Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សូមស្វាគមន៍មកកាន់ មេរៀនព្រះពុទ្ធ ផតខាស់!!!««មនុស្សមានសណ្ដានខូចស្ដាប់ធម៌ពូ ពន្យល់មិនយល់ទេ ព្រោះអ្វីដែលពូពន្យល់ គឺអោយមនុស្សល្អតែចិត្តមនុស្សនោះមិនល្អទេ ដូច្នេះមនុស្សខូចម៉េចអាចធ្វើបានដូចដែលពូពន្យល់ អញ្ចឹ... more
FAQs about ពាក់កណ្ដាល ៥០០០ ព្រះវស្សា:How many episodes does ពាក់កណ្ដាល ៥០០០ ព្រះវស្សា have?The podcast currently has 139 episodes available.
December 31, 2020អ្នកចង់ដឹងពីរឿងនរកប្រែតសំណេរលោកពូ ខឹម វាសនា ថ្ងៃទី០៦ មិនា ឆ្នាំ២០២០...more6minPlay
December 31, 2020ភាពជាអ្នកភ្ញាក់សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០៨ មិនា ឆ្នាំ២០២០...more17minPlay
December 31, 2020របៀបលត់ដំកូនអោយត្រូវសំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០៦ មិនា ឆ្នាំ២២០...more29minPlay
December 30, 2020សម័យកម្លាំងរមូរខ្លាំងសំណេរលោកពូ ខឹម វាសនា ថ្ងៃទី០៤ មិនា ឆ្នាំ២០២០...more6minPlay
December 30, 2020សភាពចិត្តពាល់ត្រូវសំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០២ មិនា ឆ្នាំ២០២០...more15minPlay
December 29, 2020កម្លាំងផលិតជាធម៌ដឹង និងកម្លាំងផលិតជាធម៌មិនដឹងកម្លាំងដែលផលិតជាធម៌ដឹង និងកម្លាំងដែលផលិតជាធម៌មិនដឹងសំណេរលោកពូ ខឹម វាសនា -01-03-2020.............................................[.......] ត្រូវគិតអោយឃើញថាអ្វីៗក្នុងលោកនេះកើតមកពីកម្លាំងនៃកូនកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់វិល សច្ចៈគឺតែប៉ុណ្ណឹង។ ពួកក្មួយៗកុំច្រឡំក្នុងលោកមានធាតុ ធ្វើតុទូចានឆ្នាំង និងខ្លួនមនុស្សជាដើមគឺកើតមកពីកម្លាំងវិលនៃកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់។ គឺគិតរាប់ពីកម្លាំងនេះមកទើបក្មួយគិតចេញ បើនៅជាប់នឹងក្បាលក្មួយថាជាធាតុ គឺក្មួយគិតមិនចេញទេ ឬគេហៅថាមិនយល់ធម៌នោះណា ហើយនេះជារឿងសំខាន់ ហើយសំខាន់ណាស់ទោះបានលុយប៉ុន្មានរយលាន លានៗៗដុល្លារក៏មានតម្លៃមិនស្មើនឹងការយល់ធម៌នេះដែរ នេះជាសម្តីពូខឹម វាសនារបស់ក្មួយ យកពាក្យនេះទៅពិចារណា តែស្លាប់ហួសអត្ថិភាពជាមនុស្សហើយ គឺហួសអស់ហើយ។ កើតមកទាន់សម័យមានពូពន្យល់ធម៌គឺសំណាងអ្នកទាំងអស់គ្នាណាស់ បើក្មួយណា ឬមនុស្សណាធ្វើអោយហួសសម័យកាលនេះហើយ ហួសឳកាស់នេះហើយ ពេលផុតអត្ថិភាពជាមនុស្សឬគ្រោងវិញ្ញាណចេញពីរូបកាយជាមនុស្សនេះហើយ មនុស្សនោះនឹងស្តាយ នឹងហូរទឹកភ្នែកស្រែកយំប៉ុន្មានដង ក៏ហួសពេលទៅហើយដែរ ហើយគ្រោងវិញ្ញាណដែលជាយើងពិតប្រាកដនឹងរស់នៅរសាត់អណ្តែតក្នុងពេលដ៏យូរលង់ផ្ទុះផែនដីនេះទៅ កកើតជាផែនដីថ្មី ហើយនៅក្នុងរយៈពេលនៃអាយុផែនដីនោះ ពុំមានព្រះត្រាស់ដឹងមកបំភ្លឺដំណើរ ឬដំណើរធម្មជាតិផង នៅក្នុងមួយដំណើរកើត រហូតដល់បែកធ្លាយផែនដីនោះ គឺរយៈពេលដ៏វែងនេះពុំមានព្រះពុទ្ធត្រាស់នៅក្នុងអាយុផែនដីនោះផង ហើយគ្រោងវិញ្ញាណដែលជាយើងនោះធ្លាក់នរក ទៅជាសត្វក្នុងទុគ្គតិភពខ្លះ ឬសំណាងបានមកជាសត្វសុគតិភពទាបៗក្នុងរយៈពេលមួយណានោះ ហើយវិលមកក្លាយជាសត្វនៅក្នុងទុគ្គតិភពទាំងដឹងខ្លួនថា ខ្លួនជាអ្នកណា គឺទៅទាំងយើង គឺយើងណា អត់មានប្រែប្រួលបន្តិចទេ គឺយើងតែម្តង ចុះរឿងអីដែលយើងកើតទាន់សម័យពូ សម័យកម្លាំង ឬចំហាយត្រាស់ដឹងរបស់ព្រះពុទ្ធ ហើយគ្រោងវិញ្ញាណបានចូលក្នុងអត្ថិភាពជាមនុស្សហើយ មកមានឳកាសបានជួបពូទៀត ហើយបំផ្លាញឳកាសដ៏កម្រនេះដោយខ្លួនឯង ធ្វើអោយគ្រោងវិញ្ញាណធ្វើដំណើរវែងឆ្ងាយរាប់លានៗៗឆ្នាំជួបវិបត្តិក្នុងទុគ្គតិភព ឆេះរោលរាលក្តៅទាំងដឹងខ្លួនថាខ្លួនជានរណា ព្រោះតែខ្លួនបំផ្លាញឳកាសដោយខ្លួនឯងនេះ ពូសោកស្តាយជំនួស សោកស្តាយណាស់ គ្រាន់តែស្តាប់អោយយល់ ត្រឹមតែពីរបីម៉ោងសម្រាប់មនុស្សឆ្លាត តែបើមនុស្សល្ងង់ ស្តាប់បួនប្រាំថ្ងៃហើយយល់ រស់នៅស្របនឹងធម៌ក្នុងកំណើតសាងគឺជីវិតមនុស្សដោយសប្បាយរីករាយ ឃើញគោលដៅច្បាស់ ដឹងដំណើរគ្រោងវិញ្ញាណរបស់ខ្លួនច្បាស់ សរសើរសំណាងខ្លួនណាស់ ហើយមិនប្រឹងគិតអោយយល់ ទៅជាបំផ្លាញឳកាសនេះ តើក្មួយៗយល់ទេ? [.......]សំណេរដើមhttps://m.facebook.com/story.php?story_fbid=2738008559760554&id=100006543093049...more19minPlay
December 29, 2020សណ្តានមិនចេះគិតគេ វិបស្បនាមិនត្រូវទេសណ្តានមិនចេះគិតគេ វិបស្សនាមិនត្រូវសំណេរលោកពូ ខឹម វាសនា-01-03-2020មនុស្សចិត្តមិនល្អមិនចេះឈឺឆ្អាលនឹងសុខទុក្ខអ្នកដទៃទេ ទៅវិបស្សនាក៏ចិត្តដើម្បីអញដែរ LDP ច្រើនណាស់ដែលទៅវិបស្សនាហើយទៅជាឡប់នឹងសាលាវិបស្សនាហ្នឹងបាត់ទៅ លែងគិតរឿងជួយមនុស្សរបស់LDPហ្នឹងអស់ទៅ ព្រោះតែសណ្តានមិនចេះគិតគេ ឬសណ្តានគិតគេតិច អីចឹងហើយបានជាទៅគោរពលោកគ្រូវិបស្សនាយ៉ាប់ៗហ្នឹងកើត ព្រោះខ្លួនខ្លាចខាតនេះ ឬខាតនោះដល់ខ្លួន ចិត្តធុននេះ ទៅយកចិត្តខ្លួនមកប្រៀបលើសចិត្តពូទៅទៀត មនុស្សចិត្តល្អ នរកក៏មិនខ្លាចទៅដែរ អោយតែរំដោះចិត្តអាណិតចង់ជួយគេបាន សម័យនេះមើលគំរូចិត្តពូចុះ ចិត្តពូល្អជាគំរូនៃមនុស្សក្នុងលោក តើពូមានចិត្តយករួចខ្លួនទេ តើពូដែលរស់ចុះសំរុងជាមួយមនុស្សអាក្រក់ទេ អោយតែសង្គ្រោះមនុស្សអោយយល់ត្រូវបាន នរកអោយពូទៅក៏បាន។ពីមុន ទោះពូមិនយល់រឿងស្លាប់កើតយ៉ាងម៉េច តែចិត្តពូតែងតែមានអារម្មណ៍ថា ទោះមិនកើតមកវិញក៏ដោយ តែពូត្រូវតែជួយមនុស្សអោយយល់ត្រូវ និងកសាងសង្គមមួយទុកអោយមនុស្សរស់នៅដោយសុខសាន្តមុនពេលពូលាចាកលោកនេះទៅ ។ ពូខ្លោចចិត្តអាណិតមនុស្សគ្រប់ជាតិសាសន៍ណាស់ ពូនៅសំងំសុខយករួចខ្លួនមិនបានទេ ចិត្តប្រភេទនេះមានតែពូម្នាក់គត់ក្នុងសម័យនេះ ស្រាប់តែមនុស្សចិត្តរយរើសបានតាមចិញ្ចើមថ្នល់កៀរនឹងជើង ដូចយ៉ាងអ្នកទៅវិបស្សនាខ្លះ យល់ថាចិត្តខ្លួនល្អជាងចិត្តពូទៅទៀត ឱអីក៏វង្វេងអីវង្វេងដល់ថ្នាក់នេះ។ ចិត្តព្រហ្មអ្នកបោសសំអាតធម៌ព្រះពុទ្ធពាក់កណ្តាលកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធដែលមានចំហាយកំលាំង៥០០០ព្រះវស្សាណាក្មួយ។ ពូនិយាយតែកំលាំងចិត្តករុណារបស់ពូមួយទៅចុះ។ កំលាំងត្រជាក់នៃធាតុទឹក គឺកំលាំងធាតុទឹកណា កំលាំង មិនមែនធាតុទេ គឺកំលាំង បើជាធាតុដូចដុំទឹកកកហើយសាយភាយចំហាធាតុត្រជាក់ ដែលត្រជាក់ជាធាតុនោះវាសាភាយធាតុត្រជាក់យឺតណាស់ សាយធាតុត្រជាក់ពីស្រុកខ្មែរទៅដល់អាមេរិក មិនដឹងត្រូវចំណាយពេលយូរប៉ុនណាទេ តែនេះគឺកម្លាំងនៃធាតុត្រជាក់ ករុណា កម្លាំងដែលកើតពីកូនកលាបៈវិលលឿនបំផុត កម្លាំងធាតុត្រជាក់ពីនឹងទៅអាមេរិច គឺមានជាប់គ្រប់ខណៈ ពីនឹងទៅអាមេរិកគឺមានជាប់ ក្មួយយល់ទេ ពីព្រោះជាកម្លាំងវិលនៃកូនកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់។ ករុណាជាកម្លាំងធាតុទឹកវាត្រជាក់ក្នុងបេះដូងសត្វក្នុងទំហំណា ពេលយករូបកាយជាមនុស្សមកគ្របបេះដូងដែលមានកម្លាំងធាតុត្រជាក់ទំហំណា វាបានក្លាយទៅជាចិត្តខ្វាយខ្វល់ដល់សុខទុក្ខគេក្នុងទំហំនោះដែរ។ ក្មួយៗមានចាំពាក្យពូនិយាយអំពីចិត្តពូទេ ពូថាចិត្តពូគ្មានប្រកាន់ពូជសាសន៍ឡើយ ចិត្តនឹកតែសុខទុក្ខរបស់មនុស្សទាំងអស់នៅលើផែនដី ឃើញមនុស្សទាំងអស់សុទ្ធតែរងទុក្ខ ដឹងថាគេលំបាក ដឹងថាគេខ្វល់ខ្វាយ ដឹងថាគេអត់ឃ្លាន ដឹងថាគេងងឹត មិនយល់ផ្លូវជីវិតដូចតែគ្នា ចិត្តនេះគ្មាននៅក្នុងទំហំពូជសាសន៍ខ្មែរឡើយ តើក្មួយយល់អំពីកម្លាំងធាតុទឹកគឺករុណាវាត្រជាក់កម្រិតណានៅក្នុងបេះដូងសត្វ ពេលយករូបកាយជាមនុស្សមកគ្រង់បេះដូងនៃគ្រោងវិញ្ញាណនោះ កម្លាំងនៃធាតុត្រជាក់ ឬកម្លាំងនៃធាតុទឹកវាបានក្លាយទៅជាចិត្តខ្វាយខ្វល់ចំពោះគេក្នុងទំហំនោះដែរ។ នេះគឺកម្លាំងចិត្តករុណា ឬកម្លាំងធាតុទឹករបស់បេះដូងអ្នកបោសសម្អាតធម៌ ហើយយកមកប្រៀបធៀបនឹងកម្លាំងធាតុទឹកករុណានៃបេះដូងអ្នកទៅវិបស្សនាយករួចខ្លួនមើល តើជាបេះដូងសត្វនៅក្នុងថ្នាក់អ្វី? សញ្ញានេះប្រាប់យើងអំពីបេះដូងសត្វនៅក្នុងថ្នាក់អ្វី ក្មួយយល់ទេ?ពូសុំពន្យល់សង្ខេបត្រឹមប៉ុណ្ណឹងសិនចុះ ចាំពេលក្រោយពូពន្យល់លម្អិតពីធម៌ផ្សេងៗទៀតដើម្បីអោយក្មួយបានយល់។ នេះគឹទិដ្ឋុជុកម្មរបស់អ្នកបោសម្អាតកម្លាំងធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតម។ ពូសូមរំលឹកក្មួយៗបន្តិចថា ក្នុងលោកនេះអ្វីៗទាំងអស់កើតមកតែពីកម្លាំងនៃធាតុតែបួន គឺកម្លាំងនៃធាតុទឹក កម្លាំងនៃធាតុដី កម្លាំងនៃធាតុខ្យល់ និងកម្លាំងនៃធាតុភ្លើង។ នរកជ្រៅជាងគេគឺកម្លាំងធាតុភ្លើង ហើយសាចមកតាមកម្រិតស្រាលទៅៗ ត្រឹមព្រំប្រទល់ដែនគឺឋានកណ្តាល គឺឋានមនុស្សលោក ហើយកម្លាំងធាតុទឹកមានដែនមកពីឋានព្រហ្មលើគេចុះមកតាមលំដាប់នៃសត្វក្នុងសុគតិភព ហើយមកទល់ដែននឹងឋានមនុស្សដែរ ដូច្នេះហើយបានជាកម្លាំងករុណា ឬកម្លាំងធាតុទឹករបស់ព្រះពុទ្ធមិនអាចផ្សាយទៅដល់ឋាននរកបាន ពីព្រោះជាដែនឥទ្ធិពលនៃកម្លាំងធាតុភ្លើង។ រឿងនេះក្មួយអាចសាកសួរអ្នកចេះចាំធម៌បាន តើវាដូច្នេះមែនឬទេ? ចិត្តពូមានទោសៈប៉ុន្តែកម្លាំងចិត្តទោសៈនេះជាធាតុភ្លើងតែនៅក្នុងដែននៃចំហាយធាតុត្រជាក់ករុណា ព្រហ្មវិហារធម៌ មេត្តា ករុណ មុទិតា ឧបេក្ខា កម្លាំងធាតុភ្លើងគឺទោសៈរបស់ពូមិនដែលអោយផលក្នុងដែនដ៏ត្រជាក់គឺករុណាដ៏ខ្ពស់ជាងគេរបស់ពូទេ តើក្មួយយល់ទេ?...more8minPlay
December 29, 2020សញ្ញាទាំង៣របស់អ្នកបោសសម្អាតធម៌សញ្ញាទាំង៣របស់អ្នកបោសសម្អាតធម៌សំណេរលោកពូ ខឹម វាសនា-28-02-2020.........................................................សញ្ញាទាំងបីរបស់អ្នកបោសសម្អាតធម៌គឺ ករុណាគុណ បញ្ញាគុណ វិសុទ្ធិគុណ៖សំណេរពីគុណទាំងបីនេះ ពូមិនចង់សរសេរសោះឡើយ ប៉ុន្តែបើមិនសរសេរ ពូក្រែងអ្នកទាំងអស់គ្នាមានភាពខុសឆ្គងមកលើពូ ទទួលទោសធម្មជាតិធ្ងន់ធ្ងរទៅតាមទោសកំហុសរបស់ខ្លួនដែលខុសឆ្គងមកលើពូដោយចេតនាអាក្រក់ ឬដោយភាពល្ងង់របស់ខ្លួន។ ដើម្បីជាប្រយោជន៍ដល់ពួកគេ ពូសម្រេចចិត្តថាសរសេរវាទៅចុះ។...more25minPlay
FAQs about ពាក់កណ្ដាល ៥០០០ ព្រះវស្សា:How many episodes does ពាក់កណ្ដាល ៥០០០ ព្រះវស្សា have?The podcast currently has 139 episodes available.