កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ២ មករា ២០២២ - មករា 02, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន សម្រាប់​អ្នកខ្វះខាត «ធុង​សហគមន៍​ចល័ត» នៅតែ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​ដ៏ចាំបាច់។ កសិករ​នៅ​តំបន់​បឹងទន្លេសាប​ខេត្ត​កំពង់ឆ្នាំង​ស្នើរដ្ឋ​ផ្តល់ដី​ធ្វើស្រែ​ឡើងវិញ ដើម្បី​ដោះស្រាយ​បំណុល និង​ស្បៀងអាហារ។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ​ស្តីពី​បន្ទាត់​ភាពក្រីក្រ និង​អត្រា​ភាពក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ប្រទេស​បេឡារុស​និង​ប៉ូឡូញ​គោព​សិទ្ធិ​ជន​ទេសន្តរប្រវេសន៍។ យុទ្ធសាស្ត្រ​កម្ចាត់​ជំងឺ​កូវីដ​នៃ​ប្រទេស​ចិន​ប្រុងប្រៀប​រង់ចាំ Omicron៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១ មករា ២០២២ - មករា 01, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន ពលរដ្ឋ​ខេត្តកែប​បារម្ភ​ពី​ការ​រកស៊ី​និង​ឆ្នេរ​ធម្មជាតិ ក្រោយ​អាជ្ញាធរ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ដើម្បី​អភិវឌ្ឍ។ ភរិយា​រៀបរាប់​ទុក្ខលំបាក ក្រោយ​ស្វាមី​គេច​ខ្លួន​ទៅ​នៅ​ប្រទេសថៃ ព្រោះ​រឿង​នយោបាយ។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ​ស្តីពី​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​ជំនាញ​ថា ចិន​ពង្រីក​ការ​វិនិយោគ​នៅ​តំបន់ Balkan ដោយ​ទាមទារ​លក្ខខណ្ឌ​តិច​ជាង​សហភាព​អឺរ៉ុប។ ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បង្ក​ឱ្យ​មាន​រលក​ថ្មី​នៃ​អារម្មណ៍​ប្រឆាំង​ជនទេសន្តរ​ប្រវេសន៍។ ការ​ស្ទង់​មតិ​រក​ឃើញ​ថា សារព័ត៌មាន​អាហ្វហ្កានីស្ថាន ៤០% បាន​បាត់​វត្តមាន​ចាប់​ពី​ពេល​ក្រុម​តាលីបង់​ក្តាប់​អំណាច​មក៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣១ ធ្នូ ២០២១ - ធ្នូ 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អាជ្ញាធរ​ហៅ​ការ​តវ៉ា​របស់​បុគ្គលិក​ណាហ្គា​វើលដ៍​«ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​»សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ នាំ​ឲ្យ​បារម្ភ​អំពី​ការ​បង្រ្កាប។ អាជ្ញាធរ​ថា​ការ​ដំឡើង​តម្លៃ​សេវា​ប្រមូល​សំរាម ដើម្បី​ធានា​ការ​ប្រមូល​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ អ្នកវិទ្យាសាស្ត្រ​ក្រើន​រំលឹក​ពី​សារៈសំខាន់​នៃ​ការ​បន្ត​តាមដាន​សត្វព្រៃ​ដើម្បី​បង្កាជំងឺ​រាតត្បាត​ថ្មី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហ​រដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ប្រឈម​កំណើន​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​អូមីក្រុង។ អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​បាន​ដោះលែង​ក្រោយ​ជាប់​ពន្ធនាគារ​ជិត​៥​ឆ្នាំ។ លោក​ Biden ​ជំរុញ​ឲ្យ​លោក​ Putin ​បន្ថយ​ការតានតឹង​នៅអ៊ុយក្រែន។ អ៊ីស្រាអែល​សម្រេច​ឱ្យ​ចាក់​ចាក់វ៉ាក់សាំង​កូវីដ​ទី​៤​ដែល​ជាដូស​ជំរុញ។ អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​និយាយ​ថា ​ការ​សម្រេច​ចាកចេញ​ពី​ទីក្រុង​កាប៊ុល​ធ្វើ ឡើង​ក្នុង​ពេល​«តែ​ប៉ុន្មាន​នាទី»​ប៉ុណ្ណោះ។ ការ​ស្ទង់​មតិ​រក​ឃើញ​ថា សារព័ត៌មាន​អាហ្វហ្កានីស្ថាន ៤០% បាន​បាត់​វត្តមាន​ចាប់​ពី​ពេល​ក្រុម​តាលីបង់​ក្តាប់​អំណាច​មក។ វេជ្ជបណ្ឌិត​នីហ្សេរីយ៉ា ចំណាក​ស្រុក​ទៅ​បរទេស ដើម្បី​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង លក្ខខណ្ឌ​ការងារ​ប្រសើរ។ ការរាតត្បាត​ជំងឺកូវីដ១៩​បង្ក​ឱ្យ​មាន​រលក​ថ្មី​នៃ​អារម្មណ៍​ប្រឆាំង​ជន​ទេសន្តរ​ប្រវេសន៍៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣០ ធ្នូ ២០២១ - ធ្នូ 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ បាន​រៀបផែនការ​បង្កើត​របប​នយោបាយ​ទាយាទនិយម។ លោក ហ៊ុន ម៉ាណែត ស្នើឱ្យ​លោក សម រង្ស៊ី ចាកចេញ​ពី​នយោបាយ​ ហើយ​បញ្ចូល​ឈាមថ្មី​មក​វិញ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «បន្ទាត់​ភាពក្រីក្រ និង​អត្រា​ភាព​ក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថ្កោលទោស​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុម​ការងារ​សេតវិមាន​ថា ទោះ​បី​ការ​ឆ្លង​កូវីដ១៩​កើនឡើង ក៏​ការ​ចូលព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​កើន​ឡើង។ សហ​រដ្ឋ​អាមេរិក​តែងតាំង​បេសកជនបង្កើន​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​ស្ត្រី​អាហ្វហ្កានីស្ថាន។ ប៉ូលិសហុងកុង​ថា​ អ្នក​កាសែតត្រូវ​បាន​ចោទ​ពី​បទ​សម​គំនិត​ក្នុង​ការ​ផ្សាយ​«បំបះបំបោរ»។ លោក​ Biden ​ត្រូវ​បាន​ជំរុញ​ឱ្យ​តែងតាំង​បេសកជន​សិទ្ធិ​មនុស្ស​កូរ៉េ​ខាងជើង។ អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ប្រទេស​បេឡារុស និង​ប៉ូឡូញ​ឱ្យ​គោព​សិទ្ធិ​ជន​ទេសន្តរប្រវេសន៍៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៩ ធ្នូ ២០២១ - ធ្នូ 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ​ថា ដាច់ខាត​មិន​ឲ្យមាន​បដិវត្តន៍​ពណ៌នៅ​កម្ពុជា។ លោក​ ហ៊ុន សែន គ្រោង​ស្នើច្បាប់កំណត់​អាយុនាយករដ្ឋមន្រ្តី​ ខណៈ​អ្នកឃ្លាំមើល​ចង់​ឲ្យមាន​ការ​កំណត់​អាណត្តិ។ លោក​ ហ៊ុន សែន​ ចំអក​ថា​ លោក​ សម រង្ស៊ី​ វង្វេង​វង្វាន់​រឿង​រិះគន់សញ្ញា​បត្រក្រៅ​ប្រទេស។ លោក ស​ ខេង ថា ​៥១​ភាគរយ​នៃ​អ្នក​ជាប់​ឃុំ​ជិត​៤ម៉ឺន​នាក់​ទូទាំង​ប្រទេស​ជាប់​ពាក់​ព័ន្ធ​នឹងបទ​ល្មើសគ្រឿង​ញៀន។ តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ទាត់​ចោល​សំណុំ​រឿង​០០៤។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប៉ូលិស​ហុងកុង​ឆែក​បណ្តាញ​ព័ត៌មាន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ចាប់​ខ្លួន​មនុស្ស​៦​នាក់។ ចិន​ព្រមាន​ចាត់​វិធានការ​ខ្លាំងក្លា​ ​បើ​កោះ​តៃវ៉ាន់​ស្វះស្វែង​រកឯករាជ្យ។ ចិន​រិះគន់​អាមេរិក​បន្ទាប់ពី​ស្ថានីយ​អវកាស​«ជិតប៉ះ»​ជាមួយ​ផ្កាយ​រំណបរបស់​លោក​ Elon Musk។ អង្គការ​សហប្រជាជាតិ​អំពាវ​នាវ​ឱ្យប្រទេស​បេឡារុស និង​ប៉ូឡូញ​គោរព​សិទ្ធិ​ជន​ទេសន្តរប្រវេសន៍។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា របប​យោធា​មីយ៉ាន់ម៉ា​កំពុង​រារាំង​ជំនួយ​ទៅ​ក្រុម​គ្រួសារ​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ដោយសារ​ការប្រយុទ្ធគ្នា​ក្រោយរដ្ឋប្រហារ និង​ព័ត៌មាន​ផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ ធ្នូ ២០២១ - ធ្នូ 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បបួល​លោក​សម រង្ស៊ី ភ្នាល់​គ្នា​រឿង​គុណភាព​សញ្ញាបត្រ។ សម្រាប់​អ្នក​ខ្វះខាត «ធុងសហគមន៍ចល័ត» នៅ​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​ដ៏​ចាំបាច់។ សកម្មជន​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម​រង់​ចាំ​ឱកាស​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​ជំនាញ​ថា ចិន​ពង្រីក​ការ​វិនិយោគ​នៅ​តំបន់ Balkan ដោយ​ទាមទារ​លក្ខខណ្ឌ​តិច​ជាង​សហភាពអឺរ៉ុប។ ការ​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង​នៅ​ក្រុង New York ​ក្នុង​វិស័យ​ឯកជន​ចូល​ជាធរមាន។ ប្រទេស​ចិន​ពង្រីក​ការ​រាំង​ខ្ទប់​ខណៈ​ការ​ឆ្លង​វីរុស​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក និងអឺរ៉ុប។ បេសកជន​ថ្មី​របស់​អ.ស.ប.​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​បង្ហាញ«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» អំពី​កំណើន​អំពើ​ហិង្សា។ លោកBiden ចុះ​ហត្ថលេខា​លើ​ច្បាប់​ចំណាយ​ផ្នែក​ការពារជាតិ​មាន​ទឹកប្រាក់ $៧៦៨,២ពាន់​លាន​ដុល្លារ។ សហរដ្ឋ​អាមេរិក​និង​ប្រទេសរុស្ស៊ី​នឹង​ធ្វើ​ការ​ចរចា​អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ខែ​មករា៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៧ ធ្នូ ២០២១ - ធ្នូ 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​ហ៊ុន សែន​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ភ័យ​ស្លន់​ស្លោ​ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​វីរុស​អូមីក្រុងបន្ថែម​ទៀត។ ការ​ប្រឡង​បាក់ឌុបចាប់​ផ្តើម​ដោយ​មាន​សិស្ស​ឆ្លង​ជំងឺ​កូវីដ​១៩​ពីរ​នាក់ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​ដាច់ដោយ​ឡែក។ គណ​បក្ស​កាន់​អំណាច​បន្ថែម​រដ្ឋមន្ត្រី​២រូប​ ជា​អនុ​ប្រធាន​បក្ស ​នាំឲ្យ​មាន​ការ​រិះគន់​មួយ​ចំនួន។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​ «ក្រមប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេដឹកនាំ​សាសនារបស់​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ សា្លប់​ក្នុង​អាយុ៩០​ឆ្នាំ។ អង្គការ​សហប្រជាជាតិ មាន​ការតក់ស្លុត​ពី​សេចក្តី​រាយការណ៍​នៃ​ការសម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ រដ្ឋាភិបាល​ហ្វីលីពីន​និយាយ​ថា អ្នក​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​ទីហ្វុង​ក្នុង​ប្រទេស​ហ្វីលីពីន​កើន​ឡើង​ដល់ចំនួន​៣៨៨​នាក់​ហើយ។ អគ្គលេខាធិការ​អង្គការ​អូតង់​ ស្វះ​ស្វែងរក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រុម​ប្រឹក្សា​រុស្ស៊ី​និងអង្គការ​អូតង់នៅ​ខែ​មករា​ខាង​មុខ​នេះ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៦ ធ្នូ ២០២១ - ធ្នូ 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជនជាតិ​ភូមា និង​ជនជាតិ​ខ្មែរ​តវ៉ា​នៅ​ស្ថានកុងស៊ុល​កម្ពុជា​ប្រឆាំង​គម្រោង​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ពិភាក្សា​អំពី​«ការសិក្សា​លើ​ការសម្រេចចិត្ត​របស់​ជនចំណាកស្រុក​ក្នុង​តំបន់​ទន្លេ​មេគង្គ​អំពី​ការរស់រាន​មាន​ជីវិត​ពី​ជំងឺ​រាតត្បាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​គន់គូរ​អំពី​អនាគត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​នៅ​ទ្វីប​អាហ្វ្រិក ក្រោយពី​ផ្ដល់​កម្ចី​បាន​មួយ​ទសវត្សរ៍។ សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​តឹងរ៉ឹង​ពាក់​ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន មីយ៉ាន់ម៉ា និង​កូរ៉េ​ខាងជើង។ អង្គការ Human Rights Watch ថា មាន​ការវិវឌ្ឍ​ទៅ​មុខ​ទាក់ទិន​នឹង​ជីវិត​របស់​កុមារ​នៅ​ឆ្នាំ​នេះ ទោះ​មាន​វិបត្តិ​កូវីដ១៩ ក៏ដោយ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៥ ធ្នូ ២០២១ - ធ្នូ 25, 2021
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា បងប្រុស​សកម្មជន​ដែល​ត្រូវបញ្ជូន​មកពីថៃ ទទូច​ឲ្យ​ប្អូនស្រី​ឈប់​ធ្វើ​នយោបាយ នៅពេល​ត្រូវដោះលែង។ មន្ត្រី​ជាន់ខ្ពស់​បក្សជំទាស់៖ ​ការចុះ​ចូល​របស់​សកម្មជនបក្ស​នយោបាយ​ជារឿង​សាមញ្ញ​មុន​រដូវកាលបោះ​ឆ្នោត។​ លោកហ៊ុន សែន៖ ដំណើរ​របស់​លោក​ទៅមីយ៉ាន់ម៉ា មាន​គោល​ដៅ​បង្រួបបង្រួម​អាស៊ាន​ឡើង​វិញ។ ​សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ ពិភាក្សា​អំពី«តើកម្ពុជា​អាច​ការពារ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​របៀប​ណា?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អាមេរិក​ថា​ការជម្លៀស​ពលរដ្ឋអាមេរិកាំង​ ពលរដ្ឋ​មាន​សិទ្ធិរស់នៅ​ស្របច្បាប់​ និង​ពលរដ្ឋអាហ្វហ្គានីស្ថាន​ នៅ​បន្តធ្វើក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៤ ធ្នូ ២០២១ - ធ្នូ 24, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ថ្នាក់​ដឹកនាំបក្ស​កាន់​អំណាច​ជ្រើស​រើស​កូនប្រុស​ច្បង​លោកហ៊ុន​ សែន​ជា​បេក្ខជន​ដឹកនាំ​ប្រទេស​«សម្រាប់ពេល​អនាគត»។ សហជីព​នៅ​ក្រុម​ហ៊ុនណាហ្គាវើលដ៍​អំពាវនាវឲ្យឈប់​ចោទកូដកម្ម​ថា ជា​ចលនា​បដិវត្តន៍។ សកម្មជន​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម​រង់ចាំ​ឱកាស ​ដើម្បីចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ កសិករ​នៅ​តំបន់​បឹង​ទន្លេសាបខេត្ត​កំពង់ឆ្នាំងស្នើ​រដ្ឋផ្តល់​ដីធ្វើស្រែឡើងវិញ ដើម្បីដោះស្រាយ​បំណុល និងស្បៀងអាហារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការ​គន់គូរ​អំពី​អនាគត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​នៅ​ទ្វីប​អាហ្វ្រិក ក្រោយពី​ផ្ដល់​កម្ចី​បាន​មួយ​ទសវត្សរ៍។ កម្មវិធី​ព័ត៌មាន​អវកាស​ខែនេះ ស្តីពី​ការប៉ះព្រះអាទិត្យ​និង​មើល​ប្រវត្តិ​ចក្រវាឡ៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners