កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១ កុម្ភៈ ២០២២ - កុម្ភៈ 01, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រក្សា​ជំហរ​បន្ត​កូដកម្ម ខណៈ​វិវាទ​ប្រឈមនឹង​ភាព​ជាប់គាំង។ ធនាគារ​ពិភពលោក៖ សេដ្ឋកិច្ច​កម្ពុជា អាច​ងើបឡើង​វិញ​បាន​ទៀងទាត់ អាស្រ័យ​លើ​ពិពិធកម្ម និង​ការវិនិ​យោគ​ក្នុង​ស្រុក។ សេចក្តី​ដកស្រង់​នៃ​បទសម្ភាសន៍​ជាមួយ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា ខួប​នៃ​ការរឹបអូស​យក​អំណាច​ដោយ​យោធា​នៅ​មីយ៉ាន់ម៉ា ត្រូវ​កត់សម្គាល់​ដោយ​កូដកម្ម និង​ការព្រួយ​កង្វល់​របស់​អន្តរជាតិ។ រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពី​បញ្ហា​ប្រទេស​អ៊ុយក្រែន​នៅឯ​អង្គការ​សហប្រជាជាតិ។ លោក Blinken និង​លោក Lavrov គ្រោង​ចរចា​គ្នា បន្ទាប់ពី​ការជជែក​ដ៏​តឹងតែង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី នៅឯ​អង្គការ​សហប្រជាជាតិ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្សជំរុញ​ប្រទេស​ថៃ​កុំ​ឲ្យ​និរទេស​សកម្មជនឡាវ។ ភាពយន្ត​ខ្នាតធំ​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩៖ បញ្ចាំង​តាម​រោង​ភាពយន្ត ឬ​តាម​អនឡាញ? និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣១ មករា ២០២២ - មករា 31, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ។ លោក ​ហ៊ុន សែន ​ការពារ​ជំនួប​របស់​កូន​ប្រុស​ច្បង​ជាមួយព្រះ​មហា​ក្សត្រ ​និង​សម្តេច​ព្រះ​មហាក្សត្រិយានី។ លោក ​រ៉ុង ឈុន​ថា​ គណបក្ស​ភ្លើង​ទៀន​អាច​ច្បាម​យក​អាសនៈ​ឃុំ​សង្កាត់​មក​វិញ ក្នុងពេល​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកស្រី Aung San Suu Kyi នឹង​ឡើង​តុលាការ​អំពី​ការលួច​បន្លំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នឹង​ពិភាក្សា​អំពី​វិបត្តិ​រុស្ស៊ី និង​អ៊ុយក្រែន។ អង្គការ​សហ​ប្រជាជាតិ​ថា អតីត​កង​កម្លាំង​អាហ្វហ្គានីស្ថាន​និង​អន្តរជាតិ​ជាង ១០០ នាក់ បាន​ត្រូវ​គេ​សម្លាប់។ សេតវិមាន ប្រកាស​ផ្តល់វ៉ាក់សាំង​២លានដូស​ឱ្យ​ប្រទេសកេនយ៉ា និង​ម៉ារ៉ុក។ អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ភេទស្រី​ចូលបំរើការ​ ខណៈ​ពេល​ខ្វះ​អ្នកបើកបរ និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ មករា ២០២២ - មករា 30, 2022
    ព័ត៌មានអំពី​កម្ពុជា​មាន បទសម្ភាសន៍៖ អ្នកច្បាប់​ខ្មែរ​អាមេរិកាំង​តស៊ូ ទាមទារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ពិភាក្សា​អំពី«ការជួញ​ដូរមនុស្ស​ក្នុង​ឆ្នាំ២០២១»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សហ​ប្រជាជាតិ ​ផ្តល់​ថវិកា​ជំនួយ​១៥០លាន​ដុល្លារ​ដល់​ប្រតិបត្តិការ​ចំនួន​១៣​ដែល​ប្រឈមនឹង​វិបត្តិ​កង្វះ​ថវិកា។ ចិន នាំចេញ​ឱសថ​បុរាណ​ទៅ​ទ្វីបអាហ្វ្រិក។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តីពី​តំបន់​ឆ្នេរ​អវកាស​កែវយឺត​ចក្រវាឡ និង​ភាពស្លេកស្លាំង​ក្នុង​អវកាស៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៩ មករា ២០២២ - មករា 29, 2022
    ព័ត៌មាន​អំពី​កម្ពុជាមាន កម្ពុជា​ជា​ប្រទេស​ពុក​រលួយជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ ខណៈ​បក្ខពួក​សែស្រឡាយ​ក្នុង​ចំណោម​អ្នក​មាន​អំណាច​និង​ទ្រព្យធន​បន្ត​ចាក់ឫស។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ពិភាក្សា​អំពី«ដំណើរ​ត្រូវ ដំណើរ​ខុស​ និង​មេរៀន​ពី​វិវាទ​ការងារនៅ​ណាហ្គាវើលដ៍»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​វិភាគ​យល់​ថា ប្រទេស​សមាជិកសហភាព​អឺរ៉ុបជ្រើស​រើស​វិធី​«រង់ចាំ​មើល​សិន»​ ពាក់​ព័ន្ធ​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចិន​និង​លីទុយអានី។ សវនាការ​លើ​សំណុំ​រឿង​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​ក្នុង​ខែ​កុម្ភៈនៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការ​ស្វែងយល់​អំពី​កូរ៉េ​ខាងជើង​តាម​រយៈ​កាក​សំណល់​របស់​ប្រទេស​នេះ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៨ មករា ២០២២ - មករា 28, 2022
    ព័ត៌មាន​អំពី​កម្ពុជាមាន សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។​ គណ​បក្ស​មួយ​ចំនួននិង​គ.ជ.ប.​ បន្ត​មិន​ចុះ​សម្រុង​គ្នា​លើ​ការ​កែប្រែ​នីតិ​វិធី​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់។ បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់» អំពី​«ការ​អនុវត្ត​ក្រម​សីលធម៌​វីជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា លោក Biden៖ «មានលទ្ធភាព​ពិតប្រាកដ»ថា រុស្ស៊ី​នឹង​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ កូរ៉េ​ខាង​ជើង បញ្ជាក់​ពីការសាក​ល្បង​កាំជ្រួច​មីស៊ីល​នៅពេល​ដែល​លោក Kim ទៅ​ទស្សនា​រោងចក្រ​ធ្វើ​គ្រាប់​រំសេវ។ ប្រទេស​ហ្វីលីពីន​នឹង​បើកឡើងវិញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ហើយ។ កម្មវិធី​ព័ត៌មាន​អវកាស​ខែនេះ​ ស្តីពី​តំបន់​ឆ្នេរ​អវកាស​ កែវយឺតចក្រវាឡ​និង​ភាព​ស្លេកស្លាំង​ក្នុងអវកាស​និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៧ មករា ២០២២ - មករា 27, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យមេដឹកនាំ​យោធា​មីយ៉ាន់ម៉ាអនុវត្ត​ចំណុច​ឯកភាព​ទាំង ៥។ តុលាការ បញ្ចប់​សវនាការ​សួរ​ដេញដោល​សំណុំ​រឿង​ញុះញង់​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​១៣​នាក់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​ យើង​មាន​កិច្ច​ពិភាក្សា​អំពី​«ការជួញដូរ​មនុស្ស​ក្នុងឆ្នាំ​២០២១»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ឆ្លើយតប​ចំពោះ​ការ​ទាមទារ​របស់​រុស្ស៊ី​រឿង​សន្តិសុខ។ សហរដ្ឋ​អាមេរិក​និង​ចិន ពិភាក្សា​គ្នា​អំពី​បញ្ហា​អ៊ុយក្រែន ដោយ​ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង។ កូរ៉េ​ខាងជើង​បាញ់​មីស៊ីល ២ គ្រាប់​ទៀត។ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ថា ខ្លួន​នឹង​បង្កើន​អត្រា​ការប្រាក់​នៅ​ខែ​មីនា​ខាង​មុខ។ ចិន​អះអាង​ថា ​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន គាំទ្រ​ចំណាត់ការ​របស់​ខ្លួន​លើ​ជន​មូស្លីម និង​ព័ត៌មាន​ផ្សេង​ៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៦ មករា ២០២២ - មករា 26, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន ពលរដ្ឋ​និង​មន្រ្តី​បក្ស​ប្រជា​ជន​កម្ពុជា តវ៉ា​រឿង​ដក​ឈ្មោះ​ចៅ​សង្កាត់​រង​ម្នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់។ របាយការណ៍៖ សន្ទស្សន៍​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នៅ​ទាប​នៅ​ឡើយ ​ទោះ​មាន​សញ្ញាណ​វិជ្ជមាន។ មេ​បញ្ជា​ការ​អង្គរក្ស​លោក ហ៊ុន សែន ចាត់ទុក​សេចក្តី​សម្រេច​របស់​តុលាការ​បារាំង​«ជា​ការចោទ​ទាំង​បំពាន» រឿង​បោក​គ្រាប់​បែក​ឆ្នាំ​១៩៩៧។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ព្រមាន​ពី​ចំណាត់ការ​ដ៏«ធ្ងន់ធ្ងរ» ប្រសិនបើ​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ប្រទេស​អារ៉ាប៊ីសាអូឌីត​និង​ថៃ ស្តារទំនាក់​ទំនង​ការទូត​របស់​ខ្លួន​ឡើង​វិញ​ បន្ទាប់ពី​ការ​លួច​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​អស់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក។ ប្រទេស​ន័រវេស ការពារ​នូវ​កិច្ចប្រជុំដែល​ខ្លួន​បាន​រៀប​ចំ​ឡើង​ជា​មួយ​ក្រុម​តាលីបង់។ ទោះ​ជា​វីរុស​អូមីក្រុង​រាតត្បាត​ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី ត្រៀម​ខ្លួន​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ចន្ទគតិ។ បញ្ហា​ខាងច្បាប់​របស់​លោក Trump កើនឡើង​ក្នុង​សភា​អាមេរិក​និង​ក្នុង​រដ្ឋ​ញូវយ៉ក។ តើ​ហេតុអ្វី​បាន​ជា​ចិន ប្តូរ​ឈ្មោះ​ទីតាំង​មាន​ជម្លោះ​នៅ​ជុំវិញ​តំបន់​អាស៊ី និង​ព័ត៌មាន​ផ្សេង​ៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៥ មករា ២០២២ - មករា 25, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា មេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា​អាច​ចូល​ប្រជុំ​អាស៊ាន លុះ​ត្រា​មាន​ការ​វិវឌ្ឍ​ចំណុច​ឯកភាព​គ្នា។ លោក ស ខេង ថា រដ្ឋមន្រ្តី​ក្រសួង​ពាក់ព័ន្ធ​ បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​សារធាតុ​ផ្សំ​ផលិត​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា។ តុលាការ​បញ្ចេញ​ភស្តុតាង​ឃ្លីប​វីដេអូ​ចំនួន​៧ ​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា តែ​មេធាវី​ថា​ ជា​ភស្តុតាង​ចាស់។ ​រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប រួម​គ្នា​ប្រឆាំង​នឹង​ការគំរាម​កំហែង​ឈ្លានពាន​របស់​រុស្ស៊ី។ កូរ៉េ​ខាង​ជើង បន្ត​បាញ់​សាកល្បង​កាំជ្រួចមីស៊ីល​របស់​ខ្លួន​ ដោយ​បាញ់​ចំនួន​២ គ្រាប់​បន្ថែម​ទៀត។ ក្រុម​អ្នកជំនួញប្រទេស​ស្លូវេនី​ រង​ការ​រិះគន់របស់​ចិន​ ក្រោយ​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន បាន​កោតសរសើរកោះតៃវ៉ាន់។ អង្គការ​សហ​ប្រជាជាតិ ផ្តល់​ថវិកា​ជំនួយ​១៥០​លាន​ដុល្លារ​ដល់​ប្រតិបត្តិការ​ចំនួន​១៣​ដែល​ប្រឈម​នឹង​វិបត្តិ​កង្វះ​ថវិកានិង​ព័ត៌មាន​ផ្សេង​ៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៤ មករា ២០២២ - មករា 24, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន ស្ថាប័ន​ស្រាវជ្រាវ​អាមេរិកាំង​បន្ត​បង្ហាញ​សកម្មភាព​កសាង​នានា​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។ អាជ្ញាធរ​ថា ករណី​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះវិហារ គឺ​ដោយសារ​មាន​ភាពស្មុគស្មាញ​ក្នុង​ការដោះមីន។ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃនេះ យើង​មាន​កិច្ចពិភាក្សា​អំពី «ដំណើរ​ត្រូវ ដំណើរ​ខុស​ និង​មេរៀន​ពី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អាមេរិក បញ្ជា​ឲ្យ​សមាជិក​គ្រួសារ​បុគ្គលិក​ស្ថានទូត​អាមេរិក​ ចាក​ចេញ​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ មនុស្ស​រាប់​ពាន់​នាក់ ដើរ​ដង្ហែក្បួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស និង​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩។ ការពិភាក្សា​ជាមួយ​ក្រុម​តាលីបង់​នៅ​ក្នុងប្រទេស​ន័រវែស​ បង្ហាញជាថ្មី​ជុំវិញ​ការ​ទទួលស្គាល់របស់​ក្រុមនេះ។ អេមីរ៉ាត​អារ៉ាប់រួម​ថា ខ្លួន​បាន​បាញ់ស្ទាក់​កាំជ្រួច​មីស៊ីល​២គ្រាប់​ដែល​បាញ់សំដៅ​ទៅ​លើ​ទីក្រុង​អាប៊ុយដាប៊ី។ សវនាការ​លើ​សំណុំ​រឿង​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​កំណត់​ថា នឹង​ធ្វើ​ឡើង​ក្នុង​ខែ​កុម្ភៈ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៣ មករា ២០២២ - មករា 23, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន ខណៈ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​តំបន់​ កម្ពុជា​ថា អាស៊ាន​មិន​ត្រូវ​ក្លាយ​ជា​«ចំណាប់​ខ្មាំង»​នៃ​វិបត្តិ​ភូមា​ឡើយ។ រដ្ឋ ដាក់​ទិវា​ឈ្នះ​ឈ្នះ​ជា​បុណ្យ​ជាតិ ខណៈ​អ្នក​វិភាគ​ថា លោក​ ហ៊ុន សែន ​កំពុង​ចារឹក​កេរ​ដំណែល​នយោបាយ​ផ្ទាល់​ខ្លួន។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ ពិភាក្សា​អំពី«វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩​សម្រាប់​ក្មេង​និង​វ័យជំទង់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ ប្រតិកម្ម​របស់​ប្រជាជន​អាហ្វ្រិក​ចំពោះ​វត្តមាន​ចិន​នៅ​ទ្វីប​អាហ្វ្រិក មាន​ចម្រុះ​គ្នា។ របាយការណ៍៖ វិបត្តិ​សិទ្ធិ​មនុស្ស​កាន់​តែ​អាក្រក់ ក្រោម​ការ​គ្រប់គ្រង​របស់​តាលីបង់។ ការ​ប្រមើលមើល​ដ៏​ស្រអាប់ស្តីពី​ការ​ងើប​ឡើង​វិញ​នៃ​ទីផ្សារ​ពលកម្ម ក្រោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners