កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ៤ តុលា ២០២១ - តុលា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សហជីព​ជិត​២០ ស្នើ​ឲ្យ​អ្នកបញ្ជា​ទិញ​អន្តរាគមន៍​រឿង​ដំឡើង​ប្រាក់​ឈ្នួល​២១៤​ដុល្លារ​ដល់​កម្មករ​រោង​ចក្រ​កាត់ដេរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្តេជ្ញា​ថា នឹង​បង្កើន​ចំណេះដឹង​ពាក់ព័ន្ធ​ការផ្ទេរ​អំណាច​ថ្នាក់​ក្រោម​ជាតិ​ដល់​ពលរដ្ឋ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «ការរើសអើង​និង​ផលប៉ះពាល់​ដល់​សិទ្ធិ និង​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការ​លាតត្រដាង​ឯកសារ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​របស់​មេ​ដឹកនាំ​ពិភពលោក។ គ្រាប់បែក​សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់ នៅ​ក្រៅ​វិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​កាប៊ុល។ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ប្រចាំថ្ងៃ​នៅ​រុស្ស៊ី​កើន​ឡើង​ខ្ពស់​ជាង​មុន។ សហរដ្ឋ​អាមេរិក​ព្រួយបារម្ភ ខណៈ​យន្តហោះ​ចម្បាំង​ចិន​ហោះ​ជិត​ដែនដី​កោះ​តៃវ៉ាន់​ម្ដង​ទៀត។ កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង ស្តារ​ខ្សែ​ទូរស័ព្ទ​ពិសេស​ឆ្លង​ព្រំដែន និង​ព័ត៌មាន​ផ្សេ​ងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ តុលា ២០២១ - តុលា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន បទសម្ភាសន៍​ភាគទី២​នៃ​ដែល​ជា​ភាគ​បញ្ចប់​នៃ​បទសម្ភាសន៍ជាមួយ​លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​អំពី​គម្រោង​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​ជំនួយអា​មេរិក (USAID)​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម។ បទសម្ភាសន៍​របស់​វីអូអេ​ជា​មួយ​លោក​បណ្ឌិត Robin Ramchanran នាយក​ប្រតិបត្តិ​នៃ​អង្គការ Asia Centre អំពី​របាយការណ៍​ថ្មី​មួយ​ស្តីពី​ការ​រឹតត្បិត​សេរីភាព​នៃ​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​«បញ្ហា​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរកម្ពុជា​ក្រោម ត្រូវ​រំលោភ​បំពាន​នាំឲ្យ​មាន​អន្តរាគមន៍​ពីក្រុម​មន្ត្រី​អ.ស.ប.»។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន ចិន​សម្ពោធ​គម្រោង​ផ្លូវដែក ដែល​ជា​ផ្លូវ​ពាណិជ្ជកម្មឆ្ពោះ​ទៅ​កាន់​មហា​សមុទ្រ​ឥណ្ឌាឆ្លងកាត់​តាម​មីយ៉ាន់ម៉ា។ ម្ចាស់​សត្វ​លា​និង​ក្រុម​តស៊ូ​មតិ​កេនយ៉ា​ទាមទារ​ឱ្យ​ហាម​ឃាត់​ជា​អចិន្ត្រៃយ៍​លើ​ការ​សម្លាប់​សត្វលា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ តុលា ២០២១ - តុលា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន​ដូចជា បទសម្ភាសន៍​ភាគទី១​នៃ​បទសម្ភាសន៍​ដែល​មានពីរភាគជាមួយ​លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​អំពី​គម្រោងឧបត្ថម្ភដោយទីភ្នាក់ងារ​ជំនួយអា​មេរិក (USAID)​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម។ អ្នកវិភាគ៖ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ក្រោយ​ពី​ជំនួប​កំពូល​វៀតណាម-កម្ពុជា​-ឡាវ។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​ «ទិដ្ឋភាព​នយោបាយ​កម្ពុជា ក្នុង​រយៈពេល​៣០ឆ្នាំ​ក្រោយពី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ​និងទៅអនាគត»។ រីឯព័ត៌មាន​អន្តរជាតិ​មានដូចជា ម្ចាស់​សត្វ​លា​និង​ក្រុម​តស៊ូ​មតិ​កេនយ៉ា​ ទាមទារ​ឱ្យ​ហាម​ឃាត់​ជា​អចិន្ត្រៃយ៍​លើ​ការ​សម្លាប់​សត្វ​លា។ សហគ្រាស​បង្កើត​ថ្មី​មួយ​នៅ​បេណាំង​ ធ្វើ​កុំព្យូទ័រ​ពី​សំបក​ធុង​ប្លាស្ទិក​ និង​លក់​ក្នុង​តម្លៃ​ទាប។ ចិនសម្ពោធ​គម្រោង​ផ្លូវ​ដែក​ ដែល​ជា​ផ្លូវ​ពាណិជ្ជកម្មឆ្ពោះ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌាឆ្លងកាត់​តាម​មីយ៉ាន់ម៉ា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ តុលា ២០២១ - តុលា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បុគ្គលិក​ក្នុង​កាស៊ីណូ​សេនជូរី អំពាវនាវ​សុំ​ចេញ​មកក្រៅ ក្រោយ​មាន​ករណី​ស្លាប់​បុគ្គលិក​ម្នាក់។ អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក រិះគន់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំងៗ ចំពោះ​ការដាក់​ទោស​អ្នកកាសែត​ម្នាក់​នៅ​ខេត្ត​កោះកុង។ ក្រោយ​សវនាការ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​កុមារ​កាក់ សុវណ្ណច្ឆ័យ។ លោក សម រង្ស៊ី​ រំឭក​អ្នកគាំទ្រ​ពី​គ្រោះថ្នាក់​នៃ​ប្រទេស​ចិន​ចំពោះ​កម្ពុជា​និង​តំបន់។ រដ្ឋាភិបាលការពារ​ការដំឡើង​ប្រាក់​ឈ្នួល​២ដុល្លារ​ ខណៈ​សហជីព​និង​កម្មករ​រិះគន់​ថា តិច​ពេក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​ថវិកា​ដើម្បី​បន្ត​ដំណើរការ​រដ្ឋាភិបាល។ កូរ៉េ​ខាងជើង ​សាក​មីស៊ីល​៤​លើក​ក្នុងខែ​កញ្ញា។ ទីក្រុង​ហូជីមិញ​ បាន​ដំណើរការ​ឡើង​វិញ​បន្ទាប់​ពី​រាំងខ្ទប់​រយៈពេល​៣​ខែ។ ប្រទេស​លីទុយអានី​ឱ្យ​អ្នក​ប្រើប្រាស់​បោះ​ចោល​ទូរសព្ទ​ទំនើប​របស់​ចិន​ដែល​មាន​គ្រឿង​«បិទសិទ្ធ» និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ កញ្ញា ២០២១ - កញ្ញា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ​ខេត្ត​កោះកុង កាត់ទោស​អ្នកកាសែត​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ ពី​បទ​ញុះញង់។ នគរបាល​ចិនចែក​ព័ត៌មាន​សម្ងាត់​និង​ផ្ដល់​បច្ចេកវិទ្យា​តាមដាន​ជាមួយ​កម្ពុជា ហើយ​ជួយ​សង់​ទីបញ្ជាការ​កណ្ដាល​នគរបាល​ជាតិ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«បញ្ហា​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​រំលោភ​បំពាន​នាំឲ្យ​មាន​អន្តរាគមន៍​ពី​ក្រុម​មន្ត្រី​អ.ស.ប.»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សភា​ស.រ.អ.​ប្រុងប្រៀប​អនុម័ត​ថវិកា​បញ្ចៀស​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ស.រ.អ.។ សមាជិក​សភា​សហរដ្ឋ​អាមេរិក ជជែក​ដេញដោល​អំពី​សង្គ្រាម​ដែល​ឧត្តមសេនីយ​កំពូល​អាមេរិក​ថា «ជា​សង្គ្រាម​ដែល​មិន​អាច​ឈ្នះ​បាន»។ ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អំពាវនាវ​ឲ្យ​លោក Biden គាំទ្រ​ការតាំង​ទីលំនៅ​របស់​ជនជាតិ​អាហ្វហ្គានីស្ថាន​និង​ជនជាតិ​ផ្សេង​ទៀត។ ពួក​តាលីបង់​និង​ចិន តវ៉ា​ការរំលោភ​ដែន​អាកាស​អាហ្វហ្គានីស្ថាន​ដោយ​អាមេរិក។ កូរ៉េ​ខាងជើង ច្រានចោល​ការអំពាវនាវ​របស់​អាមេរិក​ឱ្យ​មាន​កិច្ច​ចរចា។ ពលរដ្ឋ​មីយ៉ាន់ម៉ា ប្រយុទ្ធ​ដើម្បី​មាន​អ៊ីនធឺណិត និង​ព័ត៌មាន​ផ្សេងទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៩ កញ្ញា ២០២១ - កញ្ញា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​សារ​ជាថ្មី ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី Biden។ រដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ដល់​ត្រឹម​១៩៤​ដុល្លារ​សម្រាប់​ឆ្នាំ២០២២ ខណៈ​សហជីព​សម្តែង​ការខកចិត្ត។ ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវព្យាករណ៍​ថា​នឹង​កើន​ត្រឹម​២,២ភាគរយ​សម្រាប់​ឆ្នាំ២០២១។ បទសម្ភាសន៍ VOA៖ អ្នកជំនាញ​ថា ​ច្រកទ្វារ​អ៊ីនធឺណិត​កម្ពុជា នាំ​មក​នូវ​ការ​ភ័យខ្លាច​កាន់​តែខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា គណបក្ស​កាន់​អំណាច​នៅ​ជប៉ុន​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្រ្តី​បន្ទាប់។ យោធា​អាមេរិក​ថា​ សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ជា​«បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ»​ ប៉ុន្តែ​ជា «ជោគជ័យ​ផ្នែក​ផែនការ»។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា ​បំណុល​អាមេរិក​នឹង​ឡើង​ដល់​កម្រិត​កំណត់​អតិបរមា​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា។ មន្រ្តី​យោធា​កំពូល​អាមេរិក​ការពារ​ការ​និយាយ​ទូរស័ព្ទ​របស់​លោក​ជាមួយ​មន្ត្រី​ចិន។ ករណី​ភេរវកម្ម​ក្នុង​ប្រទេស​អាមេរិក​«កើន​ច្រើន​ជាងមុន»។ ចិន​សម្ពោធ​គម្រោង​ផ្លូវដែក​ ដែល​ជា​ផ្លូវពាណិជ្ជកម្ម​ឆ្ពោះ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា​ឆ្លង​កាត់​តាម​មីយ៉ាន់ម៉ា៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៨ កញ្ញា ២០២១ - កញ្ញា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ​អ្នកកាសែត​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា ​ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​ខេត្ត​កោះកុង។ តុលាការ​ក្រុង​ភ្នំពេញ​ លើកពេលប្រកាស​សាល​ក្រម​សំណុំ​រឿងក្រុម​ខ្មែរ​ថាវរៈ។​ ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​កើន​ត្រឹម​ ២,២ ភាគរយ​សម្រាប់​ឆ្នាំ២០២១។ រដ្ឋាភិបាល​ ដំឡើង​ប្រាក់​ឈ្នួលកម្មករ​រោង​ចក្រ​១៩៤​ដុល្លារ​សម្រាប់ឆ្នាំ​២០២២ ខណៈ​សហជីព​សម្តែង​ការ​ខក​ចិត្ត។ លោក​ សម រង្ស៊ី រំឭក​អ្នកគាំទ្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនអំពី​គ្រោះថ្នាក់​នៃ​ប្រទេស​ចិន​ចំពោះ​កម្ពុជា និង​តំបន់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា លោក Joe Biden ​បាន​ចាក់​ដូស​ជំរុញ​នៃ​វ៉ាក់សាំង​កូវីដ១៩។ កូរ៉េ​ខាងជើង​ សាកល្បង​មីស៊ីល​មួយ​ទៀត​ និង​ចោទ​កូរ៉េ​ខាងត្បូង​ថា ​បង្ក​អរិភាព។ មន្រ្តី​យោធា​អាមេរិកកំពូលៗ ​នឹង​ប្រឈម​នឹង​ការ​សួរ​ដេញដោល​អំពី​ការ​ដកទ័ព​ពី​អាហ្វហ្គានីស្ថាន។​ ក្រុមហ៊ុន ​Pfizer ​ចាប់ផ្តើម​សាកល្បង​ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩។ លោក Biden ជំរុញ​មេដឹកនាំ​នានា​ឲ្យ​ប្រឹង​សម្រេច​តាម​គោលនយោបាយ​មុតមាំ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តី​ពី​ទេសចរណ៍​អវកាស ការ​ដើរ​ចេញ​ទៅ​អវកាស​ និង​ក្រុម​អ្នក​មើលផ្កាយ​នៅ​អ៊ីរ៉ាក់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៧ កញ្ញា ២០២១ - កញ្ញា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ​ទៀ បាញ់​ គ្រោងបឹ្តង​អ្នកកាសែត​ម្នាក់ ចំពោះ​ការ​រាយការណ៍​ពី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះ​កុង។ អ្នកវិភាគ៖ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ខ្លួន​ ក្រោយ​ពី​ជំនួប​កំពូល​វៀតណាម-កម្ពុជា-ឡាវ។ លោក​ ហ៊ុន សែន ស្នើឲ្យ​មាន​ការ​បណ្តុះ​យុវជន​ជំនាន់ថ្មី​ ដើម្បី​ត្រៀម​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ។ ក្នុង​របាយការណ៍​ដំបូង​ ប្រេសិត ​UN ថ្មី ​ស្នើ​កម្ពុជាឲ្យ​ឈប់​យក​ច្បាប់​រុកកួន​ក្រុម​អ្នករិះគន់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី​«ទិដ្ឋភាព​នយោបាយ​កម្ពុជា ក្នុង​រយៈ​ពេល​៣០​ឆ្នាំ ក្រោយពីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប៉ារីស ​និង​ទៅ​អនាគត»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ តាលីបង់​ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ឲ្យ​ចាប់​ផ្ដើម​ជើង​ហោះហើរ​ពាណិជ្ជកម្ម​ឡើង​វិញ​ទៅ​កាន់​ទីក្រុង​កាប៊ុល។ លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នៅ​អាល្លឺម៉ង់​បង្ហាញ​ថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ឈ្នះ។ តៃវ៉ាន់​ថា ​ខ្លួន​ត្រូវការ​អាវុធ​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ដើម្បី​រារាំង​ចិន។ រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក​ និង​អភិបាល​រដ្ឋ ​Texas ​ប៉ះទង្គិច​គ្នា​រឿង​ជន​ចំណាក​ស្រុក​ហៃទី។ រដ្ឋសភា​អាមេរិក ​នឹង​ពិភាក្សា​អំពី​សំណើ​ច្បាប់​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្ងៃ​ចន្ទ​នេះ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៦ កញ្ញា ២០២១ - កញ្ញា 26, 2021
    ​ព័ត៌មាន​អំពី​កម្ពុជា​មាន​ បទសម្ភាសន៍​ VOA៖ អ្នក​ជំនាញ​ថា​ច្រក​ទ្វារ​អ៊ីនធឺណិត​កម្ពុជា នាំ​មក​នូវ​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង។ ក្រសួង​បរិស្ថាន៖ គម្រប​ព្រៃឈើ​កម្ពុជា​នៅ​សល់​ប្រមាណ​៤៧% គិតត្រឹម​ឆ្នាំ​២០១៨។ ក្រុម​សង្គមស៊ីវិល​កម្ពុជា​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​អ្នកវិភាគ និង​អ្នក​រិះគន់។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី៖ «ការ​ពិបាក​សម្រាប់​ពលករ​កម្ពុជា​ខណៈ​ថៃ​អនុញ្ញាត​ឲ្យ​ចូល​វិញ​ដោយ​បង់ថ្លៃ​ខ្ពស់»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូច​ជា កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះស្តីពី​ទេសចរណ៍​អវកាស ការ​ដើរចេញ​ទៅ​អវកាស និង​ក្រុម​អ្នកមើល​ផ្កាយ​នៅ​អ៊ីរ៉ាក់។ ស្ត្រី​បម្រើ​ក្នុង​ជួរ​កងទ័ព​អាហ្វហ្គានីស្ថាន​បារម្ភ​ពី​សុវត្ថិភាព​និង​អនាគត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៥ កញ្ញា ២០២១ - កញ្ញា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ជឿជាក់​ថា ការ​ប្រែប្រួល​នយោបាយ​ក្នុង​តំបន់ជំរុញ​ឲ្យ​អន្តរជាតិ​យកចិត្ត​ទុកដាក់​បញ្ហាកម្ពុជា។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​«បណ្តាញ​ស្រ្តី​អ្នក​ដឹកនាំ​វ័យក្មេង ជំរុញ​ឲ្យ​ស្រ្តី​វ័យក្មេង​ចូលរួម​សកម្មភាព​សង្គម»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ ប្រទេស​ឥណ្ឌា​ចាប់​ផ្តើម​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​សា​ជាថ្មី។ លោក Biden ជំរុញ​មេដឹកនាំ​នានា​ឲ្យ​ប្រឹង​សម្រេច​តាម​គោលនយោបាយ​មុតមាំ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners