
Sign up to save your podcasts
Or


ទោះជាយើងខំតាមដានទំលាប់យើង ខំហ្វឹកហាត់ខ្លួន ហាត់ខួរក្បាល និងចិត្តដើម្បីឲ្យយើងមានឆន្ទៈ គ្រប់គ្រងខ្លួនឯងគេចចេញពីភាពខ្ជិលប៉ុណ្ណាក៏ដោយ ក៏នៅតែមានពេលខ្លះគឺយើងអស់រលីងពីខ្លួន ហត់ទាំងចិត្តហត់ទាំងកាយ មិនអាចបន្តគ្រប់គ្រងខ្លួនឯងទៀតឡើយ។
តាមពិតទៅ នេះជារឿងធម្មជាតិទេ។ គ្រប់ពេលដែលយើងព្យាយាមទប់ចំណង់ គ្រប់ពេលដែលយើងផ្ចង់អារម្មណ៍ និងជំរុញឲ្យខ្លួនឯងធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើនោះ គឺយើងកំពុងប្រើប្រាស់កំលាំងឆន្ទៈរបស់យើងហើយ។
ឧបមាដូចជាពេលដែលយើងព្យាយាមអូសក្រឡាក្រាស់យើងពីនេះពីនោះមិនចេះចប់អញ្ចឹង នោះហើយគឺយើងកំពុងប្រើកំលាំងឆន្ទៈយើងហើយ! ពេលដែលយើងព្យាយាមរៀបឬក ដើម្បីឲ្យចូលចំណោមជាមួយក្រុមមិត្តរួមថ្នាក់យើង ទោះចរិតពិតរបស់យើងមិនដូចគេក៏ដោយចុះ ក៏ជាពេលដែលយើងកំពុងតែប្រើឆន្ទៈដែរ!
សំខាន់នោះគឺ កំលាំងឆន្ទៈមិនមែនដូចមហាសមុទ្រមិនចេះរីងហួតនោះទេ។ វាដូចអណ្តូងមួយអញ្ចឹង អាចមានទឹកប្រើបានរហូតក៏ពិតមែន តែមានពេលខ្លះទឹកច្រើន ពេលខ្លះទឹកតិចផងដែរ។ បើយើងប្រើឆន្ទៈច្រើនពេក នោះក៏វាអាចអស់ពីអណ្តូងដែររ! តែសំណាងហើយដែលយើងមានវិធីខ្លះ អាចទប់ទល់ជាមួយការហត់ចិត្តអស់កំលាំងឆន្ទៈនេះបាន!
អានកំរងអត្ថបទឆន្ទៈ៖ បើហត់ចិត្ត ធ្វើម៉េច ?
សួស្តី! ស្វាគមន៍ជាថ្មីម្តងទៀតមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមរៀនឲ្យយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើបយើងអាចគ្រប់គ្រងខ្លួនឯងបានល្អជាងមុន! ក៏គួរដឹងផងដែរថា ស្មេរអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal) ទេ!
នៅក្នុងវគ្គ ១ យើងបានរៀនច្បាស់ណាស់ថាឆន្ទៈជាអ្វី ហើយតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះលើខ្លួនប្រាណ និងខួរក្បាលយើង ក៏ដូចជាមូលហេតុអ្វីបានជាពេលខ្លះយើងហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនយើងបានសោះ!
ឯវគ្គ ២វិញ យើងបានរៀនបំពាក់អាវុធទីមួយដើម្បីប្រហារភាពខ្ជិល នោះគឺការដឹងខ្លួន ដោយហាត់ផ្តោតអារម្មណ៍ និងពង្រឹងស្មារតី។
នៅវគ្គ ៣ យើងបានងាកមកមើលខ្លួនយើងវិញម្តង ហើយបានដឹងថាការញ៉ាំ ការដេក និងការហាត់ប្រាណមានឥទ្ធិពលយ៉ាងខ្លាំងលើកំលាំងចិត្តរបស់យើង!
ឯវគ្គ ៤ វិញ យើងបានរៀនពីវិធីកាត់ស្ត្រេស ព្រោះងាពេលយើងស្ត្រេសខ្លាំង នោះឆន្ទៈរបស់យើងនឹងចុះខ្សោយតាមនោះដែរ!
ក្នុងវគ្គនេះផ្ទាល់ យើងនឹងរៀនពីបីវិធីក្នុងការហាត់ខួរក្បាល ដើម្បីឲ្យសាច់ដុំឆន្ទៈក្នុងខួរក្បាលយើងឲ្យកើនមាឌ រឹងមាំជាងមុន!
អានកំរងអត្ថបទឆន្ទៈ៖ បីលំហាត់សំរាប់លត់ដំខួរក្បាលយើងកុំឲ្យពូកែខ្ជិល!
សួស្តី! ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើបមានវា! ក៏គួរដឹងផងដែរថា ស្មេរអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal)!
នៅក្នុងវគ្គ ១ យើងបានរៀនច្បាស់ណាស់ថាឆន្ទៈជាអ្វី ហើយតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះលើខ្លួនប្រាណ និងខួរក្បាលយើង ក៏ដូចជាមូលហេតុអ្វីបានជាពេលខ្លះយើងហាក់ដូចជាគ្មានវាក្នុងខ្លួនសោះនោះ!
ឯវគ្គ ២វិញ យើងបានរៀនបំពាក់អាវុធទីមួយដើម្បីប្រហារភាពខ្ជិល នោះគឺការដឹងខ្លួន ដោយរៀនផ្តោតអារម្មណ៍ និងពង្រឹងស្មារតី។
នៅវគ្គ ៣ យើងបានងាកមកមើលខ្លួនយើងវិញម្តង ហើយបានដឹងថាការញ៉ាំ ការដេក និងការហាត់ប្រាណមានឥទ្ធិពលខ្លាំងប៉ុណ្ណាក្នុងការពង្រឹងឆន្ទៈរបស់យើង!
ក្នុងវគ្គនេះផ្ទាល់ យើងនឹងក្រឡេកភ្នែកមកមើលក្នុងចិត្តយើងវិញម្តង ថាតើអារម្មណ៍អវិជ្ជមានដូចជាស្ត្រេសនិងការព្រួយបារម្ភ អាចបំបាក់ឆន្ទៈយើងដល់កំរិតណា ហើយយើងអាចធ្វើអ្វីខ្លះដើម្បីអាចបន្ថយវាបាន?
អានកំរងអត្ថបទឆន្ទៈ៖ បីវិធីប្រឡេះស្ត្រេស ដើម្បីបង្កើនឆន្ទៈ
សួស្តី! ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើបមានវា! យើងអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal)!
នៅក្នុងវគ្គ ១ យើងបានរៀនច្បាស់ណាស់ថាឆន្ទៈជាអ្វី ហើយតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះលើខ្លួនប្រាណ និងខួរក្បាលយើង
ក៏ដូចជាមូលហេតុដែលពេលខ្លះយើងហាក់ដូចជាគ្មានវាក្នុងខ្លួនសោះអញ្ចឹង!
ឯវគ្គ ២វិញ យើងបានរៀនបំពាក់អាវុធទីមួយដើម្បីប្រហារភាពខ្ជិល នោះគឺការដឹងខ្លួន ពោលគឺដឹងថាខ្លួនកំពុងធ្វើអី គិតអី ហើយដើម្បីអី? ដើម្បីធ្វើវាបាន យើងបានបង្ហើបវិធីជាច្រើនដើម្បី បង្ហាត់ចិត្តយើងឲ្យចេះផ្តោតអារម្មណ៍ ហើយរស់នៅដោយមានស្មារតី និងចិត្តមូលជាងមុន។
មកដល់វគ្គនេះវិញ យើងនឹងទទួលបានអាវុធទីពីរសំរាប់បន្តប្រហារភាពខ្ជិលបាន… នោះគឺខ្លួនប្រាណយើងតែម្តង! ទោះជាកំលាំងឆន្ទៈ ជាកំលាំងផ្លូវចិត្តក៏ពិតមែន តែយើងត្រូវចាំថា វាមានប្រភពចេញពីខួរក្បាលយើង ហើយដឹងហើយទេតើអី? ថាខួរក្បាលយើងក៏ជាផ្នែកមួយនៃកាយយើងដែរណា!
មិនត្រឹមតែប៉ុណ្ណឹង តាមពិតគេបានស្រាវជ្រាវមកជាច្រើនឆ្នាំមកហើយ ហើយរកឃើញដដែលៗថា ម្ហូបអាហារដែលយើងញ៉ាំ គុណភាពខ្យល់ដែលយើងតែងដក កំរិតភាពឈឺចាប់ក្នុងខ្លួនយើង រយៈពេលនិងគុណភាពដែលយើងដេករាល់យប់ ក៏ដូចជារបៀបហាត់ប្រាណ (ឬរបៀបអត់ហាត់ប្រាណ) សុទ្ធតែអាចមានឥទ្ធិពលយ៉ាងខ្លាំងលើកំលាំងឆន្ទៈរបស់យើង!
អានកំរងអត្ថបទឆន្ទៈ៖ កាយាយើងហ្នឹងឯង!
សួស្តី! ស្វាគមន៍មកកាន់ #កំរងឆន្ទៈ ម្តងទៀត ដែលក្នុងនោះយើងព្យាយាមរៀនថាតើឆន្ទៈហ្នឹងជាអីឲ្យពិតប្រាកដ ហើយហេតុអ្វីពេលខ្លះឆន្ទៈយើងពុះកញ្ជ្រោល ពេលខ្លះទៀតវាកប់នៅបាតអណ្តូង? ហើយធ្វើយ៉ាងណាទើបយើងអាចពង្រឹងវាបាន? ចំលើយគឺស្ថិតនៅក្នុងកំរងអត្ថបទមួយនេះ ដែលយើងបានស្រាវជ្រាវដកស្រង់ពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal)។
កាលពីអាទិត្យមុន យើងបានរៀនហើយថាតើកំលាំងឆន្ទៈរបស់មនុស្សចេញមកពីណា ហើយវាសំខាន់ម៉េចខ្លះ ក៏ដូចជាមានឥទ្ធិពលយ៉ាងណាខ្លះលើខ្លួនប្រាណយើងផងដែរ។ អ្នកអាចអានវានៅទីនេះបាន។
អាទិត្យនេះ យើងនឹងឈានជំហានទីមួយក្នុងដំណើរពង្រឹងឆន្ទៈរបស់យើង នោះគឺយើងត្រូវបង្កើនភាពដឹងខ្លួន (self-awareness) របស់យើងជាមុនសិន!
អានកំរងអត្ថបទឆន្ទៈ៖ អាវុធប្រល័យភាពខ្ជិលទី ១៖ ការដឹងខ្លួន
អ្នកខ្លះប្រហែលជាមានបំណងចង់ចាប់ផ្តើមរៀនអ្វីថ្មីមួយក្នុងឆ្នាំនេះ (ដូចជារៀនសរសេរកូដជាដើម) ឬចង់ចាប់ផ្តើមទៅហាត់ប្រាណរាល់ថ្ងៃនឹងគេ ឬចង់ធ្វើចិត្តឲ្យក្លាយជាមនុស្សល្អជាងមុនក៏មិនដឹង! តែគួរឲ្យស្តាយណាស់ ទោះយើងសំរេចចិត្តហើយខំតាំងចិត្តយ៉ាងណាក្តី ភាគច្រើន មិនថាគេ មិនថាយើង តែងទទួលបរាជ័យ មិនអាចសំរេចដូចការគ្រោងទុកឡើយ។
ហេតុអីទៅ? អ្នកប្រហែលជាធ្លាប់គិតហើយថា នេះមកពីអ្នកខ្វះឆន្ទៈ ឬមិនសូវមានអំណាចគ្រប់គ្រងខ្លួនឯងបាន.. មានគេបានស្រាវជ្រាវមកជាច្រើន ហើយបានរកឃើញថា មនុស្សដែលចេះគ្រប់គ្រងខ្លួនបានខ្ពស់តែងក្លាយជាអ្នកដឹកនាំល្អ រៀនពូកែ ធ្វើការសកម្ម ហើយចេះទុកដាក់លុយបានល្អជាងអ្នកផ្សេង។ មិនត្រឹមតែប៉ុណ្ណឹង ពួកគាត់ក៏ពូកែថែរក្សាសុខភាពផ្លូវចិត្តខ្លួន ហើយចេះគ្រប់គ្រងស្ត្រេសបានដោយខ្លួនឯងទៀតផង។ គាត់តែងមានទំនាក់ទំនងល្អជាមួយគេផ្សេង ហើយតែងមានសេចក្តីសុខជាងគេ ក៏ដូចជារស់នៅបានយូរអង្វែងជាងគេផងដែរ។ អ្នកអាចអានរបាយការណ៍ស្រាវជ្រាវទាំងនេះនៅតំណនេះ នេះ និងទីនេះ។
មិនដឹងជាល្អយ៉ាងណាទេ… ប្រសិនបើយើងអាចឈប់ដេកស្អុយ អាចចាប់ផ្តើមងើបពីព្រលឹមបាន ប្រហែលជាមានពេលទៅហាត់ប្រាណបានបាត់ទៅហើយ។
ប្រសិនបើយើងអាចទប់ដៃ មិនឲ្យរមាស់ចុចតែទូរស័ព្ទអស់ម្តងៗរាប់ម៉ោងនោះ ប្រហែលជាអាចមានពេលធ្វើការងារសាលា មិនចាំបាច់ដេកភ័យដោយសារធ្វើការមិនបានល្អអញ្ចឹងទេ…
បើសិនជា បើសិនជា បើសិនជា…
សំណាងគ្នាយើងហើយ ព្រោះឥលូវគ្នាយើងមិនបាច់ដេកស្រមៃទៀតទេ! វប្បធម៌សុខចិត្តចេញមុខជួយបំភ្លឺបង្រៀនឲ្យអ្នកបង្កើនអំណាចឆន្ទៈរបស់អ្នកបាន!
ក្រោយពេលយើងបានយកពេលជាងមួយខែដើម្បីស្រាវជ្រាវ អាន សរសេរ និងស្វែងយល់សៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal) រួចហើយនោះ ឥលូវយើងអាចចាប់ផ្តើមផ្សាយកំរងអត្ថបទទាក់ទងនឹងឆន្ទៈ ឬការគ្រប់គ្រងខ្លួនបានហើយ!
ក្នុងកំរងអត្ថបទដ៏មានសារៈសំខាន់នេះ យើងនឹងរៀនថាតើឆន្ទៈជាអ្វីឲ្យប្រាកដ ហើយតើវាចេញមកពីណា ពេលណាដែលវាមានប្រសិទ្ធិភាព ពេលណាវាគ្មានបានការ… ជាពិសេសទៅទៀតនោះគឺ តើយើងគួរធ្វើយ៉ាងណាខ្លះដើម្បីពង្រឹងវាបាន!
អានកំរងអត្ថបទឆន្ទៈ ធ្វើម៉េចឲ្យឈប់ខ្ជិលបាន?
ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទបង្កើតភាពជាអ្នកតស៊ូ! នៅក្នុងភាគទីមួយ ស្មេរបានបកស្រាយជាលំអិតហើយថា ការតស៊ូជាចរិតមួយដែលជួយឲ្យយើងបន្តទៅមុខ មិនបោះបង់ចោលអ្វីដែលយើងចង់សំរេច ហើយវាជាកត្តាដ៏សំខាន់មួយដែលជួយឲ្យយើងទទួលបានក្តីសុខ និងជោគជ័យគ្រប់យ៉ាងក្នុងជីវិតផងដែរ។
ក្នុងភាគទីពីរនេះ យើងនឹងរៀនបកស្រាយការពិតឲ្យត្រូវតាមកាលៈទេសៈ ដោយសារស្ទីលបកស្រាយនេះហើយ ជាមូលហេតុធ្វើឲ្យអ្នកខ្លះបាក់ស្បាត ឯអ្នកខ្លះទៀតតស៊ូប្រឹងប្រែង!
តើចរិតតស៊ូមានន័យថាម៉េច?
ការតស៊ូ (resilience) ជាចរិតមួយ ដែលជួយឲ្យអ្នកមានភាពក្លាហានអាចប្រឈមមុខនឹងបញ្ហា ការបរាជ័យ និងភាពឈឺចុកចាប់ (ទាំងផ្លូវកាយ និងផ្លូវចិត្ត) ម្តងហើយម្តងទៀត។
ស្វាគមន៍ជាថ្មីម្តងទៀតមកកាន់កំរងអត្ថបទភាពតស៊ូ! ក្នុងភាគ ១ យើងបានបកស្រាយច្បាស់ហើយថា ការតស៊ូជាចរិតមួយដែលជួយឲ្យយើងបន្តទៅមុខ មិនបោះបង់ចោលអ្វីដែលយើងចង់បានឡើយ!
នៅក្នុងភាគទី ២ យើងបានរៀនស្គាល់ស្ទីលបកស្រាយរបស់ខ្លួនឯង និងចេះប្រើស្ទីលតថសុទិដ្ឋនិយម ដែលជួយឲ្យយើងអាចមើលឃើញស្ថានភាពជាក់ស្តែង តែនៅតែមានក្តីសង្ឃឹមបន្តដើរទៅមុខជានិច្ចបាន!
ក្នុងវគ្គនេះ ដល់ពេលយើងលាត់ដៃអាវ រៀនវាយបកគំនិតអវិជ្ជមាន និងស្ទីលបកស្រាយទុទិដ្ឋិនិយមរបស់យើងហើយ! ដោយសារអត្ថបទនេះ គឺជាប់ស្អិតរមួតជាមួយអត្ថបទភាគពីរ ខ្លាំង ស្មេរសូមលើកទឹកចិត្តឲ្យគ្រប់គ្នាអានភាគពីរឲ្យចប់សិន សឹមមកអានអត្ថបទនេះបន្តណា! មិនអីទេ ចុចទីនេះអានសិនទៅ ស្មេរអត់ទៅណាទេ នៅចាំទីនេះឯង…
ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទតស៊ូ! ក្នុងភាគទីមួយ យើងបានដឹងហើយថា ភាពតស៊ូជាអ្វីឲ្យពិតប្រាកដ ហើយថាបើយើងចង់មានជីវិតដែលជោគជ័យ និងមានក្តីសុខ គឺទាល់តែយើងមានចរិតតស៊ូខានមិនបាន!
នៅភាគពីរ យើងបានរៀនពីស្ទីលនៃការបកស្រាយខុសៗគ្នារបស់មនុស្សយើង និងដឹងថាស្ទីលមួយណាដែលល្អបំផុតសំរាប់បណ្តុះចរិតតស៊ូ។ ឯក្នុងភាគបីវិញ យើងបានអនុវត្តជំហានទាំងបី និងរៀនប្រើវិធីទាំងបួនក្នុងការវាយបកគំនិតអវិជ្ជមានរបស់យើងផងដែរ។
ចុះភាគថ្មីនេះវិញ? យើងនឹងមករៀនពង្រឹងបំណិនថ្មីមួយ នោះគឺរៀនក្តោបក្តាប់ជោគវាសនារបស់យើងក្នុងដៃខ្លួនឯងផ្ទាល់!
From the publisher's feed