ស្តាប់ខ្ញុំអាន - Article Audio Series

ស្តាប់ខ្ញុំអាន - Article Audio Series

Download on the App Store

ស្តាប់ខ្ញុំអាន - Article Audio Series episodes

  • Digital Delete 1: Why Is Boredom Actually A Good Thing? (Part. 2)

    ពេលនោះគឺជាពេលព្រឹកត្រជាក់ ពពករសាត់លើមេឃទើរល្មមបាំងកំដៅព្រះអាទិត្យ ឯខ្ញុំនេះកំពុងដេកយោគយោលខ្លួនលើអង្រឹង ចិត្តវិញហោះហើរ គ្មានទំនៅទីណាមួយឲ្យច្បាស់ទេ គិតពីនេះគិតពីនោះលេងម្នាក់ឯង ដើម្បីកំដរអារម្មណ៍រហូតដល់ពេលថ្ងៃត្រង់ ទើបទៅជួយដាំបាយម៉ាក់។ បើខ្ញុំចាំមិនខុសទេ នេះជាការចងចាំពីឆ្នាំ​ ២០០៥ ពេលនោះខ្ញុំគ្រាន់តែជាក្មេងអាយុ ១០ ឆ្នាំម្នាក់ដ៏សាមញ្ញ រស់នៅឯក្រុងកំពង់សោម មួយថ្ងៃៗ គ្មានដឹងអីច្រើនក្រៅពីរឿងសាលា និងរឿងក្នុងភូមិតូចមួយហ្នឹងឡើយ។

    ទោះជាកាលមួយនេះបានកន្លងហួសយូរទៅហើយក៏ដោយ ក៏ខ្ញុំនៅតែចាំមិនភ្លេច ពីអារម្មណ៍ស្រាលចិត្ត ស្រាលខ្លួន មិនមានស្ត្រេសរុំព័ទ្ធមនោដែរ គឺមានអារម្មណ៍ថា មួយថ្ងៃៗយូរដល់ហើយ មានពេលក្នុងដៃច្រើន ចង់ធ្វើអី គិតអីយូរប៉ុណ្ណាក៏មិនខ្វះដែរ។ 

    តើអ្នកមានអារម្មណ៍ស្រដៀងចឹងដែរអត់? នឹកកាលពីនៅក្មេង នឹកសន្តិភាពផ្លូវចិត្ត និងសេរីភាពក្នុងការចំណាយពេលវេលាប្រចាំថ្ងៃរបស់យើង? បើឆ្លើយថា ចា៎/បាទ ពេញមាត់នោះ  ចឹងអ្នកអានកំរងអត្ថបទ«បិទទូរស័ព្ទ» នេះ ត្រូវម៉ាច់ហើយ! ដើម្បីធ្វើរឿងនេះបាន យើងនឹងសុំជំនួយពីសៀវភៅ ដែលមានចំណងជើងថា អផ្សុកហើយពូកែ ៖ ពេលវេលាដែលយើងមិនធ្វើអ្វីសោះអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង (Bored and Brilliant: How Time Spent Doing Nothing Changes Everything) និពន្ធដោយអ្នកនាង ម៉ានូស្យ ហ្សូម៉ូរ៉ូឌី (Manoush Zomorodi)។  តោះ ចាប់ផ្តើមហ្មងទៅយើង! 

    7 min
  • Digital Delete 1: Why Is Boredom Actually A Good Thing? (Part. 1)

    ពេលនោះគឺជាពេលព្រឹកត្រជាក់ ពពករសាត់លើមេឃទើរល្មមបាំងកំដៅព្រះអាទិត្យ ឯខ្ញុំនេះកំពុងដេកយោគយោលខ្លួនលើអង្រឹង ចិត្តវិញហោះហើរ គ្មានទំនៅទីណាមួយឲ្យច្បាស់ទេ គិតពីនេះគិតពីនោះលេងម្នាក់ឯង ដើម្បីកំដរអារម្មណ៍រហូតដល់ពេលថ្ងៃត្រង់ ទើបទៅជួយដាំបាយម៉ាក់។ បើខ្ញុំចាំមិនខុសទេ នេះជាការចងចាំពីឆ្នាំ​ ២០០៥ ពេលនោះខ្ញុំគ្រាន់តែជាក្មេងអាយុ ១០ ឆ្នាំម្នាក់ដ៏សាមញ្ញ រស់នៅឯក្រុងកំពង់សោម មួយថ្ងៃៗ គ្មានដឹងអីច្រើនក្រៅពីរឿងសាលា និងរឿងក្នុងភូមិតូចមួយហ្នឹងឡើយ។

    ទោះជាកាលមួយនេះបានកន្លងហួសយូរទៅហើយក៏ដោយ ក៏ខ្ញុំនៅតែចាំមិនភ្លេច ពីអារម្មណ៍ស្រាលចិត្ត ស្រាលខ្លួន មិនមានស្ត្រេសរុំព័ទ្ធមនោដែរ គឺមានអារម្មណ៍ថា មួយថ្ងៃៗយូរដល់ហើយ មានពេលក្នុងដៃច្រើន ចង់ធ្វើអី គិតអីយូរប៉ុណ្ណាក៏មិនខ្វះដែរ។ 

    តើអ្នកមានអារម្មណ៍ស្រដៀងចឹងដែរអត់? នឹកកាលពីនៅក្មេង នឹកសន្តិភាពផ្លូវចិត្ត និងសេរីភាពក្នុងការចំណាយពេលវេលាប្រចាំថ្ងៃរបស់យើង? បើឆ្លើយថា ចា៎/បាទ ពេញមាត់នោះ  ចឹងអ្នកអានកំរងអត្ថបទ«បិទទូរស័ព្ទ» នេះ ត្រូវម៉ាច់ហើយ! ដើម្បីធ្វើរឿងនេះបាន យើងនឹងសុំជំនួយពីសៀវភៅ ដែលមានចំណងជើងថា អផ្សុកហើយពូកែ ៖ ពេលវេលាដែលយើងមិនធ្វើអ្វីសោះអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង (Bored and Brilliant: How Time Spent Doing Nothing Changes Everything) និពន្ធដោយអ្នកនាង ម៉ានូស្យ ហ្សូម៉ូរ៉ូឌី (Manoush Zomorodi)។  តោះ ចាប់ផ្តើមហ្មងទៅយើង! 

    7 min
  • 12 Ways to Get a Good Night’s Sleep (Part. 2)

    ពួកគាត់ដឹងហើយដឹងទៀតថា ខ្លួនគួរចូលដេកលឿន ហើយក៏តែងខំរួសរាន់ទៅទំរេតខ្លួនតាំងពីម៉ោង ៩ យប់ តែមិនដឹងថីទេ ខំប្រឹងបិទភ្នែកដេកយ៉ាងម៉េចក៏ដេកមិនលក់សោះ។ ឬក៏គាត់អាចនឹងដេកលក់លឿនដូចគេដូចឯង តែបែរជាភ្ញាក់ពាក់កណ្តាលយប់ ហើយដេកទៅវិញមិនលក់ទៅវិញ។

    10 min
  • 12 Ways to Get a Good Night’s Sleep (Part. 1)

    ពួកគាត់ដឹងហើយដឹងទៀតថា ខ្លួនគួរចូលដេកលឿន ហើយក៏តែងខំរួសរាន់ទៅទំរេតខ្លួនតាំងពីម៉ោង ៩ យប់ តែមិនដឹងថីទេ ខំប្រឹងបិទភ្នែកដេកយ៉ាងម៉េចក៏ដេកមិនលក់សោះ។ ឬក៏គាត់អាចនឹងដេកលក់លឿនដូចគេដូចឯង តែបែរជាភ្ញាក់ពាក់កណ្តាលយប់ ហើយដេកទៅវិញមិនលក់ទៅវិញ។

    9 min
  • Shower Me Love 6: Master the Love Language of Touch!

    សួស្តី! ហើយស្វាគមន៍សារជាថ្មីមកកាន់កំរងអត្ថបទ «បើកបេះដូង»! មិនបាច់និយាយច្រើនទេ ព្រោះថា បើអ្នកអានដល់អត្ថបទទី ៦ ហើយ ល្មមដឹងថាវាជាអីហើយត្រូវហ្អ៎េ? យើងបានសរសេរសង្ខេបថាភាសាស្នេហ៍ជាអ្វីហើយៗនៅទីនេះ ក៏បានចូលជ្រៅទៅកាន់ភាសាស្នេហ៍ធំៗទាំងបួនដំបូងរួចមកហើយ ដែលមានដូចជា ពាក្យសំដីសរសើរ ពេលវេលានៅជាមួយគ្នា ការទទួលកាដូ​ និងសកម្មភាពជួយយកអាសាជាដើម!  

    ក្នុងអត្ថបទពៅញ៉កគេនេះ យើងនឹងរៀនពីភាសាស្នេហ៍ចុងប៉ូចគេ ដែលជាការប៉ះពាល់គ្នា! តែមុននឹងចូលដល់សាច់រឿងធំ ស្មេរសុំក្រើនរំលឹកជាលើកចុងក្រោយថា អត្ថបទនេះល្អប្រើតែសំរាប់អ្នកដែលមានការប៉ះពាល់ជា ភាសាស្នេហ៍ចំបងរបស់គាត់ប៉ុណ្ណោះ។ ដូច្នេះ កុំភ្លេចទៅធ្វើតេស្តរកភាសាស្នេហ៍របស់អ្នកនិងសង្សារអ្នកសិនណា! 

    7 min
  • Shower me Love 5: Master the Love Language of Acts of Service!

    សូមស្វាគមន៍សារជាថ្មីមកកាន់កំរងអត្ថបទ បើកបេះដូង ដែល យើងទាំងអស់គ្នានឹងរៀនដុសខាត់ជំនាញស្នេហារបស់យើង ដោយសិក្សាពីភាសាស្នេហ៍ទាំង ៥ ដែលមានដូចជា ពាក្យសំដីសរសើរ ពេលវេលានៅជាមួយគ្នា ការទទួលបានកាដូ សកម្មភាពជួយយកអាសា និង ការប៉ះពាល់គ្នា (words of affirmation, quality time, receiving gifts, acts of service, physical touch)។ បើចង់ដឹងកាន់តែច្បាស់ហ្មង អាចសាកអានសៀវភៅ ភាសាស្នេហ៍ទាំងប្រាំ និពន្ធដោយបណ្ឌិត ហ្គារីឆេបមែន (Five Love Languages by Dr. Gary Chapman) តែម្តងក៏បាន!

    តែបើអ្នកខ្ជិលនោះ ក៏អាចអានអត្ថបទដែលស្មេរបានសង្ខេបសៀវភៅខាងលើទាំងមូលហ្មងនៅទីនេះ ។ ស្មេរក៏បានសរសេរបកស្រាយយ៉ាងលំអិតរួចមកហើយ អំពីភាសាស្នេហ៍ទីមួយ ដែលជាពាក្យសំដីសរសើរ និង ភាសាស្នេហ៍ទីពីរ ពេលវេលានៅជាមួយគ្នា ក៏ដូចជាការទទួលកាដូ ដែលជាភាសាស្នេហ៍ទីបីផងដែរ។

    នៅក្នុងអត្ថបទថ្ងៃនេះ យើងនឹងរៀនពីភាសាស្នេហ៍ទីបួន នោះគឺការការផ្គាប់ចិត្តផ្គាប់ថ្លើម ជួយយកអាសាដៃគូរបស់យើង!​ តែមុននឹងចូលដល់សាច់អត្ថបទ ស្មេរសុំក្រើនរំលឹកសារជាថ្មីម្តងទៀតថា ធីបខាងក្រោមនេះ​ល្អប្រើបំផុត សំរាប់តែមនុស្សដែលមានភាសាស្នេហ៍ជាការជួយយកអាសាទេណា! បើចង់ដឹងថាអ្នក ឬដៃគូអ្នកនិយាយភាសាស្នេហ៍មួយណាឲ្យច្បាស់នោះ អាចសាកតេស្តតាមវ៉ិបសាយនេះសិនទៅ សឹមអានតណា~~~

    10 min
  • Shower Me Love 4: Master the Third Love Language of Gift Giving!

    ជំរាបសួរ ហើយស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ «បើកបេះដូង» ដែលក្នុងនេះ យើងនឹងរៀនហ្វឹកហាត់ធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអនុបណ្ឌិតផ្នែកស្នេហា ដោយរៀនចេះប្រើប្រាស់ភាសាស្នេហ៍ទាំង ៥ ឲ្យបានត្រឹមត្រូវ ដែលក្នុងនោះរួមមាន ពាក្យសំដីសរសើរ ពេលវេលានៅជាមួយគ្នា ការទទួលបានកាដូ សកម្មភាពជួយយកអាសា និង ការប៉ះពាល់គ្នា (words of affirmation, quality time, receiving gifts, acts of service, physical touch)។ បើចង់ដឹងកាន់តែច្បាស់ហ្មង អាចសាកអានសៀវភៅ ភាសាស្នេហ៍ទាំងប្រាំ និពន្ធដោយបណ្ឌិត ហ្គារីឆេបមែន (Five Love Languages by Dr. Gary Chapman) ក៏បាន!

    នៅក្នុងអត្ថបទនេះ យើងនឹងរៀនពីភាសាស្នេហ៍ទីបី នោះគឺការទទួលកាដូ!​ តែមុននឹងចូលដល់សាច់អត្ថបទ ស្មេរសុំក្រើនរំលឹកឲ្យហើយថា ធីបខាងក្រោមនេះ​ល្អបំផុត ប្រើសំរាប់មនុស្សដែលមានការទទួលកាដូជាភាសាស្នេហ៍ចំបងរបស់គាត់ណា! 

    12 min
  • Shower Me Love 3: Become the Master of Quality Time

    ជំរាបសួរ ហើយស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ «បើកបេះដូង» ដែលក្នុងនេះ យើងនឹងរៀនហ្វឹកហាត់ធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអនុបណ្ឌិតផ្នែកស្នេហា ដោយរៀនចេះប្រើប្រាស់ភាសាស្នេហ៍ទាំង ៥ ឲ្យបានត្រឹមត្រូវ ដែលក្នុងនោះរួមមាន ពាក្យសំដីសរសើរ ពេលវេលានៅជាមួយគ្នា ការទទួលបានកាដូ សកម្មភាពជួយយកអាសា និង ការប៉ះពាល់គ្នា (words of affirmation, quality time, receiving gifts, acts of service, physical touch)។ 

    អ្នកអាចអានអត្ថបទទីមួយក្នុងកំរងនេះ ដើម្បីយល់បន្ថែមពីភាសាស្នេហ៍ទាំងប្រាំ ថាវាមកពីណា ហើយមានប្រសិទ្ធិភាពដល់កំរិតណា។ បន្ថែមពីលើនេះទៀត យើងក៏បានចេញអត្ថបទមួយនិយាយយ៉ាងស៊ីជំរៅពីភាសាស្នេហ៍ទីមួយ ដែលជាពាក្យសំដីសរសើររួចហើយដែរ។

    ឥលូវ យើងអាចចូលប្រធានបទថ្ងៃនេះតែម្តងទៅម៉ោះ!  គឺយើងនឹងរៀនឲ្យច្បាស់ពីភាសាស្នេហ៍ទីពីរ៖ ​ពេលវេលានៅជាមួយគ្នា (quality time) ថាវាជាអ្វីឲ្យពិតប្រាកដ ក៏ដូចជាលំហាត់ស្រួលៗជាច្រើន ដើម្បីជួយឲ្យយើងបង្កើតពេលវេលាល្អៗជាមួយដៃគូយើង ឲ្យបានច្រើនជាងមុន! សំខាន់ យើងគួរដឹងហើយថា ដើម្បីឲ្យធីបទាំងនេះមានប្រសិទ្ធិភាពល្អ ទាល់តែភាសាស្នេហ៍ចំបងរបស់ដៃគូអ្នកហ្នឹង គឺពេលវេលានៅជាមួយគ្នាណា។ ដូច្នេះអ្នកអាចត្រឡប់ទៅអត្ថបទណែនាំដំបូង ហើយផ្ញើវាទៅដៃគូអ្នក ហើយបង្ខំឲ្យគាត់ធ្វើតេស្តរកមើលភាសាស្នេហ៍របស់គាត់សិនមើល! 

    ប្រសិនបើគាត់រកឃើញថា ភាសាស្នេហ៍ចំបងរបស់គាត់គឺពេលវេលានៅជាមួយគ្នានោះ ចឹងអត្ថបទនេះត្រូវម៉ាច់សំរាប់អ្នកហើយ! 

    12 min
  • Shower Me Love 2: How to Master Words of Affirmation, the First Love Language

    ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ «បើកបេះដូង» ដែលយើងនឹងរៀនហើយអនុវត្តភាសាស្នេហ៍ទាំងប្រាំ ដកស្រង់ចេញពីសៀវភៅរបស់បណ្ឌិត ហ្គារី ឆេបមែន (Dr. Gary Chapman) ដើម្បីក្លាយខ្លួនជាគូសង្សារដែលពូកែស្រឡាញ់ជាងមុននោះអី!

    សំរាប់អ្នកខ្ជិលអាន អាចចុចស្តាប់គេអានអត្ថបទទាំងមូលក្នុងវីដេអូខាងក្រោមហ្មងក៏បានដែរ

    បើអ្នកដែលស្តាប់ទៅមិនយល់សោះថាភាសាស្នេហ៍ហ្នឹងជាអ្វី សូមអានអត្ថបទណែនាំនៅទីនេះសិនទៅណា។ និយាយឲ្យខ្លីទៅ បើយោងតាមបណ្ឌិត ហ្គារីឆេបមែន ភាសាស្នេហ៍របស់មនុស្សយើងគឺមាន ៥ ភាសាដូចជា សំដីសរសើរ ពេលវេលានៅជាមួយគ្នា ការទទួលបានកាដូ សកម្មភាពជួយយកអាសា និង ការប៉ះពាល់ (words of affirmation, quality time, receiving gifts, acts of service, physical touch)។ យើងម្នាក់ៗតែងមានភាសាណាមួយក្នុងចំណោមប្រាំនេះ ជាភាសាស្នេហ៍ចំបងជាមិនខាន។ ហើយពេលដែលយើងរៀនចេះនិយាយភាសាស្នេហ៍របស់ដៃគូយើងបានល្អជាងមុន នោះយើងនឹងក្លាយជាសង្សារល្អជាងមុនផងដែរ!

    ក្នុងអត្ថបទនេះ យើងនឹងក្រឡេកទៅមើលភាសាស្នេហ៍ទីមួយ គឺការនិយាយពាក្យសរសើរ (words of affirmation) ទៅកាន់ដៃគូរបស់យើង! និយាយឲ្យហើយណា ភាសានេះល្អប្រើតែសំរាប់មនុស្សដែលប្រើវាជាភាសាស្នេហ៍ចំបងតែប៉ុណ្ណោះ! ចឹងសូមចូលទៅកាន់អត្ថបទទីមួយ ចុចផ្ញើវាទៅដៃគូអ្នក ហើយបង្ខំឲ្យគាត់ធ្វើតេស្តរកមើលភាសាស្នេហ៍ចំបងរបស់គាត់សិនទៅ! ប្រសិនបើវាជាពាក្យសរសើរនោះ អត្ថបទនេះត្រូវម៉ាច់ហើយ! យើងនឹងរៀននិយាយពាក្យសរសើរ រហូតដល់អណ្តាតយើងផ្អែមដូចទឹកឃ្មុំអញ្ចឹង! 

    15 min
  • Shower Me Love 1: What Is Your Love Language?

    ចប់ហើយ! ក្តីស្នេហ៍អមតៈដែលយើងឧស្សាហ៍និយាយហ្នឹងនៅបានតែ ២ ឆ្នាំទេ?

    ឥលូវបន្តរឿងស្នេហ៍អតីតរបស់ស្មេរទៀត! ក្រោយពេលបែកពីម្នាក់ហ្នឹងទៅ ស្មេរបាននៅលីវអស់រាប់ឆ្នាំ ទើបជួបអ្នកថ្មីម្នាក់ ម្តងនេះគឺមានអារម្មណ៍ថាគេជាមនុស្សល្អ សាកសមនឹងស្មេរបំផុត! យើងទាំងពីរតែងសប្បាយសើចជាមួយគ្នាយ៉ាងក្អាកក្អាយមិនដែលដាច់ ចង់និយាយពីរឿងអីជាមួយគ្នាក៏បាន។ គាត់តែងលើកសរសើរខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនអាចសំរេចអ្វីបានគ្រប់យ៉ាង ឈ្នះអស់មារសត្រូវតែម្តង! បើទោះគាត់រវល់យ៉ាងណា ក៏គាត់ព្យាយាមឆ្លៀតពេលដើម្បីបាននៅជិតគ្នា មានពេលស្តាប់ពីរឿងក្នុងចិត្តខ្ញុំមិនដែលបាត់មុខឡើយ។

     បើអាច គឺលែងចង់ទៅសាលា ទៅធ្វើការហើយ! ចង់តែចំណាយពេលគ្រប់នាទីជាមួយគាត់ បើបានចឹងមែន ជីវិតនេះរស់នៅដូចក្នុងឋានសួគ៍ចឹង! ស្មេរឃើញគូគេផ្សេងគេឈ្លោះគ្នា តែបែរជាមានអារម្មណ៍ជឿជាក់ច្បាស់ណាស់ថា គូខ្ញុំនឹងគ្មានថ្ងៃធ្វើចឹងទេ! សង្សារខ្ញុំជាមនុស្សដែលចិត្តទូលាយសឹងអី យើងទាំងពីរនាក់ស្រឡាញ់យោគយល់គ្នាដល់ថ្នាក់នេះ មិនដែលអាចឈ្លោះគ្នាខ្លាំងដូចគេហ្នឹងទេ! 

    តែដល់ទាក់ទងបានចូលដល់ឆ្នាំទីបី ចាប់ផ្តើមមានរឿងឈ្លោះអាក់អន់ចិត្តគ្នា មិនត្រូវសំដីគ្នា សឹងនឹងបោះបង់ចោលប៉ុន្មានដងទៅហើយដែរ! នេះមិនមែនកើតឡើងតែចំពោះគូយើងទេ បើតាមការស្រាវជ្រាវ ក៏បានឲ្យឃើញថា ចំពោះមនុស្សធម្មតាម្នាក់ អារម្មណ៍ធ្លាក់ក្នុងអន្លង់ស្នេហ៍នេះមិនអាចនៅឋិតឋេររហូតបាននោះទេ! 

    15 min

About ស្តាប់ខ្ញុំអាន - Article Audio Series

From the publisher's feed

ពួកគាត់ដឹងហើយដឹងទៀតថា ខ្លួនគួរចូលដេកលឿន ហើយក៏តែងខំរួសរាន់ទៅទំរេតខ្លួនតាំងពីម៉ោង ៩ យប់ តែមិនដឹងថីទេ ខំប្រឹងបិទភ្នែកដេកយ៉ាងម៉េចក៏ដេកមិនលក់សោះ។ ឬក៏គាត់អាចនឹងដេកលក់លឿនដូចគេដូចឯង តែបែរជាភ្ញាក់ពាក់កណ្តាលយប់…