កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ២៤ កញ្ញា ២០២១ - កញ្ញា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ សហគមន៍​ព្រៃឡង់​ស្នើ​អាជ្ញាធរឲ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​បទឧក្រិដ្ឋ​លើ​សកម្មជន​ព្រៃឈើ​ម្នាក់។ រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ភ្ជុំបិណ្ឌ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​កូវីដ១៩​ នៅ​តាម​វត្ត​អារាម​មួយ​ចំនួន។ ក្នុង​ទិវា​រដ្ឋធម្មនុញ្ញ អ.ស.ប.​ ប្រាប់​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ពហុមតិ។ លោក​ សម រង្ស៊ី​ រំឭក​អ្នកគាំទ្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ពី​គ្រោះថ្នាក់​នៃ​ប្រទេស​ចិន​ចំពោះ​កម្ពុជា និង​តំបន់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ រដ្ឋមន្ត្រី​ការ​បរ​ទេស​អាមេរិក​អរគុណ​ប្រទេស​នានា​ក្នុងការ​ជួយ​ការជម្លៀស​នៅ​អាហ្វហ្គានីស្ថាន។ អ.ស.ប.​ សង្កត់​ពី​ភាព​ចាំបាច់​ដើម្បី​ផលិត​ម្ហូប​អាហារ​មាន​សុខភាព​សម្រាប់​មនុស្ស​ទាំង​អស់។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​សម្រាប់​អ្នកចាក់​ថ្នាំ​របស់​ក្រុមហ៊ុន Pfizer។ លោក Biden ជំរុញ​មេដឹកនាំ​នានា​ឲ្យ​ប្រឹង​សម្រេច​តាម​គោលនយោបាយ​មុតមាំ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ។ អាមេរិក​ សម្រេច​មិន​ផ្តល់​កលយុទ្ធ​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​ដល់​កូរ៉េ​ខាងត្បូង។ តើ​ការ​ធ្លាក់ចុះ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​អូស្ត្រាលី​រយៈ​ពេល​មួយ​ទសវត្សរ៍​មាន​ន័យ​ដូចម្តេច? ​តុលាការ​រវ៉ាន់ដា​ផ្តន្ទាទោស​បុរស​ដែល​គេ​ចាត់ទុក​ថា​ ជា​វីរជន​«សណ្ឋាគារ​រវ៉ាន់ដា» ពី​បទ​ភេរវកម្ម៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ កញ្ញា ២០២១ - កញ្ញា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ស្នើ​ឲ្យ​ពិចារណា​ផ្អាក​ភ្ជុំ​បិណ្ឌ ឬ​បន្ថយ​ចំនួន​មនុស្ស ក្រោយ​មាន​ករណី​ឆ្លង​នៅ​តាម​វត្ត​អារាម។ អ្នកឃ្លាំ​មើល​ថា គុណ​តម្លៃ​ដើម​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា រង​សម្ពាធ​ពី​ការដឹកនាំ​បែប​ឯកបក្ស។ ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា គម្រប​ព្រៃឈើ​កម្ពុជា​នៅ​សល់​ប្រមាណ​៤៧% គិត​ត្រឹម​ឆ្នាំ​២០១៨។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«ការពិបាក​សម្រាប់​ពលករ​កម្ពុជា ខណៈ​ថៃ​អនុញ្ញាត​ឲ្យចូល​វិញ​ដោយ​បង់ថ្លៃ​ខ្ពស់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Johnson ជួប​ប្រធាន​រដ្ឋសភា​ស.រ.អ. អ្នកស្រី Pelosi។ រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក អនុម័ត​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ​របស់​ក្រុមហ៊ុន Pfizer។ ក្រុម​រដ្ឋ​អ៊ីស្លាម Khorasan អាច​ជា​ក្រុម​ភេរវករ​អាហ្វហ្គានីស្ថាន​ដំបូង​គេ​ដែល​គំរាម​សហរដ្ឋ​អាមេរិក។ អាមេរិក​និង​សម្ព័ន្ធ​មិត្តអឺរ៉ុប រក​ផ្លូវ​ដោះស្រាយ​ក្រោយ​កិច្ចព្រមព្រៀង​នាវា​មុជទឹក​អូស្ត្រាលី។ កង្វះ​ហិរញ្ញប្បទាន​ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩​សម្រាប់​ជន​ភៀសខ្លួន ធ្វើ​ឲ្យ​វិបត្តិ​ជំងឺ​នេះ អូស​បន្លាយ​ពេល និង​កាន់តែ​ធ្ងន់ធ្ងរ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ កញ្ញា ២០២១ - កញ្ញា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ព័ត៌មាន​សង្ឃឹម​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលព័ត៌មាន នឹង​ត្រូវ​អនុម័ត​ដោយ​សភា​នៅ​ចុង​ឆ្នាំ​២០២១។ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា អំពាវនាវ​ឲ្យ​បញ្ឈប់​ការបំភិតបំភ័យ​អ្នកវិភាគ និង​អ្នករិះគន់។ អ្នកការពារ​សិទ្ធិ​ការងារ រិះគន់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ថា ធ្វើឲ្យ​បាត់​ប្រយោជន៍​កម្មករ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅក្នុង​សុន្ទរកថា​ក្នុង​មហា​សន្និបាត​អ.ស.ប. លោក Biden ជំរុញ​សាមគ្គីភាព​ប្រឈម​បញ្ហា​សាកល។ អង្គការ​សុខភាព​ពិភពលោក​ថា ឥឡូវនេះ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) លេច​ធ្លោ​ជុំវិញ​ពិភពលោក។ សមាជិក​សភា​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌ ចាត់​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ដែល​កំពុង​កើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក។ រហូត​មក​ដល់​ពេល​នេះ​ ពួក​តាលីបង់​មិន​បាន​ធ្វើ​អ្វី​សោះ​តាម​ការប្តេជ្ញា​ប្រឆាំង​ភេរវកម្ម។ ករណី​ភេរវកម្ម​ក្នុង​ស្រុក​របស់​អាមេរិក «ផ្ទុះឡើង»។ បណ្ដាញ​កំពង់ផែ​ដឹក​ជញ្ជូន​របស់​ចិន​នៅ​លើ​សាកលលោក បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ កញ្ញា ២០២១ - កញ្ញា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ចោទ​មហា​អំណាច​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ខណៈ​លោក សម រង្ស៊ី ចោទ​មេដឹកនាំ​កម្ពុជា «ចូលដៃ»​ជាមួយ​ចិន។ ពលរដ្ឋ៩​នាក់​ត្រូវបាន​ដោះ​លែង ក្រោយ​សន្យា​ឈប់​តវ៉ា​រឿងទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល។ សហជីព៖ កម្មករ​អាច​ពិចារណា​ប្រើ​សិទ្ធិ​តវ៉ា បើ​និយោជក​បង្ហាញ​ចេតនា​មិន​ដំឡើង​ប្រាក់​ឈ្នួល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden នឹង​ប្រើ​កិច្ចប្រជុំអង្គការ​សហ​ប្រជាជាតិជំរុញ​ពហុភាគី​និយម និង​សកល​និយម។ សហរដ្ឋ​អាមេរិក បន្ធូរ​ការរឹតត្បិត​អំពី​វីរុស​កូរ៉ូណា​សម្រាប់​ការធ្វើ​ដំណើរ​បរទេស។ អ្នក​ផលិត​ឱសថ​ថា វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer មាន​សុវត្ថិភាព​សម្រាប់​កុមារ​អាយុ​ចន្លោះ​៥ ដល់​១១​ឆ្នាំ។ ក្រុម​អ្នកវិភាគ៖ ចិន​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក​តាមរយៈ​កិច្ចសន្យា​ផ្គត់ផ្គង់​បណ្តាញ​ទូរគមនាគមន៍ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ កញ្ញា ២០២១ - កញ្ញា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ លោក ហ៊ុន សែន ស្នើ​តុលាការ​ទម្លាក់​ចោល​ដីកា​ចាប់​ខ្លួន​អ្នកវិភាគ លោក សេង សារី។ មន្រ្តី​សិទ្ធិ​មនុស្ស និង​អ្នកកាសែត បារម្ភ​ពី​ការបន្ត​រឹត​ត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក្រោយពី​នាយក​រដ្ឋមន្រ្តី​គំរាម​អ្នកវិភាគ​ខ្លះ។ សកម្មជន​ម្នាក់​នៅ​ស្រុក​លំផាត់ ខេត្ត​រតន​គិរី ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន រឿង​ចោទ​ប្រកាន់​ទន្រ្ទាន​ដី​ព្រៃ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«បណ្តាញ​ស្រ្តី​អ្នកដឹកនាំ​វ័យក្មេង និង​ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការសិក្សា​រក​ឃើញ​ថា អ្នកជំងឺ​កូវីដ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ បាន​រាយការណ៍​ពី​រោគ​សញ្ញា​រយៈពេល​យូរ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​ទៅ​ឡាវ ជា​ការប្រឹងប្រែង​ដើម្បី​រក្សា​ឥទ្ធិពល។ អគ្គលេខា​អង្គការ​សហ​ប្រជាជាតិ ព្រមាន​ចិន​និង​អាមេរិក​ឱ្យ​ចៀសវាង​សង្គ្រាម​ត្រជាក់​ថ្មី។ គណបក្ស​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង នាំមុខ​ក្នុង​ការបោះឆ្នោត​សភា​រដ្ឋ​ឌុយម៉ា នៅពេល​មាន​ការចោទ​ប្រកាន់​ពី​ការអុកឡុក និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៩ កញ្ញា ២០២១ - កញ្ញា 19, 2021
    ​ព័ត៌មាន​អំពី​កម្ពុជា​មាន​ អ្នកកាសែត​ចាស់​វស្សា​ជន​ជាតិ​អាមេរិក​រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស។ សាច់ញាតិ​សព​អ្នក​កើតកូវីដ៖ ភាព​មិនស្ងប់​ក្នុងចិត្ត​និង​ក្តីបារម្ភ​ពី​ការ​ច្រឡំសព​និងធាតុ។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី៖ «តើ​យើង​ត្រូវការ​ចាក់​វ់ាក់សាំង​កូវីដ១៩​មួយដូស​បន្ថែមទៀត ឬ​វ៉ាក់សាំង​ជំរុញ​ដែរ​ឬទេ?»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូច​ជា «ការ​អត់ធ្មត់​ខាង​យុទ្ធសាស្ត្រ»​ក្លាយ​ជា​ការ​ក្រេវក្រោធ​ចំពោះ​ការ​យឺតយ៉ាវ​នៃ​កិច្ច​ចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន។ គ្រួសារ​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​ចាប់​ផ្តើម​កសាង​ជីវិតថ្មី​នៅ​រដ្ឋ Texas។ អ្នកជំនាញ​នៅ​នីហ្សេរីយ៉ា​មួយចំនួន​ព្រមាន​ពី​ឥទ្ធិពល​កាន់តែខ្លាំង​របស់​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​អាហ្វ្រិក៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៨ កញ្ញា ២០២១ - កញ្ញា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មានដូចជា​ NDI និងIRIខកចិត្ត​នឹង​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​និង​លើកទឹកចិត្ត​យុវជន​ឲ្យ​សកម្ម​ឡើង។ USAID ​តែងតាំង​ប្រធាន​បេសកកម្មថ្មី​នៅ​កម្ពុជា​និង​ថ្លែង​ពី​ការធ្លាក់​ចុះ​សិទ្ធិ​សេរីភាព។ ត្រី៖ ប្រភព​អាហារូបត្ថម្ភ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា។ គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀងអាហារ។​ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​«សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ក្រុមប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ អ.ស.ប​ស្វែងរក​ប្រាក់ជំនួយ​ ៦០០លាន​ដុល្លារ​ដើម្បីដោះស្រាយ​វិបត្តិ​ផ្នែកមនុស្សធម៌​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ចិន​រិះគន់ «តុលាការ​អ៊ុយហ្គ័រ» រឿង​ស៊ើបអង្កេត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ Xinjiang។ ស្ត្រី​ស៊ីមបាវ៉េ​កំពុង​បង្កើន​ការតស៊ូ​មតិ​ប្រឆាំង​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ កញ្ញា ២០២១ - កញ្ញា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា មិន​មាន​ការ​ចរចា​នយោបាយ ហើយ​ការពាររឿងលប​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង។ លោក ហ៊ុន សែន ថា សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​អ្នកវិភាគ​ម្នាក់ ខណៈ​ព្រមាន​អ្នកអត្ថាធិប្បាយ​នយោបាយ​លោក មាស នី។ លោក ហ៊ុន សែន ថា ការចាក់​វ៉ាក់សាំង​កូវីដ​១៩ ដល់​ក្មេង​អាយុ​៦​ឆ្នាំ​ឡើង​ទៅ «ជា​ការបោះ​ជំហាន​មុន»។ តុលាការ​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​រឿង​បំពាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់ មិន​បាន​ច្រានចោល​ការធ្វើ​ការបោះឆ្នោត​នោះ​ទេ។ ស្ថានទូត​ចិន​ប្រកាស​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​អាមេរិក និង​អូស្ត្រាលី។ ការវាយ​តម្លៃ​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន ជា​វេទិកា​សិទ្ធិ​មនុស្ស​សំខាន់។ អ្នក​ជំនាញ​នៅ​នីហ្សេរីយ៉ា​មួយ​ចំនួន​ ព្រមាន​ពី​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​អាហ្វ្រិក។ ថវិកា​ចាយវាយ​របស់​តៃវ៉ាន់​កើន​ឡើង គ្រាដែល​ប្រទេស​ចិន​បង្កើន​សកម្មភាព​យោធា និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៦ កញ្ញា ២០២១ - កញ្ញា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុមហ៊ុន GFX ពន្យារ​ពេល​អតិថិជន​មក​ទទួល​ប្រាក់​សំណង​៣០% ខណៈ​លោក ហ៊ុន សែន ឲ្យ​សម្រុះសម្រួល​ជម្លោះ មុន​ប្តឹង​ទៅ​តុលាការ។ សង្គម​ស៊ីវិល ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ផ្តល់​សំណង​សមរម្យ​ដល់​អ្នក​មាន​ជម្លោះ​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«តើ​យើង​ត្រូវការ​ចាក់​វ់ាក់សាំង​កូវីដ១៩​មួយ​ដូស​បន្ថែម​ទៀត ឬ​វ៉ាក់សាំង​ជំរុញ​ដែរ​ឬ​ទេ?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស គ្រោង​ជួយ​អូស្ត្រាលី​ផលិត​នាវា​មុជទឹក​ប្រើ​នុយក្លេអ៊ែរ។ មាន​សេចក្តី​រាយ​ការណ៍​ថា ឥណ្ឌា​ជិត​បន្ត​ការបញ្ចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ អាមេរិក​គាំទ្រ​ប្រទេស​លីទុយអានី​ក្នុង​ជម្លោះ​ជាមួយ​ចិន​អំពី​កោះតៃវ៉ាន់។ មេដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច ជំរុញ​ឱ្យ​មាន​គោលដៅ​ថ្មី​ក្នុង​ការការពារ​ព្រៃ​អាម៉ាហ្សូន​ពី​ការកាប់​បំផ្លាញ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ កញ្ញា ២០២១ - កញ្ញា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្មេង​អាយុ​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ អាច​ចាក់​វ៉ាក់សាំង​បាន ចាប់ផ្តើម​ពី​សប្តាហ៍​នេះ។ សាលា​រៀន​នៅ​ភ្នំពេញ​ចាប់​ផ្តើម​បើក​ឡើង​វិញ ប៉ុន្តែ​សិស្សានុសិស្ស​បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ ពលរដ្ឋ​៩​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល។ ខ្មែរ-អាមេរិកាំង​ គ្រោង​ដាក់​ញតិ្ត​ឲ្យ​អន្តរជាតិ​ជួយ​កម្ពុជា ​ចំខួប​ទី៣០​នៃ​សន្ធិសញ្ញា​សន្តិភាពទីក្រុង​ប៉ារីស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សកម្មជន​ហុងកុង៩​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ចូលរួម​ក្នុង​ពិធី​រំឭកព្រឹត្តិ​ការណ៍​នៅ​ទីលាន​ Tiananmen។ កូរ៉េ​ខាងជើង​សាកល្បង​មីស៊ីល​ផ្លោង​លើក​ទីពីរ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ។ អ្នក​បោះឆ្នោត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បដិសេធ​ការ​ប៉ុនប៉ង​ដក​អភិបាល​រដ្ឋ ​លោក ​Gavin Newsom ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​តាម​ការ​ស្នើ​របស់​ពលរដ្ឋ។ ផ្នែក​កណ្តាល​នៃប្រទេស​វៀតណាម​ប្រឈម​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​បំផុត។ គ្រូពេទ្យ​និរទេស​ខ្លួន​ប្រយុទ្ធ​ដើម្បី​ប្រទេស​មីយ៉ាន់ម៉ា​ល្អ​ប្រសើរ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners