បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • លោកសួង សុខរ៉ូ៖​ការស្រាវជ្រាវវប្បធម៌អាច​​ធ្វើឲ្យអត្តសញ្ញាណជាតិខ្មែរ​មិនបាត់បង់

    ជាអតីតនិសិ្សតផ្នែកបុរាណវិទ្យា​នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សព្វថ្ងៃ ​លោក​សួង សុខរ៉ូ ​គឺជាគ្រូបង្រៀនបុរាណវិទ្យា ជាអ្នកស្រាវជ្រាវ​នរវិទ្យា ជាមន្ត្រីរាជការនៃមណ្ឌលស្រាវជ្រាវវប្បធម៌​និង​នវានុវត្តន៍ ព្រមទាំង​ជានាយកប្រតិបត្តិ​នៃអង្គការផ្សព្វផ្សាយ​វប្បធម៌ខ្មែរឈ្មោះថា យសោធរ ។  សម្រាប់លោក​សួង សុខរ៉ូ ការសិក្សា ការស្រាវជ្រាវ និងការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅអំពី​វប្បធម៌អាច​​ធ្វើឲ្យអត្តសញ្ញាណជាតិខ្មែរ​មិនបាត់បង់។

    11 min
  • សំបកណែមជាអត្តសញ្ញាណរបស់អ្នកភូមិដូនទាវខេត្តបាត់ដំបង

    នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរធ្វើសំបកណែមដោយប្រើម្សៅអង្ករជាមុខរបរមួយដែលបានបន្សល់ទុកតាំងពីជំនាន់ដូនតា។ បច្ចុប្បន្ននេះ អ្នកភូមិដូនទាវមួយចំនួនបានបន្តប្រកបរបរធ្វើសំបកណែមដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។

    7 min
  • លោក វន់ ពៅ៖ ជាតិជាសកម្មជនសង្គម ខ្ញុំរងនូវការប្រើហិង្សាស្ទើរតែបាត់បង់ជីវិត

    ទោះ​បី​ជា​ធ្លាប់​រង​ការ​ប្រើ​ហិង្សា​ស្ទើរ​តែ​បាត់​បង់​ជីវិត​កាល​ពី​ដើម​ឆ្នាំ​២០១៤ ​ធ្លាប់​រង​ការ​គំរាម​កំហែង ​និង​ជួបភាព​អយុត្តិ​ធម៌​ជា​ច្រើន​លើក​ច្រើន​សារ​ តែ ​លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្រាញ​ននៀល​ជា​មួយ​ការ​ងារ​សង្គម​ដោយ​ឥត​ងាក​រេ​។​ នោះ​ក៏ព្រោះ​តែ​លោក​ធ្លាប់​បាន​ហែល​ឆ្លង​កាត់​ខ្សែ​ជីវិត​ជា​ក្មេង​កំព្រា​ឳពុក​តាំង​ពីអាយុ​១​ខួប​ និង​កំព្រា​ម្តាយ​តាំង​ពី​អាយុ​៨​ឆ្នាំ ​ដោយ​សារ​របប​ខ្មែរ​ក្រហម​។ ​មក​ដល់​ពេល​នេះ​ លោក​ វន់​ ពៅ អះ​អាង​ថា ​លោក​នៅ​បន្ត​ការ​ងារ​សង្គម​បន្ត​ទៀត​ ទោះ​ជា​ប្រាក់​ឧបត្ថម្ភ​បាន​ត្រឹម​តែ​បង់​ថ្លៃ​ផ្ទះ​ជួល​ និង​អាហារ​៣​ពេល ក្នុង​មួយ​ថ្ងៃ​។

    10 min
  • បឹងមាលា៖ ប្រាសាទដែលបែកបាក់ខ្លាំង តែបន្សល់សម្រស់ផ្សារភ្ជាប់នឹងធម្មជាតិ

    ប្រាសាទបឹងមាលា ជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប។ ប្រាសាទបឹងមាលា ជាទីតាំងទេសចរណ៍ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនអាចរំលងបាន។ អ្នកមកទស្សនាប្រាសាទបឹងមាលា មើលឃើញថា ស្ថានភាពប្រាសាទមានការបែកបាក់ខ្លាំង ក៏ប៉ុន្តែទីនេះបានបន្សល់ទុកនូវសម្រស់ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ តាមរយៈដើមឈើដ៏ត្រឈឹងត្រឈៃ។

    6 min
  • ថ្ងៃរះនៅលើប្រាសាទអង្គរវត្តកំពុងក្លាយជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិកាន់តែខ្លាំង

    ប្រាសាទអង្គរវត្តមិនត្រឹមតែជាទីកន្លែងទេសចរណ៍ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ តែរូបភាពថ្ងៃរះនៅពីលើកំពូលប្រាសាទអង្គរវត្តបាន និងកំពុងក្លាយជាព្រឹត្តិការណ៍ទាក់ទាញមួយទៀតដែលភ្ញៀវជាតិ និងអន្តរជាតិបាននាំគ្នាចូលរួមទស្សនាតាំងពីព្រឹកព្រហាម។ សម្រាប់ភ្ញៀវបរទេស ពន្លឺថ្ងៃព្រឹកព្រហាមជាវីតាមីនដែលជួយដល់សម្រស់ និងនាំមកនូវភាពស្រស់ស្រាយសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ។ 

    7 min
  • សៀមរាប៖ពលរដ្ឋក្នុងសហគមន៍បារាយណ៍ប្រើក្របីទាញរទេះដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិ

    ក្របីជាសត្វពាហនៈដែលពលរដ្ឋខ្មែរនិយមប្រើជាកម្លាំងដើម្បីភ្ជួរស្រែ និងក៏ជាសត្វពាហនៈដែលមានកម្លាំងអាចអូសទាញរបស់របរធ្ងន់ៗដែរ។ តែនៅក្នុងសហគមន៍បារាយណ៍ ក្រុងសៀមរាប ពលរដ្ឋ ពិសេសមនុស្សចាស់បានប្រើក្របីដើម្បីទាញរទេះដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិមើលទេសភាពស្រុកស្រែ។ របរថ្មីមួយនេះបានជួយឲ្យមនុស្សចាស់នៅតាមទីជនបទ ស្រុកស្រែរកបានប្រាក់ចំណូលបន្ថែមប្រចាំខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

    8 min
  • ព្រឹត្តិការណ៍សាទរកម្ពុជាក្នុងពិធីឆ្លងឆ្នាំសកលមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ

    ព្រឹត្តិការណ័នៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលអោយឈ្មោះថា សាទរកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម ជាលើកដំបូងតាំងពីរសៀលថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹកថ្ងៃ១ មករា ឆ្នាំ២០២៥ នៅតាមបណ្តោយមាត់ទន្លេចតុមុខ​រហូត​ដល់ខាងមុខសួនច្បារព្រះបុរមរាជវាំង ។ ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរួមមានក្បួនដង្ហែររបស់យុវជនរាប់ពាន់នាក់ រួមទាំងការ​សម្តែងសិល្បៈ ការលេងល្បែងកីឡា ការលក់ម្ហូបអាហារ ការតុបតែងលំអ ព្រមទាំងការតាំងបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាពយក្សប្លែកៗ​បែបចម្រុះពណ៌ ទាំង​បុរាណនិងសម័យ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមរាប់ម៉ឺននាក់​ទាំង​​ភ្ញៀវជាតិនិងអន្តរជាតិ។ 

    9 min
  • ស្លាជាដំណាំពេញនិយមរបស់អ្នកឃុំជុប ខេត្តត្បូងឃ្មុំ

    ស្លា គឺជាដំណាំមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកដាំទាំងផ្លែ ទាំងដើម និងធាង។ អ្នកភូមិច្រកចំបក់ ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដាំដំណាំស្លានេះសឹងគ្រប់ផ្ទះទាំងអស់ ដើម្បីលក់បានជាចំណូលចិញ្ចឹមជីវិត។ ដោយសារកត្តាភូមិសាស្ដ្រអំណោយផល ដីសម្បូរជាតិទឹក និងជាដំណាំកេរដូនតា ស្លាបានក្លាយជាដំណាំពេញនិយមរបស់អ្នកឃុំជុប។ ម្យ៉ាង ពេលប្រមូលផលស្លា ក៏មិនខ្វះទីផ្សារលក់ចេញ។ 

    6 min
  • អ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សាទរកម្ពុជាអះអាងពីការមិនហត់នឿយដើម្បីស្នាមញញឹមកម្ពុជា

    ព្រឹត្តិការណ៍សាទរកម្ពុជាដ៏ធំសម្រាប់ឆ្នាំ២០២៤ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ។ អ្នកស្ម័គ្រចិត្តមួយចំនួនក្នុងព្រឹត្តិការណ៍សាទរកម្ពុជាបានឱ្យដឹងថា ថ្ងៃកម្មវិធីកាន់តែកៀក ការរៀបចំកម្មវិធីក៏កាន់តែមមាញឹក។ ទោះជាយ៉ាងណា ពួកគេបានអះអាងពីការចូលរួមជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទេសចរណ៍ និងម្ហូបអាហារដល់ភ្ញៀវជាតិ និងអន្តរជាតិដោយមិនខ្លាចពីការហត់នឿយឡើយ។ 

    8 min
  • សិល្បៈនៃការឆ្លាក់ថ្មកែវជាអត្តសញ្ញាណរបស់អ្នកខេត្តពោធិ៍សាត់

    ថ្មកែវជាប្រភេទរ៉ែថ្មម្យ៉ាងដែលមាននៅតែលើភ្នំយ៉ន និងភ្នំតាសៃក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ថ្មកែវមាន ៣ ប្រភេទ គឺថ្មកែវក្រមួន ថ្មយ៉ន និងថ្មស្ពង់ ក្នុងនោះ ថ្មកែវក្រមួនមានតម្លៃជាងគេ។ បច្ចុប្បន្ននេះ របរឆ្លាក់ថ្មកែវធ្វើជារូបចម្លាក់សម្រាប់តាំងលម្អ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗកំពុងក្លាយជារបរពេញនិយមមួយសម្រាប់អ្នកខេត្តពោធិ៍សាត់។ 

    9 min