កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ១៣ ធ្នូ ២០២១ - ធ្នូ 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ព្រះសង្ឃ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ដោះលែង​ ចាក​ចេញ​ទៅ​ប្រទេស​ស្វីសដោយសារបារម្ភ​ពី​ការ​បញ្ជូន​មក​កម្ពុជា​វិញ។ មេដឹកនាំ​កម្ពុជា ​សរសើរ​ភាពសកម្ម​របស់​អ្នកកាសែត​ពេល​មានវិបត្តិកូវីដ១៩ ខណៈ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ពង្រីក​លំហ​សេរីភាព។ កម្ពុជា ស្វាគមន៍​ការប្តេជ្ញា​របស់​អាមេរិក​នៅក្នុង​ការរក្សា​សន្តិភាព​តំបន់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី«ការ​អនុវត្ត​សមាជ​ជាតិ​ឡើង​វិញ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​រាប់​សិប​នាក់ បាន​ស្លាប់​ដោយសារ​ខ្យល់​គួច​ tornado ខុស​រដូវ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ខណៈ​អាមេរិក​ស្វះស្វែង​បង្កើន​ចំណង​ទាក់ទង​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍។ ក្រុម​ប្រទេស G-7 ព្រមានរុស្ស៊ី​ចំពោះ​ការ​បង្កើន​កម្លាំង​យោធា​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន។ កូរ៉េ​ខាងត្បូង កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ខ្លាំងក្លា​និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១២ ធ្នូ ២០២១ - ធ្នូ 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍៖ «អតីត​អ្នកតំណាងរាស្ត្រសង្គ្រោះ​ជាតិ សង្ឃឹម ទាក់ទាញ​អ្នកបោះឆ្នោត​ឲ្យ​បន្ត​គាំទ្រ​បក្ស​ថ្មី»។ ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិនៅ​អាមេរិក ត្រូវបាន​បដិសេធ​ទិដ្ឋាការ​ទៅ​តតាំង​ក្តី​នៅ​កម្ពុជា។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ពិភាក្សា​អំពី៖ «ការ​រក​ស៊ី​បែប​ពុក​រលួយ និង​ហិរញ្ញប្បទាន​ខុស​ច្បាប់​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្នុង​រដ្ឋ​មួយនា​ប៉ែក​ខាងជើង​ប្រទេស​ឥណ្ឌា ពួក​នារី​ចង់ដំឡើង​អាយុរៀប​ការ​តាមច្បាប់។ ចិន សន្យា​បញ្ចៀស​មិន​ឱ្យ​មាន​អនុត្តរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជា​ការពិត​មែន ឬ​យ៉ាង​ណា?
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១១ ធ្នូ ២០២១ - ធ្នូ 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ដល់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​បញ្ញើ។ អ្នក​វិភាគ៖ លោក ស ខេង បង្ហាញ​សារ​«ភាពនៅ​កណ្តាល» ក្រោយ​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូន​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី។សេចក្តី​ដកស្រង់​កម្មវិធី Hello VOA ពិភាក្សា​អំពី៖ «​ឱកាស​និង​ការ​ស្គាល់​ពីខ្លួន​ឯង​ជាគន្លឹះ​ឆ្ពោះទៅ​រក​ភាព​ជា​អ្នកដឹកនាំ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន កំណើន​ប្រជាជន​ឥណ្ឌា​មាន​ល្បឿន​យឺត ខណៈ​ដែល​ស្ត្រី​យក​កូន​តិច​ជាង​មុន។ សន្និសីទ​កំពូលរបស់លោក Biden អំពី​លទ្ធិ​ប្រជាធិបតេយ្យ​នាំ​ឱ្យ​ក្រុមអ្នក​កាន់​អំណាចផ្តាច់ការ​ខឹង​សម្បារ។ អំបូរ​សត្វ ​និង​រុក្ខជាតិ​ដែល​មាន​ប្រភព​នៅ​អូស្ត្រាលី កំពុង​រង​ការ​គំរាមកំហែង​ពី​សត្វ​មក​ពី​ក្រៅ​ប្រទេស៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១០ ធ្នូ ២០២១ - ធ្នូ 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រុម​សិទ្ធិ​មនុស្ស​និង​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា ទាមទារ​ឲ្យ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ។ «គណបក្ស​កម្ពុជា​និយម»​ដែល​ទើប​បង្កើត​ថ្មី ប្រកាស​ចាប់ផ្តើម​សកម្មភាព​ជាមួយ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។ រដ្ឋាភិបាល ឈប់​ផ្តល់​អាជ្ញាបណ្ណ​ដល់គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​បញ្ញើ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្នុង​រដ្ឋ​មួយ​ក្នុង​ប៉ែក​ខាងជើង​ប្រទេស​ឥណ្ឌា ពួក​នារី​ចង់ដំឡើង​អាយុរៀបការ​តាមច្បាប់។ សន្និសីទ​កំពូលរបស់លោ​ក​ Bidenអំពី​លទ្ធិ​ប្រជាធិបតេយ្យ នាំ​ឱ្យ​ក្រុម​អ្នកកាន់​អំណាចផ្តាច់ការ​ខឹង​សម្បារ។ អំបូរ​សត្វ​និង​រុក្ខជាតិ​ដែល​មាន​ប្រភព​នៅ​អូស្ត្រាលី កំពុង​រង​ការ​គំរាមកំហែង​ពី​សត្វ​មក​ពី​ក្រៅ​ប្រទេស។ ឡាវ​សម្ពោធផ្លូវ​រទេះ​ភ្លើង​ភ្ជាប់​ទៅ​កាន់​ប្រទេស​ចិន ខណៈ​បំណុល​ជំពាក់​ចិន​កើន​ឡើង។ តុលាការ​ម៉ាឡាវី ច្រានចោល​ការជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៩ ធ្នូ ២០២១ - ធ្នូ 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ទីប្រឹក្សា​ក្រសួង​ការ​បរទេស​អាមេរិក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ពិភាក្សា​អំពី​តួនាទី​របស់​កម្ពុជា។ អាមេរិក​ហាម​ការ​លក់​ដូរ​អាវុធ និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​ដោយ​បារម្ភ​ពី​ឥទ្ធិពល​ចិន។ លោក ហ៊ុន សែន ព្រមាន​ហាម​ឃាត់​ចូល​ប្រទេស​កម្ពុជា​ដូចគ្នា បើ​សេចក្តី​ព្រាង​ច្បាប់​ទណ្ឌកម្ម​លើ​«លទ្ធិ​ប្រជាធិបតេយ្យ»​របស់​អាមេរិក ត្រូវ​អនុម័ត។ រដ្ឋាភិបាល​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​សាសនា កំហិត​សេរីភាព​ព្រះសង្ឃ​ធ្វើ​បាតុកម្ម។ ផែនការ​ចលនា​សង្គ្រោះ​ជាតិ​ឲ្យ​ផ្តួល​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ គ្រប​ដណ្តប់​សវនាការ​សកម្មជន​បក្ស​ជំទាស់។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃនេះ​ មាន​កិច្ចពិភាក្សា​អំពី «ការ​រកស៊ី​បែប​ពុក​រលួយ​និង​ហិរញ្ញប្បទាន​ខុស​ច្បាប់​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាស៊ាន ដើម្បី​ជំរុញ​ទៅមុខ​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក។ សហរដ្ឋ​អាមេរិក នឹង​រៀបចំ​កិច្ចប្រជុំ​អំពី​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ថ្ងៃ​សុក្រ​ស្អែក​និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៨ ធ្នូ ២០២១ - ធ្នូ 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ព្រះសព​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម​ រណឫទ្ធិ ត្រូវបាន​បូជា ​ជាមួយ​ការ​កាន់​ទុក្ខ​ទូទាំង​ប្រទេស។ អ្នក​វិភាគ៖ ​លោក ​ស ខេង​ បង្ហាញ​សារ​«ភាពនៅ​កណ្តាល» ​ក្រោយ​លោក​ ហ៊ុន សែន​ ប្រកាស​គាំទ្រ​កូន​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី។ ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិនៅ​អាមេរិក ត្រូវបានបដិសេធ​ទិដ្ឋាការ​ទៅ​តតាំង​ក្តី​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ព្រមាន​លោក Putin មិន​ឲ្យ​ឈ្លានពាន​អ៊ុយក្រែន។ អង្គការ​សុខភាព​ពិភពលោក​និង​សហរដ្ឋ​អាមេរិក​ថា វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron មិន​គ្រោះថ្នាក់​ជាង​វីរុស​បំប្លែង​ថ្មី​ផ្សេង​ទៀត​នោះ​ទេ។ អូស្ត្រាលី​ ប្រកាស​ធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ចិន។ ចិន ​សន្យា​បញ្ចៀស​មិន​ឱ្យ​មាន​អនុត្តរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជា​ការពិត​មែន ឬ​យ៉ាង​ណា? ប្រទេស​វៀតណាម​សង្ឃឹម​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ RCEPនិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៧ ធ្នូ ២០២១ - ធ្នូ 07, 2021
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា តុលាការ​ក្រុង​ភ្នំពេញ​ចាប់ផ្តើម​សវនាការ​ទ្រង់ទ្រាយ​ធំឡើងវិញ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់​ជាតិ។ លោក ​ហ៊ុន សែន ​នឹង​ទៅ​មីយ៉ាន់ម៉ា ​ក្រោយ​បង្ហាញ​បំណង​ឲ្យ​មេដឹកនាំ​យោធា​ចូល​ប្រជុំ​អាស៊ាន​វិញ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ស៊ើប​អង្កេតទៅលើការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប ​ក្រោយ​មាន​ការ​ទន្រ្ទាន​យក។​ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ប្រកាស​ធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ចិន។ តៃវ៉ាន់​នឹង​ចូលរួម​កិច្ចប្រជុំ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ។ រុស្ស៊ី​និង​ឥណ្ឌា​អះអាង​ជាថ្មី​អំពី​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​រវាង​ប្រទេស​ទាំងពីរ។ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​តម្កល់ទុក​ការ​សម្រេច​នៅ​ក្នុង​ការ​មិន​ផ្ដល់​អាសនៈ​ដល់​អ្នក​តំណាង​របស់​ក្រុម​តាលីបង់​និង​របប​យោធា​មីយ៉ាន់ម៉ា ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៦ ធ្នូ ២០២១ - ធ្នូ 06, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន លោក ហ៊ុន សែន ថា​ លោក​នឹង​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ ទោះ​មាន​ការ​រិះគន់​ក៏​ដោយ។ លោក ហ៊ុន សែនថា​ កម្ពុជា​កំពុង​រៀបចំ​បង្កើត​រោង​ចក្រ​ផលិត​វ៉ាក់សាំងការពារ​ជំងឺកូវីដ ​ក្រោម​ការ​ជួយ​របស់​ចិន។ ព្រះ​សពសម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឫទ្ធិ​ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។ ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ម្ចាស់ ​នរោត្តម ​រណឫទ្ធិ​ ទុក​ឲ្យ​ជីវិត​គណបក្ស​រាជានិយម​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​តែ​មិន​ប្រាកដ​ប្រជា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​ មាន​កិច្ចពិភាក្សា​អំពី«ឱកាសនិងការស្គាល់ពីខ្លួនឯង​ជាគន្លឹះឆ្ពោះទៅរកភាព​ជាអ្នកដឹកនាំ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន របប​យោធា​មីយ៉ាន់ម៉ា​កាត់ទោស​អ្នកស្រី Suu Kyi ដាក់​ពន្ធនាគារ ៤ ឆ្នាំ។ លោក Biden និង​លោក Putin នឹង​ពិភាក្សា​គ្នា​អំពី​វិបត្តិ​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​ស្អែក។ អ៊ីស្រាអែល​ស្នើ​ប្រទេស​ដែល​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ឲ្យ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ ធ្នូ ២០២១ - ធ្នូ 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍​ភាគ​ទីមួយ​និង​ភាគទីពីរ​ជាមួយ​នឹង​លោក ចាប ញ៉ាលីវុធ អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច អំពី​កេរដំណែល​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ បទសម្ភាសន៍​ដកស្រង់​ពី​កម្មវិធី Hello VOA៖ ចិន​រំពឹង​អ្វីខ្លះ​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២?
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ ធ្នូ ២០២១ - ធ្នូ 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន គណៈកម្មការ​របស់​ពលរដ្ឋ​មួយ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើបអង្កេត​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ស្តីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០២២។ គ.ជ.ប. បញ្ចប់​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​មាន​ពលរដ្ឋ​ជាង​៤៤​ម៉ឺន​នាក់ ចុះ​ឈ្មោះ ស្មើ​ប្រមាណ​២៧%​នៃ​ផែនការ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ជនជាតិ​អឺរ៉ុប ធ្វើ​បាតុកម្ម ខណៈ​ជំងឺ​កូវីដ១៩​ កើន​ឡើង​ដែល​ជំរុញ​ឲ្យ​សមាជិក​សភា​ធ្វើ​ការរឹតបន្តឹង​កាន់តែ​ខ្លាំង។ អ្នកស្រី Ressa ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព បដិសេធ​មិន​ភៀសខ្លួន​ដោយសារ​ការចោទប្រកាន់​របស់​ហ្វីលីពីន​ទេ។ ចំណង​ទាក់ទង​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រភព​នៃ​ភាពវឹកវរ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners