Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សូមស្វាគមន៍មកកាន់ មេរៀនព្រះពុទ្ធ ផតខាស់!!!««មនុស្សមានសណ្ដានខូចស្ដាប់ធម៌ពូ ពន្យល់មិនយល់ទេ ព្រោះអ្វីដែលពូពន្យល់ គឺអោយមនុស្សល្អតែចិត្តមនុស្សនោះមិនល្អទេ ដូច្នេះមនុស្សខូចម៉េចអាចធ្វើបានដូចដែលពូពន្យល់ អញ្ចឹ... more
FAQs about ពាក់កណ្ដាល ៥០០០ ព្រះវស្សា:How many episodes does ពាក់កណ្ដាល ៥០០០ ព្រះវស្សា have?The podcast currently has 139 episodes available.
December 29, 2020ព្រះពុទ្ធសម្តែងអំពីធម៌បីយ៉ាងន្យល់ដោយ: កែម មណ្ឌល 2020.02.26ព្រះពុទ្ធសម្តែងអំពីធម៌បីយ៉ាងដែលធ្វើអោយសត្វអាចនៅជាមួយគ្នារហូតចាប់ពីកំណើតមានអវិជ្ជា រហូតដល់និព្វាន១. សម្មាទិដ្ឋិ គឺការយល់ត្រូវ គឺយល់ថាគ្មានអញ យល់ពីសភាពកម្លាំងវិលរបស់កលាប:២. កត្តញ្ញូ ការស្គាល់ខុសត្រូវ ស្គាល់គុណ ស្គាល់ទោស ស្គាល់ល្មម ដឹងសម ដឹងឆ្គង៣. ខន្តី ជាសភាពចិត្តរងចាំដោយមិនអន្ទះអន្ទែង ព្រោះគេបានយល់អំពីសភាពកម្លាំងវិល។...more41minPlay
December 29, 2020ការជាប់គាំងនៃចិត្តនៅក្នុងរូបកាយមនុស្សការជាប់គាំងនៃចិត្តនៅក្នុងរូបកាយជាមនុស្សសំណេរលោកពូ ខឹម វាសនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០.........................................................................ពូសូមនិយាយការជាប់គាំងនៃចិត្តនៅក្នុងរូបកាយជាមនុស្សៈពេលពូនិយាយថាចិត្ត ក្មួយពិបាកយល់ដូច្នេះពូសូមនិយាយថាការជាប់គាំងនៃគ្រោងវិញ្ញាណដឹងក្នុងរូបរាងកាយជាមនុស្ស ក្មួយអានហើយប្រឹងសញ្ជឹងគិតអោយយល់តាមទ្វារមនោគឺទ្វារគិតរបស់ក្មួយ នេះគឺជាការបង្ហាញរបស់ពូសំខាន់ណាស់ចំពោះពួកក្មួយៗ។ សរសៃវិញ្ញាណ ឬរចនាសម្ព័ន្ធចិត្តមានសណ្ឋានដូចរូបពូផុសភ្ជាប់ក្នុងសំណេរនេះ គឺមានសរសៃវិញ្ញាណតូចឆ្មារៗ ពូថាប៉ុនចុងសរសៃសក់ចុះ វាជាប្រភេទនៃកម្លាំងទេ ពូសុំរំលឹកក្មួយថា ស្អីៗក្នុងពិភពលោកទាំងអស់កើតពីកម្លាំងនៃកូនកលាបៈដែលមានធាតុដី ទឹក ភ្លើងខ្យល់វិល ដូច្នេះសរសៃវិញ្ញាណគឺកើតពីកម្លាំងដែរ កាប់វាមិនដាច់ទេ កាប់យ៉ាងម៉េចក៏មិនដាច់ដែរ សរសៃវិញ្ញាណនេះហើយដែលយើងច្រឡំថាជាខ្មោច ឬជាព្រលឹងនោះ តាមពិតខ្មោចមានគ្រោងសរសៃវិញ្ញាណ ហើយចាក់បំពេញទៅដោយកម្លាំង មានសភាពស្រមោលៗ តើក្មួយៗយល់ទេ? ពូសូមពញាក់ការយល់របស់ក្មួយម្តងទៀតត្រង់ចំណុចនេះ គឺគ្រោងសរសៃវិញ្ញាណមានសណ្ឋានដូចរូបដែលពូផុសភ្ជាប់នៅក្នុងសំណេរនេះ សូម្បីតែមនុស្សក៏មានសរសៃវិញ្ញាណបែបហ្នឹងនៅក្នុងខ្លួនមនុស្សដែរ តើក្មួយៗអាចគិតយល់ខ្លះដែរឬទេ? ក្មួយមើលទៅរូបដែលភ្ជាប់នឹងសំណេរនេះទៅមើល តើសរសៃវិញ្ញាណ ឬរចនាសម្ព័ន្ធនៃចិត្តវាមានសណ្ឋានដូចម្តេច? វាមានសរសៃវិញ្ញាណដឹងតាមភ្នែក សរសៃវិញ្ញាណដឹងតាមច្រមុះ សរសៃវិញ្ញាណដឹងតាមត្រចៀក សរសៃវិញ្ញាណដឹងតាមកាយ សរសៃវិញ្ញាណដឹងតាមទ្វារមាត់ សរសៃវិញ្ញាណដឹងតាមទ្វារបេះដូង តែសត្វខ្លះគ្មានសរសៃវិញ្ញាណដឹងតាមទ្វារភេទទេដូចជាព្រហ្ម ព្រោះសត្វព្រហ្មគឺអត់ភេទទេ ប៉ុន្តែសរសៃវិញ្ញាណតាមទ្វារផ្សេងៗមានទាំងអស់ ហើយដែលសំខាន់ជាងគេទាំងអស់គឺសរសៃវិញ្ញាណដឹងតាមទ្វារបេះដូង។ ហើយចំពោះសត្វសោយទាំងអស់ សរសៃវិញ្ញាណគ្រប់ទ្វារទាំងអស់មិនស្រោបដោយសាច់ទេ គឺស្រោបដោយកម្លាំង តាមពិតសាច់ក៏ជាប្រភេទកម្លាំងមួយដែរ។ ប៉ុន្តែសាច់នេះធ្វើអោយកម្លាំងតាមទ្វារបេះដូងមិនត្រូវបានទប់ វារលាយថយក្រោយ សត្វសោយ បើមានសាច់ទប់ គ្រប់ចេតនាទាំងអស់របស់សត្វ វាជាកម្លាំងមូរទុកទៅមុខ សត្វសាង ប៉ុន្តែមនុស្សមានអវិជ្ជាមិនបានដឹងថាវាមូរយ៉ាងម៉េច សោយយ៉ាងម៉េច នេះគឺអវិជ្ជារបស់សត្វមនុស្ស ក្មួយយល់ត្រង់នេះទេ សំខាន់ណាស់។ អវិជ្ជារបស់សត្វមនុស្ស ព្រោះកម្លាំងបានធ្វើអោយមានសាច់ដែលសត្វមនុស្សច្រឡំថាជាធាតុ តាមពិតសាច់នេះជាកម្លាំងទេ ហើយក្នុងរូបកាយមនុស្សនេះ មានការលួចសម្ងំនៃគ្រោងវិញ្ញាណដឹង ក្មួយយល់ត្រង់នេះអត់? ក្មួយៗសម្លឹងទៅមើលរូបដែលពូភ្ជាប់ទៅជាមួយនឹងសំណេរនេះ នេះគឺគ្រោងវិញ្ញាណដែលមនុស្សយល់ច្រឡំថាព្រលឹងនោះ ហើយចាក់បំពេញទៅដោយសាច់ហៅថាមនុស្ស តិរច្ឆានក៏មានសភាពបែបនេះដែរ តែពូនិយាយតែអត្ថិភាពជាមនុស្សទៅចុះ។ ក្មួយស្រមៃមើល បើគ្រោងវិញ្ញាណនេះចេញពីមនុស្ស តើមានសភាពបែបណា? ការនិយាយពីសភាពវានេះហើយ គឺការនិយាយពីធម៌ ធម៌គឺបែបហ្នឹងណា រឿងអីដែលយើងជាមនុស្សមិនត្រូវរៀនធម៌ មិនមែនធម៌ដែលគេទេសនាសព្វថ្ងៃនេះទេ សូមក្មួយៗបែងចែកអោយបានច្បាស់កុំច្រឡំត្រង់ចំណុចនេះ។ [.......]...more20minPlay
December 28, 2020ភារកិច្ចនៃគ្រួសារមានពូជមានកំណើតសំណេរលោកពូ ខឹម វាសនា ថ្ងៃទី20 ខែ កុម្ភៈ ឆ្នាំ2020...........................................................................រៀនពង្រីក និងពង្រឹងអោយច្បាស់លាស់នូវការយល់តាមទ្វារមនោដើម្បីអោយវិញ្ញាណដឹងខុស ដឹងត្រូវ ដឹងឆ្គង ឬមិនឆ្គង ហើយកាន់តែច្បាស់លាស់ដោយការត្រិះរិះពិចារណា ពូមិនចង់ប្រើពាក្យបង្រៀនធម៌របស់ព្រះពុទ្ធអោយក្មួយពិបាកយល់ទេ ក្មួយរៀនគិតពិចារណា តាមសភាពយល់បានរបស់ក្មួយ ហើយទាញការយល់នោះពីសភាពដឹងខុសនេះ ទៅរកភាពត្រឹមត្រូវ នោះហៅថាទិដ្ឋុជុកម្មហ្នុងហើយ។...more11minPlay
December 27, 2020ឧបប្បីឡកម្ម និង អចិណ្ណកម្មឧបប្បីឡកកម្ម និងអចិណ្ណកម្ម៖ កម្មពារ និងកម្មជាសន្តានសំណេរមេរៀនរបស់លោកពូ ខឹម វាសនា -១៧-កុម្ភៈ-២០២០ក្មួយចាប់សញ្ញាបានច្បាស់ជាចិត្តកត្តញ្ញូ បើចាប់មិនច្បាស់ក៏ក្នុងចិត្តក្មួយគ្មានធម៌អាក្រក់ឬអកុសលធម៌ដូចជាច្រណែនឈ្នានីស ធម៌ប្រេតស៊ីមិនឆ្អែតចង់បានហើយចង់បានទៀត ដល់សង្ខារលាថយក្រោយ តើក្មួយគិតឃើញថាវិញ្ញាណដឹងរបស់វាសោយអី? ហើយក្មួយអាចស្ទង់សញ្ញាវាមើលថាវានឹងទៅជាសត្វអី? តើក្មួយស្រៀវឆ្អឹងខ្នងទេ? ស្លាប់ភ្លាមសោយផលភ្លាមក្មួយ។ ពូមើលសញ្ញាអ្នកយល់Ldp មានសណ្តានមិនអាក្រក់ទេ កូនពូជាកូនមានពូជអំបូរ បើមានសណ្តានចិត្តអាក្រក់ធម៌ពូមិនស្រូបទាញទេ ទោះខ្លះមានធម៌កត្តញ្ញូទាបមើលសញ្ញាមិនច្បាស់ ក៏ពេលសង្ខារលាថយក្រោយ មិនមែនជាសង្ខារនៃធម៌អាក្រក់ដើម្បីសោយដែរ។ បើមានសង្ខារអាក្រក់សោយខ្លះក៏គ្រាន់តែជាកម្មពារកម្មវាប៉ះពារបន្តិចបន្តួចនៅក្នុងកំណើតជាមនុស្សដែរ មិនមែនកម្មជាសណ្តានដែលត្រូវសោយផលក្នុងភពទុគតិនោះទេ។ តើក្មួយយល់ត្រង់នេះទេ? ហេតុអ្វីកម្មពារមានក្នុងកំណើតមនុស្ស? ព្រោះកំណើតនេះជាកំណើតសាង មិនមែនជាកំណើតសោយ សង្ខារលាថយក្រោយតាមដំណើរសង្ខារទេ។ សង្ខារលាថយក្រោយ ឬកំណើតសោយ ក្មួយស្រមៃដូចឡានកូនក្មេងលេង កម្លាំងមូរទៅមុខ នេះគឺជីវិតមនុស្ស គឺកម្លាំងសន្សំ ឬសង្ខារមូរទុក ដល់ពេលឡានទៅ កម្លាំងរលា ឡានរត់ទៅមុខ សង្ខាររលាថយក្រោយមាន ឬកំណើតសោយមានទម្រង់បែបហ្នឹង។ តើក្មួយយល់ទេ? សង្ខាររលានេះ ពេលនៅជាមនុស្ស ឬសត្វសាង មានធម៌ច្រណែន ឈ្នានីស លោភលន់មិនចេះស្កប់ស្កល់ ពេលសង្ខាររលាថយក្រោយវិញ សត្វមានទ្វារវិញ្ញាណទទួលបានសម្លេង ដឹងថាជាសម្លេងឈ្នានីស ច្រណែន ចិត្តលោភលន់ ហើយជាសត្វពួកតែមួយនៅជុំគ្នារាបរយលានកោដិសត្វ ងាកទៅណាក៏ឃើញតែលៀនភ្នែក លឺតែសម្លេងច្រណែន ឈ្នានីស ពេលវិញ្ញាណចាប់បានសញ្ញាដឹងថាគេច្រណែន គេឈ្នានីស ចាប់បានសញ្ញាតាមភ្នែក លៀនមកដឹងថាគេច្រណែនឈ្នានីស គេចង់បានពីវា តើវាក្រហល់ក្រហាយប៉ុនណា? សត្វខ្លះឃ្លានណាស់ តែកំណើតនេះស៊ីមិនបាន កាលនៅជាមនុស្សមានធម៌ចង់បានហើយ ចង់បានទៀត ខ្លះមានចិត្តកំណាញ់ ខ្លួនឯងក៏មិនហ៊ានស៊ីផង តើពេលសង្ខារលាថយក្រោយ ក្មួយស្រមៃមើលវាជាសត្វអីក្នុងកំណើតសោយ គឺប្រេត អសុរកាយហ្នឹងហើយ ហើយកម្លាំងជាសន្តានទៀតហៅថាអចិណ្ណកម្ម ជាកម្លាំងមូរទុកយូរហើយ មូរទុករាប់លានជាតិហើយ តើកម្លាំងលាថយក្រោយវាយូរប៉ុនណា នេះហើយគឺសោយទុក្ខក្នុងទុគតិភព ក្មួយយល់ទេ? [.....]...more8minPlay
December 27, 2020របៀបនៃសត្វសោយកម្ម ភាគទី ២សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ១៩ គុម្ភៈ ឆ្នាំ ២០២០...more23minPlay
December 27, 2020របៀបនៃសត្វសោយកម្ម ភាគទី ១របៀបនៃសត្វសោយកម្មសំណេរលោកពូ ខឹម វាសនា-១៦-កុម្ភៈ-២០២០.....................................ពូលើកឧទាហរណ៍ កាលនៅជាមនុស្សជាសត្វសាង ចិត្តមានធម៌ឈ្នានីសច្រណែន ស៊ីមិនឆ្អែត ចង់បានហើយ ចង់បានទៀត។ល។ គ្រប់ចេតនារបស់ខ្លួនសន្សំជាសង្ខារ ក្មួយយល់សង្ខារឬអត់? ពូប្រាប់ថាគ្រប់ចេតនារបស់មនុស្សដូចគេចងថ្នាំដុសធ្មេញព្យួរនៅកណ្តាលដើមទ្រូង ពេលមនុស្សមានចេតនាអ្វីថ្នាំដុសធ្មេញបានហូរចូលទៅក្នុងចិត្ត បត់បែនក្រងិក ក្រង៉ក់ឥតឈប់ឥតឈរតាមចេតនាដែលខ្លួនមាន វាជាកម្លាំងមូរទុកដែលយើងហៅថាកម្មសន្សំទុកបើយើងហៅតាមពាក្យព្រះពុទ្ធគឺអចិណ្ណកម្ម លុះពេលដែលសត្វស្លាប់ទៅ៧ខណៈ ចិត្តប្តូរទម្រង់ក្នុងការដឹង គឺសត្វសោយកម្ម គឺសង្ខារលាចេញ កាលនៅសង្ខារមូរទុក អោយតែសត្វសម្គាល់ថាមានខ្លួននោះគឺអវិជ្ជា អវិជ្ជាបច្ចយា សង្ខារា សង្ខារបច្ចយា វិញ្ញាណំ វិញ្ញាណប្បច្ចយា នាមរូបំ នាមរូបប្បច្ចយា សឡាយតនំ នេះគឺទ្វារសម្រាប់អោយវិញ្ញាណបានដឹងស្អីជាស្អី បើឃើញតាមភ្នែកថាគេបើកភ្នែកសម្លក់ បើលឺតាមត្រចៀក ដឹងថាប្រទិចតិះដៀល តើក្តៅទេ? ហើយសត្វនោះនៅក្នុងក្រុមជាមួយគ្នា ច្រើនពាន់លាននាក់ ងាកទៅណាក៏ឃើញ ងាកទៅណាក៏លឺ ជាសត្វមានធម្មជាតិមិនដេក កាប់មិនមុត ព្រោះវាជាកម្លាំង ក្មួយយល់ទេលោកនេះកើតឡើងដោយកម្លាំង? តាមអ្វីដែលយើងមើលឃើញហើយដឹង គឺមានតែមនុស្សនិងតិរច្ឆានដែលមានសភាពរូបជាសាច់ជាឈាម ក្រៅពីនោះរូបរបស់ពួកគេជាកម្លាំងដែលកាប់មិនមុត ប៉ះមិនបានពូប្រដូចថាស្រមោលៗដូចខ្មោច ប៉ុន្តែមានទ្វារសម្រាប់វិញ្ញាណទទួលដឹង ដូចជាភ្នែកត្រចៀក។ ក្មួយរៀនស្រមៃមើល កាលនៅជាមនុស្ស ចិត្តមានធម៌ឈ្នានីស គ្រប់ពេលគិត តែងមានចិត្តឈ្នានីសគេ សង្ខារមូរទុកគឺសន្សំ សន្សំរាប់រយលានជាតិ ក្លាយជាសន្តានឬចរិតមនុស្ស ក្មួយមើលចរិតមនុស្សយល់ទេ ទោះបីសំដីផ្អែមយ៉ាងណាក៏ដោយ ប៉ុន្តែដួងចិត្តឈ្នានីស ពេលស្លាប់ទៅ សង្ខាររលាថយក្រោយ បើលឺដឹងថាជាសម្លេងឈ្នានីស ភ្នែកធ្វើស្រទន់កាលពីសង្ខារមូរ ឬសង្ខារសន្សំ ដល់ពេលសោយសង្ខារវាចាប់រលា ភ្នែកស្រទន់ទៅជាភ្នែកលៀន បងប្អូនស្រមៃដល់ភ្នែកសត្វនរកដែលគេគូរនៅតាមជញ្ជាំងវិហារមើល។ ក្មួយៗមើលដោយភ្នែក ស្តាប់សម្លេង បើមានឳកាសមើលសំណេរ តាមទ្វារមនោក្មួយមើលយល់ហើយស្គាល់ថាចិត្តមនុស្សនោះមានធម៌អីហើយ ពេលនៅជាមនុស្សសង្ខារមូរទុក មនុស្សជាសត្វសាង ពេលស្លាប់ពីមនុស្សដូរទម្រង់ជាសត្វសោយ សង្ខាររលាថយក្រោយ ក្មួយស្រមៃទៅ មិនបាច់ប្រាប់ពូពីខ្លួនក្មួយទេ ពូមិនមែនជាអ្នកចាត់ចែងភពអោយក្មួយទៅទេ ក្មួយនិយាយអី ថាអី ក៏តាមមើលចិត្តរបស់ក្មួយទៅ គឺចិត្តហ្នុងសង្ខារមូរទុកគឺសត្វសាង ហើយពេលស្លាប់គឺទៅជាសត្វសោយ សង្ខាររលា។ ក្មួយស្រមៃចុះ វានៅក្នុងក្រុមជាមួយគ្នា ឋានជាមួយគ្នាគឺឋានៈរបស់ចិត្តដូចគ្នា នរកជាន់ទីប៉ុន្មាន សួគ៌ជាន់ទីប៉ុន្មានគឺទៅតាមក្រុម តាមពួកនៃសង្ខារមូរទុកហ្នុងទៅ ក្មួយៗយល់ត្រង់កន្លែងហ្នឹងទេ? សម្គាល់មើលចិត្តខ្លួនឯង និងមើលចិត្តបងប្អូនសាច់សាលោហិតយើង រួមទាំងមើលអ្នកដទៃ អ្នកធំ អ្នកតូច អ្នកធម៌ អ្នកអាថ៌ អ្នកធ្វើបុណ្យ ធ្វើទាន តើសង្គមយើងជាសង្គមអ្វី? ពូធ្លាប់និយាយច្រើនដងហើយ ឥលូវនេះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្តែងត្រូវបានបំភ្លឺអោយត្រូវសាជាថ្មីហើយ។ សូមពួកក្មួយៗស្តាប់អោយយល់រួចតម្រង់ទិដ្ឋិរបស់ខ្លួនអោយស្គាល់សញ្ញាត្រូវ សញ្ញាខុស ដឹងខ្ពស់ ដឹងទាប ដឹងចាស់ ដឹងទុំ ដឹងពាក្យណាសម ឬមិនសម ដឹងទង្វើណាខុស ទង្វើណាត្រូវ ស្គាល់ចិត្តអ្នកដទៃថាជាចិត្តអ្វី។សូមពួកក្មួយៗ សន្សំឧបនិស្ស័យជាមនុស្សត្រូវពីឥលូវ សូមក្មួយៗរស់នៅត្រូវ រស់អោយបានសេចក្តីសុខទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិចុះ។...more8minPlay
December 27, 2020មនុស្សដែលមានជម្លោះនឹង LDPមនុស្សដែលមានជម្លោះនឹង LDPសំណេរលោកពូ ខឹម វាសនា -24-02-2018មនុស្សដែលមានជម្លោះនឹងLDPហើយចេញពីLDPពួកគេជាទូទៅ តែងតែមានបំណងចង់បំផ្លាញLDP តែសំរាប់ការមើលឃើញរបស់ខ្ញុំ ខ្ញុំមិនបានឃើញថាគេបានបំផ្លាញខ្ញុំឬបំផ្លាញLDPឡើយ ខ្ញុំមើលឃើញតែគេកំពុងខំបំផ្លាញខ្លួនឯង ខំជីកកប់ខ្លួនឯង។ ការចាញ់ចិត្តនឹងការបាក់មុខធ្វើអោយចិត្តពួកគេទទួលយកមិនបាននូវស្ថានភាពរបស់ខ្លួន និងស្ថានភាពដ៏រឹងមាំរបស់ក្រុមមនុស្សដែលខ្លួនស្អប់គឺLDPជាពិសេសគឺស្ថានភាពរបស់ខ្ញុំដែលជាប្រមុខនៃLDPផ្ទាល់តែម្តង។ ចិត្តក្តៅក្រហាយនឹងស្ថានភាពរបស់ខ្លួន និងចិត្តក្តៅក្រហាយនឹងមនុស្សដែលខ្លួនស្អប់ហើយដែលកំពុងមានស្ថានភាពល្អជាងខ្លួន បណ្តាលអោយពួកគេនៅមិនសុខរមាស់ចិត្តចង់តែធ្វើសកម្មភាពបំផ្លាញខ្ញុំឬLDP។ ខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់ណាស់ថាខ្ញុំតំណាងអោយអ្វី បើគេឈ្លោះនឹងខ្ញុំហើយ តើគេកំពុងស្ថិតនៅក្នុងក្រុមប្រភេទណា គេកាន់តែខំបំផ្លាញខ្ញុំឬLDPនោះគឺគេកាន់តែបំផ្លាញខ្លួនឯង។ ទីមួយដើម្បីបំផ្លាញLDPគេតែងតែផ្គុំក្បាលគ្នាលែងគិតថាអ្នកនោះល្អឬអាក្រក់ដែលយើងជាមនុស្សល្អគួរឬមិនគួរយកខ្លួនទៅបៀតឬយ៉ាងណាទៅហើយ គេគិតតែប្រមូលគ្នាដើម្បីបង្ហាញខ្ញុំថាពួកគេមិនអន់ទេ គេមានគ្នាគេដែរ។ ការប្រមូលគ្នាទាំងមនុស្សអាក្រក់ក៏ចេះតែប្រមូល ជាអំពើបំផ្លាញខ្លួនឯងមួយដែលគ្មានអ្វីមកទប់មិនអោយក្រុមនោះនៅទីបញ្ចប់ត្រូវតែរលាយខ្លួនឯងបានទេ ហើយបើគេនៅតែបំពានក្រិតក្រមសត្យានុម័តមួយនេះមានន័យថាពួកគេកំពុងតែកាន់ធម៌ប្រមាទដែលជាធម៌នាំទៅរកសេចក្តីវិនាសហើយ។ ទីពីរ ដោយក្តៅក្រហាយពេកទប់មិនបាន ពួកគេមានចិត្តនិយាយបំប៉ោងរឿង រឿងតិចគេមានចិត្តបំផ្លើសបំប៉ោងរឿងនោះអោយធំដើម្បីអោយអ្នកដទៃទាំងក្នុងនិងក្រៅLDPយល់ថាខ្ញុំនេះមិនល្អ។ ការបំប៉ោងរឿងជាអំពើអាក្រក់មួយដែលមានតែមនុស្សសន្ដានអាក្រក់ទេដែលអាចធ្វើទៅរួច ហើយអំពើបែបនេះក៏មិនបានបំផ្លាញខ្ញុំនិងLDPដែលមានសារជាតិសុចរិតស្មោះត្រង់ជាបាតគ្រឹះបានដែរ តែគឺជាទង្វើបំផ្លាញខ្លួនអ្នកបំប៉ោងរឿងនោះផ្ទាល់ បើពួកគេមិនទទួលស្គាល់ថាអំពើបែបនេះថាជាអំពើដែលគេបំផ្លាញខ្លួនឯងរបស់ពួកគេទេ នោះជាការកាន់ធម៌ប្រមាទមួយទៀតដែលជាធម៌នាំទៅរកសេចក្តីវិនាសមួយទៀតដែរ។តើអ្នកចេញពីLDPអាចមានសមត្ថភាពធ្វើអោយខ្ញុំឈឺឬប៉ះពាល់ឥស្សរភាពផ្លូវចិត្តរបស់ខ្ញុំដែរឬទេ? គេប្រឹងវាយបំផ្លាញLDP តាមរយៈការវាយប្រហារបំពានការពិត តាមរយៈការអូសទាញមនុស្សក្នុងLDPអោយច្របូកច្របល់ផ្លូវចិត្តឬអោយទៅតាមការយល់របស់ខ្លួន។ ក្នុងនាមជាប្រមុខចលនាបដិវត្តន៍ ដាច់ខាតខ្ញុំត្រូវតែមាន ចំណុចពិសេសលើសមនុស្សធម្មតាយ៉ាងប្រាកដណាស់។ ខ្ញុំបានកំណត់យ៉ាងច្បាស់ ធាតុខ្ញុំស្រូបទាញ មនុស្សមានធម្មធាតុដូចខ្ញុំ មនុស្សមានសណ្តានដូចអ្នកចេញពីLDPហើយមកវាយខ្ញុំ វាត្រូវតែស្រូបដោយមនុស្សដែលនៅក្នុងLDPមិនបានហ្នុងហើយ។ ខ្ញុំត្រូវការតែមនុស្សមានធម្មធាតុដូចខ្ញុំតែប៉ុណ្ណោះ អីចឹងបើមនុស្សក្នុងLDPណាអោយមនុស្សដែលចេញពីLDPទាក់យកបាន ចិត្តខ្ញុំទទួលអារម្មណ៍ថា អោយទៅចុះ មនុស្សអីចឹងគ្មានតំលៃសំរាប់ខ្ញុំទេ គ្រាន់តែគេទាក់យកហើយមានចិត្តស្ទាក់ស្ទើរ ក៏ខ្ញុំលែងអោយតំលៃបាត់ទៅហើយ ពួកគេចង់ទៅក៏ទៅចុះ ចង់នៅក៏នៅចុះ វាអស់តំលៃក្នុងចិត្តខ្ញុំ។ ចុះបើចិត្តខ្ញុំអីចឹងតើខ្ញុំឯណាទៅមានការឈឺចាប់ពេល ធម្មធាតុនៃសត្រូវរបស់LDPទាក់បាន ធម្មធាតុនៃក្រុមមនុស្សក្នុងLDPនោះ? បើគេគ្រាន់តែវាយប្រហារដោយបំពានមកលើខ្ញុំ តើវាប៉ះពាល់ដល់ឥស្សរភាពផ្លូវចិត្តរបស់ខ្ញុំទេ? ជាជនបដិវត្តន៍ខ្ញុំស្គាល់លក្ខណៈនៃខ្លួនឯងដែលត្រូវមានក្នងភាពជាអ្នកផ្លាស់ប្តូរគេច្បាស់ណាស់ ខ្ញុំមិនញាប់ញ័រនឹងការបំពានតាមរយៈពាក្យសំដីស៊កសៀតមួលកាច់ចាក់ដោតនោះទេ ខ្ញុំស្គាល់ស្ថានភាពខ្ញុំ និងស្ថានភាពសត្រូវរបស់ខ្ញុំច្បាស់ណាស់ ពួកគេមិនដល់កាលីបខ្ញុំទេ ម្លោះហើយខ្ញុំដឹងថាពួកគេឈឺចាប់នឹងចាញ់ខ្ញុំណាស់ គេខំវាយខ្ញុំទាំងបំពាននោះ គឺព្រោះតែការឈឺចាប់របស់គ្នាហ្នឹងហើយ ម្លោះការវាយខ្ញុំទាំងបំពាននេះ ខ្ញុំមើលឃើញថាជាការបង្ហាញការចុកចាប់របស់ពួកគេនិងការបំផ្លាញខ្លួនឯងរបស់ពួកគេតែប៉ុណ្ណោះ មិនអាចអោយខ្ញុំឈឺទេ ហើយក៏មិនអាចបំផ្លាញខ្ញុំដែរ តែបើគេអាចបំផ្លាញLDPអោយរលាយដោយទាក់បានLDPអោយទៅតាមពួកគេទាំងអស់រហូត LDPរលាយ ស្ថានភាពផ្លូវចិត្តនៃមនុស្សឈ្នះលោកធម៌ នៅតែមានអារម្មណ៍ថា ធម្មតា ព្រោះLDPមិនមែនជារបស់ខ្ញុំទេ តែជារបស់សមាជិកLDPទេតើ ម្លោះហើយ បើពួកគេដើរចេញពីLDPទាំងអស់ ខ្ញុំក៏មិនត្រូវការអីអោយមានLDPដែរ អត់បញ្ហាទាល់តែសោះ តែខ្ញុំដឹងច្បាស់ថាអ្នកគាំទ្រLDPមិនល្ងង់ដល់ថ្នាក់ហ្នុងទេ អីចឹងស្ថានភាពចិត្តខ្ញុំនៅតែធម្មតា តើសត្រូវរបស់ខ្ញុំបំផ្លាញខ្ញុំឬធ្វើអោយខ្ញុំឈឺចាប់តាមរបៀបណារួច។ ជាអ្នកបដិវត្តន៍ គឺជាមនុស្សលើមនុស្ស អត់បញ្ហាទេ សូមអញ្ជើញតាមសប្បាយ ខ្ញុំអង្គុយគងទាក់ខ្លាគិតរឿង និងធ្វើរឿងដែលខ្ញុំត្រូវធ្វើតាមធម្មតាគ្មានរមាស់ស្កៀបស្អីទេ បើខ្ញុំនិយាយពាក់ព័ន្ធនឹងរឿងរបស់ពួកគេខ្លះ មិនមែនដោយសារគេវាយLDPវាយខ្ញុំអោយរមាស់ស្កៀបទេ តែមកពីខ្ញុំហួសចិត្តនឹងពួកគេដែលមិននឹកស្មានថាពួកគេល្ងង់ឬថោកទាបដល់ថ្នាក់ហ្នឹងតែប៉ុណ្ណោះ៕...more7minPlay
December 27, 2020ពាក់កណ្ដាល ៥០០០ ព្រះវស្សា (Trailer)--- Support this podcast: https://anchor.fm/bouck-toy/support...more1minPlay
FAQs about ពាក់កណ្ដាល ៥០០០ ព្រះវស្សា:How many episodes does ពាក់កណ្ដាល ៥០០០ ព្រះវស្សា have?The podcast currently has 139 episodes available.