លោកអ្នកនាងកញ្ញាជាទីមេត្រី,
រដ្ឋាភិបាលត្រកូលហ៊ុន នាដំណាក់កាលនេះ កំពុងប្រឈមមុខនឹងបញ្ហាចាក់ស្រេះ ស្ទើរពីគ្រប់ទិសទី។
ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស កំពុងតែមិនសប្បាយចិត្តនឹងការដែលរដ្ឋាភិបាលនៃគ្រួសារត្រកូលហ៊ុន ហាក់យកចិត្តទុកដាក់នឹងការរកស៊ីជាមួយបរទេសជាងការការពារបូរណភាពទឹកដី។
ផ្ទៃក្នុងគណបក្សនៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ក៏មិនជាសូវជាសប្បាយចិត្តប៉ុន្មានឡើយចំពោះសកម្មភាពរបស់ក្រុមគ្រួសារត្រកូល ហ៊ុននេះ។
ក្រុមប្រទេសលោកខាងលិច ក៏កំពុងពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធដែលនៅសេសសល់ និងដាក់ទណ្ឌកម្មបន្ថែមទៀត។
ទន្ទឹមគ្នា លោក ហ៊ុន សែន ខ្លួនឯង បែរជាកំពុងលៃលករកវិធីបង្កើតច្បាប់ចាប់ខ្មែរដាក់គុកទៅវិញ។ ប្រការនេះ ធ្វើអោយវាគ្មិននៃកម្មវិធីផតខាស់របស់វិទ្យអាស៊ីសេរី នាសប្តាហ៍នេះ កត់សម្គាល់ថា លោក ហ៊ុន សែន អាចនឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាជ័យជេដ្ឋាទី៣។
សូមអញ្ជើញ លោកអ្នកនាងស្តាប់កិច្ចពិភាក្សាអំពីរឿងនេះ រវាងព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក សំ ប៉ូលី និង លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
ស្វែងរកផតខាសធ៍របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
ដើម្បីកុំឱ្យខកខានមិនបានស្តាប់ភាគណាមួយនៃកម្មវិធីផតខាសធ៍ (Podcast) របស់យើង ប្រិយមិត្តអាចស្វែងរកផតខាសធ៍របស់យើងនៅលើកម្មវិធីផតខាសធ៍របស់ Apple, Google និង Spotify ដោយគ្រាន់តែសរសេរពាក្យថា «កម្ពុជាសប្តាហ៍នេះ» ឬ «Cambodia This Week» នៅក្នុងប្រអប់ស្វែងរក រួចចុចលើពាក្យ «Follow» ឬ «Subscribe»។ វិទ្យុអាស៊ីសេរីក៏នឹងចាក់ផ្សាយផតខាសធ៍នេះឡើងវិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងតេឡេក្រាម (Telegram) នៅរៀងរាល់យប់ថ្ងៃចន្ទចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង ០៨៖៣០ យប់។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #ផតខាសធ៍អាស៊ីសេរី
#ផតខាសធ៍ #កម្ពុជាសប្តាហ៍នេះ #ប្រជាធិបតេយ្យ #សង្គមខ្មែរ #នយោបាយខ្មែរ #សំប៉ូលី #ឌឿនឧត្តម #ឌឿនឧត្តមសេនីយ៍ #តាក់ម៉េងហ៊ាង
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #RFAKhmerPodcast #Podcast #CambodiaThisWeek #Democracy #PoliticsKh #YangChandara #SamPoly #ChunChanboth #TakMengheang #CambodiaThisWeek
Hosted on Acast. See acast.com/privacy for more information.