កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៤ តុលា ២០២១ - តុលា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍VOA៖ អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោក Gareth Evans ទទូច​ពលរដ្ឋ​កម្ពុជា​ឲ្យ​រក្សា​សុទិដ្ឋិនិយម។ បទសម្ភាសន៍​ដកស្រង់​ពី​កម្មវិធី Hello VOA៖ ការវិវត្ត​ថ្មីៗ​អំពី​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩។ អ្នកសារព័ត៌មាន​កម្ពុជា​ថា ពាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំនេះ​ផ្តល់​ជូន​អ្នក​កាសែត​ជា​លើក​ដំបូង បង្ហាញពី​តម្លៃ​នៃ​បេសសកម្ម​របស់​ពួកគេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចិន កំពុង​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក​ដោយ​ស្ងាត់ៗ ដោយ​បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​តំបន់​អាមេរិក​ឡាទីន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ តុលា ២០២១ - តុលា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍VOA៖ ប្រធាន​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ការពារ​សមិទ្ធិផល​ក្នុង​រយៈពេល​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ បទសម្ភាសន៍ VOA៖ ជន​រងគ្រោះ​ភៀសខ្លួន​មក​រស់នៅ​អាមេរិក ទាមទារ​យុត្តិធម៌​និង​សំណង​ពី​សាលាក្តី​ខ្មែរក្រហម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេសអូស្ត្រាលី ខ្វែង​គំនិត​គ្នាអំពី​អនាគតឧស្សាហកម្មធ្យូង​ថ្មធំមហិមា។ បណ្តាញ​ផ្គត់ផ្គង់​សាកល កំពុង​ប្រឹងប្រែងឆ្លើយតប​នឹង​តម្រូវការ​ដែល​កើនឡើង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ តុលា ២០២១ - តុលា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សង្គម​ស៊ីវិល​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​សារៈសំខាន់​ក្នុង​ដំណើរ​រក្សា​សន្តិភាព​ប្រទេស។ ៣០​ឆ្នាំ​ក្រោយកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស យុវជន​មួយ​ចំនួន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​បន្ត​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។ រដ្ឋាភិបាល​ប្រកាស​បើក​សាលា​រៀន​ទូទាំង​ប្រទេស ខណៈ​អ្នក​ជំនាញ​ស្នើឲ្យ​ពង្រឹង​វិធានការ​ការពារ។ មរតក​កិច្ចព្រមព្រៀង​ប៉ារីស បន្ត​ដល់​អ្នកជំនាន់​ក្រោយ​ដោយ​លទ្ធផល​មិន​ទាន់​ពេញលេញ។ បទសម្ភាសន៍ VOA៖ សហព័ន្ធ​ខ្មែរក្រោម រិះគន់​អាជ្ញាធរ​វៀតណាម​រឿង​ចាប់ខ្លួន​សកម្មជន​ដោយសារ​សេរីភាព​បញ្ចេញ​មតិ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ភៀសខ្លួន ផ្ដោត​លើ​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន​និង​អេត្យូពី៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២១ តុលា ២០២១ - តុលា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លទ្ធិប្រជាធិតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ បន្ទាប់ពី​រយៈពេល​៣០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ របាយការណ៍​ថ្មី​របស់​សមាគម​ខេមបូចា៖ អ្នកសារព័ត៌មាន បន្ត​រង​ការយាយី​ពី​អាជ្ញាធរ​មូលដ្ឋាន។ ពលរដ្ឋ​និង​ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​សំណង​ដីធ្លី​ឲ្យ​បាន​សមរម្យ និង​បញ្ឈប់​ការបណ្តេញ​ចេញ។ កម្មវិធី Hello VOA នៅ​រាត្រី​នេះ មាន​ការពិភាក្សា​អំពី​«ការវិវត្ត​ថ្មីៗ​នៃ​រោគ​រាតត្បាត និង​ដំណឹង​អំពី​ការរកឃើញ​ថ្នាំ​សម្រាប់​ព្យាបាល»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្លួនពង្រឹង​ការ​គាំទ្រទៅ​លើកោះ​តៃវ៉ាន់ និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ប្រទេស​ចិន​លុប​ចោល​ជើង​ហោះហើរ និង​បិទ​សាលារៀន ខណៈ​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ ដែល​កំពុង​ផ្ទុះ​ឡើង។ រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​អូតង់​ពិភាក្សា​អំពី​សន្តិសុខ​នៅ​អាហ្វហ្គានីស្ថាន និង​ភាពតានតឹង​ជាមួយ​រុស្ស៊ី។ អតីត​ទាហាន​អាល្លឺម៉ង់២នាក់ ត្រូវបាន​ចាប់ឃុំ​ខ្លួន​ពី​បទចោទ​ប្រកាន់​ថា បាន​ព្យាយាម​បង្កើត​ក្រុម​ទាហាន​ស៊ីឈ្នួល។ ក្រុមប្រឆាំង​នៅ​មីយ៉ាន់ម៉ា​ស្វាគមន៍​ការ​ដក​មេដឹកនាំ​របប​យោធា​ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ស្នើសុំ​ឱ្យ​អញ្ជើញ​ពួកគេ​ជា​តំណាង។ អង្គការ WFPនឹង​កាត់បន្ថយ​ស្បៀងអាហារ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា ដោយសារ​ខ្វះ​សាច់ប្រាក់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ តុលា ២០២១ - តុលា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ស្រ្តីមា​ន​ផ្ទៃ​ពោះ​និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ អាច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​បាន។ ប្រជា​នេសាទ​ខ្មែរ​បារម្ភ​ត្រី​ធ្លាក់​ចុះ ខណៈ​របាយ​ការណ៍​ថ្មី​បង្ហាញ​អំពី​ជល​ផល​ទន្លេ​មេគង្គ​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង។ សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស បង្កើត​កម្លាំង​ទាមទារ​ឲ្យ​គោរពកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Colin Powell ជួយ​ឲ្យ​មាន​គោលនយោបាយ​អាមេរិក​ដែល​មាន​លក្ខណៈ​យូរ​អង្វែង​ឆ្ពោះ​ទៅ​ទ្វីបអាហ្រ្វិក។ ប្រទេស​រុស្ស៊ី​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​ការចរចា បន្ទាប់ពី​ព្រមាន​ប្រឆាំង​នឹង​ការគំរាម​កំហែង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។ ប្រទេស​រុស្ស៊ី​រាយការណ៍​ពី​ចំនួន​មនុស្ស​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយសារ​ជំងឺ​កូវីដ១៩ ឡើង​ខ្ពស់​បំផុត។ ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ក្នុង​ប្រទេស​អេក្វាទ័រ​និង​កូឡុំប៊ី ផ្តោត​លើ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការធ្វើ​ចំណាក​ស្រុក។ កំណើន​តម្លៃ​ប្រេង​ឥន្ធនៈ​និងម្ហូបអាហារ ប៉ះពាល់​ធ្ងន់ធ្ងរដល់​ក្រុម​ជន​ងាយ​រង​គ្រោះ​នៅ​មីយ៉ាន់​ម៉ា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ តុលា ២០២១ - តុលា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា មិនមាន​អ្នកណា​ម្នាក់​រងគ្រោះ​ដោយសារ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ទេ។ ពលរដ្ឋ​មួយ​ចំនួន ត្អូញត្អែរ​អំពី​សាំង​ឡើង​ថ្លៃ ប៉ុន្តែ​មន្រ្តី​ថា តម្លៃ​ទីផ្សារ​អន្តរ​ជាតិ។ របាយការណ៍​ថ្មី៖ ជលផល​អាង​ទឹក​ទន្លេ​មេគង្គ កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង។ កម្ពុជា គ្រោង​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ។ គ្រូបង្រៀន​ម្នាក់​បន្ត​រត់​គេចខ្លួន ក្រោយ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​រក្សា​បទ​ចោទ​ញុះញង់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា ថយ​មក​ចំណុច​ចាប់ផ្តើម​រយៈពេល​៣០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកវិភាគ​និយាយ​ថា កេរដំណែលរបស់​លោក Powell ជា​អ្នកការពារសម្ព័ន្ធមិត្ត​អឺរ៉ុប​ដែលធ្វើ​ឲ្យ​រុស្ស៊ី​បាត់បង់​ឱកាស។ កូរ៉េខាង​ជើង បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ពី​នាវាមុជទឹក​របស់​ខ្លួន ខណៈ​មាន​ការព្រួយ​កង្វល់​ពី​ការប្រជែង​ផ្នែក​សព្វាវុធ​ក្នុង​ឧបទ្វីប​កូរ៉េ។ ប្រទេស​នូវែលសេឡង់ បន្ត​បិទ​សកម្មភាព​សង្គម​នៅ​ទីក្រុង Auckland ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ តុលា ២០២១ - តុលា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុមហ៊ុន​ដាំចេក​ក្នុង​ស្រុក​កូនមុំ ខេត្ត​រតន​គិរី បើក​ប្រាក់​ឈ្នួល​កម្មករ​យឺត​ពេល នាំ​ឲ្យ​មាន​ការតវ៉ា។ ជំនន់​ទឹក​ភ្លៀង​បំផ្លាញ​ស្រែ​និង​លិច​ផ្ទះ​របស់​ពលរដ្ឋ ខណៈ​អាជ្ញាធរ​ព្រមាន​កម្ពស់​ទឹក​ប្រកាស​អាសន្ន។ អ្នក​សារព័ត៌មាន​កម្ពុជា​ថា ពាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំនេះ ផ្តល់​ជូន​អ្នក​កាសែត​ជា​លើក​ដំបូង បង្ហាញ​ពី​តម្លៃ​នៃ​បេសសកម្ម​របស់​ពួកគេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​សាសនទូត​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ប្រទេស​ហៃទី។ មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា បន្ទោស​ក្រុម​ប្រឆាំង​រឿង​ភាព​ចលាចល​នៅ​មីយ៉ាន់ម៉ា។ អនុ​ប្រធានាធិបតី​អាមេរិក ទៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​ដើម្បី​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​វិបត្តិ​អាកាសធាតុ។ លោក Karzai ថា ភាពស្រប​ច្បាប់​របស់​ក្រុម​តាលីបង់​នៅ​ក្នុង​ប្រទេស គឺ​សំខាន់​សម្រាប់​ឲ្យ​អន្តរជាតិ​ទទួលស្គាល់ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ តុលា ២០២១ - តុលា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន មរតក​កិច្ចព្រមព្រៀង​ប៉ារីស បន្ត​ដល់​អ្នកជំនាន់​ក្រោយ​ដោយ​លទ្ធផល​មិន​ទាន់​ពេញលេញ។ ថា្នក់​ដឹកនាំ​បក្ស​ជំទាស់​ចោទ​តុលាការ​ថា ត្រូវ​អ្នកមាន​អំណាច​បញ្ជា​ឲ្យ​មក​បំបិទ​សំឡេង​ប្រឆាំង។ មុន​ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​កម្ពុជា​ងាក​មក​រក​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វិញ។ អនាគត​គ្រួសារ​មួយ ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ជំងឺ​កូវីដ​១៩ ក្នុង​ពេល​តែ​មួយ​ប៉ព្រិច​ភ្នែក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សហប្រជាជាតិ បារម្ភ​អំពី​ការវាយ​ប្រហារ​ដោយ​កង​យោធា​មីយ៉ាន់ម៉ានៅ​ក្នុង​តំបន់​មាន​ចលាចល៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៦ តុលា ២០២១ - តុលា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស បង្កើន​កម្លាំង​ទាមទារ​ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ការស្លាប់​របស់​លោក ទន់ សុវណ្ណ តំណាង​សហគមន៍​ខ្មែរ​ដ៏ឆ្នើម នាំមក​នូវការ​ចងចាំ​អំពី​កេរ​ដំណែល​សំខាន់ៗ។ សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​កថាខណ្ឌ​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ឥទ្ធិពល​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន។ បទសម្ភាសន៍​ជាមួយ​លោក ទៀ ថេន ទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​អំពី​ការចាប់ខ្លួន​លោក ថាច់ រ៉ីន អាយុ​៦០ឆ្នាំ ដែល​ជា​សកម្មជន​ខ្មែរក្រោម​ម្នាក់​ពី​បទ​បំពាន​នឹង​ច្បាប់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ភៀសខ្លួន ផ្ដោត​លើ​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន​និង​អេត្យូពី៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៥ តុលា ២០២១ - តុលា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា ថយ​មក​ចំណុច​ចាប់ផ្តើម​រយៈពេល​៣០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អាមេរិក រិះគន់​ការលើក​ពេល​ចេញ​សាលក្រម​សំណុំ​រឿង​កុមារ​អូទីហ្សឹម។ មន្ត្រី​ការបរទេស​អាមេរិក និង​សង្គម​ស៊ីវិល៖ កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​មាន​សារៈសំខាន់​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ។ ឯកអគ្គរដ្ឋទូត Murphy៖ អាមេរិក បន្ត​ប្តេជ្ញា​ជួយ​កម្ពុជា​និង​ពលរដ្ឋ​នៅ​ខួប​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សហប្រជាជាតិ បារម្ភ​អំពី​ការ​វាយប្រហារ​ដោយ​កងយោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​តំបន់​មាន​ចលាចល៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners