កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៣ វិច្ឆិកា ២០២១ - វិច្ឆិកា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា គ្រោង​តែងតាំង​បេក្ខភាព​ថ្មី​ជាប្រេសិតអាស៊ានលើបញ្ហាភូមា​ឱ្យ​ចូល​កាន់​តំណែង​ឆ្នាំ​ក្រោយ។ អវត្តមាន​កម្ពុជា​ពី​សេចក្ដី​ប្ដេជ្ញាចិត្ត​សាកល​អំពី​ការការពារ​ព្រៃឈើ​ នាំឱ្យ​មាន​ការរិះគន់។ ក្រុមវេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ចេញ​សារ​ប្រឆាំង​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ​និង​ជំរុញ​អ្នកស្ទាក់ស្ទើរ​ទៅ​ចាក់។ ប្រជា​នេសាទ​រងគ្រោះ​ពី​ខ្យល់​មិន​ទៀងទាត់​ និង​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​តាម​ព្រែក​សមុទ្រ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden ប្រកាស​ការប្តេជ្ញា​ចិត្ត​ខាង​អាកាសធាតុ និង​រិះគន់​គូប្រជែង​នៅ​កិច្ចប្រជុំ​កំពូល​អំពី​អាកាសធាតុ។ មីយ៉ាន់ម៉ា​ប្រឆាំង​សម្ពាធ​អន្តរជាតិ បដិសេធ​ដំណើរ​ទស្សនកិច្ច​ជួប​អ្នកស្រី Suu Kyi។ សហរដ្ឋ​អាមេរិក យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​សម្រាប់​កុមារ​អាយុ​ពី​៥ ទៅ​១១ឆ្នាំ។ ពលរដ្ឋ​ចិន​ស្តុក​ទុក​ស្បៀង​អាហារ ខណៈ​សីតុណ្ហភាព​ធ្លាក់​ចុះ និង​ជំងឺ​កូវីដ១៩​រាលដាល។ ផលប៉ះពាល់​មុខ​ពីរ​នៃ​បម្រែបម្រួល​អាកាសធាតុ និង​របៀប​ដោះស្រាយ​បញ្ហា​នេះ។ វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩ បង្កើន​ការនេសាទ​ខុសច្បាប់​នៅ​កេនយ៉ា។ ការបោះឆ្នោត​មូលដ្ឋាន​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជា​ការសាកល្បង​ដល់​អ្នកស្មោះត្រង់​នៃ​គណបក្ស​របស់​លោក Mandela៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២ វិច្ឆិកា ២០២១ - វិច្ឆិកា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន តំបន់​ឆ្នេរ​កម្ពុជា ត្រៀម​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់ ពី​ចុង​ខែវិច្ឆិកា​តទៅ។ សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​បញ្ចប់​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកកាសែត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុម​ប្រឆាំង​តាលីបង់ ចុះ​បញ្ជី​នៅ​សហរដ្ឋ​អាមេរិក​ព្យាយាម​បង្កើត​ចលនា​តស៊ូ​របស់​ជនជាតិ​អាហ្វហ្គានីស្ថាន។ តៃវ៉ាន់ នឹង​ទាក់ទាញ​អ្នកគាំទ្រ​នៅ APEC សម្រាប់​ការសុំ​ចូលរួម​ក្នុង​កតិកា​ពាណិជ្ជកម្ម​ប៉ាស៊ីហ្វិក។ ប្រទេស​ចិន ជា​របៀបវារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​អាមេរិក-ឥណ្ឌូណេស៊ី។ អគារ​នៅ​ប្រទេស​នីហ្សេរីយ៉ា បាក់​សម្លាប់​មនុស្ស​យ៉ាង​តិច​៣នាក់។ លោក​ Biden ​ថ្លែង​បើក​សន្និសីទ​ COP26 ​ដោយ​មាន​ការប្តេជ្ញា​ថ្មី​របស់​អាមេរិក​អំពី​អាកាសធាតុ។ លោក Colin Powell បាន​ធ្វើការ​ជូន​ប្រធានាធិបតី​អាមេរិក​ និង​បាន​ជួយ​រៀបចំ​គោលនយោបាយ​ការបរទេស​អាមេរិក។ ប្រទេស​ឥណ្ឌា ត្រៀមខ្លួន​សម្រាប់​ការជាប់គាំង​រយៈពេល​យូរ​ចំពោះ​ជម្លោះ​ព្រំដែន​ជាមួយ​ចិន។ ប្រទេស​សេណេហ្គាល់ ប្រឈម​នឹង​វិបត្តិ​នេសាទ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ វិច្ឆិកា ២០២១ - វិច្ឆិកា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្ត្រី៖ កម្ពុជា មិន​ធ្វើ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ថ្មី​បន្ថែម​នោះ​ទេ។ ការទទួល​សិស្ស​មក​រៀន​ផ្ទាល់​វិញ​នៅ​ជួប​ការ​ប្រឈម ខណៈ​សាលារៀន​ទូទាំង​ប្រទេស​បើក​ទ្វារ​ឡើង​វិញ។ កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​«ញុះ​ញង់»។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«ការប្រឈម​ជាទូទៅ​របស់​ស្រ្តី​នៅក្នុង​តួនាទី​ជាអ្នកដឹកនាំ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេដឹកនាំ​ពិភពលោក នឹង​ផ្តោត​លើ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​សន្និសីទ​ចំនួន២​សប្តាហ៍។ សកម្មជនហុងកុង​បី​នាក់ បដិសេធ​ការចោទ​ប្រកាន់​អំពី​ពិធី​រំឭក​ការបង្ក្រាប​នៅទីលាន Tiananmen។ កូរ៉េ​ខាងត្បូង និង​សហ​រដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​ដែន​អាកាស​រួមគ្នា​ស្ងាត់ៗ ចំ​ពេល​មាន​ការ​អំពាវនាវ​ចង់​ចរចា​ជាមួយ​កូរ៉េ​ខាងជើង។ អ្នក​វិទ្យាសាស្រ្ត​នូវវែលសេឡង់​ស៊ើប​អង្កេត​ផល​ប៉ះពាល់​ពី​កម្ទេច​កម្ទី​ប្លាស្ទិក​លើ​ការ​ប្រែប្រួល​អាកាសធាតុ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣១ តុលា ២០២១ - តុលា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ប្រជា​នេសាទ រងគ្រោះ​ពី​ខ្យល់​មិន​ទៀងទាត់ និង​ផល​ប៉ះពាល់​នៃ​ការអភិវឌ្ឍ​តាម​ព្រែក​សមុទ្រ។ រដ្ឋាភិបាល គ្រោង​បោះផ្សាយ​មូលបត្រ​រដ្ឋ​លើក​ដំបូង ខណៈ​ការចំណាយ​ឆ្នាំ២០២២​ត្រូវ​គ្រោង​ជាង ៨ ពាន់ លាន​ដុល្លារ។ បេក្ខជន​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន សង្ឃឹម​ទទួល​សំឡេង​គាំទ្រ​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់។ បទសម្ភាសន៍​ដកស្រង់​ពី​កម្មវិធី Hello VOA៖ អ្នកជំនាញ​ថា កសិករ​កម្ពុជា​រង​បន្ទុក​ធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​កូវីដ១៩។ ខ្មែរ​ក្រៅ​ស្រុក បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ការរំលោភ​សិទ្ធិ​មនុស្ស៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ តុលា ២០២១ - តុលា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កសិករ​នៅ​តំបន់​ជាប់​មាត់​សមុទ្រ​កម្ពុជា​រងផល​ប៉ះពាល់ ដោយសារ​ទឹក​ប្រៃ​ជ្រៀត​ចូល​ស្រែ។ អ្នកជំនាញ​ថា វា​គួរ​ឲ្យ​អាម៉ាស់ បើ​កម្ពុជា​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​រំលង​ការបង្ការ​ការប្រែប្រួល​អាកាសធាតុ។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី​ហេឡូវីអូអេ​ស្តីពី​ផលប្រយោជន៍​នៃ​ជំនួយ​បរទេស​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​ក្នុង​រយៈពេល​៣០​ឆ្នាំ​នេះ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​អូស្ត្រាលី​ខ្វែង​គំនិត​គ្នា​អំពី​អនាគត​ឧស្សាហកម្ម​ធ្យូង​ថ្ម​ធំ​មហិមា។ រដ្ឋសភា​ថៃ ពិភាក្សា​លើ​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស បន្ទាប់ពី​មាន​រឿង​អាស្រូវ​ថ្មី​ចុង​ក្រោយ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ តុលា ២០២១ - តុលា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន មេដឹកនាំ​និង​ក្រុម​មន្ត្រី​កម្ពុជា ថ្លែង​សារ​ថ្វាយ​ព្រះពរ​ខួប​ឡើង​សោយរាជ្យ​សម្បត្តិ​របស់​ព្រះបាទ​នរោត្តម​សីហមុនី។ កម្ពុជា បាន​ក្លាយជា​ប្រធាន​អាស៊ាន​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ២០២២។ ការទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ នៅ​មិន​ច្បាស់លាស់​រវាង​ទូរទស្សន៍ CNC និង​អតីត​បុគ្គលិក។ រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ផែនការ​បន្ត​សង្គ្រោះ​ពលរដ្ឋ​រងផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩។ អាកាសធាតុ​ប្រែប្រួល​ខ្លាំង ទឹក​ជំនន់​ញឹកញាប់ ជា​ក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ។ អ្នក​ជំនាញ​ថា វា​គួរឲ្យ​អាម៉ាស់ បើ​កម្ពុជា​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​រំលង​ការបង្ការ​ការប្រែប្រួល​អាកាសធាតុ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន យោធា​ចិន ផ្តោត​លើ​គោលដៅ​ដើម្បី​វ៉ាដាច់​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។ ប្រធានាធិបតី​ចិន​លោក Xi ចូលរួម​សន្និសីទ​កំពូល G-20 តាម​ការភ្ជាប់​វីដេអូ។ សហរដ្ឋ​អាមេរិក នឹង​ផ្តល់​ថវិកា​១៤៤​លាន​ដុល្លារ​ដល់​អាហ្វហ្គានីស្ថាន​ជា​ជំនួយ​មនុស្សធម៌។ ប្រទេសរុស្សី ប្រឹងប្រែងពង្រឹងចំណង​ទាក់​ទងជា​មួយ​អាស៊ី ដើម្បី​ទប់ទល់នឹង​សម្ព័ន្ធភាព​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ តុលា ២០២១ - តុលា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្នើសុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​ដើម្បី​ការពារ​អត្ថប្រយោជន៍។ អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍៖ ការងើប​ឡើងវិញ​នៃ​អាជីវកម្ម​ទេស​ចរណ៍ រំពឹង​លើ​ការសាកល្បង​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី ​«ស្ថានភាព​កសិករ​កម្ពុជា​ ក្រោម​សម្ពាធ​កូវីដ​និង​ការធ្វើ​ចំណាកស្រុក»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden ទំនង​ជានឹង​ទៅ​ចូលរួម​កិច្ចប្រជុំ COP26 ដោយ​គ្មាន​កិច្ចព្រមព្រៀង​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស G-20 ប្រឈម​នឹង​វិសមភាព​វ៉ាក់សាំង។ ប្រធានាធិបតី​តៃវ៉ាន់​បញ្ជាក់​ប្រាប់ CNN ថា ទាហាន​អាមេរិក ហ្វឹកហាត់​ទាហាន​នៅកោះ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក ផ្តល់​វ៉ាក់សាំង​ចំនួន ៤,៨ លាន​ដូស​ដល់​ប្រទេស​៤​នៅ​ទ្វីប​អាហ្វ្រិក។ ឥណ្ឌារិះគន់​ច្បាប់​ថ្មី​ស្តីពី​ព្រំដែន​គោក​របស់​ចិន។ បេសកជន​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ចុះ​ចេញ​ពី​តំណែង៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៧ តុលា ២០២១ - តុលា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា និង​កូរ៉េខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា។ អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក​ថា វិធានការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​បង្ក​ហានិភ័យ​ដល់​សិទ្ធិ​ពលរដ្ឋ។ គណបក្ស​ភ្លើងទៀន នឹង​ពិនិត្យ​លទ្ធភាព​ថា ត្រូវ​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់ ឬ​អត់។ បំណុល​ជំពាក់​ថៅកែ​ឡ​ឥដ្ឋ នៅតែ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេងៗ​ត្រូវ​ធ្វើការ​ទាំងខុស​ច្បាប់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden ពង្រីក​«ភាពជា​ដៃគូ​យុទ្ធសាស្ត្រ»​អាមេរិក-អាស៊ាន។ ការបង្រ្កាប​ដោយ​ក្រុម​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Chin។ គណៈកម្មាធិការ​ព្រឹទ្ធសភា​ប្រេស៊ីល ផ្តល់​អនុសាសន៍​ឲ្យ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​លើ​ប្រធានាធិបតី​ប្រស៊ីល​អំពី​ជំងឺ​កូវីដ១៩។ ក្រុមប្រឹក្សា​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​អាមេរិក អនុញ្ញាត​លើ​ការស្នើ​សុំ​ចាក់​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer សម្រាប់​កុមារ។ បុរស​ខ្លាំង​ក្នុង​ប្រទេស​ស៊ូដង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មានការគាំទ្រ​ដោយ​សម្ព័ន្ធ​មិត្ត​ដែល​មាន​អំណាច។ ពេល​វេលា​នៃ​លទ្ធភាព​វាយ​ប្រហារ​អាមេរិក​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​អាល់កៃដា​កាន់តែជិត​មកដល់។ ការ​សិក្សាថ្មី៖ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន ផ្តោត​លើ​ប្រាក់​ចំណេញ មិនមែន​លើ​ការអភិវឌ្ឍ​នោះ​ទេ។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តី​ពី​កូរ៉េខាងត្បូង បោះជំហាន​មួយ​ទៀត​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះច័ន្ទ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៦ តុលា ២០២១ - តុលា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សង្គម​និង​នយោបាយ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​សំណុំ​រឿង​តវ៉ា​ប្រឆាំង​ការចាប់​ខ្លួន​លោក រ៉ុង ឈុន។ ពលរដ្ឋ​រង​គ្រោះ​នៅ​ជាប់​ស្ទឹង​ព្រែក​ត្នោត​ថា កម្រិត​ទឹក​ជំនន់​ខ្ពស់​ជាងឆ្នាំ​មុន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក នឹង​ទទួល​អ្នកដំណើរ​តាម​យន្តហោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់ដូស។ បេសកជន​អាមេរិក​ថា ការប្រឹងប្រែង​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ជួប​តំណាង​រដ្ឋាភិបាល​ស្រមោល​របស់​ប្រទេស​មីយ៉ាន់ម៉ា។ បាតុករ​ក្នុង​ប្រទេស​ស៊ូដង់ តវ៉ា​តាម​ដងផ្លូវ បន្ទាប់ពី​មាន​ការប្រកាស​អាសន្ន។ ប្រធានាធិបតី​អេហ្ស៊ីប​ថា លោក​នឹង​មិន​ពន្យារ​ស្ថានភាព​គ្រាអាសន្ន​នោះ​ឡើយ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ Amazon លុប​ចោល​កម្មវិធី​អាន​គម្ពីរ​កូរ៉ាន និង​គម្ពីរ​ព្រះគ្រិស្ត​ពី Apple Store នៅក្នុង​ប្រទេស​ចិន។ ព្រះមហា​ក្សត្រីយានី​អង់គ្លេស យាង​ត្រឡប់​មក​ធ្វើការ​វិញ​ក្រោយពី​បាន​ផ្ទុំ​ក្នុង​មន្ទីរពេទ្យ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៥ តុលា ២០២១ - តុលា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋសភា​កម្ពុជា អនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​«សញ្ជាតិ​ខ្មែរ​តែមួយគត់»។ រដ្ឋាភិបាល​កម្ពុជា​និង​អង្គទូត រំឭក​ស្មារតី​និង​គុណតម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ខួប​៣០ឆ្នាំ។ សត្វ​ផ្សោត​ទន្លេ​មេគង្គ​មួយ​ក្បាល​ចុងក្រោយ ប្រឈម​នឹង​ការ​ផុតពូជ ខណៈ​ទំនប់វារី​អគ្គិសនី​ជា​បញ្ហា​គំរាមកំហែង​មួយ។ កម្មវិធី Hello VOA អំពី​«ជំនួយ​អន្តរជាតិ​សម្រាប់​ការកសាង​ប្រទេស​ក្រោយពី​ជម្លោះ និង​ការទទួល​ខុសត្រូវ​របស់​ម្ចាស់​ប្រទេស»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មន្ត្រី​រដ្ឋាភិបាល​ស៊ូដង់​ត្រូវ​បាន​ឃុំ​ខ្លួន​ ប្រព័ន្ធ​អ៊ីនធឺណិត​និង​ព្រលាន​យន្តហោះ​ត្រូវ​បាន​បិទ ​ទំនង​ជា​មាន​រដ្ឋ​ប្រហារ។ លោក Biden ជំរុញ​ជា​ចុង​ក្រោយ​ឱ្យ​បោះឆ្នោត​គាំទ្រ​ផែនការ​ចំណាយ​ស្តីពី​សុវត្ថិភាព​សង្គម។ របាយការណ៍​ថា កិច្ចសហការ​វ៉ាក់សាំង​សាកល Covax «បរាជ័យ​ភាគ​ច្រើន»។ អង្គការ Amesty International បិទ​ការិយាល័យ​នៅ​ហុងកុង​ដោយសារ​ច្បាប់​សន្តិសុខ​ជាតិ។ បេសកជន​អាមេរិក ជំរុញ​ឱ្យ​កូរ៉េ​ខាងជើង​បញ្ចប់​«ការបង្កហេតុ»៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners