន​បង្កើត​គេ​ហ​ទំ​ព័រ​មួយ​ឈ្មោះ​ថា ​Codeforcambodia.com​។ ​ឧត្តម​ហ៊ាន​អះ​អាង​ថា ​គេ​ហ​ទំព័រ​ដែល​រូប​គេ​បាន​បង្កើត​ឡើង​នេះ​ គឺ​មាន​សារៈ​ប្រយោជន៍​ច្រើន​ក្នុង​ការ​សិក្សា ​ក៏ដូច​ជា ​មុខ​ងារ​សំខាន់​ៗ​សម្រា​ប់​បំពេញ​ការ​ងារ​ផ្សេងៗ​។​ ឧត្តម​ចាត់​ទុក​ គេហ​ទំព័រ​មួយ​នេះ​គឺ​ជា​ថ្នាល​បណ្តុះ​កូន​ខ្មែរ​ឲ្យ​កែ​ប្រែ​វាសនា​របស់​ពួកគេ​ តាម​រយៈ​ការ​រៀន​ជំនាញ​បច្ចេក​វិទ្យា​។

    9 min
  • មហាជនចង់ឱ្យកម្មវិធី “ផ្សារបារាំង”បើកដំណើរការ២ដងក្នុងមួយឆ្នាំ

    នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបើកទ្វាររៀបចំកម្មវិធី ផ្សារបារាំងឆ្នាំ២០២៤។​ កម្មវិធីនេះ ជាទូទៅបើកដំណើរការតែមួយថ្ងៃប៉ុណ្ណោះ និងតែម្ដងគត់ក្នុងមួយឆ្នាំ។ យ៉ាងណាក៏ដោយអ្នកចូលរួមចង់ឱ្យកម្មវិធីនេះបើកដំណើរការរយៈពេលយូរលើសពីមួយថ្ងៃ ឬ២ដងក្នុងមួយឆ្នាំ ដើម្បីផ្តល់​ឱកាសគ្រប់គ្រាន់​សម្រាប់អ្នកចង់ទៅទស្សនាកម្មវិធីផ្ទាល់ និងគយគន់ទេសភាពស្ថានទូតដែលមានរុក្ខជាតិធំៗ។

    6 min