Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សូមស្វាគមន៍មកកាន់ មេរៀនព្រះពុទ្ធ ផតខាស់!!!««មនុស្សមានសណ្ដានខូចស្ដាប់ធម៌ពូ ពន្យល់មិនយល់ទេ ព្រោះអ្វីដែលពូពន្យល់ គឺអោយមនុស្សល្អតែចិត្តមនុស្សនោះមិនល្អទេ ដូច្នេះមនុស្សខូចម៉េចអាចធ្វើបានដូចដែលពូពន្យល់ អញ្ចឹ... more
FAQs about ពាក់កណ្ដាល ៥០០០ ព្រះវស្សា:How many episodes does ពាក់កណ្ដាល ៥០០០ ព្រះវស្សា have?The podcast currently has 139 episodes available.
February 02, 2021ពិភពលោកទាំងបីឯណោះបង្កើតឡើងដោយកម្លាំងវិលសំណេរលោកពូ ខឹម វាសនា ថ្ងៃទី 14.08.2020...more3minPlay
February 02, 2021ចិត្តរួចផុតពីឥទ្ធិពលលោកធម៌សំណេរលោកពូ ខឹម វាសនា ជាសម្លេង-25-01-2021...............នៅលើលោកនេះ បើមនុស្សថោកឬថ្លៃ ល្អអាក្រក់ព្រោះសំដីគេថា នោះគ្មានទេមនុស្សល្អថ្លៃថ្នូរ។ មនុស្សថោកឬថ្លៃ ល្អឬអាក្រក់ អាស្រ័យលើសភាពពិតរបស់ចិត្តនៃបុគ្គលនោះ ហើយសភាពចិត្តនោះវានឹងស្តែងចេញតាមទង្វើរបស់បុគ្គលនោះផ្ទាល់ ដូច្នេះហេតុអ្វីពាក្យសំដីរបស់អ្នកដទៃ ឬការកាត់តរូបភាពផ្សេងៗរបស់អ្នកដទៃ ទៅជាមានសំពាធមកលើចិត្តរបស់យើងទៅកើត? ចិត្តដែលរងសម្ពាធពីពាក្យសម្ដី ឬទង្វើរិះគន់ណាមួយរបស់អ្នកដទៃមកលើខ្លួន នោះហើយជាចិត្តរងលោកធម៌ដែលព្រះពុទ្ធលោកសម្ដែងនោះ។ ពូចេញដំណើរក្នុងការបម្រើវិស័យពន្យល់ដែលជាធម្មជាតិរបស់ពូ ពូត្រូវគេវាយប្រហារច្រើនរូបភាពរាប់មិនអស់ ប៉ុន្តែទង្វើរបស់ពួកគេតាមរូបភាពណាក៏ដោយមិនអាចបង្វែរដំណើរផ្ដល់បញ្ញាអោយវិញ្ញាណសត្វរបស់ពូបានទេ។ ពាក្យនីមួយៗ រឿងរ៉ាវអ្វីមួយ ឬគំនិតណាមួយដែលត្រូវយកមកពន្យល់រាស្ត្រ ពូគិតទៅគិតមកក្នុងធម្មជាតិវិញ្ញាណជាអ្នកពន្យល់របស់ពូល្អិតល្អន់អស់ហើយ គិតឃើញថាត្រូវតែពន្យល់មនុស្សអំពីពាក្យហ្នឹង អំពីគំនិតហ្នឹង អំពីរឿងរ៉ាវហ្នឹង គិតប៉ុន្មានដង គិតគ្រប់ជ្រុងជ្រោយ នៅតែរកឃើញថាគំនិតហ្នឹង ពាក្យហ្នឹង រឿងរ៉ាវហ្នឹងត្រូវ ហើយវាគួរតែយកទៅពន្យល់មនុស្សហើយ គឺអារម្មណ៍ពូបាញ់ឆ្ពោះទៅរកវិធីបញ្ចេញគំនិតនោះ រឿងរ៉ាវនោះ ពាក្យនោះអោយបានជាមូលដ្ឋានក្នុងការពិចារណាទៅអោយវិញ្ញាណមនុស្ស។ ពូគ្មានដែលរងសម្ពាធរបស់ពាក្យសម្ដី ឬអំពើវាយប្រហារណាមួយមកលើពូទេ ពូដឹងក្នុងចិត្តច្បាស់ថា គេមិនយល់ គេវាយប្រហារជារឿងធម្មតាដែលនឹងត្រូវកើតមានចំពោះពូទេ។ ពូនឹកក្នុងចិត្តថាមនុស្សរយរណូករណែលពេញតែផែនដីទេដែលចិត្តរបស់ពួកគេរងសម្ពាធលោកធម៌អ៊ីចឹងនោះ តែចំពោះពូដែលសារជាតិជាអ្នកពន្យល់ផ្ដល់ចំណេះដឹងដល់វិញ្ញាណមនុស្ស លោកធម៌គ្មានឥទ្ធិពលចំពោះចិត្តពូទេ សរសើរពូគ្រាន់តែដឹងថាគេសរសើរត្រូវ ជាអារម្មណ៍អ្នកបានទទួលអ្វីដែលពូពន្យល់ បង្អាប់គឺជាអ្វីដែលនឹងត្រូវកើតមាននៅពេលដែលមនុស្សមិនយល់ពីការពន្យល់របស់ពូ។ អារម្មណ៍ពូប្រឆាំងដាច់ខាតនឹងអារម្មណ៍ដែលគេបញ្ចេញមកថាធម្មតាដើមឈើខ្ពស់តែងតែត្រូវរងឥទ្ធិពលខ្យល់បក់បោកអញ្ចឹងហើយ នេះជាចិត្តដែលរងសម្ពាធលោកធម៌ទេ ចិត្តពូខុសពីសភាពចិត្តបែបហ្នឹងដាច់អាល័យ។ ពូឈរក្នុងភាពជាអ្នកពន្យល់យ៉ាងរំភើយត្រដែតត្រដឹមខ្ពស់ផុតអស់ចិត្តមនុស្សក្នុងលោកប្រកបដោយទំនុកចិត្ត។ មកដល់ពេលនេះទើបពូដឹងថាហេតុអ្វីចិត្តពូខ្ពស់ផុតអស់មនុស្សយ៉ាងនេះ? អូ! ពូយល់ហើយនេះជាចិត្តរបស់ព្រហ្មរក្សាលោកដែលមកយកសំបកមនុស្សដើម្បីជួយពន្យល់យិតយោងវិញ្ញាណសត្វ កុំអោយដាំក្បាលចុះទៅក្រោមនាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមនោះទេតើ! ពូសើចម្នាក់ឯង អូ! អ៊ីចឹងបានជាវាអ៊ីចឹង! អ៊ីចឹងបានវាត្រឹមត្រូវតាមសភាពជាអ្នកពន្យល់។ អើ! អ៊ីចឹងបានវាត្រូវ គឺវាត្រូវតែអ៊ីចឹងហ្នុងហើយ! ចិត្តមនុស្សដែលឈរយ៉ាងរំភើយត្រដែតត្រដឹមផុតអស់ចិត្តមនុស្សក្នុងលោកដោយហេតុបីយ៉ាងៈ ទីមួយៈ ដឹងយ៉ាងច្បាស់អ្វីដែលយើងកំពុងតែធ្វើនោះ កំពុងតែប្រកាន់យកនោះជារឿងត្រឹមត្រូវ ហើយអ្វីដែលមនុស្សទូទៅកំពុងតែធ្វើនោះជារឿងខុសទេ។ ទីពីរៈ សប្បាយចិត្តពេញចិត្តនឹងកំណើតរបស់ខ្លួនដែលខុសគេ មិនឆ្កួតដូចមនុស្សគគោករណូករណែលលើផែនដីនោះ។ ទីបីៈ គិតយល់តើឧបសគ្គយ៉ាងម៉េចដែលនឹងត្រូវកើតមានចំពោះខ្លួនបើសិនណាជាខ្លួនធ្វើទង្វើដែលខ្លួនយល់ថាត្រឹមត្រូវប្រឆាំងនឹងទង្វើរបស់មនុស្សរណូករណែលពេញផែនដីនោះ។ បើថ្លឹងថាខ្លួនមានសមត្ថភាពអាចទប់ទល់នឹងឧបសគ្គដែលនឹងកើតមានចំពោះខ្លួននោះហើយ គឺចិត្តនឹងត្រូវឈរលើផ្លូវខុសគេរបស់ខ្លួនយ៉ាងហី។ នេះជាហេតុផលបីយ៉ាងរបស់ចិត្តដែលរួចផុតពីឥទ្ធិពលលោកធម៌។ ជាអ្នកដឹកនាំមនុស្ស ឬជាអ្នកនាំផ្លូវមនុស្ស បើចិត្តនៅរងសម្ពាធលោកធម៌ កុំធ្វើជាអ្នកនាំផ្លូវគេ ទុកអោយគេជានាំផ្លូវខ្លួនវិញទៅ៕...more5minPlay
February 01, 2021ចិត្តកត្តញ្ញូគឺជាមេហ្វូងគេ នាំមុខគេក្នុងការដឹកនាំកុសលចិត្តសំណេរលោកពូ ខឹម វាសនា ថ្ងៃទី 28.01.2021...more17minPlay
January 27, 2021វិញ្ញាណវិប្បយុត្តិនៃសត្វទុគ្គតិភព ចិត្តសត្វទុគ្គតិភព ការប្រតិកម្មតបទៅនឹងសត្វទុគ្គតិភព#សំណេរខ្លីៗជាសម្លេង-ការប្រតិកម្មតបទៅនឹងសត្វទុគ្គតិភព 23-01-202.......សត្វនិយាយយល់គ្នាបានមិនមែនលូនចូលទៅក្នុងបេះដូងគេដើម្បីមើលចិត្តគេទេ គឺស្តាប់គេនិយាយហើយ យកចិត្តខ្លួនទៅស្ទង់ចិត្តគេ ឬយកបញ្ញារបស់ខ្លួនទៅស្ទង់ចិត្តគេ ហើយយល់ចិត្តគេ ដឹងថាគេចង់យ៉ាងម៉េច។ សត្វទុគ្គតិភព ស្ទង់ចិត្តគេ តាមតែសភាពចិត្តខ្លួនទេ ព្រោះចិត្តសត្វទុគ្គតិភពគ្មានបញ្ញាទេ ព្រោះចិត្តវារុំកំលាំងធាតុភ្លើងធ្វើអោយចិត្តដែលកើតពីកំលាំងវិលបញ្ច្រាស ហៅថាវិប្បយុត្តិគឺគ្មានបញ្ញាទេ ដូច្នេះសង្ខេបដោយខ្លីពីសភាពលក្ខណៈនៃមនុស្សដែលមានបញ្ញាគឺសម្គាល់ដោយសមត្ថភាពអាចស្ទង់យល់ចិត្តគេបាន បើសង្កេតឃើញថាគ្មានសមត្ថភាពស្ទង់យល់ចិត្តគេបានទេ គឺគ្មានបញ្ញាហ្នុងហើយ វាអាចជាសត្វទុគ្គតិភពហ្នុងហើយ។ ពូសុំរំលឹកមេរៀនចាស់របស់ពូវិញថា ចិត្តកត្តញ្ញូ ឬចិត្តមានបញ្ញាគឺអាចស្ទង់ចាប់សញ្ញាចិត្តគេត្រូវ រួចហើយប្រតិកម្មតបវិញមិនលើសមិនខ្វះ។ ឥលូវរៀនស្ទង់ចាប់សញ្ញាចិត្តគេសាកមើល មនុស្សដែលនិយាយវាយប្រហារឌឺដងឡែបខៃ ឬបង្ហាញការមិនចាប់អារម្មណ៍ចំពោះចិត្តខ្វល់ខ្វាយ ចិត្តផ្ដល់អោយ ចិត្តសង្រ្គោះប្រកបដោយទស្សនៈវិស័យច្បាស់លាស់នៃLDPចំពោះសុខទុក្ខនិងបញ្ហាទាំងអស់របស់ពលរដ្ឋខ្មែរ តើក្មួយៗស្ទង់ចិត្តអ្នកទាំងនោះឃើញថាចិត្តអ្នកទាំងនោះមានសភាពយ៉ាងម៉េចដែរ? គឺជាមនុស្សអាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនដែលមានវិប្បដិសារីដែលខ្លួនគិតខុសទៅលើគេនោះទេ ប្រភេទចិត្តទាំងនោះគឺបើធ្វើខុសទៅលើគេ គិតខុសទៅលើគេមួយម៉ឺន មួយលានដងចិត្តខ្លួនគ្មានបញ្ហាអ្វីទាំងអស់ ប៉ុន្តែបើគេប៉ះពាល់ខ្លួនវិញ មិនបានដាច់ខាត។ ស្ទង់ដឹងសភាពចិត្តបែបនេះហើយ ប្រតិកម្មតបវិញអោយសមស្របនឹងសភាពចិត្តនេះ កុំនិយាយការពារទង្វើត្រឹមត្រូវដោយបង្ហាញហេតុផលបែបនេះ ឬបែបនោះដើម្បីប្រាប់ពួកគេថាអិលឌីភីជាគណបក្សត្រឹមត្រូវ ជាគណបក្សសង្គ្រោះ ជាគណបក្សដែលមានចិត្តខ្វល់ខ្វាយនឹងសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងជាគណបក្សដែលមានទស្សនៈវិស័យភ្លឺស្វាងក្នុងការដោះស្រាយបញ្ហាខ្មែរអោយសោះណាក្មួយ គឺកុំទៅតាមផ្លូវហ្នឹងអោយសោះណាក្មួយ ពូសុំរំលឹកហើយ រំលឹកទៀតថាកុំទៅតាមផ្លូវហ្នឹង ប្រតិកម្មបែបហ្នឹងត្បកមិនចំកណ្ដាលក្បាលនៃចិត្តមនុស្សប្រភេទនេះទេ ខុសមកលើគេមួយម៉ឺនមួយលានដងក៏មិនអីដែរ តែបើប៉ះពាល់មកខ្លួនវិញតែមួយដងក៏មិនបានដែរ។ ពួកក្មួយខំបកស្រាយពន្យល់ដោយស្មោះត្រង់ និងមានហេតុផលច្បាស់លាស់ដើម្បីបង្ហាញចិត្តពិតរបស់អិលឌីភីទៅពួកគេក៏ដោយ តែត្រូវដឹងចិត្តពួកគេថាគេមិនខ្វល់ទេ យើងបកស្រាយត្រង់នេះ គេងាកទៅថាអោយយើងត្រង់នោះទៀត យើងបកស្រាយត្រង់នោះ គេទៅវាយប្រហារគ្មានដឹងក្បាលកន្ទុយអត់ហេតុ អត់ផល មិនខ្លាចខ្លួនបានខុសទៅលើគេត្រង់នោះទៀត សម្ដីរបស់វាគ្មានដែលមានការទទួលខុសត្រូវអីទេ គ្មានខ្វល់រឿងខុសមកលើយើងទេ។ ក្មួយខំបកស្រាយ ឆ្លើយតបខុសនឹងទម្រង់ចិត្តរបស់ពួកវាហើយ កុំបាច់បកស្រាយ ហើយវាយបកទៅវាវិញថា បងឯង ប្អូនឯង ក្មួយឯង ពូឯង មីងឯង អ្ហែងមើលចិត្តគេមិនយល់គឺអត់បញ្ញាហើយ បើអត់បញ្ញាហើយជាចិត្តសត្វទុគ្គតិភពហើយ ខ្ញុំមិនថាអ្នកឯងជាអ្នកនរក ឬប្រេតទេ ខ្ញុំសូមលើកតម្លៃអ្នកបន្តិចទៅចុះ ចិត្តអ្នកឯងនេះកំណើតខ្ពស់បំផុតត្រឹមតិរច្ឆាន ខ្ញុំថានេះ កុំគិតថាខ្ញុំនិយាយលេងសើច ឌឺដងស៊កសៀតអោយអ្នកឯងអោយសោះ ការពិតចិត្តសត្វអត់បញ្ញាមើលចិត្តគេមិនយល់ គឺជាចិត្តសត្វទុគ្គតិភពមែនណា។ របស់មានរូបអាចមើលឃើញ មានតូច មានធំដូចជាជួរភ្នំ ផ្ទះ ឡាន ដើមឈើ តូចធំអញ្ចឹងទៅ ចំណែកអ្វីៗដែលអត់រូបវាមានសភាពធំតូចអញ្ចឹងដែរ បើវិញ្ញាណតាមទ្វារខួររបស់អ្នកឯងមើលមិនយល់រឿងដែលធំៗដូចជាការធ្វើនយោបាយរបស់អិលឌីភីជារឿងធំណាស់ យូរឆ្នាំណាស់ហើយ ជារឿងកណ្ដាលវាលប្រដូចទៅនឹងរូបធំជាងជួរភ្នំទៅទៀត បើវិញ្ញាណតាមទ្វាររបស់អ្នកឯងមើលមិនយល់ចិត្តអិលឌីភីថាយ៉ាងម៉េចផង ថាជួយ ឬចង់បានអំណាចផ្ទាល់ខ្លួនដូចគណបក្សដទៃទៀត នោះវិញ្ញាណរបស់អ្នកឯងជាវិញ្ញាណសត្វទុគ្គតិភពយ៉ាងជាក់ប្រាកដ។ យកពាក្យខ្ញុំទៅត្រិះរិះគិតមើល មែន ឬមិនមែន? មនុស្សដែលចិត្តវាមិនគិតខ្វល់ខ្វាយនឹងកំហុសវាដែលបានធ្វើខុសទៅលើគេទេ គឺត្រូវឆ្លើយតបទៅចិត្តវាបែបហ្នឹងវិញទើបត្រូវណាក្មួយ៕...more10minPlay
January 25, 2021ភាពអាត្មានិយមរបស់សត្វមនុស្សសំណេរលោកពូ ខឹម វាសនា -22-01-2020....................ភាពអាត្មានិយមរបស់សត្វមនុស្ស មើលតាមសភាពខាងក្រៅនៃសភាពលោកិយជាមនុស្ស យើងឃើញថាភាពអាត្មានិយមមិនល្អទេ គឺមនុស្សអាត្មានិយមជាមនុស្សមិនល្អទេ។ មនុស្សភាគច្រើនមិនរវល់នឹងភាពល្អឬមិនល្អនោះទេ ហើយគេរិតតែមិនខ្វល់នឹងមើលថាខ្លួនគេអាត្មានិយមមែនឬមិនមែនអាត្មានិយម ព្រោះមនុស្សអាត្មានិយមដូចពួកគេនេះច្រើនរណូករណែលណែនណាន់តាន់តាប់ណាស់លើផែនដីនេះ គេគ្មានទៅគិតរឿងមនសិការ ឬមិនមនសិការអីទេ គិតអោយតែបានមកអញ ចង់ហ្អែងមិនល្អក៏ហីទៅ កុំទៅខ្វល់ អោយតែចំណេញមកខាងអញ។ តែតាមដំណើរធម្មជាតិ ភាពអាត្មានិយម មិនមែនមិនល្អនោះទេ គឺវាមិនត្រូវទៅវិញទេ គឺខុសទេ គឺមនុស្សមានចិត្តអាត្មានិយម ធ្វើអីទាល់តែបានមកអញគឺវាមិនបានមកសត្វអ្នកមានចិត្តអាត្មានិយមនោះទេ លោកិយឃើញថាបាន តែដំណើរធម្មជាតិមិនបានមកខ្លួនទេអ្នកធ្វើអ្វីដើម្បីអោយបានមកអញ គឺខុសធម្មជាតិបង្កើតលោកហើយ ខុសគន្លងធម៌ហើយ គឺសំយ៉ុងក្បាលចុះក្រោមហើយ ជាចិត្តខុស ខូចប្រយោជន៍ដល់អ្នកប្រឹងដើម្បីខ្លួនឯងនោះហើយ។ ព្រះពុទ្ធមិនបានប្រៀនប្រដៅមនុស្សអោយធ្វើអំពើល្អចំពោះអ្នកដទៃនោះទេ លោកមិនបានប្រៀនប្រដៅសត្វមនុស្សអោយធ្វើប្រយោជន៍ចំពោះអ្នកដទៃនោះទេ គឺមិនមែនអីចឹងទេណា ស្តាប់អោយវិញ្ញាណអ្នកដឹងថាព្រះពុទ្ធប្រាប់សត្វពីរឿងអីណា គឺព្រះពុទ្ធប្រាប់អំពីដំណើរធម្មជាតិដែលវាប្រព្រឹត្តទៅ វាមានដំណើរយ៉ាងម៉េច? លោកសំដែងដំណើរធម្មជាតិអោយវិញ្ញាណសត្វយល់ដំណើរនេះថាវាមានដំណើរការយ៉ាងម៉េចទេតើ គឺដើម្បីអោយសត្វធ្វើទៅត្រូវ គឺបានប្រយោជន៍មកសត្វហ្នុងហើយ មិនមែនធ្វើដើម្បីអ្នកដទៃឯណា គឺដើម្បីអ្នកធ្វើហ្នុងហើយទេតើ តើសត្វយល់សំដីព្រះអង្គទេ? សត្វអើយសត្វ សត្វឯងកើតមកពីកំលាំងទេ វាមិនត្រូវកើតមានជាសត្វទេ បានវាត្រឹមត្រូវ តែបើវាដឹងថាខ្លួនថាជាសត្វអីចឹងគឺជាការដឹងច្រឡំរបស់សត្វឯងហើយ គឺអវិជ្ជារបស់សត្វឯងហើយ ដូច្នេះផ្លូវដែលត្រឹមត្រូវរបស់សត្វច្រឡំថាមានខ្លួនរបស់សត្វនោះ គឺអវិជ្ជាហ្នឹងណាសត្វ។ ដឹងច្រឡំឬច្រឡំដឹង ប៉ុណ្ណឹងស្តាប់យល់ទេណាសត្វ? ដោះស្រាយបញ្ហារបស់សត្វឯងគឺដោះស្រាយបញ្ហាអវិជ្ជាគឺបញ្ហាច្រឡំទៅជាដឹងឬដឹងច្រឡំរបស់សត្វដឹងច្រឡំថាខ្លួនជាសត្វហ្នឹងណា មិនមែនព្រះពុទ្ធប្រៀនប្រដៅសត្វឯងអោយចេះធ្វើល្អចំពោះអ្នកដទៃនោះទេណាសត្វអវិជ្ជា។ តើសត្វអវិជ្ជាឯងយល់ទេត្រង់ហ្នឹងសត្វ? ប្រវែងផ្លូវដែលសត្វអវិជ្ជាឯងត្រូវដើរគឺវាលវដ្ដសង្សារវែងឆ្ងាយអនេកអានន្តណាស់ ហើយផ្លូវត្រូវដែលសត្វឯងត្រូវដើរសំគាល់អោយជាប់ក្នុងអារម្មណ៍គឺ អដ្ឋង្គិកមគ្គណាសត្វអវិជ្ជា គឺផ្តើមចេញដោយអង្គទីមួយគឺសម្មាទិដ្ឋិ គឺអត់អញក្នុងផ្លូវអារម្មណ៍ណាសត្វ អោយតែខុសអង្គទីមួយគឺអារម្មណ៍អញហើយ ធ្វើអីក៏ខុសដែរ គឺវាខុស វាខាត វាហិន វាហោចដល់សត្វអវិជ្ជាឯងហ្នឹងណាសត្វ តើសត្វអវិជ្ជាឯងស្តាបយល់ទេសត្វអវិជ្ជា? ព្រោះដឹងខ្លួនថាជាសត្វគឺដឹងច្រឡំទេ អីចឹងហើយបានជាព្រះពុទ្ធប្រាប់ផ្លូវត្រូវដើម្បីអោយសត្វធ្វើដំណើរអោយបានប្រយោជន៍មកសត្វច្រឡំថា អដ្ឋង្គិកមគ្គៈគឺជាផ្លូវត្រូវដែលសត្វត្រូវដើរ បើដើរផ្លូវមួយទៀតគឺផ្លូវអញ អត្តាគឺផ្លូវខុសហើយ នាំទុក្ខដល់សត្វហើយ ព្រោះវាជាផ្លូវខុស ផ្លូវខូច ផ្លូវខាតរលាយហិនហោចដល់សត្វហើយសត្វ។ ប៉ុណ្ណឹង តើសត្វអវិជ្ជាឯងស្តាប់យល់បានទេសត្វអវិជ្ជា។ ធ្វើល្អចំពោះគេព្រោះចិត្តសត្វឯងល្អ នោះគឺធ្វើល្អជាប្រយោជន៍ដល់ចិត្តសត្វឯងហើយ គិតអំពីសុខទុក្ខគេ នោះនឹងបានបញ្ញាយល់ចិត្តអ្នកដទៃដល់វិញ្ញាណសត្វឯងហ្នឹងណា មានប្រយោជន៍ទៅសត្វដទៃឯណាក្រៅអីខ្លួនសត្វឯង? សត្វគ្រប់គ្នាមានកម្មជារបស់ខ្លួន តើសត្វអវិជ្ជាឯងយល់បានទេសត្វ?...more6minPlay
January 23, 2021វិញ្ញាណគឺមនុស្សសំណេរលោកពូ ខឹម វាសនា វិញ្ញាណគឺមនុស្សហើយ។ វិញ្ញាណដែលដឹងតាមទ្វារជំនួយទាំងប្រាំ គឺទ្វារភ្នែក ទ្វារត្រចៀក ទ្វារអណ្តាត ទ្វារច្រមុះនិងទ្វារកាយ គឺដឹងមិនខុសគ្នាទេ តែដឹងតាមទ្វារជាប្រធានគេ គឺជាប្រភពជំលោះ ព្រោះការដឹងតាមទ្វារខួរនេះ វិញ្ញាណដឹងមិនងាយនឹងដឹងដូចគ្នាទេ។ ទ្វារមនោរបស់ព្រះពុទ្ធដឹងថាជីវិតជាទុក្ខ តែសត្វមនុស្សដឹងថា បើគ្មានលុយ គ្មានមុខមាត់ខ្ពង់ខ្ពស់ជាដើមនោះ ទើបជីវិតជាទុក្ខមែន តែបើមាន ជីវិតមិនមែនជាទុក្ខទេ។ [...]...more11minPlay
January 18, 2021ព្រះពុទ្ធសាសនាក្នុងផ្នត់គំនិតខ្មែរ ភាគទី ២សំណេរលោកពូ ខឹម វាសនា ថ្ងៃទី២៩ មិនា ឆ្នាំ ២០២០ [...] ពូសង្ខេបឡើងវិញ គឺកាន់សីល និងធ្វើពិធីបុណ្យធ្វើទានតាមបែបព្រះពុទ្ធសាសនា នេះហើយគឺសម្គាល់ថាអ្នកកាន់ព្រះពុទ្ធសាសនានោះ មែនឬក៏មិនមែន? ប្រយ័ត្នគិតតែពីខឹងពូ មិនបានគិតមើលថាពូនិយាយនេះពិតឬមិនពិត។ ការពិតព្រះពុទ្ធលោកសម្ដែងអំពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិហៅថាធម៌ វាគ្មានទាក់ទងនឹងពិធីបុណ្យបែបសាសនា ឬបានកាន់សីលព្រោះខ្លាចបាបស្អីហ្នុងទេ គឺព្រះអង្គសម្ដែងអំពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិទាំងអស់ ហើយយើងអ្នកស្តាប់ គឺត្រូវស្តាប់ឱ្យយល់អំពីដំណើរធម្មជាតិដែលព្រះពុទ្ធសម្ដែងនោះ នេះគឺការស្ដាប់ការពន្យល់ធម៌នាំឱ្យយើងកើតបញ្ញា។ ក្មួយៗសង្កេតមើលចុះអំពីការសម្ដែងធម៌នៃព្រះសង្ឃ និងគ្រហស្ថដែលគេចាត់ទុកថាជាអ្នកខ្លាំងៗខាងព្រះពុទ្ធសាសនា តើមានប្រព្រឹត្តតាមដំណើរនេះដែរឬទេ? តើមាននរណាស្ដាប់ទៅហើយកើតបញ្ញាទេ? នេះហើយព្រះពុទ្ធសាសនាក្នុងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។[...]សំណេរដើម៖https://www.facebook.com/photo?fbid=2763113997250010&set=a.1376628242565266...more16minPlay
January 18, 2021ព្រះពុទ្ធសាសនាក្នុងផ្នត់គំនិតខ្មែរ ភាគទី ១សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ២៩ មិនា ឆ្នាំ២០២០...more13minPlay
January 12, 2021ចិត្តមានជំហរ ឬចិត្តកត្តញ្ញូសំណេរលោកពូ ខឹម វាសនា ថ្ងៃទី ២៨ មិនា ឆ្នាំ២០២០...more26minPlay
January 11, 2021រដ្ឋាភិបាលជប៉ុន យកចិត្តទុកដាក់ នឹងសុខទុក្ខរបស់ពលរដ្ឋខ្លួនសំណេរលោកពូ ខឹម វាសនា ថ្ងៃទី ១០ មករា ឆ្នាំ២០២០...more7minPlay
FAQs about ពាក់កណ្ដាល ៥០០០ ព្រះវស្សា:How many episodes does ពាក់កណ្ដាល ៥០០០ ព្រះវស្សា have?The podcast currently has 139 episodes available.