កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ៣ ធ្នូ ២០២១ - ធ្នូ 03, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ចំណាត់​ការ​នាយក​រដ្ឋមន្រ្តី​ដែលលើកឡើងថា ប្រសិនបើ«សារ​ភាព​រួច​ខ្លួន»​ពាក់ព័ន្ធនឹងរឿង​ទន្រ្ទាន​ដី​បឹង​ទន្លេសាប។ អ្នក​វិភាគថា​ ការ​ប្រកាសរបស់​លោក ​ហ៊ុន សែន ​គាំទ្រ​ឲ្យ​កូន​ប្រុស​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​គឺ​ដើម្បី​ស្ទង់​ចរន្ត​គាំទ្រ។ បទសម្ភាសន៍៖ កេរដំណែល​ក្រោយ​ការ​សោយ​ទិវង្គតព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការ​បិទ​ព្រំដែន​ពេល​វិបត្តិ​កូវីដ​១៩​ធ្វើ​ឱ្យ​ពាណិជ្ជ​កម្ម​នៅ​នឹង​និង​មាន​ប្រយោជន៍​ដល់​គោល​ដៅ​ស្ថាន​ភាពខ្លួន​ទីពឹ​ងខ្លួន​របស់​ចិន។ ចំណង​ទាក់​ទង​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ប្រភព​នៃ​ភាព​វឹកវរ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង។ លោកស្រី Ressa ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាពបដិសេធ​មិនភៀស​ខ្លួន​ដោយសារ​ការ​ចោទប្រកាន់​របស់​ហ្វីលីពីន​ទេ។ អ្នក​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង​បារម្ភ​អំពីការ​បិទខ្ទប់​ប្រទេស​សាជា​ថ្មីដោយសារវីរុសបំប្លែងថ្មី៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២ ធ្នូ ២០២១ - ធ្នូ 02, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន លោក ហ៊ុន សែនថា ​រដ្ឋាភិបាល​លែង​ឲ្យ​មាន​ដំណើរ​ទស្សន​កិច្ច​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ។ លោក ​ហ៊ុន សែន ​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​បន្ទាប់​ពី​លោក​ឈប់​ឈរ​ឈ្មោះ។ លោក ​ហ៊ុន សែន​ ប្រកាស​ត្រៀម​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ផ្សឹក ​ខណៈ​មាន​ការ​បារម្ភ​អំពី​ការ​បញ្ជូន​មក​កម្ពុជា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «ក្ដីរំពឹងរបស់ប៉េកាំង ពេលភ្នំពេញធ្វើប្រធានអាស៊ាន២០២២»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​រុស្ស៊ី​នឹង​ជួប​ពិភាក្សា​គ្នា នៅ​ចំពេល​ដែល​មាន​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​នៅ​អាស៊ី។ សហរដ្ឋអាមេរិក​រកឃើញ​ករណី​ដំបូង​នៃ​ការ​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron និង​ព័ត៌មាន​ផ្សេងទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១ ធ្នូ ២០២១ - ធ្នូ 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក កឹម សុខា ថា លោក​ធ្វើ​អ្វី​ដោយ​«ឆន្ទៈ​ពិត» ក្រោយពី​លោក ​សម រង្ស៊ី ​ហៅ​លោក​ថា ​ជា​«ចំណាត់​ខ្មាំង»​នយោបាយ។ គ.ជ.ប.​បញ្ចប់​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ​ដោយ​មាន​ពលរដ្ឋ​ជាង​៤៤​ម៉ឺន​នាក់​ចុះ​ឈ្មោះ ​ស្មើ​ប្រមាណ​២៧%​នៃ​ផែនការ។ យ៉ាងតិច​ដីព្រៃ​លិចទឹក​បឹង​ទន្លេសាប​១​ម៉ឺន​៥​ពាន់​ហិកតា​ត្រូវ​បាន​ដកហូត​ ខណៈ​បញ្ជូន​មនុស្ស​មួយ​ចំនួន​ទៅ​តុលាការ។ បទសម្ភាស​ភាគ​ទីមួយ​ជាមួយ​នឹង​លោក ចាប ញ៉ាលីវុធ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អំពី​កេរដំណែល​របស់​សម្តេច​ក្រុមព្រះ នរោត្តម​ រណឫទ្ធិ។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា អង្គការ​អូតង់​បង្ហាញ​សាមគ្គីភាព​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អ្នក​ជំនាញ​កំពូល​អាមេរិក​ផ្នែក​ជំងឺឆ្លង​ថា វ៉ាក់សាំង​កូវីដ១៩ អាច​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី Omicron បាន​ខ្លះ។ សហរដ្ឋ​អាមេរិក គាំទ្រ​ការ​បង្កើត​កិច្ចព្រមព្រៀង​ជា​សាកល​ស្តីពី​ជំងឺ​រាតត្បាត​និង​ព័ត៌មាន​ដទៃ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣០ វិច្ឆិកា ២០២១ - វិច្ឆិកា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្ម​ជន​តំបន់​ឡ​ពាង​ម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា ខណៈ​គ្រួសារ​ថា ជា​រឿង​អយុត្តិធម៌។ កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​វៀង​ចន្ទន៍​ជា​ប្រធាន​អាស៊ាន និង​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ភាគី​ឡាវ។ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យបើក​ដំណើរ​ការ​អាជីវ​កម្ម​ខារ៉ាអូខេ​វិញ ​ខណៈ​នៅ​បន្ត​ព្រួយ​បារម្ភ​អំពី​វីរុស​ថ្មី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា វីរុស​កូវីដ១៩បំប្លែង​ថ្មី Omicron បាន​ឆ្លង​ដល់​ប្រទេស​កាន់តែ​ច្រើន។ លោក Biden ជំរុញ​ពលរដ្ឋ​អាមេរិកកាំង​ឲ្យ​ចាក់​វ៉ាក់សាំង ស្រប​ពេល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron កំពុង​រាលដាល​លើ​ពិភពលោក។ រដ្ឋមន្ត្រី​ការបរទស​អាមេរិក ចូលរួម​កិច្ចប្រជុំ​អង្គការ​អូតង់​ស្ដីពី​បញ្ហា​សន្តិសុខ។ តុលាការ​មីយ៉ាន់ម៉ា​ពន្យារពេល​ប្រកាស​សាលក្រម​សម្រាប់​បណ្តឹង​ប្រឆាំង​អ្នកស្រី Suu Kyi និង​ព័ត៌មាន​ដទៃ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៩ វិច្ឆិកា ២០២១ - វិច្ឆិកា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ព្រះអង្គ​ម្ចាស់​នរោត្តម​រណ​ឫទ្ធិ​សោយ​ទិវង្គត​នាំ​ឲ្យ​មាន​ការ​សោក​ស្តាយ ខណៈ​ជីវិត​នយោបាយ​របស់​ទ្រង់​ក៏​រង​ការ​រិះគន់​ផងដែរ។ លោក ហ៊ុន សែន បញ្ជា​ឲ្យ​រឹបអូស​ដី​ព្រៃ​លិចទឹក​បឹង​ទន្លេសាប និង​ចាប់ខ្លួន​អ្នកទន្ទ្រាន។ មន្ត្រី​បក្ស​ប្រឆាំង​ថា សារ​លោក កឹម សុខា រិះគន់​លោក សម រង្ស៊ី មិន​មែន​ចេញ​ពី​ឆន្ទៈ​របស់​លោក​ឡើយ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«ការចុះ​ឈ្មោះ​បោះឆ្នោ និង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០២២»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron បាន​ជំរុញ​ប្រទេស​នានា​ឱ្យ​បិទ​ព្រំដែន​របស់​ខ្លួន។ ការចរចា​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​បន្ត​ជា​ថ្មី​នៅ​ប្រទេស​អូទ្រីស។ ប្រធានាធិបតី​តៃវ៉ាន់​ថា តៃវ៉ាន់​និង​អឺរ៉ុប​ត្រូវតែ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ជាមួយ​គ្នា​និង​ព័ត៌មាន​ដទៃទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៨ វិច្ឆិកា ២០២១ - វិច្ឆិកា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បំណុល​ជំពាក់​ថៅកែ​ឡ​ឥដ្ឋ​នៅតែ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេងៗ​ត្រូវ​ធ្វើការ​ទាំង​ខុសច្បាប់។ អាកាសធាតុ​ប្រែប្រួលខ្លាំង​ ទឹកជំនន់​ញឹកញាប់​ ជាក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ​ស្តីពី​ការ​ចំណាកស្រុក​របស់​ពលករខ្មែរ​ទៅ​ប្រទេសថៃ ក្រោយ​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើងវិញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុម​នេះ​កំពុង​ជួយ​កសិករ​ស្វែងរក​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​បង្កើនទិន្នផល​របស់​ពួកគេ ខណៈ​ដែល​សង្គ្រោះ​ជម្រកបក្សី​ដែល​ជិត​ផុតពូជ​ពី​ការ​រំលោភបំពាន​របស់​មនុស្ស។ ការ​ប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ជួយ​សង្គ្រោះ​ឆ្នេរ​ពី​ការ​លិចលង់។ ប្រទេស​រុស្សី​ប្រឹងប្រែង​ពង្រឹង​ចំណងទាក់ទង​ជាមួយ​អាស៊ី​ដើម្បី​ទប់ទល់​នឹង​សម្ព័ន្ធភាព​ឥណ្ឌូប៉ាស៊ីហ្វិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៧ វិច្ឆិកា ២០២១ - វិច្ឆិកា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍​ជាមួយ​អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី អ្នកនិពន្ធសៀវភៅ When Broken Glass Floats ឬ​ជា​ភាសា​ខ្មែរ​ថា «នៅពេល​អំបែង​អណ្តែត» អំពី​ការ​សម្តែង​ល្ខោន​ដែល​មាន​ចំណង​ជើង​ថា Four Children ឬ​ជា​ភាសា​ខ្មែរ​ថា«កុមារ​បួននាក់» ដែល​ជា​ការ​ដកស្រង់​ចេញ​ពី​សៀវភៅ​៤ក្បាល​ រៀបរាប់​អំពី​បទពិសោធន៍​ឆ្លងកាត់សង្គ្រាម​របស់​កុមារ៤​នាក់​មក​ពី​ប្រទេស​ផ្សេងគ្នា។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ស្តីពី​«ការ​ស្តារ​នយោបាយ​កម្ពុជា​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាត​ត្បាត​កូវីដ​១៩»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុមសកម្មជន រំពឹង​ថា ទទួល​បាន​លទ្ធផល​ច្រើន​ពី​ការពិភាក្សា​រវាង​លោក Biden និង​លោក Xi។ ការ​ជួយ​ធម្មជាតិ​ស្តារ​សមត្ថភាព​ឡើង​វិញ​ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ។ ការ​ឈានជើង​ចូល​របស់​ចិន​ក្នុង​វិស័យ​ឌីជីថល​នៅ​ទ្វីបអាហ្រ្វិក ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយ​បារម្ភ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៦ វិច្ឆិកា ២០២១ - វិច្ឆិកា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០២២​ត្រៀម​ស្តារ​ពី​ផល​ប៉ះ​ពាល់​ជំងឺ​កូវីដ ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន និង​ការ​បោះ​ឆ្នោត។ គណបក្ស​បេះដូង​ជាតិ​ប្តឹង​ទៅ​តុលាការ​កំពូល​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​គណបក្ស។ លោក រ៉ុង ឈុន មិន​ទាន់​កំណត់​ផ្លូវ​ដើរ​នយោ​បាយ ខណៈ​សកម្មជន​ដទៃ​ប្តេជ្ញា​បន្ត​លើក​ស្ទួយ​ប្រជាធិប​តេយ្យ។ កសិករ​នៅ​តំបន់​ជាប់​មាត់សមុទ្រ​កម្ពុជា​រង​ផល​ប៉ះពាល់​ ដោយ​សារ​ទឹក​ប្រៃ​ជ្រៀត​ចូល​ស្រែ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ផលប៉ះពាល់​មុខ​ពីរ​នៃ​បម្រែបម្រួល​អាកាសធាតុ និង​របៀប​ដោះស្រាយ​បញ្ហា​នេះ។ ប្រទេស​ចិន​រៀបចំ​ជា​ថ្មី​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៥ វិច្ឆិកា ២០២១ - វិច្ឆិកា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ចាប់​ផ្តើម​ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្រោម​មូល​បទ​«ការ​ពង្រឹង​ពហុ​ភាគី​និយម ដើម្បី​កំណើន​រួមគ្នា»។ អូស្ត្រាលី​ទំនង​មិន​បន្ត​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​ជាមួយ​កម្ពុជា​ទៀត​ទេ។ អូស្ត្រាលី​រំពឹង​ថា​ ​កម្ពុជា​រក្សា​«តុល្យភាព» ​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន។ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​តុលាការ​ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ដែល​ត្រូវ​បាន​ដោះ​លែង។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «ការចំណាកស្រុក​របស់​ពលករខ្មែរ​ទៅ​ប្រទេសថៃ​ក្រោយ​កម្ពុជា​ប្រកាស​បើកប្រទេស​ឡើងវិញ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចិន​និយាយ​ថា ខ្លួន​នឹង​មិន​ធ្វើ​អនុតរភាព​លើ​តំបន់​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ​ទេ​ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ? ប្រទេសចិន​និយាយថា សហរដ្ឋ​អាមេរិក មិន​ត្រូវ​យល់ខុស​អំពី​កោះ​តៃវ៉ាន់នោះទេ។ ជន​ចំណាក​ស្រុក​យ៉ាង​ហោចណាស់​២៧នាក់ បាន​ស្លាប់​ក្នុង​ការឆ្លង​ច្រក​សមុទ្រ​អង់គ្លេស។ ប្រទេសអូស្ត្រាលី​បញ្ជូន​កងទ័ព​និង​ប៉ូលិស​ទៅ​កាន់​កោះ Solomons ខណៈពេល​មាន​ភាព​ចលាចល​នៅ​ទីនោះ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៤ វិច្ឆិកា ២០២១ - វិច្ឆិកា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា លោក​ ហ៊ុន សែន ​សរសើរ​ប្រភព​ជំនួយ​ពី​ចិន ​ដោយ​គោរព​តាម​ការ​ចង់​បាន​របស់​កម្ពុជា។ សកម្មជន​សិទ្ធិ​មនុស្ស​បង្ហាញ​មន្ទិល​ចំពោះ​ការ​ចាប់​ខ្លួន​ជន​សង្ស័យក្នុង​ឃាតកម្ម​សម្លាប់​សកម្មជន​គណបក្ស​ជំទាស់ ។ រីឯព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា សហរដ្ឋ​អាមេរិកនិង​ប្រទេស​៥​ទៀត​ នឹង​បញ្ចេញ​ប្រេង​បម្រុង ដើម្បីកាត់​បន្ថយ​តម្លៃ​ប្រេង​ប្រើ​ប្រាស់។ រដ្ឋបាលលោក Biden អញ្ជើញ​កោះ​តៃវ៉ាន់​ឲ្យ​ចូលរួម​សន្និសីទ​កំពូល​របស់​ខ្លួន​ស្តីពីប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីការបរទេស​បារាំង​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​អាទិភាព​នៅពេល​បារាំង​ធ្វើ​ជា​ប្រធាន​សហភាព​អឺរ៉ុប។ ក្រុមសកម្មជន​ រំពឹង​ថា ទទួល​បាន​លទ្ធផល​ច្រើន​ពី​ការពិភាក្សា​រវាង​លោក Biden និង​លោក Xi និង​ព័ត៌មាន​ដទៃ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners