កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ២៣ វិច្ឆិកា ២០២១ - វិច្ឆិកា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការិយាល័យ UNHCR ស្វះស្វែង​រក​ការបកស្រាយ​ពី​ថៃ​អំពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ជា​លើក​ទីបី។ លោក រ៉ុង ឈុន មិន​ទាន់​កំណត់​ផ្លូវ​ដើរ​នយោ​បាយ គ្រា​ដែល​សកម្មជន​ដទៃទៀត ប្តេជ្ញា​បន្ត​លើក​ស្ទួយ​ប្រជាធិប​តេយ្យ។ លោក ហ៊ុន សែន ឲ្យ​តវ៉ា​ប្រឆាំង​ការ​អំពាវ​នាវ​ឲ្យ​អាមេរិក​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​ប្រជាជន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​ក្នុង​រដ្ឋ Wisconsin និយាយ​ថា ជន​សង្ស័យដែល​បាន​បើក​រថយន្ត​ចូល​ក្នុង​ក្បួនដង្ហែ​ក្នុង​ពិធី​បុណ្យ Christmas មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​គ្រួសារ។ នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​ជំនួប​កំពូល​រវាង​លោក Biden និង​លោក Xi។ គណបក្ស​អភិរក្ស​និយម​របស់​កូរ៉េ​ខាងត្បូង សន្យា​ថា នឹងប្រកាន់​ជំហរតឹងរឹង​ប្រឆាំងប្រទេស​ចិន។ សាលា​ឧទ្ធរណ៍​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ នឹងប្រកាស​សាលក្រម​ការ​កាត់​ទោស​អតីត​នាយក​រដ្ឋមន្ត្រី​លោកNajib នៅ​ខែ​ក្រោយ និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២២ វិច្ឆិកា ២០២១ - វិច្ឆិកា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកពាក់​ព័ន្ធ​រិះ​គន់​ការចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជ្រក​កោន​នៅ​ថៃ ហើយ​បញ្ជូន​មក​ជាប់​ឃុំ​នៅ​កម្ពុជា។ គ្រួសារ​ជំរុញ​ស្វែង​រក​ជន​បង្ក​ការកាប់​សម្លាប់​សកម្ម​ជន​គណបក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«ការស្តារ​នយោបាយ​កម្ពុជា​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ មនុស្ស​៥នាក់​ស្លាប់​និង​ជាង​៤០​នាក់​ទៀត​រង​របួស បន្ទាប់ពី​រថយន្ត​មួយ​គ្រឿង​បើក​បុក​ការ​ដើរក្បួន​នៅ​អាមេរិក។ លោក Xi ថា ចិន នឹង​មិន​ព្យាយាម​គ្រប​សង្កត់​លើ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ទេ។ ជើងឯក​កីឡា​វាយ​កូនបាល់ ឬ​វាយ​តឺនីស​ចិន​ដែល​បាត់​ខ្លួន និយាយ​ថា អ្នកស្រី​មាន​សុវត្ថិភាព។ លោក Fauci ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ដែល​ចាក់​វ៉ាក់សាំង​ពីរដូស​រួច ចាក់​ដូស​ជំរុញ។ បទបញ្ញត្តិ​ថ្មី​របស់​ក្រុម​តាលីបង់​ហាម​ឃាត់​ការ​ផ្សាយ​ទូរទស្សន៍​រឿង​ភាគដែល​មានសិល្បការិនី។ សេតវិមាន៖ គម្រោង​កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ នឹង​ចាប់ផ្តើម​គម្រោង​៥០៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២១ វិច្ឆិកា ២០២១ - វិច្ឆិកា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន វិបត្តិ​នៅ​ពីក្រោយ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។ គណបក្ស​«ភ្លើងទៀន»​កម្រើក​សកម្មភាព​ឡើងវិញ មុន​ពេល​ធ្វើ​សមាជ​ដ៏​សំខាន់។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ស្តីពី​ដូស​ជំរុញ និង​ការចាក់​វ៉ាក់សាំង​លាយគ្នា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន តើ​ភាពជាដៃគូ​ដែល​ចិន​គ្រោង​ធ្វើ​ជាមួយ​អាស៊ាន ជា​ជំហាន​សំខាន់​សម្រាប់​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មែនទេ? វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩ បង្កើន​ការនេសាទ​ខុស​ច្បាប់​នៅ​កេនយ៉ា៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២០ វិច្ឆិកា ២០២១ - វិច្ឆិកា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ពលរដ្ឋ​កម្ពុជា​ជា​បន្តបន្ទាប់​រីករាយ​ទទួល​យក​វ៉ាក់សាំង​បង្ការ​កូវីដ​ដូស​ទី៣ ខណៈ​ពលរដ្ឋ​នៅ​ប្រទេស​ជឿនលឿន​ខ្លះ​ប្រឆាំង​ការចាក់វ៉ាក់សាំង។ តើ​វិស័យ​ទេសចរណ៍​តាម​កោះ​នៅ​កម្ពុជា អាច​វិល​ទៅ​រក​ស្ថានភាព​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ វិញ​បាន​ដែរ​ឬទេ? ពលរដ្ឋ​ខ្វែងគំនិត​គ្នា​លើ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ ដោយ​ខ្លះ​ថា វា​បម្រើ​ប្រយោជន៍​បុគ្គល។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ស្តីពី​ធុង​សហគមន៍​ចល័ត​សម្រាប់​អ្នក​ខ្វះខាត​អំឡុង​ការរីករាលដាល​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សេតវិមាន៖ គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឲ្យ​ប្រសើរ នឹង​ចាប់ផ្តើម​គម្រោង៥០៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៩ វិច្ឆិកា ២០២១ - វិច្ឆិកា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ស្ថានទូត​ចិន​ថា កិច្ចសហការ​រវាង​ចិន-កម្ពុជា មិន​អាច​អត់ឱន​ចំពោះ​ការជ្រៀតជ្រែក​ពី​កម្លាំង​ខាងក្រៅ​ឡើយ។ អ្នកជំនាញ​និង​អ្នកកាសែត ប្រតិកម្ម​នឹង​ការ​ថ្លែង​របស់​អភិបាល​ខេត្ត​កំពត​អំពី​ការរឹតត្បិត​សេរីភាព។ វិបត្តិ​នៅ​ពីក្រោយ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​បាត់បង់​ព្រៃឈើ​នៅ​អាស៊ី​មួយ​ចំនួន មិន​បាន​ចូលរួម​ក្នុង​សេចក្ដី​ប្រកាស COP26។ អាមេរិក និង​ប៉ាគីស្ថាន កសាង​ការទុកចិត្ត​គ្នា​ជាថ្មី ក្រោយ​ការដក​ទ័ព​ពី​អាហ្វហ្គានីស្ថាន។ ចិន ប្រើ​ការទូត​អវកាស​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​អវកាស​ជាមួយ​អាមេរិក៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៨ វិច្ឆិកា ២០២១ - វិច្ឆិកា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ជនភៀស​ខ្លួន​អាហ្វហ្គានី​ស្ថាន​១៥​នាក់​មក​ស្នាក់​នៅ​កម្ពុជា ​មុន​ទៅ​ប្រទេស​ទីបី។ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​កើន​ដល់​១៨​% ហើយ​វិបត្តិ​កូវីដ​ជា​កត្តា​មួយ​នាំ​ឲ្យ​មាន​កំណើននេះ។ មេធាវី​តំណាង​នាយក​រដ្ឋមន្ត្រី ការពារ​វិធានការ​លក់​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ថា ជា​«ការ​អនុវត្ត​ច្បាប់»។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «ដូស​ជំរុញ​និង​ការចាក់​វ៉ាក់សាំង​លាយគ្នា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​ឈប់​បង្កក​ទ្រព្យសម្បត្តិ​អាហ្វហ្គានីស្ថាន។ អង្គការ​សហប្រជាជាតិ ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រុងប្រយ័ត្ន ដោយសារ​ការវាយ​ប្រហារ​របស់​ក្រុម ISIL Khorasan បាន​កើនឡើង។ សេតវិមាន៖ គម្រោង​កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ នឹង​ចាប់ផ្តើម​គម្រោង​៥០ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៧ វិច្ឆិកា ២០២១ - វិច្ឆិកា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ការ​សម្រេច​របស់​តុលាការ​លក់​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ រង​ការរិះ​គន់​ថា​ ជា​ការ​សងសឹក​នយោបាយ។ ពល​រដ្ឋខ្វែង​គំនិត​គ្នា​លើ​ច្បាប់​កំណត់​សញ្ញាតិ​ខ្មែរ​តែ​មួយ ដោយ​ខ្លះ​ថា ​វាបម្រើ​ប្រយោជន៍​បុគ្គល។ ក្រុម​សហជីព ស្វះស្វែង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ទេសចរណ៍។ តើ​វិស័យ​ទេសចរណ៍​តាម​កោះ​នៅ​កម្ពុជា អាច​វិល​ទៅ​រក​ស្ថានភាព​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ វិញ​បាន​ដែរ​ឬ​ទេ? រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា សហរដ្ឋ​អាមេរិក​និង​ចិន​ថា ជំនួប​របស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ទៅ​មុខ។ មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ចិន បកស្រាយ​ខុសៗ​គ្នា​អំពី​បញ្ហា​កោះ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក​គ្រោង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ ពី​ក្រុមហ៊ុន Pfizer។ ក្រុម​ទាហាន​ផ្តាច់ខ្លួន​ចេញ​ពី​យោធា​មីយ៉ាន់ម៉ា បញ្ចុះ​បញ្ចូល​ក្រុម​ផ្តាច់ខ្លួន​ផ្សេងទៀត​ឱ្យ​រួម​ផ្តុំគ្នា​និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៦ វិច្ឆិកា ២០២១ - វិច្ឆិកា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សកម្មជន អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់ បន្ទាប់ពី​ត្រូវ​បាន​ដោះលែង។ ក្រុម​សហជីព ស្វះស្វែង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ទេសចរណ៍។ ពលរដ្ឋ​កម្ពុជា​ជា​បន្តបន្ទាប់​រីករាយ​ទទួល​យក​វ៉ាក់សាំង​បង្ការ​កូវីដ​ដូស​ទី៣ ខណៈ​ពលរដ្ឋ​នៅ​ប្រទេស​ជឿនលឿន​ខ្លះ ប្រឆាំង​ការចាក់​វ៉ាក់សាំង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចំណុច​សំខាន់ៗ​នៃ​ជំនួប​រវាង​លោក​ប្រធានាធិបតី Biden និង​លោក Xi Jinping។ កង្វល់​អំពី​អតិផរណា អាច​រារាំង​របៀបវារៈ​គម្រោង​ចំណាយ​របស់​លោក Biden។ ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ឧទ្ធម្ភាគចក្រ​កង​នាវា​អ៊ីរ៉ង់​បាន​ហោះ​ជិត​នាវា USS Essex របស់​សហរដ្ឋ​អាមេរិក។ គុយបា បង្ក្រាប​អ្នករៀបចំ​ការតវ៉ា​មុន​ការដង្ហែ​ក្បួន​ដែល​គ្រោង​ធ្វើ​ឡើង។ តើ​ភាព​ជាដៃគូ​ដែល​ចិន​គ្រោងធ្វើ​ជាមួយ​អាស៊ាន ជា​ជំហាន​សំខាន់​សម្រាប់​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មែនទេ? ក្រុម​អង្គការ​សង្គមស៊ីវិល៖ ប៉ូលិស​កេនយ៉ា​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការសម្លាប់​មនុស្ស​មួយ​ចំនួន តែ​កងកម្លាំង​សន្តិសុខ​បដិសេធ​ការចោទ​ប្រកាន់​នេះ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៥ វិច្ឆិកា ២០២១ - វិច្ឆិកា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​រិះគន់​អាមេរិក​ធ្ងន់ៗ​ថា មិន​គោរព​អធិបតេយ្យ ក្រោយ​នាយឧត្តមសេនីយ៍​យោធា​ពីរនាក់​រង​ទណ្ឌកម្ម។ ការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​ឲ្យ​សេវា​កម្សាន្ត​ដំណើរការ​វិញ នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ច្រើន​ជាង​ការ​សាទរ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «ធុង​សហគមន៍​ចល័ត​សម្រាប់​អ្នកខ្វះខាត​អំឡុង​ការ​រីករាលដាល​ជំងឺ​កូវីដ១៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សេតវិមាន​រំពឹង​លទ្ធផល​តិចតួច មុន​ជំនួប​រវាង​លោក Joe Biden និង​លោក Xi Jinping។ លោក Biden នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​មាន​ទឹក​ប្រាក់ ១លាន លាន​ដុល្លារ។ ពួក​បាតុករ​ថៃ ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​រាជានិយម បន្ទាប់ពី​តុលាការ​សម្រេច​ប្រឆាំង​ពួក​សកម្មជន។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថា កិច្ចព្រមព្រៀង​អាកាសធាតុ​«សម្លាប់​ថាមពល​ធ្យូងថ្ម»។ អំពើ​ហិង្សា​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ បាន​សម្លាប់​កម្លាំង​សន្តិសុខ​ប៉ាគីស្ថាន​ចំនួន​៥នាក់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ វិច្ឆិកា ២០២១ - វិច្ឆិកា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកឃ្លាំមើល​ការបោះ​ឆ្នោត ជំរុញ​ពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​តួលេខ​ទាប​ជាង​គោលដៅ​រំពឹងទុក។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ​ស្តីពី​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ​ស្ទង់មតិ​ពលរដ្ឋ​លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ចុងក្រោយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នកវិភាគ​ថា កិច្ចព្រមព្រៀង AUKUS និង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី​ស្ថិត​ក្នុង​ជំហរ​ដ៏​ពិបាក​មួយ។ ប្រទេស​ចិន​រៀបចំ​ជាថ្មី​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម។ ការធ្វើបាតុកម្ម​កើនឡើង​ប្រឆាំង​នឹង​កីឡា​អូឡាំពិក​រដូវ​រងារ​ឆ្នាំ២០២២ នៅ​ប្រទេស​ចិន។ ឥណ្ឌា រិះគន់​ច្បាប់​ព្រំដែន​ដី​គោក​ថ្មី​របស់​ចិន។ កូរ៉េខាងត្បូង បានបង្ហាញ​ថាតើ​ខ្លួន​ទប់ទល់​នឹងកូវីដ​បែបណា នៅ​ពេល​នេះ ប្រទេស​នេះ​នឹងព្យាយាម​រស់​នៅ​ជា​មួយ​ជំងឺ​នេះ៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners