កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ២២ មករា ២០២២ - មករា 22, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ស្នើ​ឲ្យ​មីយ៉ាន់ម៉ា​គោរព​បទឈប់បាញ់ ខណៈ​ការប្រយុទ្ធ​រាលដាល​កាន់តែ​ខ្លាំង។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ពិភាក្សា​អំពី​«ប្រព័ន្ធ​សារសំឡេង​ប្រាប់ពី​រឿងរ៉ាវ​របស់​យុវជន​ដែល​មាន​បទពិសោធន៍​ធ្លាប់​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​និង​ពិភពលោក​នៅ​ថ្ងៃ​ខួប​នៃ​ការវាយ​ប្រហារ​លើ​វិមាន​សភា​អាមេរិក។ អាមេរិក​រំឭក​ខួប​វីរៈបុរស​សិទ្ធិពលរដ្ឋ ខណៈ​ច្បាប់​បោះឆ្នោត​និង​បញ្ហា​រើសអើង នៅ​តែ​ជា​រឿង​សំខាន់​ក្នុង​វិស័យ​នយោបាយ។ ប្រតិកម្ម​របស់​ប្រជាជន​អាហ្វ្រិក​ចំពោះ​វត្តមាន​ចិន​នៅ​ទ្វីប​អាហ្វ្រិក មាន​ចម្រុះ​គ្នា៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២១ មករា ២០២២ - មករា 21, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន អាជ្ញាធរ​កម្ពុជា ចេញ​បំរាម​លើ​មេធាវី​អាមេរិក​ម្នាក់​មិន​ឱ្យ​ចូល​កម្ពុជា ក្រោម​ហេតុផល​មាក់ងាយ​តុលាការ។ វៀតណាម គាំទ្រ​កម្ពុជា​ជុំវិញ​បញ្ហា​វិបត្តិ​មីយ៉ាន់ម៉ា។ លោក ហ៊ុន សែន ព្រលះ​ប្រមុខ​ការទូត​ម៉ាឡេស៊ី ហើយ​ថា នៅ​ភូមា​មាន​រដ្ឋាភិបាល​ពីរ។ អ្នកច្បាប់​ខ្មែរ​អាមេរិកាំង តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ទោះ​ប្រឈម​នឹង​ពន្ធនាគារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អ៊ីរ៉ង់ រុស្ស៊ី និង​ចិន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​នាវា​រួមគ្នា។ ពួក​យោធា​មីយ៉ាន់ម៉ា ចាប់ខ្លួន​ពួក​អ្នក​កាសែត​ថែម​ទៀត។ នៅឯ​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត អំពាវនាវ​ឲ្យ​ពង្រឹង​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង។ អាមេរិក​រំឭក​ខួប​វីរៈបុរស​សិទ្ធិ​ពលរដ្ឋ ខណៈ​ច្បាប់​បោះឆ្នោត​និង​បញ្ហា​រើសអើង នៅ​តែ​ជារឿង​សំខាន់​ក្នុង​វិស័យ​នយោបាយ និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ មករា ២០២២ - មករា 20, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្ត្រី៖ ទំនើបកម្ម​ផែ​យោធា​រាម នឹង​ពង្រឹង​ទ័ពជើងទឹក​កម្ពុជា។ តុលាការ​បញ្ចាំង​វីដេអូ​អំពី​ចលនា​សង្គ្រោះ​ជាតិ នៅក្នុង​សំណុំរឿង​ញុះញង់​របស់​សកម្មជន​បក្ស​ជំទាស់។ ១៨ឆ្នាំ​ក្រោយ​ឃាតកម្ម​លោក ជា វិជ្ជា គ្រួសារ​របស់​លោក​អស់​ជំនឿ​ថា រដ្ឋ​អាច​វែកមុខ​ឧក្រិដ្ឋជន។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ យើង​មាន​កិច្ចពិភាក្សា​អំពី​«វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​សម្រាប់​ក្មេង​និង​វ័យជំទង់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Blinken បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក នឹង​មាន​វិធានការ បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ចិន​និយាយ​ថា ខ្លួន​បាន​ព្រមាន​ដេញ​នាវា​ចម្បាំង​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ អ្នកកាន់​សាសនា​អ៊ិស្លាម​ព្រួយបារម្ភ នៅ​ពេល​ដែល​ក្រុម​ជនជាតិ​ភាគតិច ចង់​បាន​អំណាច​នៅក្នុង​រដ្ឋ Rakhine។ របាយការណ៍​ថា CIA រក​ឃើញ​ថា «រោគសញ្ញា Havana» មិនមែន​ជា​យុទ្ធនាការ​ដោយ​អំណាច​បរទេស​ទេ។ ការប្រមើលមើល​ដ៏ស្រអាប់​ស្តីពី​ការងើប​ឡើងវិញ​នៃ​ទីផ្សារ​ពលកម្ម ក្រោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ មករា ២០២២ - មករា 19, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន វិលមក​បន្ទប់​សវនាការ លោក កឹម សុខា ស្នើ​តុលាការ​ពន្លឿន​ការកាត់ក្តី​ដើម្បី​ឆាប់​បាន​វិល​ចូល​នយោបាយ។ សវនាការ​លោក កឹម សុខា បន្ត​ឡើង​វិញ ចំពេល​នយោបាយ​វិវត្ត​គួរ​ឱ្យ​កត់​សម្គាល់។ រដ្ឋ​ដាក់​ទិវា​ឈ្នះ​ឈ្នះ​ជា​បុណ្យ​ជាតិ ខណៈ​អ្នក​វិភាគ​ថា លោក ហ៊ុន សែន កំពុង​ចារឹក​កេរ​ដំណែល​នយោបាយ​ផ្ទាល់​ខ្លួន។ បទសម្ភាសន៍ VOA៖ ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀន បារម្ភ​អំពី​ការបន្ត​គាបសង្កត់ ប៉ុន្តែ​ថា មិន​មាន​ជម្រើស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Blinken បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន នៅពេល​ដែល​លោក​ជំរុញ​ឲ្យ​រុស្ស៊ី​បន្ថយ​ភាពតានតឹង​នៅ​ព្រំដែន។ ជនសកម្មប្រយុទ្ធ​ឥណ្ឌូណេស៊ី​ដែល​បាន​ជាប់ទាក់ទិន​នឹង​ការបំផ្ទុះគ្រាប់​បែក​នៅ​កោះ​បាលី ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​ ១៥ឆ្នាំ។ មនុស្ស​រាប់​ពាន់​នាក់​នៅ​ហុងកុង ស្ម័គ្រចិត្ត​យក​សត្វ hamsters មក​ចិញ្ចឹម នៅ​ពេល​មាន​ការភ័យខ្លាច​ពី​ជំងឺ​កូវីដ១៩ និង​ព័ត៌មាន​ផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ មករា ២០២២ - មករា 18, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន ជនជាតិ​ដើម​ភាគ​តិច​នៅ​ព្រះវិហារ ជំរុញ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន។ លោក ហ៊ុន សែន ចោទ​អតីត​នាយក​រដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ ជា​អ្នកនយោបាយ​«ល្មោភ​អំណាច»។ បទវិភាគ៖ រដ្ឋបុរស​កម្ពុជា បង្កើត​មរតក​នយោបាយ​ថ្មី ខណៈ​អាស៊ាន​បង្ហាញ​សញ្ញា​ប្រេះឆា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចិន លុបចោល​ផែនការ​លក់​សំបុត្រ​កីឡា​អូឡាំពិក នៅ​ពេល​ករណី​កូវីដ១៩​កើនឡើង។ មន្ទីរ​ពេទ្យ​អ៊ីស្រាអែល​ថា ការចាក់​វ៉ាក់សាំង​ដូស​ទី៤ មិន​បាន​រារាំង​ការរាលដាល​នៃ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង​ទេ។ សភា​ឥណ្ឌូណេស៊ី អនុម័ត​ច្បាប់​ផ្លាស់ប្តូរ​រដ្ឋធានី​ទៅកាន់​តំបន់​ដាច់​ស្រយាល​នៅ​លើ​កោះ Borneo។ ពួក​គណបក្ស​សាធារណរដ្ឋ ត្រិះរិះ​ពី​ការបន្ត​ក្តាប់​អំណាច​របស់​លោក Trump នៅ​ក្នុង​គណបក្ស​របស់​ពួកគេ។ ឥណ្ឌា​ងាក​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការកើន​ឡើង​នៃ​ជំងឺ​កូវីដ​ជាថ្មី​ទៀត។ គណៈកម្មការ​យុត្តិធម៌​ប៉ាគីស្ថាន ជ្រើសតាំង​ចៅក្រម​នៅ​តុលាការ​កំពូល​ជា​ស្ត្រី​ជា​លើក​ដំបូង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ មករា ២០២២ - មករា 17, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ បុគ្គលិកណាហ្គាវើលដ៍​ជំរុញ​ឱ្យ​ទូត​បរទេស​ធ្វើ​អន្តរាគមន៍​ដោះលែង​តំណាង ​និង​តាម​ដាន​ការ​តវ៉ារបស់​ពួកគេ។ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាត្រី​នេះ មាន​កិច្ចពិភាក្សា​អំពី​«ប្រព័ន្ធ​សារ​សំឡេង​ប្រាប់​ពី​រឿងរ៉ាវ​របស់​យុវជន​ដែល​មាន​បទពិសោធន៍​ធ្លាប់​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា Martin Luther King Jr. ស្របពេល​សំណើ​ច្បាប់​កែ​ទម្រង់​សិទ្ធិ​បោះឆ្នោត​ជាប់គាំង​នៅ​ព្រឹទ្ធសភា។ កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​២​គ្រាប់ចេញពី​ចំណត​យន្តហោះ​ក្រុង​ព្យុងយ៉ាង។ អូស្ត្រាលី​និង​នូវែលសេឡង់​បង្កើត​កិច្ច​ប្រឹងប្រែង​ដើម្បី​ផ្តល់​ជំនួយ​ដល់​កោះ Tonga ដែល​រង​ផលប៉ះពាល់​ដោយ​រលក​យក្ស​ស៊ូណាមិ។ អ៊ុយក្រែន​បន្ទោស​រុស្ស៊ី​ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ អតីត​មេដឹកនាំ Poroshenko វិលត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​វិញ​ដើម្បី​ចូល​តុលាការ។ ការ​ដាក់​ពាក្យ​សុំប្រាក់​ជំនួយពេល​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើងច្រើន​ជាង​មុន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៦ មករា ២០២២ - មករា 16, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន ប្រជានេសាទ នៅ​មាន​ចម្ងល់​លើ​ទិន្នន័យ​ផល​ចាប់​ត្រី ខណៈ​ត្រី​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ស្តីពី​ការព្រមាន​របស់​អាមេរិក​លើ​ក្រុមហ៊ុន​ខ្លួន​រឿង​អំពើ​ពុករលួយ​និង​សិទ្ធិ​មនុស្ស ក្រោយ​មន្ត្រី​យោធា​កម្ពុជា​ខ្លះ​រង​ទណ្ឌកម្ម ជា​គោលនយោបាយ​និង​ច្បាប់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ឥណ្ឌា អាច​បង្កើន​អាយុ​អាច​រៀបការ​បាន​សម្រាប់​ស្ត្រី​ពី​១៨ឆ្នាំ ទៅ​ដល់​២១ឆ្នាំ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ មករា ២០២២ - មករា 15, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ស្នើ​បង្កើត​យន្តការ​ត្រីភាគី​តាមដាន​បទឈប់បាញ់គ្នា​នៅ​មីយ៉ាន់ម៉ា ខណៈ​ក្រុមយោធា​បន្ត​វាយប្រហារ។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល ពិភាក្សា​អំពី​«ធនាគារ​អេអែនហ្ស៉ិត ផ្តល់​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដែល​រំលោភ​ដីធ្លី​កសិករ​នៅ​ខេត្តកំពង់ស្ពឺ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន សង្គ្រាម​បានចប់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន តែ​មានភាព​មិនប្រាកដប្រជា​នឹង​ការខ្វះ​ស្បៀង។ អ្នកជំនាញ​ថា កូរ៉េខាងជើង គេច​ពី​ការចរចា​នុយក្លេអ៊ែរ ស្របពេល​សេដ្ឋកិច្ច​របស់ខ្លួន​កាន់តែ​ដុនដាប៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៤ មករា ២០២២ - មករា 14, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្ត្រី​ម៉ាឡេស៊ី រិះគន់​កម្ពុជា​ថា​មិន​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន មុន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។ លោក កឹម សុខា ការពារ​ខ្លួន​ថា មិន​មាន​កំហុស មុន​សវនាការ​នៅ​សប្តាហ៍​ក្រោយ។ លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​៣​ឆ្នាំ​ជាប់​គ្នា បង្ក​ជា​ក្តី​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ប្រជា​នេសាទ។ បទវិភាគ៖ រដ្ឋបុរស​កម្ពុជា បង្កើត​មរតក​នយោបាយ​ថ្មី ខណៈ​អាស៊ាន​បង្ហាញ​សញ្ញា​ប្រេះឆា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​និង​មន្ទីរពិសោធន៍ កំពុង​ធ្វើ​វ៉ាក់សាំង​កូវីដ​បាញ់​តាម​ច្រមុះ។ តុលាការ​កំពូល​សហ​រដ្ឋ​អាមេរិក សម្រេច​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ចំពោះ​បុគ្គលិក​ថែទាំ​សុខភាព​ មិន​មែន​អាជីវកម្ម​ទេ។ កូរ៉េ​ខាង​ជើង បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​មួយ​ទៀត បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី។ អ្នក​ជំនាញ​ថា កូរ៉េ​ខាងជើង គេច​ពី​ការ​ចរចា​នុយក្លេអ៊ែរ ស្រប​ពេល​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​ដុនដាប និង​ព័ត៌មាន​ដទៃទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៣ មករា ២០២២ - មករា 13, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន វត្ថុ​បុរាណ​ចំនួន២៨ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា ក្រោយ​កាន់កាប់​ដោយ​អ្នកជំនាញ​ដែល​រង​ការចោទ​ប្រកាន់​ថា លួច​វត្ថុ​បុរាណ​ខ្មែរ។ តុលាការ បង្ហាញ​ភស្តុតាង​ពី​ការសន្ទនា​តាម​ទូរស័ព្ទ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​សកម្មជន​បក្ស​ជំទាស់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ យើង​មាន​កិច្ច​ពិភាក្សា​អំពី​«ការព្រមាន​របស់​អាមេរិក​លើ​ក្រុមហ៊ុន​ខ្លួន​រឿង​អំពើ​ពុករលួយ និង​សិទ្ធិ​មនុស្ស ក្រោយ​មន្ត្រី​យោធា​កម្ពុជា​ខ្លះ​រង​ទណ្ឌកម្ម ជា​គោលនយោបាយនិង​ច្បាប់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បេសកជន​អ.ស.ប. ជំរុញ​ឲ្យ​មាន​«ការចូលរួម​បញ្ចូល​ភាគី​ទាំង​អស់‍»​ក្នុង​វិធានការ​របស់​អាស៊ាន​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ សហរដ្ឋ​អាមេរិក ស្នើ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​បន្ថែម​លើ​កូរ៉េ​ខាង​ជើង ក្រោយ​ការសាកល្បង​កាំជ្រួច​មីស៊ីល។ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch រិះគន់​លោក Biden និង​មេដឹកនាំ​ផ្សេង​ទៀត​ថា ទន់ខ្សោយ​ក្នុងការ​ការពារ​លទ្ធិប្រជាធិបតេយ្យ។ សេចក្តីរាយការណ៍​ថា ទូរស័ព្ទដៃ​របស់​អ្នកកាសែត​និង​សកម្មជន​អែលសាល់វ៉ាឌ័រ​រាប់សិប​នាក់ ត្រូវ​បាន​គេ​លួច​ចូល៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners